ការបង្កើតបក្សពួកនៅកន្លែងការងារ និងលទ្ធផលដែលបានមកពីការចូលរួម មុននឹងចង់ចូលបក្សពួកនៅកន្លែងការងារ កុំភ្លេចស្តាប់ episodeនេះសិន។ ខ្ញុំនិយាយចេញពីបទពិសោធន៍ផ្ទាល់ និងលាយឡំចំណេះដឹងដែលអ្នកដទៃចែកចាយ។
បក្សពួកមានប្រយោជន៍តែពេលគេមិនទាន់ធ្វើអីទេ តែពេលណាគេទ្រាំលែងបានហើយ យើងនឹងជាប់ឈ្មោះមិនល្អមិនខាន។
See more
4/9/2023 • 14 minutes, 38 seconds Bonus: ជៀសវាងការធ្វើការលើសម៉ោង ដោយធ្វើវិធីងាយនេះ មិនមែនការងារទាំងអស់ទទួលបាន priority ដូចគ្នាឡើយ ហេតុនេះបើអ្នកចំណាយពេលអស់ទៅលើការងារមិនប្រញាប់ឬមិនទាន់សំខាន់ នោះអ្នកនឹងគ្មានពេលធ្វើការដែលប្រញាប់ និងសំខាន់ឡើយ។
បើអ្នកធ្វើការលើសម៉ោងដោយមិនចាំបាច់ច្រើនពេក អ្នកនឹងចាប់ផ្តើមស្អប់ការងារខ្លួនឯងមិនខាន។
See more
4/8/2023 • 3 minutes, 15 seconds ហេតុអ្វីគួរ promote បុគ្គលិកពីខាងក្នុងទៅមុន? ការយកបុគ្គលិកពីខាងក្រៅមកធ្វើការមានប្រយោជន៍របស់វា ប៉ុន្តែការ promote បុគ្គលិកពីខាងក្នុងទៅ ក៏មានប្រយោជន៍ច្រើនដែរ។ ក្នុង episode នេះ ខ្ញុំនឹងលើកយកអត្ថប្រយោជន៍៤យ៉ាងដែលបានមកពីការ promote បុគ្គលិកចាស់។
ក្រុមហ៊ុនល្អ ឱ្យឱកាសបុគ្គលិកខ្លួនឯង។
See more
4/8/2023 • 6 minutes, 43 seconds Bonus: តើគួរសុំ feedback ស្មោះត្រង់ពីអ្នកណា? ការសុំ feedback ត្រូវធ្វើឡើងជាមួយអ្នកដែលធ្វើការជិតដិតនឹងអ្នក ទើបអាចទទួលបាន feedback ចេញពីចិត្ត។ បើអ្នកសួរគេគ្រប់គ្នា អ្នកក៏មិនអាចបាន feedback ដែលមានប្រយោជន៍ដល់អ្នកដែរ។
See more
4/3/2023 • 4 minutes, 36 seconds តើបុគ្គលិកដែលស្មោះស្ម័គ្រនឹងក្រុមហ៊ុន ត្រូវក្រុមហ៊ុនមើលឃើញដែរទេ? បើសិនជាមានឱកាសការងារល្អ តើបុគ្គលិកប្រភេទណាដែលត្រូវក្រុមហ៊ុនមើលឃើញ? សាកទាយទាំងអស់គ្នា។
១ បុគ្គលិកដែលស្មោះស្ម័គ្រនឹងក្រុមហ៊ុន
២ បុគ្គលិកដែលក្រុមហ៊ុនជឿថាមានសក្តានុពល
អ្នកត្រូវធ្វើការឱ្យក្លាយជាបុគ្គលិកប្រភេទទីពីរ ដើម្បីអនាគតខ្លួនឯង។ បើក្រុមហ៊ុនដែលអ្នកធ្វើការ មើលមិនឃើញអ្នក នោះជាកំហុសរបស់អ្នកពាក់កណ្តាល។ វាស្ថិតទៅលើការងារដែលអ្នកធ្វើរាល់ថ្ងៃ។
See more
4/3/2023 • 7 minutes, 39 seconds Bonus: ចេះខ្វល់ ចេះគិត និងចេះនិយាយមានប្រយោជន៍ ដោយសារតែចេះឱ្យ feedback បើកន្លែងការងាររបស់អ្នកមានទម្លាប់សុំ និងឱ្យ feedback គ្នាទៅវិញទៅមក អ្នកនឹងចេះរឿង៣យ៉ាង គឺ ចេះខ្វល់ ចេះគិត និងចេះនិយាយមានប្រយោជន៍។
Feedback ជាផ្នែកមួយនៃទំនួលខុសត្រូវការងាររបស់អ្នក។ កាន់តែឱ្យ កាន់តែបានមកវិញ។
See more
3/30/2023 • 2 minutes, 52 seconds មូលហេតុដែលបុគ្គលិកមិនសុំ feedback ពីគ្នានៅពេលធ្វើការ ការមិនចេះសុំ feedback ពីបុគ្គលិកដទៃ បង្ហាញថាអ្នកជាបុគ្គលិកដែលខ្វះបទពិសោធន៍ការងារ។ អ្នកដែលធ្វើការយូរឆ្នាំ តែងតែដឹងថា feedback ពីអ្នកដទៃ ជួយឱ្យការងាររបស់គេល្អជាងមុន និងកាត់បន្ថយកំហុសដែលមើលមិនឃើញ។
ក្នុង episode នេះ ខ្ញុំនឹងនិយាយពីមូលហេតុដែលធ្វើឱ្យអ្នកដទៃមិនអើពើនឹងការសុំ feedback។
បើអ្នកមិនចេះសុំ feedback អ្នកនឹងធ្វើការដោយមានចិត្តគិតថា អ្នកដទៃមិនដល់ខ្លួនជានិច្ច។
See more
3/30/2023 • 8 minutes, 38 seconds Bonus: ហេតុអ្វីបានជាពិបាកធ្វើការជាមួយជនបរទេស? បើអ្នកធ្វើការក្នុងផ្នែកតិចណូឡូជី អ្នកជៀសមិនផុតទេដែលត្រូវធ្វើការជាមួយជនបរ ទេស។ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានធ្វើការជាមួយបរទេសពិបាកយល់គ្នា។ ខ្ញុំមានចម្លើយទៅកាន់សំណួរនេះ ដូច្នេះសូមស្តាប់ episode នេះឱ្យចប់។
ខ្ញុំធ្លាប់ជួបបញ្ហាធ្វើការជាមួយបរទេស រហូតដល់ខ្ញុំរកឃើញចម្លើយនេះ។
See more
3/27/2023 • 4 minutes, 49 seconds Bonus: ការសរសេរពាក្យខុស ស្មើនឹងការប្រាស្រ័យទាក់ទងខុស ការសរសេរពាក្យខុស ការប្រើប្រាស់វេយ្យាករណ៍ខុស និងការប្រើប្រាស់សញ្ញាខុស សុទ្ធតែនាំឱ្យមានការប្រាស្រ័យទាក់ទងខុស។ ភាគីម្ខាងទៀត នឹងមិនយល់ពីន័យក្នុងសំណេរ នឹងធ្វើឱ្យការងារមានការយឺតយ៉ាវ ឬមានកំហុសធំ។
រៀននិយាយ រៀនសរសេរ ទើបអ្នកអាចធ្វើការជាបុគ្គលិកឆ្លាតបាន។ កុំឱ្យការមិនចេះសរសេរឱ្យត្រូវក្បួនរបស់អ្នក ក្លាយជាឧបសគ្គក្នុងការងារ។
See more
3/27/2023 • 3 minutes, 27 seconds Bonus: អ្នកគ្រប់គ្រងមិនល្អ រៀនតាមអ្នកគ្រប់គ្រងមិនល្អ តួនាទីរបស់អ្នកដឹកនាំ គឺបង្កើតអ្នកដឹកនាំថ្មី។ ខ្ញុំយល់ថា តួនាទីរបស់អ្នកគ្រប់គ្រងមិនល្អ គឺបង្កើតអ្នកគ្រប់ គ្រងមិនល្អដូចគ្នាដែរ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេនៅកន្លែងការងារ។
ស្ថាប័នដែលមានអ្នកគ្រប់គ្រងមិនល្អកាន់តែច្រើន ស្ថាប័ននោះកាន់តែ toxic។
See more
3/26/2023 • 4 minutes, 50 seconds កុំប្រឹង work smart គ្រប់ពេលពេក បុគ្គលិកដែល work smart និង work hard សុទ្ធតែអាចទៅដល់គោលដៅការងារ។ គ្រាន់តែអ្នកដែល work smart អាចទៅដល់លឿនជាង និងមានឱកាសទៅដល់ច្រើនជាងអ្នកប្រឹងធ្វើការឈ្ងោកមុខតែម្យ៉ាង។
នៅក្នុង episode នេះ ខ្ញុំនឹងលើកយកកាលៈទេសៈ៣ដែលអ្នកមិនគួរពឹងលើតែវិធីធ្វើការឆ្លាតៗរបស់អ្នក។ អ្នកត្រូវតែលះបង់មានចិត្តអំណត់នៅក្នុងកាលៈទេសៈទាំង៣នេះ និងត្រូវពឹងលើការ work hard និង work smart។
ធ្វើការលើសម៉ោង ដើម្បីសម្រេចការងារដែលមានប្រយោជន៍ដល់ខ្លួនឯង មិនចាត់ទុកថាល្ងង់នោះទេ។
See more
Bonus: គុណវិបត្តិនៃការក្លាយខ្លួនជាអ្នកជំនាញ អ្នកជំនាញគ្រប់រូប តែងតែជួបបញ្ហាមួយ គឺអំនួត ឬការមានទំនុកចិត្តលើអ្វីដែលខ្លួនហួសហេតុពេក។ បើអ្នកប្រើតែអ្វីដែលអ្នកធ្លាប់ចេះ នោ ះអ្នកនឹងមិនអាចដោះស្រាយបញ្ហាថ្មីៗដែលកើតឡើងក្នុងពិភពការងារបានទេ។ ជំនាញរបស់អ្នក គួរតែផ្លាស់ប្តូរម្តងបន្តិច ជាប្រចាំទៅរកអ្វីថ្មី។
បើអ្នកខ្លាចការរៀនអ្វីថ្មី អ្នកមិនមែនជាជំនាញដែលអ្នកដទៃចង់ធ្វើការជាមួយនោះទេ។
See more
3/22/2023 • 4 minutes, 21 seconds តើគួរធ្វើ brainstorming ម្នាក់ឯង ឬធ្វើជាក្រុម? ដើម្បីមានគំនិតល្អ អ្នកត្រូវមានគំនិតច្រើនជាមុនសិន។ វិធីដែលអាចបង្កើតគំនិតច្រើនបានគឺ brainstorming។ មិនថាអ្នកធ្វើម្នាក់ឯង ឬធ្វើជាក្រុមទេ គោលដៅរបស់វា គឺបង្កើតគំនិតឱ្យបានច្រើនដើម្បីងាយស្រួលរើស។
ក្នុង episode នេះ ខ្ញុំនឹងលើកយកវិធីដែលខ្ញុំប្រើដើម្បី brainstorm ម្នាក់ឯង មុននឹងទៅ brainstorm ជាមួយអ្នកដទៃ។
See more
3/22/2023 • 7 minutes, 28 seconds Bonus: ការប្រើប្រាស់ផតខាស ដើម្បីបង្រៀនបុគ្គលិកពីអ្វីមួយ ការបង្រៀនបុគ្គលិក អាចធ្វើឡើងទៅបានដោយការបង្រៀនផ្លូវការ មានថ្នាក់រៀន មានគ្រូ មានមេរៀនវែងៗ ឬអាចធ្វើបានតាមរបៀបមិនសូវផ្លូវការ ដែលគេហៅថា microlearning។ ការបង្រៀនតាមន េះ អាចមានផលល្អជាងសម្រាប់បុគ្គលិកដែលរវល់នឹងការងារ និងមិនចូលចិត្តរៀនអ្វីយូរៗពេក។
ផតខាស ជាប្រភេទ microlearning មួយដែរ ដែលអាចប្រើជាភ្នាក់ងារបញ្ជូនពត៌មាន ឬមេរៀនខ្លីៗទៅកាន់អ្នកស្តាប់បាន។ ការរៀនដោយមិនបង្ខំជាការរៀនដែលមានប្រសិទ្ធភាព។ មិនថាបុគ្គលិករវល់យ៉ាងណាទេ ១ថ្ងៃ ពេលទំនេរ៣នាទី ប្រាកដជាមានសម្រាប់ស្តាប់ផតខាស។
See more
3/19/2023 • 3 minutes, 37 seconds តើមើលយ៉ាងម៉េចដឹងថាក្រុមហ៊ុនមួយឱ្យតម្លៃទៅលើភាពច្នៃប្រឌិតរបស់បុគ្គលិកខ្លួនឯង? បើអ្នកជាមនុស្សដែលមានភាពច្នៃប្រឌិត អ្នកប្រាកដជាចង់ធ្វើការនៅក្នុងកន្លែងដែលឱ្យតម្លៃលើភាពច្នៃប្រឌិតមិនខាន។ អ្នកមិនចង់ប្រឹងគិតដំណោះស្រាយថ្មីហើយត្រូវគេបដិសេធចោលដោយគ្មានហេតុផលនោះទេ។
ក្នុង episode នេះ ខ្ញុំនឹងលើកឡើង៤ចំណុចដែលអាចសង្កេតមើលដោយខ្លួនឯងបាន។
ក្រុមហ៊ុនដែលផ្តល់តម្លៃឱ្យភាពច្នៃប្រឌិត តែងតែត្រៀមខ្លួនចាំគំនិតថ្មីៗរបស់បុគ្គលិកខ្លួនឯងជានិ ច្ច។ ពួកគេដឹងថា តើបរិយាកាសការងារបែបណាដែលធ្វើឱ្យបុគ្គលិកមានគំនិតថ្មី។
ភាពច្នៃប្រឌិតក្នុងការងារ ត្រូវការអ្នកឱ្យតម្លៃ ទើបប្រើបានអស់សាច់។
See more
3/19/2023 • 8 minutes, 15 seconds វិធីសាស្ត្រ៦យ៉ាងដែលអ្នកអាចរៀនពីបុគ្គលិកដទៃបានយ៉ាងមានប្រសិទ្ធភាព ការរៀនពីអ្នកដទៃ ជាផ្នែកមួយនៃការងារ។ បើអ្នកមិនចេះរៀនពីគេ វាស្មើនឹងអ្នកមិនទាន់ចេះធ្វើការបានត្រូវតាមក្បួនខ្នាត។ ការរៀនពីអ្នកដទៃ មានវិធីច្រើនណាស់ ហេតុនេះខ្ញុំលើកមកតែ៦នេះ គឺមិនទាន់អស់ទេ។ អ្នកអាចស្រាវជ្រាវបន្ថែមបានដោយខ្លួនឯង។
វិធីទាំង៦នេះ ត្រូវការឱ្យអ្នកចេះសង្កេត កត់ទុក សួរ និងយកមកវិភាគដោយខ្លួនឯង។
ការរៀន នៅកន្លែងការងារ ទាមទារឱ្យអ្នកបត់បែន និងឆក់យកឱកាសគ្រប់ពេល។ គ្មានអ្នកណាមានពេលបង្រៀនអ្នកដូចនៅក្នុងសាលាទេ ហេតុនេះអ្នកត្រូវបើកភ្នែក និងត្រចៀកធ្វើការឱ្យធំៗ។
See more
3/14/2023 • 6 minutes, 27 seconds រឿង ៣យ៉ាងដែលអ្នកត្រូវតាមដានឱ្យទាន់ពេលនៅកន្លែងធ្វើការ ដឹងក ាន់តែច្រើន កាន់តែល្អ សម្រាប់ខ្លួនឯង។
បើអ្នកអាចដឹងពីរឿង គម្រោង យុទ្ធសាស្រ្ត និងបុគ្គលិកដែលធ្វើការជាមួយគ្នា បានច្រើន អ្នកនឹងធ្វើការកាន់តែងាយស្រួល។ ចរិតឈ្ងោកមុខធ្វើការដោយមិនខ្វល់ពីអ្នកណា ឬរឿងជុំវិញខ្លួន ជារបៀបធ្វើការរបស់មនុស្សងាប់ក្រឡា។ អ្នកមិនអាចគិតថា រឿងរបស់អ្នកដទៃ មិនប៉ះពាល់មកលើអ្នកនោះទេ នៅកន្លែងការងារ។
ដូចអ្វីដែលខ្ញុំធ្លាប់និយាយក្នុង episode មុនដែរ គឺអ្នកត្រូវតែធ្វើការជាក្រុម ទោះចង់ ឬមិនចង់ក៏ដោយ។
See more
3/13/2023 • 6 minutes, 59 seconds ស្វែងយល់ពី Lunch and Learn នៅកន្លែងការងារ តើអ្វីទៅជា Lunch and Learn?
ហេតុអ្វីបានជាគេធ្វើឡើងនៅកន្លែងការងារ?
បើអ្នកចង់ធ្វើវាដែរ តើមានគន្លឹះល្អៗដែរទេ?
ស្តាប់ episode នេះចប់ អ្នកនឹងទទួលបានចម្លើយពីសំនួរខាងលើនេះមិនខាន។
See more
3/12/2023 • 6 minutes, 51 seconds ជំនាញទន់ទាំង៣ដែលអ្នកត្រូវបណ្តុះក្រោយពេលធ្វើការលើសពី៥ឆ្នាំ មានជំនាញបច្ចេកទេសផង មានជំនាញទន់ផង ទើបអ្នកអាចហៅខ្លួនឯងថាជាអ្នកជំនាញបាន ។
ជំនាញប្រាស្រ័យទាក់ទង ជំនាញធ្វើការជាក្រុម និងជំនាញដោះស្រាយបញ្ហា ជាជំនាញទន់ទាំង៣ដែលខ្ញុំយល់ថា បុគ្គលិកទាំងអស់ត្រូវមាន។ ជាពិសេសអ្នកដែលធ្វើការយូរឆ្នាំ ហើយចង់រុញអាជីពរបស់ខ្លួនឱ្យខ្ពស់ជាងមុន។
ជំនាញទន់ប្រើបានផល នៅពេលអ្នកមានជំនាញបច្ចេកទេសរឹងមាំហើយ។
See more
3/12/2023 • 8 minutes, 9 seconds កុំពឹងលើអ្នកដទៃនៅកន្លែងការងារ តែត្រូវចេះសុំជំនួយពីគេវិញ គ្មានអ្នកណាធ្វើការម្នាក់ឯងទេ ប៉ុន្តែការពឹងលើអ្នកដទៃដើម្បីធ្វើការបាន ជារឿងប្រថុយមែនទែន។ បើគេមិនព្រមជួយ អ្នកក៏អស់ផ្លូវដើរ ហេតុនេះទើបអ្នកមិនគួរពឹងលើអ្នកណាម្នាក់ដើម្បីធ្វើការ។
ប៉ុន្តែការសុំជំនួយ ជារឿងមានប្រយោជន៍។ សាកគិតទៅមើល បើអ្នកអាចធ្វើការខ្លួនឯងបានហើយ ជំនួយពីអ្នកដទៃនឹងជួយឱ្យអ្នកធ្វើការបានកាន់តែប្រសើរ។
See more
3/11/2023 • 7 minutes, 3 seconds គន្លឹះសួរសំណួរឱ្យបានល្អជាងមុនសម្រាប់អ្នកធ្វើការគ្រប់គ្នា ការសួរសំណួរ ជាជំនាញដែលអុ្នកធ្វើការត្រូវតែមាន។ បើអ្នកសួរសំណួរមិនបានល្អ ចម្លើយដែលអ្នកទទួលបាន ក៏មិនល្អដូចគ្នា។
ក្នុង episode នេះ ខ្ញុំនឹងលើកយកគន្លឹះល្អៗ និងងាយៗ៦យ៉ាងដែលអាចជួយឱ្យអ្នកសួរសំណួរបានល្អជាងមុន។ អ្នកក៏នឹងអាចបង្កើតទំនាក់ទំនងនៅកន្លែងការងារបានរលូនជាងមុនដែរ បើសិនសួរសំណួរតាមគន្លឹះទាំងនេះ។
សំណួរល្អ កើតចេញពីការត្រៀមខ្លួន មិនមែនអ្នកណាម្នាក់កើតមកចេះសួរបានល្អឡើយ។
See more
3/11/2023 • 10 minutes, 14 seconds តើ Podcast រៀនធ្វើការ នឹងនិយាយពីអ្វី? សួស្តីអ្នកស្តាប់ទាំងអស់គ្នា។
នេះជា podcast ថ្មីរបស់ខ្ញុំដែលបំបែកចេញមកពី podcast ទស្សនៈខ្ញុំគេ។ ខ្ញុំនៅតែរក្សាប្រធានបទ និងគោលបំណងដែលមានពីមុនដដែល។ អ្វីដែលថ្មី គឺឈ្មោះរបស់ podcast និងរបៀបរៀបចំមាតិកាតែប៉ុណ្ណោះ។
See more
3/10/2023 • 1 minute, 49 seconds