Winamp Logo
បទយកការណ៍ Cover
បទយកការណ៍ Profile

បទយកការណ៍

Khmer, Political, 1 season, 108 episodes, 18 hours, 45 minutes
About
គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។
Episode Artwork

អាហារផ្សាររាត្រីកំពុងពេញនិយមខ្លាំងនៅរាជធានីភ្នំពេញ

នៅរាជធានីភ្នំពេញគេសង្កេតឃើញថាផ្សាររាត្រីឬហៅម្យ៉ាងទៀតថាភូមិអាហារផ្សាររាត្រីមានការរីកដុះដាលខ្លាំង។ ភាគច្រើនផ្សាររាត្រីគេចាប់ផ្ដើមលក់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ សម្រាប់អ្នកលក់នៅផ្សាររាត្រីបឹងកក់វិញ បាននិយាយថា ថ្ងៃព្រហស្បត៍និងថ្ងៃសុក្រពុំសូវមានមនុស្សដើរលេងច្រើនឡើយ តែបើថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញមានមនុស្សដើរលេងច្រើន។ ចំណែកអ្នកទិញអាហារបរិភោគវិញ ពួកគេទទួលស្គាល់ថាម្ហូបអាហារនៅទីនោះឆ្ងាញ់ តែក៏បារម្ភពីផលប៉ះពាល់ដល់សុខភាពដែរ៕
2/3/20249 minutes, 10 seconds
Episode Artwork

ការទូទាត់ប្រាក់តាមប្រព័ន្ធQR Code កាន់តែមានភាពពេញនិយមនៅកម្ពុជា

បច្ចុប្បន្ននេះ កម្ពុជាបានមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់នៃការផ្លាស់ប្ដូរពីការប្រើប្រាស់សាច់ប្រាក់ ទៅជាការប្រើ​ប្រតិបត្តិការឌីជីថល។ ក្រៅ​ពីអាជីវកម្មខ្នាតធំដែលដាក់ឲ្យមានប្រតិបត្តិការទូទាត់ប្រាក់តាមទូរសព្ទ អ្នកលក់ពងមាន់អាំង អ្នកលក់លៀស អ្នកលក់កាហ្វេក៏មានដាក់ឲ្យស្កេនទូទាត់ប្រាក់តាមប្រព័ន្ធ QR Code យ៉ាងសម្បូរបែបដែរ។ អ្នកស្រីលក្ខណ៌ដែល​ជាអ្នកលក់ពងមាន់អាំងម្នាក់ បានកត់សម្គាល់ឃើញថា ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលប្រើប្រាស់ការស្កេនQR Codeនេះ។
2/2/20245 minutes, 59 seconds
Episode Artwork

អាជីវករ៖ការលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិនដាច់ជាងឆ្នាំមុន

ភាគច្រើននៃអាជីវករផ្សារអូរឫស្សីដែលលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិន ដូចជាក្រដាសសែន ធូប ទៀន និងគោមជាដើមបានអះអាងស្រដៀងគ្នាថា ការលក់ដូរឆ្នាំនេះដាច់ជាងឆ្នាំមុន។ បើតាមពួកគេ ដោយ​សារឆ្នាំនេះមានប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិនមកទិញច្រើន។ តែក្នុងពេលជាមួយគ្នាក៏មានអាជីវករខ្លះត្អូញត្អែរពីការលក់មិនសូវដាច់ដែរ៕
2/1/20245 minutes, 39 seconds
Episode Artwork

ហេតុអ្វីពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តវិស័យសុខាភិបាលក្នុងស្រុក?

ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFI ជួបសម្ភាសនៅថ្ងៃពុធទី៣១ខែមករានេះ យល់ឃើញដូចៗគ្នាថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តក្នុងការប្រើប្រាស់សេវាសុខាភិបាលដែលមាននៅក្នុងស្រុកនោះទេ។ តាមការសង្កេតឃើញរបស់ពួកគេ នេះគឺបណ្ដាលមកពី ការនៅខ្វះខាតសម្ភារៈឧបករណ៍ពិនិត្យឬព្យាបាលទំនើបៗ ក្រមសីលធម៌វីជ្ជាជីវៈគ្រូពេទ្យនៅមានកម្រិត និងមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីពីស្នាដៃនិងសមត្ថភាពរបស់ក្រុមគ្រូពេទ្យស្រុកខ្មែរ។ ទន្ទឹមនឹងនេះ ពួកគេមើលឃើញថា បើវិស័យសុខាភិបាលអាចឈ្នះជំនឿទុកចិត្តពីពលរដ្ឋខ្មែរ នោះនឹងមានផលចំណេញច្រើនយ៉ាងសម្រាប់សេដ្ឋកិច្ចនិងប្រទេសជាតិ។
2/1/20249 minutes, 2 seconds
Episode Artwork

លោក ហោ សំអាត៖ ការអភិរក្សធនធានធម្មជាតិជាចំណែកមួយនៃបុណ្យ

លោក​ ហោ សំអាត ដែល​មាន​អាយុ​៦៦​ឆ្នាំ​បានធ្វើការងារ​ស្ម័គ្រចិត្តនៅសហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង​ នៅ​ក្នុង​ឃុំ​ព្រែក​ហ្លូង ​ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង ជាង​ ២០ឆ្នាំ​មក​ហើយ​។ ​បច្ចុប្បន្ន​សហគមន៍​នេះ​កំពុង​អភិរក្ស​ត្រី​មេ​ពូជ​រាប់​សិប​តោន​ និង​ធនធាន​ជលផល​ជា​ច្រើន​ទៀត ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ សកម្មភាព​នេះ​ត្រូវ​បាន​គាំទ្រ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល ​និង​អាជ្ញាធរ​បឹង​ទន្លេ​សាប​រួច​ហើយ​ នៅ​ឡើយ​តែ​ការ​ចេញ​ប័ណ្ណ​សរសើរ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​អ្នក​អភិរក្ស​ធនធាន​ជលផល​ ដូចជា​ លោក​ ហោ សំអាត ​ចង់បាន​។
1/31/202410 minutes, 3 seconds
Episode Artwork

អ្នកគាំទ្រ៖ តុលាការត្រូវផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ដើម្បីសង្គមខ្មែររីកចម្រើន

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខា។ នៅពីមុខផ្លូវចូលតុលាការ ក្រុមអ្នកគាំទ្រដែលមកពីបណ្តារាជធានីខេត្តមួយចំនួនបានប្រមូលផ្តុំគ្នាដោយខ្លះឈរ និងខ្លះអង្គុយដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការក៏ដូចជាបង្ហាញការគាំទ្រ និងការលើកទឹកចិត្ត។ អ្នកគាំទ្រទាំងនោះបានអះអាងថា ការមកចូលរួមគាំទ្រលោកកឹម សុខាពេលនេះធ្វើឡើងដោយគ្មានអ្នកបង្ខំ គ្មានការទិញទឹកចិត្ត និងគ្មានការភ័យខ្លាចពីសុវត្ថិភាព។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឃើញតុលាការទម្លាក់រាល់បទចោទទាំងអស់លើលោកកឹម សុខាដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋ។
1/30/202411 minutes, 51 seconds
Episode Artwork

អ្នកស្រី ដាំង វ៉ាន៖ ខ្ញុំបន្តសុំទានតាមផ្លូវដើម្បីរស់ ទោះត្រូវសមត្ថកិច្ចដេញចាប់ក៏ដោយ

ក្នុងរយៈពេលចុងក្រោយនេះ ការសុំទាននៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញហាក់កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ អ្នកសុំទានដែលមានចាស់ មានក្មេង និងដែលខ្លះជាជនពិការ និងមានជំងឺផងបានលើកឡើងដូចៗគ្នាថា គេដើរសុំទាន ព្រោះតែជីវភាពទីទាល់ក្រ។ ពួកគេបានអះអាងពីការបន្តសុំទានតាមផ្លូវ ទោះត្រូវប្រឈមនឹងការដេញចាប់ពីសមត្ថកិច្ចក៏ដោយ។ កំណើននៃអ្នកសុំទាននៅទីក្រុងភ្នំពេញនេះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវខ្លះបារម្ភពីសុវត្ថិភាពធ្វើដំណើរតាមផ្លូវ និងខ្លះទៀតមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គម។
1/29/20245 seconds
Episode Artwork

អាណាព្យាបាល៖ ជំរុញក្មេងអានសៀវភៅខ្លួនចូលចិត្ត ជាការកសាងទម្លាប់អានពីកុមារភាព

ប្តូរអាជីពពីអ្នកលក់ឧបករណ៍ក្មេងលេង មកជាអ្នកលក់សៀវភៅកុមារ លោកស្រី ឆេង សាវ៉េត បានបង្កើតទម្លាប់ឲ្យកូនរបស់ខ្លួនចេះអានសៀវភៅ តាំងពីកុមារភាព។ ជាការជំរុញ ដែលលោកស្រីយល់ថា​ ការអានសៀវភៅ ជាឃ្លាំងចំណេះសម្រាប់ក្មេងៗ ជាជាងចាយពេលវេលា លេងទូរស័ព្ទដៃ។ បើតាមលោកស្រី ឆេង សាវ៉េត ការជំរុញក្មេងឲ្យអានសៀវភៅដែលពួកគេចូលចិត្ត ជាមូលដ្ឋានគ្រឹះកសាងទម្លាប់អានពីកុមារភាព។
1/28/20246 minutes, 28 seconds
Episode Artwork

យុវជនប្លាស្ទិក៖ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ

នៅក្នុងបុព្វហេតុការពារបរិស្ថាននិស្សិតនិងព្រះសង្ឃតែងតែចុះប្រមូលសំរាមនៅតាមប្រឡាយលូនិងច្រាំងទន្លេរៀងរាល់ពេលទំនេរពីការរៀនសូត្រ។ ក្រុមនេះមានឈ្មោះយុវជនប្លាស្ទិក។ យុវជនប្លាស្ទិកមិនរួញរាចុះប្រឡាយលូប្រមូលនិងលុយទឹករើសសំរាម។ ពួកគេកត់សម្គាល់ថា ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ ដែលហេតុធ្វើឲ្យសំរាមចាលចេះតែកើនឡើង ប្រមូលមិនចេះអស់។
1/28/20249 minutes, 53 seconds
Episode Artwork

លោក ចេង រតនា៖ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវជាការលើកកម្ពស់អក្សរសាស្រ្តជាតិ

លោក ចេង រតនា ជាជ័យលាភីលេខ១នៅក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» ដែលបានធ្វើឡើងនៅស្ពានហាលមុនប្រាសាទអង្គរវត្តកាលពីថ្ងៃទី២១ ខែមករា។ ជ័យលាភីរូបនេះយល់ថា ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមចំណែកលើកកម្ពស់តម្លៃអក្សរសាស្រ្តជាតិ។ នៅ​ក្នុង​ន័យ​នេះ លោកចេង រតនា​បានសំណូមពរឲ្យពលរដ្ឋយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធរបស់ខ្លួនដែល​សរសេរនៅលើបណ្ដាញសង្គម។ តាមលោកចេង រតនា ជារឿយៗ អ្នកលេងបណ្ដាញសង្គមមួយចំនួនហាក់បង្កើតកំហុសអក្ខរាវិរុទ្ធនេះ ។
1/27/20249 minutes, 53 seconds
Episode Artwork

យុវជន ពារ គឹមធន់ ៖បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃ

យុវជន ពារ គឹមធន់ បានជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេក្នុងប្រកួតសំណេរអង្គរនាពេលថ្មីៗនេះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ខែមករាយុវជន ពារ គឹមធន់ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលមហាជនផ្ដល់តម្លៃដល់អក្សរខ្មែរដែលជាអក្សរសាស្ត្រជាតិ។ យុវជន ពារ គឹមធន់ សង្កេតឃើញថា បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃដោយជំនួសមកវិញនូវការសសេរអក្សរតាមឌីជីថល។  តើយុវជន ពារ គឹមធន់ មានវិធីសាស្ត្រអ្វីដើម្បីសសេរអក្សរឲ្យបានស្អាត?
1/25/20247 minutes, 7 seconds
Episode Artwork

កម្មការិនី៖មិនទាន់​មាន​មន្ត្រី​សហជីព​ណា​អាច​ប្រៀប​នឹង​លោក ជា វិជ្ជា បាន​ទេ

នៅ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ សហជីព សង្គមស៊ីវិល សកម្មជន អ្នក​ស្មោះស្ម័គ្រ​នឹង​លោក ជា វិជ្ជា​បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប២០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា។ ឆ្នាំនេះ​ក៏​ដូច​ជា​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ២០០៤ អ្នក​ជួប​ជុំ​បន្ត​ដង្ហោយ​ហៅយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា។ ជាមួយ​គ្នានេះ កម្មការិនី​មួយ​ចំនួន​ដែល​ធ្លាប់​ស្គាល់​និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក ជា វិជ្ជា​បាន​ថ្លែង​ពី​កន្លែង​ប្រារព្ធ​កម្មវិធី​ថា បច្ចុប្បន្ន​នេះ មិនទាន់​មាន​មន្ត្រី​សហជីព​ណាម្នា​ក់​អាច​ប្រៀប​ជាមួយ​លោក ជា វិជ្ជា​បា​ន​ទេ។ សម្រាប់​ពួកគេ លោក ជា វិជ្ជា ជា​មនុស្ស​ដែល​មាន​ឥទ្ធិលពល​ក្នុង​វិស័យ​ការងារ​ផ្នែក​វាយ​ន​ភណ្ឌ។
1/22/20248 minutes, 37 seconds
Episode Artwork

ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យអនុវត្តកិច្ចសន្យាជួលដីធ្វើប្រឡាយទឹកឲ្យច្បាស់លាស់

នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៨គ្រួសារក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានចេញមុខតវ៉ានៅក្នុងសំណុំរឿង ដែលអាជ្ញាធរខណ្ឌមានជ័យ មិនអនុវត្តតាមកិច្ចសន្យានៃការខ្ចីដីពីប្រជាពលរដ្ឋ ទៅធ្វើប្រឡាយសម្រាប់បង្ហូរទឹកលូ។ តំណាងប្រជាពលរដ្ឋរងគ្រោះ ដែលវិទ្យុបារាំងអន្តរជាតិជួបសម្ភាសបានឲ្យដឹងថា ការតវ៉ារបស់ពួកគេគឺចង់ឲ្យរដ្ឋបាលខណ្ឌមានជ័យបញ្ជាក់ឲ្យច្បាស់លាស់ពីកិច្ចសន្យាដែលបានជួលដី ព្រោះមាន កិច្ចសន្យាខ្លះបានផុតជាង៤ខែទៅហើយ។
1/21/20245 minutes, 55 seconds
Episode Artwork

អតិថិជនមួយ​ក្រុមអះអាងពី​ការ​ចាញ់បោកក្រុមហ៊ុនចិនមួយនៅ​ក្នុង​គម្រោងសាងសង់តូប

នៅ​ថ្ងៃទី២០ មករា​ អតិថិជនមួយចំនួនដែលបានទិញតូបរបស់គម្រោងក្រុមហ៊ុន យុនណាន  សេងម៉ៅ អ៊ិនវេសមិន បានជួបជុំគ្នាជាថ្មី។ កម្មវត្ថុនៃ​ជំនួបជា​ថ្មី គឺ​បន្ត​រកដំណោះស្រាយក្រោយពី​ពួក​គេបានបង់លុយគ្រប់ តែនៅ​មិនទាន់ទទួលបានតូបដូចមានចែងក្នុងកិច្ចសន្យាទិញ-លក់។ តាមក្រុមអតិថិជន មិនត្រឹមតែនៅមិនទទួលបានតូបប៉ុណ្ណោះ​ទេ សូម្បីតែគម្រោងសាងសង់ក៏បានជាប់គាំងលែងមានសកម្មភាព បន្ទាប់ពីបានប្រកាសបើកការសាងសង់ក្នុងឆ្នាំ២០១៩។ តំណាង​អតិថិជន​បានអះអាង​ថា មាន​ទឹក​ប្រាក់​យ៉ាងហោចណាស់​ប្រមាណ៦លានដុល្លារ​ត្រូវបានបង់ផ្ដាច់​ទៅក្រុមហ៊ុន​ក្នុង​ចំណោម​អតិថិជនជិត​៤០០នាក់។ តើក្រុមហ៊ុនយុនណាន  សេងម៉ៅ អ៊ិនវេសមិន មានប្រភពមកពីណា និង​បានផ្ដល់ទំនុកចិត្ត​បែប​ណា​ដល់អតិថិជន​ទើបពួកគេហ៊ាន​ចំណាយ​លុយខ្ទង់ម៉ឺនដុល្លា​ដើម្បី​ទិញ​តូប​នៅ​ទី​នោះ?    
1/21/202412 minutes, 30 seconds
Episode Artwork

អ្នកប្រកបរបរធ្វើត្រីឆ្អើរលក់ត្អូញត្អែរពីតម្លៃត្រីនៅតែថ្លៃ ទោះក្នុងរដូវសម្បូរត្រី

ក្រសួងកសិកម្មបានជូនដំណឹងអំពីរដូវកាលសម្បូរត្រីនៅតាមដងទន្លេសាបនៃភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០២៤។ តែទោះក្នុងរដូវកំពុងសម្បូរត្រី អ្នកប្រកបរបរឆ្អើរត្រីនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ត្អូញត្អែរថា ត្រីដែលពួកគេទិញយកមកឆ្អើរលក់នៅតែថ្លៃ។ តាមធម្មតា បើនេសាទត្រីមិនបានទេ​ អ្នកប្រកបរបរឆ្អើរត្រីភូមិព្រែកក្មេង​ភាគច្រើន ត្រូវទិញត្រី​ជឿ​ពីឈ្មួញកណ្តាល និង​ដោយត្រូវ​ឱ្យថ្លៃត្រីនោះ នៅ​បន្ទាប់ពីលក់ត្រីឆ្អើរចេញ។
1/20/20249 minutes, 42 seconds
Episode Artwork

អ្នកស្រីគ្រី ស៊ុយហៀង៖យើងត្រូវបង្កើតឱកាសខ្លួនឯង បើគេមិនផ្ដល់ឱកាសឲ្យយើង

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រីគ្រី ស៊ុយហៀង នាយិកានៃអង្គការនារីដើម្បីសន្តិភាព។ ក្នុងនាមជាស្រ្តីម្នាក់ អ្នកស្រីគ្រី ស៊ុយហៀង បានជម្នះនូវពាក្យដែលថា " ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ "។ គឺការជម្នះបាននូវពាក្យនេះហើយទើបធ្វើឲ្យស្រ្តីដទៃទៀតក៏ដូចជាអ្នកស្រីផ្ទាល់បានប្រឡូកធ្វើកិច្ចការងារសង្គម និងទទួលបានជោគជ័យតាមក្ដីស្រមៃមកទល់សព្វថ្ងៃនេះ។ តាមអ្នកស្រី គ្រី ស៊ុយហៀង បើគេមិនផ្ដល់ឱកាសឲ្យយើងទេ យើងត្រូវបង្កើតឱកាសឱ្យខ្លួនឯង។
1/19/202412 minutes, 25 seconds
Episode Artwork

លោក ម៉េង សុខឡេង៖ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរកាន់តែច្រើនបានស្គាល់សិប្បកម្មខ្មុកម្រ័ក្សណ៍

ខ្មុកម្រ័ក្សណ៍ជាបច្ចេកទេសសម្រាប់ផលិតវត្ថុសិល្បៈបុរាណខ្មែរផ្សេងៗសម្រាប់តួអង្គមិនមែនមនុស្សពាក់ក្នុងការសម្តែងទម្រង់សិល្បៈ ល្ខោនផ្សេងៗ។ នៅខេត្តកណ្តាល លោក ម៉េង សុខឡេង បានឆ្លៀតពេលបង្រៀនសិស្សពីបច្ចេកទេសខ្មុកម្រ័ក្សណ៍ព្រោះសង្កេតឃើញថា វត្ថុសិល្បៈធ្វើពីបច្ចេកទេសមួយនេះពិបាករកទិញក្នុងទីផ្សារណាស់។ យុវជនវ័យ៣១ឆ្នាំរូបនេះចង់ឃើញពលរដ្ឋខ្មែរកាន់តែច្រើនស្គាល់បច្ចេកទេសខ្មុកម្រ័ក្សណ៍ និងប្តេជ្ញាថែរក្សាស្នាដៃបុរាណខ្មែរមួយនេះមិនឱ្យបាត់បង់ឡើយ។
1/18/20248 minutes, 38 seconds
Episode Artwork

ពលរដ្ឋក្រុងភ្នំពេញបន្តសម្តែងកង្វល់រឿងសំរាមនិងចរាចរណ៍

សំរាមនិងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកំពុងបន្តចោទជាបញ្ហា។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិបានសួរនៅថ្ងៃព្រហស្បតិ៍ ទី១៨ មករាសុទ្ធតែបានចាត់ទុកសំរាមនិងការកកស្ទះចរាចរណ៍នេះជាបញ្ហាចម្បងដែលពួកចង់ឲ្យអាជ្ញាធរក្រុងពង្រឹងការដោះស្រាយបន្ថែមទៀត។ តែយ៉ាងណា ពលរដ្ឋក្នុងក្រុងភ្នំពេញយល់ថា បញ្ហាទាំងនេះនឹងមិនអាចលុបបំបាត់បានទេ បើគ្មានការរួមចំណែកទាំងពីភាគីពលរដ្ឋខ្លួនឯងនោះ។
1/18/20247 minutes, 8 seconds
Episode Artwork

យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​សំឡឹង​ឃើញ​អនាគត​តាមរយៈ​ការ​សិក្សា​អាជីព​និង​ជំនាញ​ផ្តល់​ដោយ​រដ្ឋ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ដល់​យុវជន​១លាន៥សែននាក់​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយ​រងគ្រោះ​ដូច​អ្វី​ដែល​ធ្លាប់​សន្យា​កន្លង​មក។ ថ្ងៃ​ទី​១៥​ខែ​មករា ​ជា​ថ្ងៃ​បើក​បវេសនកាល​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ថ្មី​។ ក្នុង​ចំណោម​យុវជន​ដែល​វិទ្យុបារាំង RFI បាន​ជួបសម្ភាស អ្នកខ្លះ​រើសរៀន​ជំនាញ​ជួសជុល​កុំព្យូទ័រ ជួសជុល​ទូរស័ព្ទដៃ ជួសជុល​រថយន្ត ឬ​ជំនាញ​ឆុង​កាហ្វេ។ ពួក​គេ​មើល​ឃើញ​ក្ដី​ស្រមៃ​ក្នុង​អនាគត​តាមរយៈ​អាជីព និង​ជំនាញ​ដែល​រើស​រៀន​រយៈ​ពេល​ខ្លី​នេះ។
1/16/20247 minutes, 54 seconds
Episode Artwork

ទស្សនិកជន៖ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាការបង្ហាញភាពសោកសង្រេងរបស់ពលរដ្ឋខ្មែរនៅក្រោយរបបខ្មែរក្រហម

នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ក្នុងអំឡុងមួយខែមករាពេញ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារចំនួន៤ ស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសប្តាហ៍ទី២ ខ្សែភាពយន្តឯកសារក្រោមចំណងជើងថា «Year Zero» ឬ «ឆ្នាំសូន្យ» បានដាក់បញ្ចាំងក្នុង ថ្ងៃទី១៣ មករាដោយមាន ការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៣០នាក់។ សម្រាប់បណ្តាអ្នកទស្សនា ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាខ្សែភាពយន្តដ៏ក្តុកក្តួលដែលបង្ហាញពីស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសកុមារនៅក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។
1/14/20246 minutes, 48 seconds
Episode Artwork

ផ្ទះចាស់នាជំនាន់ទសវត្សរ៍៦០ត្រូវបានអភិរក្សក្រោមស្នាដៃរបស់យុវជនជំនាន់ក្រោយ

ផ្ទះចាស់មួយកន្លែងដែលសាងសង់នាទសវត្សរ៍៦០ត្រូវបាន លោក ហែម ច័ន្ទសុភ័ក្ត្រ យុវជនជំនាន់ក្រោយអភិរក្សទៅជាសម្បត្តិបេតិកភណ្ឌអរូបិយតាមរយៈការកែច្នៃឲ្យក្លាយជាកន្លែងប្រមូលផ្ដុំអាជីវកម្ម។ ជាប្រភេទអាជីវកម្មតូចៗមែន តែវាបានផ្ដល់ការលើកកម្ពស់ផលិតផលក្នុងស្រុកផ្នែកសិប្បកម្ម និងសិល្បៈគំនូរបែបសម័យនិងបុរាណដែលគេអាចនាំយកផលិតផលខ្មែរមកលក់នៅទីតាំងអគារសហគមផ្ទះចាស់នេះបាន។ មិនត្រឹមតែរួមចំណែកផ្ដល់ការងារក្នុងស្រុកនិងរួមចំណែកអភិរក្សលោក ហែម ច័ន្ទសុភ័ក្ត្រ បានអះអាងថា រាល់ការវេចខ្ចប់ផលិតផលចេញពីទីតាំងអគារផ្ទះចាស់មនប្រើប្រាស់ប្លាស្ទិកទេ ដើម្បីរួមចំណែកការពារបរិស្ថាន។ បើតាមលោកហែម ច័ន្ទសុភ័ក្ត្រ អគារចាស់ឈរបានយូរលុះត្រាតែបរិស្ថានការគ្មានការបំពុល។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ
1/14/202410 minutes, 21 seconds
Episode Artwork

អ្នកបច្ចេកទេស៖ការដាំដុះគ្រាប់ចន្ទីដោយប្រើគីមីតិចទទួលបានគុណភាពល្អ និងងាយនាំចេញ

រៀងរាល់ឆ្នាំក្នុងខែកុម្ភៈ កសិករដាំដុះចន្ទីចាប់ប្រមូលផលដើម្បីកែច្នៃក្នុងស្រុក ឬនាំចេញទៅវៀតណាមដោយអាស្រ័យលើកិច្ចព្រមព្រៀងរវាងអ្នកលក់ និងអ្នកទិញ។ ជាក់ស្ដែង ផ្ទៃដីដាំដុះចន្ទី១៩ហិកតាមួយកន្លែងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺសម្រាប់ទីផ្សារនាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម។ នេះក៏ដោយសារតែវៀតណាមជាទីផ្សារធំសម្រាប់ទទួលទិញ។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មបានប្រាប់ពីការនាំចេញផលិតផលសម្រេចទៅក្រៅប្រទេសដោយបានគិតគូរតាំងពីដំណាក់កាលដាំដុះដែលមិនប្រើប្រាស់សាធារធាតុគីមីខ្លាំង។ ក្នុងន័យនេះ អ្នកបច្ចេកទេសប្រាប់អ្នកដាំដុះឲ្យកាត់បន្ថយសារជាតិគីមីដើម្បីទទួលបានគ្រាប់ចន្ទីមានគុណភាព និងងាយស្រួលក្នុងការនាំចេញ។ តើសង្វាក់នៃការដាំដុះរហូតទទួលបានទិន្នផលមានដំណើរការអ្វីខ្លះ?
1/13/202410 minutes, 48 seconds
Episode Artwork

លោកស្រី ឃួន វិច្ឆិកា៖ខ្ញុំបារម្ភខ្លាំងជាងសប្បាយចិត្តនៅពេលទទួលបានតួនាទីជាអ្នកនាំពាក្យ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ឃួន វិច្ឆិកា ជាស្រ្តីម្នាក់ដែលលេចធ្លោក្នុងចំណោមស្រ្តីដទៃទៀត ដែលថ្នាក់ដឹកនាំបានផ្ដល់សេចក្ដីទុកចិត្ត។ ការទទួលបានតួនាទីជាអ្នកនាំពាក្យក្រសួងអប់រំត្រូវបានលោកស្រី ឃួន វិច្ឆិកាបញ្ជាក់ថា មានការព្រួយបារម្ភខ្លាំងជាងការសប្បាយចិត្ត។ នេះមកពីលោកស្រីមិនដឹងថា តើអាចធ្វើកិច្ចការនេះបានកម្រិតណា។
1/12/202413 minutes, 16 seconds
Episode Artwork

លោក កែម ម៉ៅ៖ ខ្ញុំតូចចិត្តដែលធ្លាក់ខ្លួនពិការដោយបម្រើជាតិ តែបែរជាត្រូវរស់ខ្លួនទីពឹងខ្លួន

លោក កែម ម៉ៅ ជាអតីតទាហានក្នុងសម័យសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបានធ្លាក់ខ្លួនពិការជើងមួយចំហៀងមកទល់សព្វថ្ងៃ ដោយសារត្រូវគ្រាប់កាំភ្លើងពេលធ្វើសង្គ្រាម។ លោក និងភរិយា រួមនិងចៅម្នាក់បានមករស់នៅអនាថាក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព្វថ្ងៃ  លោក កែម ម៉ៅ និងភរិយា បានដើរបេះបន្លែ និងរើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាអតីតទាហានបម្រើជាតិ ពិការខ្លួនម្នាក់ លោក កែម ម៉ៅ បានសម្តែងការតូចចិត្ត  ព្រោះមិនត្រូវបានរដ្ឋយកចិត្តទុកដាក់ សូម្បីតែដីមួយដុំសម្រាប់ខ្លួនឯងរស់នៅក៏គ្មានដែរ៕
1/11/20249 minutes, 43 seconds
Episode Artwork

លោកចាន់ ដានី៖ទម្រង់សិល្បៈប្រើកម្ទេចខ្មៅដៃធ្វើផ្ទាំងគំនូរទាមទារការអត់ធ្មត់ និងមិនទាន់មានអ្នកធ្វើដូច

លោក ចាន់ ដានី ជាសិល្បករសហសម័យដែលបានប្រើប្រាស់កម្ទេចខួងចេញពីខ្មៅដៃដើម្បីបិទចេញជាផ្ទាំងគំនូរ។ ស្នាដៃនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រលាញ់ទម្រង់សិល្បៈ ទាំងជាតិ និងអន្តរជាតិ។ ចាប់ផ្តើមប្រឡូកជាសិល្បករដោយយកកម្ទេចខ្មៅដៃទៅផ្គុំគ្នាបិទជាផ្ទាំងគំនូរក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ លោកចាន់ ដានីបានបញ្ជាក់ថា  ទម្រង់សិល្បៈដែលលោកធ្វើទាមទារឲ្យមានការអត់ធ្មត់ និងក៏នៅមិនទាន់មានអ្នកណាអាចធ្វើដូចដែរ។
1/11/20247 minutes, 18 seconds
Episode Artwork

លោក គុជ កំសត់ ៖ខ្ញុំ​រង​របួស​ញឹកញាប់​ពីការ​វេចខ្ចប់​សំរាម​ពុំបាន​ត្រឹមត្រូវ

អ្នកសំអាត អ្នកលក់ដូរ និងពលរដ្ឋមួយចំនួន បង្ហាញការ​គាំទ្រ​ក្រោយ​សាលា​រាជធានីភ្នំពេញ​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ទុក​ដាក់​សំរាម​ពុំ​បាន​ត្រឹមត្រូវ។  អ្នក​សំអាត​ដែល​ជា​ក្រុមងាយ​រងគ្រោះ​ពីការ​វេចខ្ចប់​សំរាម​មិន​ត្រឹមត្រូវ​បាន​ទទូច​ឲ្យ​អ្នក​ប្រើប្រាស់​គិតលើចំណុច​នេះឡើង​វិញ។ ការទទូច​របស់​អ្នក​សំអាត គឺ​សុំ​ឲ្យអ្នក​ប្រើប្រាស់​ញែក​សំរាម​រវាង​អំបែង​និង​កាក​សំណល់​ទូទៅ​ជា​ការ​ស្រេច។  លោក គុជ កំសត់ ដែល​តែងតែ​រើស​និង​ប្រមូល​សំរាម​នៅ​ម្ដុំ​មុខ​វាំងអះអាង​ពី​ការ​រង​របួស​ញឹកញាប់​ពី​ការ​វេចខ្ចប់​សំរាម​ពុំបាន​ត្រឹម​ត្រូវ​។
1/10/20248 minutes, 21 seconds
Episode Artwork

ក្រុមមាតាធម្មជាតិនឹងយកថ្ងៃអាទិត្យមួយឆ្នាំពេញ ផ្សព្វផ្សាយពីកោះកុងក្រៅ

ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ ក្រុមចលនាមាតាធម្មជាតិប្រមាណ២០នាក់បានប្រមូលផ្តុំគ្នានៅតាមបណ្តោយមាត់ទន្លេដើម្បីហាត់ប្រាណ។ ជាសកម្មភាពហាត់ប្រាណដែលផ្សារភ្ជាប់នឹងការផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់សាធារណជន។ តាមតំណាងក្រុមចលនាមាតាធម្មជាតិ យុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅនឹងត្រូវរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យពេញមួយឆ្នាំជាមួយនឹងសកម្មភាពចម្រុះផ្សេងៗ។ កម្មវត្ថុមួយទៀតត្រូវបានតំណាងក្រុមអះអាងថា ដើម្បីស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់តំបន់កោះកុងក្រៅទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។
1/7/20246 minutes, 49 seconds
Episode Artwork

ស្ត្រីវ័យចំណាស់ពីរនាក់ទទួលថែទាំកុមារក្នុងសហគមន៍

ការថែទាំទារក​ និងកុមារក្រោយម្ដាយវិលចូលធ្វើការវិញកំពុងក្លាយជាចំណោតសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រនិងមធ្យម បើទោះបីជាទម្លាប់ពីបុរាណគេបន្តអនុវត្តយកកូនទៅផ្ញើម្ដាយឬជីដូនក៏ដោយ។ ឈរលើហេតុផលនេះ អ្នកស្រី ប៉ែន សាវី និងអ្នកស្រី ប៉ែន សាវិន ដែលត្រូវជាបងប្អូននឹងគ្នាទទួលថែទាំក្មេងៗនៅក្នុងសហគមន៍ជាមួយនឹងការទទួលបានកម្រៃសមរម្យត្រឡប់មកវិញពីឱពុក-ម្ដាយកុមារទាំងនោះ​។ មិនត្រឹមតែថែទាំយកចិត្តទុកដាក់ផ្ដល់អាហារនិងដំណេកទៀងពេលនោះទេ ស្ត្រីទាំងពីរនាក់បងប្អូនក៏បានរួមចំណែកបង្រៀនកុមារនិយាយនិងមិនអនុញ្ញាតឲ្យមើលទូរស័ព្ទ។
1/6/20248 minutes, 7 seconds
Episode Artwork

សុរិយាជាសៀវភៅដែលរំលេចពីជីវិតសត្វឆ្មារស់នៅកម្ពុជា និងបារាំង

សុរិយាជាវណ្ណកម្មសៀវភៅថ្មីមួយរបស់អ្នកនាង ហួត សុជាតា។ អ្នកនាងជាអ្នកនិពន្ធ និងត្រូវគេស្គាល់ជាអ្នកបកប្រែអក្សរសិល្បិ៍បារាំងរហូតមក។ សុរិយាដែល​ជាវណ្ណកម្មសៀវភៅរៀបរាប់ពីជីវិតរស់នៅរបស់សត្វឆ្មាអនាថាត្រូវបានគូសង្សារើសមកចិញ្ចឹម និងបានឆ្លងប្រទេសទៅស្គាល់ដល់ប្រទេសបារាំង។
1/6/20248 minutes, 49 seconds
Episode Artwork

លោកព្រិច ពៅ៖ ខ្ញុំមិនបោះបង់សិប្បកម្មចម្លាក់តោកចោល ទោះបីកំពុងជួបបញ្ហាទីផ្សារ

ឈរជើងលើអាជីពជាអ្នកជាងចម្លាក់តោកអស់រយៈពេល៨ឆ្នាំ លោក ព្រិច ពៅ ក្នុងវ័យ៣៥ឆ្នាំរៀបរាប់ថា សិប្បកម្មចម្លាក់តោករបស់លោ​កកំពុងបាត់បង់ទីផ្សារ និងការប្រកួតប្រជែងតម្លៃ។ បញ្ហាទាំងនេះផ្តើមចេញពីភាពប្រកួតប្រជែងរបស់អ្នករកស៊ីថ្មី ដោយចម្លងចេញពីស្នាដៃរបស់លោកព្រិច ពៅ ហើយលក់ក្នុងតម្លៃទាបជាង។ នៅចំពោះមុខឧបសគ្គនេះ លោក ព្រិច ពៅធានាអះអាងពីជំហររបស់ខ្លួនដោយមិនបោះបង់នូវអាជីពនេះឡើយ។ ផ្ទុយមកវិញ លោកមានតែខិតខំរក្សានូវទឹកដៃ និងគុណភាពដដែលជូនអតិថិជន។
1/6/202410 minutes, 26 seconds
Episode Artwork

កម្ពុជា៖ ការដឹកជញ្ជូនទំនិញអនឡាញ កំពុងក្លាយជាមុខរបរពេញនិយម

ក្នុងប្រទេសកម្ពុជា ស្របពេលដែលទីផ្សារអនឡាញកាន់តែរីកចម្រើនលូតលាស់ ការដឹកជញ្ជូនទំនិញនានា ឬចំណីអាហារ ដែលគេទិញតាមប្រព័ន្ធអនឡាញ ក៏កំពុងទទួលបានតម្រូវការការងារកាន់តែច្រើនដែរ។ ជាក់ស្តែង អ្នកដឹកជញ្ជូនទំនិញអនឡាញ ២រូប ដែលវិទ្យុបារាំងបានជួបសម្ភាសអះអាងថា ពួកគាត់រកបានប្រាក់ចំណូលគាប់ប្រសើរពីមុខរបរមួយនេះ បើទោះបីជាត្រូវព្រឈមមុខផ្នែកសុវត្ថិភាពយ៉ាងណាក៏ដោយ។
1/3/20245 minutes, 35 seconds
Episode Artwork

លោកស្រី ឆន សុគន្ធា៖ ខ្ញុំចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត

លោកស្រី​ ឆន​ សុគន្ធា​ បាន​ប្រឡូក​ការងារ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាង​២០​ឆ្នាំមក​ហើយ​។​ ការ​ងារ​ដំបូង​របស់​លោក​ស្រី​គឺ​ជា​មួយ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​នៅឆ្នាំ​១៩៩៨​។​ បច្ចុប្បន្ន​លោកស្រីគឺ​ជា​នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM)​។​ មាន​ការ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​លោកស្រី​បាន​ជួប​ប្រទះ ​រាប់​ទាំង​ការ​ចាប់​ខ្លួន​បុគ្គលិក​អាដហុក ​និង​ការ​បិទ​សារ​ព័ត៌​មាន​វីអូឌី​នៅឆ្នាំ​២០២៣​។​ តែ​លោកស្រី​នៅ​ចង់​ឃើញ​អ្នក​សារ​ព័ត៌​មាន​កាន់​តែ​ច្រើន​ហ៊ាន​រាយការណ៍​ពី​ការ​ពិត។
1/3/20249 minutes, 21 seconds
Episode Artwork

លោក ជា យុទ្ធា៖ មនុស្សអាចស្លាប់ តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ

ក្រោយពីទទួលបានគោរមងារ «ទេពហត្ថកោសល្យ» ពីព្រះមហាក្សត្រខ្មែរ ព្រឹទ្ធាចារ្យចម្លាក់ជាងទង ជា យុទ្ធា បានប្ដេជ្ញាថែរក្សានិងអភិរក្សសិល្បៈចម្លាក់ប្រាក់ស្ពាន់ តាមរយៈការរំលេចក្បាច់រចនាដ៏អស្ចារ្យនៃចម្លាក់អង្គរខ្មែរ។ ក្នុងវ័យ៦៩ឆ្នាំ ព្រឹទ្ធាចារ្យចម្លាក់ជាងទងរូបនេះ កំពុងមានបេសកកម្មផ្ទេរជំនាញទៅអ្នកបន្តវេនជាច្រើននាក់ នៅក្នុងស្រុកស្រុកពញ្ញាឮ ខេត្តកណ្តាល។ សម្រាប់ លោក ជា យុទ្ធា មនុស្សអាចស្លាប់ ក៏ប៉ុន្តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ។
1/1/202410 minutes
Episode Artwork

Westerdam៖ទោះចូលចតក្នុងពេលខ្លីតែមានន័យសម្រាប់អ្នកទេសចរដែលមកកម្ពុជាដំបូង

ក្រោយចូលចតបានមួយថ្ងៃនាវាWesterdamបានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវាWesterdamប្រមាណជាង២ពាន់នាក់បានចូលចតកំពងផែក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ខែធ្នូម្សិលមិញ។
12/29/202311 minutes, 30 seconds
Episode Artwork

នាវាបណ្ណាគារនាំសៀវភៅ២ពាន់ក្បាលចូលចតជាលើកទី៣លើផ្ទៃសមុទ្រកម្ពុជា

ក្នុងរយៈជិតពីរ​សប្ដាហ៍មកនេះ​មនុស្ស​ជិត៦ពាន់នាក់​ចេញ​ចូល​ជាប់​មិន​ដាច់​ដើម្បី​ទស្សនាពិព័រណ៍សៀវភៅ​លើ​វានាបណ្ណាគារ​Dulous​ដែល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​តាំង​ពីថ្ងៃទី១៨ខែធ្នូ។ តាមគម្រោងនាវានេះ​សំចតនៅ​កំពង់ផែក្រុងព្រះសីហនុចាប់ពីថ្ងៃ​ទី១៨​ធ្នូដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២៤។ អាជ្ញាធរខេត្តព្រះសីហនុ​ចាត់ទុក​ពិព័រណ៍សៀវភៅលើផ្ទៃទឹកនេះនឹងរួមចំណែកជម្រុញការអាននៅកម្ពុជានិងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ។ ភាពរួសរាយភ្ជាប់ស្នាមញញឹមរបស់ពលរដ្ឋជាអ្វីដែលអ្នកគ្រប់គ្រងវានាDulousបង្វែរចង្កូតចូលដែនសមុទ្រកម្ពុជាដោយមិនស្ទាក់ស្ទើរ។
12/28/202313 minutes, 2 seconds
Episode Artwork

រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត

«គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុក ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព​ និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប​ បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទីយ៉ាងសំខាន់ជំរុញឲ្យកូនរៀនចប់ចុងចប់ដើម។*ហេតុអ្វីក្មេងស្រីជនជាតិដើមភាគតិចត្រូវរៀបការទាំងវ័យក្មេង?មានកំណើតជាជនជាតិឡាវលោក ​ភីត វណ្ណា ឱពុករបស់បូផាឲ្យដឹងថា កាលពីមុនដោយសារតែគ្មានភាពជាគំរូនៃការសិក្សារៀនសូត្រទើបជនជាតិដើមភាគតិចរើសយកការរៀបការទាំងវ័យក្មេង។ «កាលពីខ្ញុំរៀបការជាមួយម្ដាយបូផាគេទើបមានអាយុ១៧ឆ្នាំ ហើយខ្ញុំអាយុ២០ឆ្នាំ យើងអត់ទាំងពីរនាក់អត់បានរៀនសូត្រទេ អ៊ីចឹងទៅក៏នាំគ្នាការទៅ…ហើយម្យ៉ាងទៀតកាលជំនាន់មុនសាលារៀននៅឆ្ងាយ​ ផ្លូវធ្វើដំណើរជាប្រភេទផ្លូវរទេះគោ។»លោក ភីត វណ្ណា បន្តថា ក្នុងពេលបច្ចុប្បន្ននេះវិញការរៀបការមិនបានក្លាយជារឿងចាប់បង្ខំទៀតនោះទេ។«កូនសម័យនេះគេបានរៀនសូត្រចេះដឹងអ៊ីចឹងការរៀបការអាស្រ័យលើចិត្តកូនទៅចង់រៀនក៏រៀនទៅចង់រៀបការក៏ស្រេចតែចិត្តកូនចុះ[…] ខ្ញុំអត់បង្ខំកូនទេ។»ពិបាកមុនស្រណុកក្រោយជាអ្វីដែលឱពុកម្នាក់នេះរំឮកបូផាជាប្រចាំ។ ជាង១០ឆ្នាំនៃការចាកចេញរបស់ប្រពន្ធ លោក ភីត វណ្ណា កែប្រែជីវិតដោយសម្រេចបានជីវភាពរស់នៅសមរម្យមួយ បើទោះបីជាលោកពុំមានលទ្ធភាពឲ្យបូផាបន្តការសិក្សាក៏ដោយ។ «ខ្ញុំតែងប្រាប់កូនថា មុនយើងជោគជ័យ ត្រូវខំធ្វើអ្វីខ្លះ ? ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារលក់បន្លែ ធ្វើកម្មករគេ ដូច្នេះបើកូនចង់សុខកូនត្រូវខំប្រឹងបើកូនមិនជួយខ្លួនឯងទេ គ្មានទេវតាឯណាមកជួយកូនទេ។»  នៅវិទ្យាល័យវីរៈជ័យ ណា បូផា ជាសិស្សម្នាក់ស្ថិតក្នុងចំណោមសិស្សសរុបជាង៧០០នាក់ក្នុងឆ្នាំសិក្សា២០២២-២០២៣។ សិស្សថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣មានចំនួនជាង៦០នាក់ ជាប់បាក់ឌុបប្រមាណជា៤០នាក់។  នេះបើតាមការបញ្ជាក់របស់ លោក ផូក សុផាណា នាយកសាលាវីរៈជ័យ។លោកនាយកសាលាឲ្យដឹងទៀតថា  វិទ្យាល័យវីរៈជ័យមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ តែក៏ផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមកពីឆ្ងាយផងដែរ។ ក្នុងចំណោមសិស្សសរុបជាង៧០០នាក់ សិស្សជនជាតិដើមភាគតិចមានចំនួន៩០ភាគរយ។  បើតាមលោកនាយកសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិស្សឲ្យបន្តការសិក្សារហូតចប់ថ្នាក់។ «សាលាដើរតួនាទីសំខាន់ក្នុងការផ្ដល់ចំណេះ ជំនាញ សីលធម៌ ហើយសាលារៀននិងសហគមន៍មិនចង់ឃើញសិស្សឬយុវជនរើសយកជីវិតរៀបការនោះទេ។»ស្វែងរកឱកាសសិក្សាមិនមែនជាបញ្ហារបស់បូផាតែម្នាក់ទេ។ ជន វណ្ណៈ ក្មេងស្រីជនជាតិដើមភាគតិចព្រៅក៏ជួបបញ្ហាដូច្នោះដែរ។  មានស្រុកកំណើត នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី វណ្ណៈធ្លាប់បោះបង់ចោលការសិក្សានៅពាក់កណ្ដាលទីដោយសារគ្មានអ្នកជំរុញ។ យុវតីរូបនេះត្រឡប់មកស្រវាការរៀនសូត្រវិញរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងទទួលបាននិទ្ទេសD។តាមគម្រោងក្រោយចប់បាក់ឌុបវណ្ណៈចង់បន្តការសិក្សាប៉ុន្តែបញ្ហានៅត្រង់ថា គ្មានលទ្ធភាព។ «ខ្ញុំចង់រៀនជំនាញទីផ្សារឌីជីថល អ៊ីចឹងហើយខ្ញុំកំពុងស្វែងរកអាហាររូបករណ៍។»បច្ចុប្បន្នលក់កាហ្វេបណ្ដោះអាសន្នក្នុងក្រុងបានលុង វណ្ណៈមានក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សាស្រុកតាវែងនៅថ្ងៃខាងមុខ។«តាមការយល់ដឹងខ្លះៗតំណែងទីប្រឹក្សាស្រុកមានតួនាទីជួយទៅលើកុមារនិងស្ត្រីនៅពេលដែលពួកគេជួបបញ្ហា។»ក្នុងក្ដីស្រមៃឈោងចាប់តំណែងជាទីប្រឹក្សាស្រុកមិនមែនកើតឡើងចៃដន្យទេ គឺឃើញភាពជាគំរូរបស់ លោកស្រី កាពីង ពេជ្រ​ ជនជាតិដើមភាគតិចព្រៅជាអភិបាលរងស្រុកតាវែង។លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែងប្រាប់ថា ជម្នះឧបសគ្គខ្លាំងណាស់ទម្រាំដើរមកដល់ចំណុចនេះ។ លោកស្រីស្វះស្វែងរកឱកាសរៀនសូត្របន្ទាប់ពីចប់ថ្នាក់បឋមឡើងមកអនុវិទ្យាល័យនិងបន្តមកដល់ថ្នាក់វិទ្យាល័យ ទាំងដែលថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅឆ្ងាយពីផ្ទះនិងមានការរារាំងពីឱពុកម្ដាយ។«កាលជំនាន់ខ្ញុំឱពុក-ម្ដាយនៅបារម្ភអត់ចង់ឲ្យកូនស្រីចេញឆ្ងាយពីផ្ទះទេ។ ប៉ុន្តែខ្ញុំបានបង្ហាញពីភាពរឹងមាំថា ខ្ញុំអាចធ្វើបានដើម្បីជាផ្ដល់ទំនុកចិត្តដល់ពួកគាត់។​ នៅពេលដែលលទ្ធផលនៃការរៀនសូត្ររបស់យើងល្អយើងក៏ចេះតែមានឱកាសជាបន្តបន្ទាប់។»នៅក្នុងវ័យជាង៣០ឆ្នាំ លោកស្រី កាពីង ពេជ្រ បានបន្តថា ភាពជាគំរូរបស់បងប្រុសបានជំរុញឲ្យលោកស្រីប្រឹងរៀនចប់ចុងចប់ជាមួយនឹងការតាំងចិត្តថា បុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នា។​ លោកស្រីក្លាយជាអភិបាលរងស្រុកតាវែងនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីធ្វើការងារនៅមន្ទីរកិច្ចការនារីនៅចុងឆ្នាំ២០១១។ លោកស្រីបន្តថា បច្ចុប្បន្ននេះក្មេងស្រីជនជាតិដើមភាគតិចមានសមត្ថភាពច្រើននិងភាគច្រើនខិតខំរៀនសូត្ររហូតចប់ថ្នាក់វិទ្យាល័យ។លោក ឈឹម ចាំ មេភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីថ្លែងថា នៅក្នុងសហគមន៍វណ្ណៈជាក្មេងស្រីដែលមានភាពតស៊ូនៅក្នុងជីវិត រៀនផង ធ្វើការស្ម័គ្រចិត្តផង។ បើតាមលោកមេភូមិ មូលដ្ឋានដែលលោកគ្រប់គ្រងមានមិនច្រើនទេក្មេងដូចវណ្ណៈ។ លោកមេភូមិបន្ថែម«អ្នកខ្លះសម្រេចចិត្តឈប់រៀនដោយសារខ្វះមធ្យោបាយធ្វើដំណើរ[…] បន្ទាប់ពីឈប់រៀនគេក៏សម្រេចចិត្តរៀបការ ហើយការរៀបការនេះធ្វើឡើងដោយចិត្តឯងគ្មានការបង្ខិតបង្ខំពីឱពុកម្ដាយទេ។»គួរជម្រាបជូនថា ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានប្រជាជនរស់នៅសរុបប្រមាណជា៧០០នាក់ភាគច្រើនជាជនជាដើមភាគតិចមកពីគ្រប់អំបូរដូចជាៈព្រៅ ចារ៉ាយ គ្រឹង ជាដើម។ ក្នុងចំណោមប្រជាជនសរុប៧០០នាក់មានកម្លាំងយុវជនសរុបប្រមាណជា៣០ភាគរយ។  បើតាមលោកមេភូមិ អត្រាយុវជនបោះបង់ចោលការសិក្សានៅមូលដ្ឋានលោកគ្រប់គ្រង់បានក្លាយជាកង្វល់និងចាំបាច់ទាមទារយុវជនដូចវណ្ណៈឲ្យបានច្រើនដើម្បីធ្វើជាគំរូ។ខ្វះលទ្ធភាពរៀនបន្តឬរៀនហើយគ្មានការងារធ្វើក៏មូលហេតុមួយទៀតនាំឲ្យយុវជនជនជាតិដើមភាគតិចរើសយកជីវិតរៀបការ។ ព័ត៌មាននេះផ្ដល់ដោយលោក ហួត ចាន់ថៃ មេភូមិបានហ្វាំងតាមរយៈការចុះស្រង់មតិគ្រួសារដែលមានកូនបោះបង់ចោលការសិក្សាឆ្លើយមកកាន់លោកយ៉ាងដូច្នោះ«កូនៗខ្លះឆ្លើយថា ចំណាយខ្ពស់ក្នុងការរៀនសូត្រ  ហើយអ្នកខ្លះប្រឡងអត់ជាប់ទី១២ក៏បោះបង់ចោលងាកមករៀបការ។ ខ្ញុំស្ដាយកូនៗខ្លះទៀតសល់មួយឆ្នាំទៀតរៀនចប់តែគេឈប់ត្រឹមថ្នាក់ទី១១ក្រោមហេតុផលអត់មានលទ្ធភាពរៀនបន្ត។ »   គួរជម្រាបជូនថា ភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ មានប្រជាជនសរុបជាង២ពាន់នាក់ ស្រីជាង១ពាន់នាក់ ក្នុងនោះជនជាតិភាគតិចឡាវ៩៥ភាគរយ ៣ភាគរយខ្មែរ ២ភាគរយចិននិងជនជាតិភាគតិចទូទៅ។ ចំណោមប្រជាជនសរុបជាង២ពាន់នាក់នេះ កម្លាំងយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ មានចំនួនសរុប២៨០នាក់ ៧០ភាគរយរៀនចប់ចុងចប់ដើម ខណៈ៣០ភាគរយបោះបង់ការរៀនសូត្រនៅពាក់កណ្ដាលទី​។កញ្ញា ឃឹម សុខឃីម អ្នកសម្របសម្រួលគម្រោងក្មេងស្រីដឹកនាំនៅខេត្តរតនគិរីនៃអង្គការនារីដើម្បីសន្តិភាពលើកឡើងថា មួយផ្នែកនៃការផ្លាស់ប្ដូរទម្លាប់បង្ខំឲ្យកូនឈប់រៀនចាប់យកការរៀបការដោយសារការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធអំពីប្រយោជន៍នៃការរៀនសូត្រ។ ជាក់ស្ដែងកញ្ញាកំពុងកាន់គម្រោងមួយក្រោមឈ្មោះថា ក្មេងស្រីដឹកនាំ។«គោលបំណងនៃគម្រោងនេះ គឺផ្ដល់អំណាចដល់ក្មេងស្រីឲ្យមានចំណេះដឹងនិងធ្វើជាភ្នាក់ងារផ្លាស់ប្ដូរអ្វីដែលអវិជ្ជមាននៅក្នុងសហគមន៍គេរស់នៅដូចជាៈ គេតែងនាំគ្នានិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។»​កញ្ញា ឃឹម សុខឃីម កាន់គម្រោងក្មេងស្រីដឹកនាំក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីដូចជាស្រុកតាវែង វើនសៃ អូរជុំ ស្ថិតនៅក្នុងឃុំចំនួន៨។ «តាមរយៈគម្រោងនេះយើងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមដូចជាៈកុមារ យុវជន ឱពុក-ម្ដាយ ឱពុក-ម្ដាយគំរូ អាជ្ញាធរ តួអង្គក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល មកជួបប្រជុំនៅតាមឃុំជជែកគ្នារកដំណោះស្រាយលើប្រធានបទណាមួយដែលយើងដាក់ចេញ ហើយឲ្យកុមារលើកជាកង្វល់។»*រៀនចប់តែពុំមានលទ្ធភាពរៀនបន្តកំពុងក្លាយជាកង្វល់យុវជនជនជាតិដើមភាគតិច?គោលនយោបាយរួមសម្រាប់យុវជន ក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់អាហាររូបករណ៍ដល់យុវជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង៨ពាន់កន្លែង ៣០ភាគរយផ្ដល់ជូនសិស្សនារីនិងសិស្សនៅតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមាន​ឱកាសបន្តការសិក្សាថ្នាក់សកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០​២៣​-២០២៤។ នេះបើការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា​ អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៨ខែធ្នូ។​អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងអប់រំក៏បានរៀបចំវិទ្យាល័យមធ្យមសិក្សានិងអប់រំបច្ចេកទេសដែលផ្ដល់ឱកាសដល់សិស្សនុសិស្សថ្នាក់ទី១០ចាប់យកជំនាញចំនួន១០មុខ ដើម្បីឲ្យពួកគេមានជំនាញរួចជាស្រេចពេលរៀនចប់មធ្យមសិក្សា។ ជំនាញ១០មុខនោះមានដូចជាៈ ជំនាញជួសជុលកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិច មេហ្គានិច សេដ្ឋសាស្ត្រ បសុវប្បកម្ម កែច្នៃអាហារ ទេសចរណ៍ជាដើម។ គួរជម្រាបជូនថា បេក្ខជនប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣ នេះ មាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោម​បេក្ខជន​សរុបជាង១៣ម៉ឺននាក់។  ដោយឡែកក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%ក្នុងចំណោមសិស្សសរុប។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
12/26/202313 minutes, 55 seconds
Episode Artwork

វិវាទណាហ្កាវើលដ៍៖ក្រុមកូដករចង់ឲ្យថៅកែក្រុមហ៊ុនថ្មីថយមួយជំហាន

ថយមួយជំហាន គឺជាសារមួយរបស់ក្រុមកូដករណាហ្កាវើលដ៍ ផ្ញើទៅកាន់អ្នកស្នងតំណែងថ្មីនៃក្រុមហ៊ុនណាហ្កាវើលដ៍។ សារនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលអ្នកតវ៉ាក្នុងវិវាទការងារនេះបានមកប្រមូលផ្ដុំគ្នាតវ៉ា កាលពីថ្ងៃអាទិត្យទី២៥ខែធ្នូ។ ដោយឡែក នៅព្រឹកថ្ងៃអង្គារទី២៦ខែធ្នូនេះ ក្រុមកូដករណាហ្កាវើលដ៍ ក៏បានទៅបង្ហោះប៉េតប៉ោងនៅខាងមុខពន្ធនាគារដែលកញ្ញាឈឹម ស៊ីថរកំពុងជាប់ឃុំជាបន្តទៀត ដើម្បីទាមទារឲ្យមានការដោះលែងប្រធានសហជីពរបស់ខ្លួន។
12/26/20238 minutes, 36 seconds
Episode Artwork

រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត

«គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុគ ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព​ និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប​ បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទីយ៉ាងសំខាន់ជំរុញឲ្យកូនរៀនចប់ចុងចប់ដើម។*ហេតុអ្វីក្មេងស្រីជនជាតិដើមភាគតិចត្រូវរៀបការទាំងវ័យក្មេង?មានកំណើតជាជនជាតិឡាវលោក ​ភីត វណ្ណា ឱពុករបស់បូផាឲ្យដឹងថា កាលពីមុនដោយសារតែគ្មានភាពជាគំរូនៃការសិក្សារៀនសូត្រទើបជនជាតិដើមភាគតិចរើសយកការរៀបការទាំងវ័យក្មេង។ «កាលពីខ្ញុំរៀបការជាមួយម្ដាយបូផាគេទើបមានអាយុ១៧ឆ្នាំ ហើយខ្ញុំអាយុ២០ឆ្នាំ យើងអត់ទាំងពីរនាក់អត់បានរៀនសូត្រទេ អ៊ីចឹងទៅក៏នាំគ្នាការទៅ…ហើយម្យ៉ាងទៀតកាលជំនាន់មុនសាលារៀននៅឆ្ងាយ​ ផ្លូវធ្វើដំណើរជាប្រភេទផ្លូវរទេះគោ។»  លោក ភីត វណ្ណា បន្តថា ក្នុងពេលបច្ចុប្បន្ននេះវិញការរៀបការមិនបានក្លាយជារឿងចាប់បង្ខំទៀតនោះទេ។«កូនសម័យនេះគេបានរៀនសូត្រចេះដឹងអ៊ីចឹងការរៀបការអាស្រ័យលើចិត្តកូនទៅចង់រៀនក៏រៀនទៅចង់រៀបការក៏ស្រេចតែចិត្តកូនចុះ[…] ខ្ញុំអត់បង្ខំកូនទេ។»ពិបាកមុនស្រណុកក្រោយជាអ្វីដែលឱពុកម្នាក់នេះរំឮកបូផាជាប្រចាំ។ ជាង១០ឆ្នាំនៃការចាកចេញរបស់ប្រពន្ធ លោក ភីត វណ្ណា កែប្រែជីវិតដោយសម្រេចបានជីវភាពរស់នៅសមរម្យមួយ បើទោះបីជាលោកពុំមានលទ្ធភាពឲ្យបូផាបន្តការសិក្សាក៏ដោយ។ «ខ្ញុំតែងប្រាប់កូនថា មុនយើងជោគជ័យ ត្រូវខំធ្វើអ្វីខ្លះ ? ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារលក់បន្លែ ធ្វើកម្មករគេ ដូច្នេះបើកូនចង់សុខកូនត្រូវខំប្រឹងបើកូនមិនជួយខ្លួនឯងទេ គ្មានទេវតាឯណាមកជួយកូនទេ។»  នៅវិទ្យាល័យវីរៈជ័យ ណា បូផា ជាសិស្សម្នាក់ស្ថិតក្នុងចំណោមសិស្សសរុបជាង៧០០នាក់ក្នុងឆ្នាំសិក្សា២០២២-២០២៣។ សិស្សថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣មានចំនួនជាង៦០នាក់ ជាប់បាក់ឌុបប្រមាណជា៤០នាក់។  នេះបើតាមការបញ្ជាក់របស់ លោក ផូក សុផាណា នាយកសាលាវីរៈជ័យ។លោកនាយកសាលាឲ្យដឹងទៀតថា  វិទ្យាល័យវីរៈជ័យមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ តែក៏ផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមកពីឆ្ងាយផងដែរ។ ក្នុងចំណោមសិស្សសរុបជាង៧០០នាក់ សិស្សជនជាតិដើមភាគតិចមានចំនួន៩០ភាគរយ។  បើតាមលោកនាយកសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិស្សឲ្យបន្តការសិក្សារហូតចប់ថ្នាក់។ «សាលាដើរតួនាទីសំខាន់ក្នុងការផ្ដល់ចំណេះ ជំនាញ សីលធម៌ ហើយសាលារៀននិងសហគមន៍មិនចង់ឃើញសិស្សឬយុវជនរើសយកជីវិតរៀបការនោះទេ។»ស្វែងរកឱកាសសិក្សាមិនមែនជាបញ្ហារបស់បូផាតែម្នាក់ទេ។ ជន វណ្ណៈ ក្មេងស្រីជនជាតិដើមភាគតិចព្រៅក៏ជួបបញ្ហាដូច្នោះដែរ។  មានស្រុកកំណើត នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី វណ្ណៈធ្លាប់បោះបង់ចោលការសិក្សានៅពាក់កណ្ដាលទីដោយសារគ្មានអ្នកជំរុញ។ យុវតីរូបនេះត្រឡប់មកស្រវាការរៀនសូត្រវិញរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងទទួលបាននិទ្ទេសD។តាមគម្រោងក្រោយចប់បាក់ឌុបវណ្ណៈចង់បន្តការសិក្សាប៉ុន្តែបញ្ហានៅត្រង់ថា គ្មានលទ្ធភាព។ «ខ្ញុំចង់រៀនជំនាញទីផ្សារឌីជីថល អ៊ីចឹងហើយខ្ញុំកំពុងស្វែងរកអាហាររូបករណ៍។»បច្ចុប្បន្នលក់កាហ្វេបណ្ដោះអាសន្នក្នុងក្រុងបានលុង វណ្ណៈមានក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សាស្រុកតាវែងនៅថ្ងៃខាងមុខ។«តាមការយល់ដឹងខ្លះៗតំណែងទីប្រឹក្សាស្រុកមានតួនាទីជួយទៅលើកុមារនិងស្ត្រីនៅពេលដែលពួកគេជួបបញ្ហា។»ក្នុងក្ដីស្រមៃឈោងចាប់តំណែងជាទីប្រឹក្សាស្រុកមិនមែនកើតឡើងចៃដន្យទេ គឺឃើញភាពជាគំរូរបស់ លោកស្រី កាពីង ពេជ្រ​ ជនជាតិដើមភាគតិចព្រៅជាអភិបាលរងស្រុកតាវែង។លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែងប្រាប់ថា ជម្នះឧបសគ្គខ្លាំងណាស់ទម្រាំដើរមកដល់ចំណុចនេះ។ លោកស្រីស្វះស្វែងរកឱកាសរៀនសូត្របន្ទាប់ពីចប់ថ្នាក់បឋមឡើងមកអនុវិទ្យាល័យនិងបន្តមកដល់ថ្នាក់វិទ្យាល័យ ទាំងដែលថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅឆ្ងាយពីផ្ទះនិងមានការរារាំងពីឱពុកម្ដាយ។«កាលជំនាន់ខ្ញុំឱពុក-ម្ដាយនៅបារម្ភអត់ចង់ឲ្យកូនស្រីចេញឆ្ងាយពីផ្ទះទេ។ ប៉ុន្តែខ្ញុំបានបង្ហាញពីភាពរឹងមាំថា ខ្ញុំអាចធ្វើបានដើម្បីជាផ្ដល់ទំនុកចិត្តដល់ពួកគាត់។​ នៅពេលដែលលទ្ធផលនៃការរៀនសូត្ររបស់យើងល្អយើងក៏ចេះតែមានឱកាសជាបន្តបន្ទាប់។»នៅក្នុងវ័យជាង៣០ឆ្នាំ លោកស្រី កាពីង ពេជ្រ បានបន្តថា ភាពជាគំរូរបស់បងប្រុសបានជំរុញឲ្យលោកស្រីប្រឹងរៀនចប់ចុងចប់ជាមួយនឹងការតាំងចិត្តថា បុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នា។​ លោកស្រីក្លាយជាអភិបាលរងស្រុកតាវែងនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីធ្វើការងារនៅមន្ទីរកិច្ចការនារីនៅចុងឆ្នាំ២០១១។ លោកស្រីបន្តថា បច្ចុប្បន្ននេះក្មេងស្រីជនជាតិដើមភាគតិចមានសមត្ថភាពច្រើននិងភាគច្រើនខិតខំរៀនសូត្ររហូតចប់ថ្នាក់វិទ្យាល័យ។លោក ឈឹម ចាំ មេភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីថ្លែងថា នៅក្នុងសហគមន៍វណ្ណៈជាក្មេងស្រីដែលមានភាពតស៊ូនៅក្នុងជីវិត រៀនផង ធ្វើការស្ម័គ្រចិត្តផង។ បើតាមលោកមេភូមិ មូលដ្ឋានដែលលោកគ្រប់គ្រងមានមិនច្រើនទេក្មេងដូចវណ្ណៈ។ លោកមេភូមិបន្ថែម«អ្នកខ្លះសម្រេចចិត្តឈប់រៀនដោយសារខ្វះមធ្យោបាយធ្វើដំណើរ[…] បន្ទាប់ពីឈប់រៀនគេក៏សម្រេចចិត្តរៀបការ ហើយការរៀបការនេះធ្វើឡើងដោយចិត្តឯងគ្មានការបង្ខិតបង្ខំពីឱពុកម្ដាយទេ។»គួរជម្រាបជូនថា ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានប្រជាជនរស់នៅសរុបប្រមាណជា៧០០នាក់ភាគច្រើនជាជនជាដើមភាគតិចមកពីគ្រប់អំបូរដូចជាៈព្រៅ ចារ៉ាយ គ្រឹង ជាដើម។ ក្នុងចំណោមប្រជាជនសរុប៧០០នាក់មានកម្លាំងយុវជនសរុបប្រមាណជា៣០ភាគរយ។  បើតាមលោកមេភូមិ អត្រាយុវជនបោះបង់ចោលការសិក្សានៅមូលដ្ឋានលោកគ្រប់គ្រង់បានក្លាយជាកង្វល់និងចាំបាច់ទាមទារយុវជនដូចវណ្ណៈឲ្យបានច្រើនដើម្បីធ្វើជាគំរូ។ខ្វះលទ្ធភាពរៀនបន្តឬរៀនហើយគ្មានការងារធ្វើក៏មូលហេតុមួយទៀតនាំឲ្យយុវជនជនជាតិដើមភាគតិចរើសយកជីវិតរៀបការ។ ព័ត៌មាននេះផ្ដល់ដោយលោក ហួត ចាន់ថៃ មេភូមិបានហ្វាំងតាមរយៈការចុះស្រង់មតិគ្រួសារដែលមានកូនបោះបង់ចោលការសិក្សាឆ្លើយមកកាន់លោកយ៉ាងដូច្នោះ«កូនៗខ្លះឆ្លើយថា ចំណាយខ្ពស់ក្នុងការរៀនសូត្រ  ហើយអ្នកខ្លះប្រឡងអត់ជាប់ទី១២ក៏បោះបង់ចោលងាកមករៀបការ។ ខ្ញុំស្ដាយកូនៗខ្លះទៀតសល់មួយឆ្នាំទៀតរៀនចប់តែគេឈប់ត្រឹមថ្នាក់ទី១១ក្រោមហេតុផលអត់មានលទ្ធភាពរៀនបន្ត។ »   គួរជម្រាបជូនថា ភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ មានប្រជាជនសរុបជាង២ពាន់នាក់ ស្រីជាង១ពាន់នាក់ ក្នុងនោះជនជាតិភាគតិចឡាវ៩៥ភាគរយ ៣ភាគរយខ្មែរ ២ភាគរយចិននិងជនជាតិភាគតិចទូទៅ។ ចំណោមប្រជាជនសរុបជាង២ពាន់នាក់នេះ កម្លាំងយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ មានចំនួនសរុប២៨០នាក់ ៧០ភាគរយរៀនចប់ចុងចប់ដើម ខណៈ៣០ភាគរយបោះបង់ការរៀនសូត្រនៅពាក់កណ្ដាលទី​។កញ្ញា ឃឹម សុខឃីម អ្នកសម្របសម្រួលគម្រោងក្មេងស្រីដឹកនាំនៅខេត្តរតនគិរីនៃអង្គការនារីដើម្បីសន្តិភាពលើកឡើងថា មួយផ្នែកនៃការផ្លាស់ប្ដូរទម្លាប់បង្ខំឲ្យកូនឈប់រៀនចាប់យកការរៀបការដោយសារការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធអំពីប្រយោជន៍នៃការរៀនសូត្រ។ ជាក់ស្ដែងកញ្ញាកំពុងកាន់គម្រោងមួយក្រោមឈ្មោះថា ក្មេងស្រីដឹកនាំ។«គោលបំណងនៃគម្រោងនេះ គឺផ្ដល់អំណាចដល់ក្មេងស្រីឲ្យមានចំណេះដឹងនិងធ្វើជាភ្នាក់ងារផ្លាស់ប្ដូរអ្វីដែលអវិជ្ជមាននៅក្នុងសហគមន៍គេរស់នៅដូចជាៈ គេតែងនាំគ្នានិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។»​កញ្ញា ឃឹម សុខឃីម កាន់គម្រោងក្មេងស្រីដឹកនាំក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីដូចជាស្រុកតាវែង វើនសៃ អូរជុំ ស្ថិតនៅក្នុងឃុំចំនួន៨។ «តាមរយៈគម្រោងនេះយើងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមដូចជាៈកុមារ យុវជន ឱពុក-ម្ដាយ ឱពុក-ម្ដាយគំរូ អាជ្ញាធរ តួអង្គក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល មកជួបប្រជុំនៅតាមឃុំជជែកគ្នារកដំណោះស្រាយលើប្រធានបទណាមួយដែលយើងដាក់ចេញ ហើយឲ្យកុមារលើកជាកង្វល់។»*រៀនចប់តែពុំមានលទ្ធភាពរៀនបន្តកំពុងក្លាយជាកង្វល់យុវជនជនជាតិដើមភាគតិច?គោលនយោបាយរួមសម្រាប់យុវជន ក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់អាហាររូបករណ៍ដល់យុវជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង៨ពាន់កន្លែង ៣០ភាគរយផ្ដល់ជូនសិស្សនារីនិងសិស្សនៅតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមាន​ឱកាសបន្តការសិក្សាថ្នាក់សកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០​២៣​-២០២៤។ នេះបើការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា​ អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៨ខែធ្នូ។​អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងអប់រំក៏បានរៀបចំវិទ្យាល័យមធ្យមសិក្សានិងអប់រំបច្ចេកទេសដែលផ្ដល់ឱកាសដល់សិស្សនុសិស្សថ្នាក់ទី១០ចាប់យកជំនាញចំនួន១០មុខ ដើម្បីឲ្យពួកគេមានជំនាញរួចជាស្រេចពេលរៀនចប់មធ្យមសិក្សា។ ជំនាញ១០មុខនោះមានដូចជាៈ ជំនាញជួសជុលកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិច មេហ្គានិច សេដ្ឋសាស្ត្រ បសុវប្បកម្ម កែច្នៃអាហារ ទេសចរណ៍ជាដើម។ គួរជម្រាបជូនថា បេក្ខជនប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣ នេះ មាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោម​បេក្ខជន​សរុបជាង១៣ម៉ឺននាក់។  ដោយឡែកក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%ក្នុងចំណោមសិស្សសរុប។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
12/26/202313 minutes, 55 seconds
Episode Artwork

អ្នកឃ្លាំមើល៖ ការជួបជុំតាមបែបសាសនា គួរតែធ្វើដោយមានសណ្តាប់ធ្នាប់ និងរូបភាពសមរម្យ

នៅថ្ងៃអាទិត្យទី២៤វិច្ឆិកានេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការពិនិត្យមើលចំពោះការជួបជុំតាមបែបសាសនា ដែលគ្មានមូលដ្ឋាន និងមានលក្ខណៈជាការបំពុលសង្គម។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើងដើម្បីបញ្ជាក់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតនៅ ក្រសួងបរិស្ថានកាលពីថ្ងៃទី២១ធ្នូ ។ នាឱកាសនោះ លោក ហ៊ុន ម៉ាណែតបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធម្មការពិនិត្យមើលការជួបជុំតាមបែបសាសនានៅក្នុងសង្គមបច្ចុប្បន្ន តែមិនបានចំពីករណីព្រះសង្ឃ ចន្ទ មុនីទេ។ ព្រះសង្ឃ ចន្ទ មុនី ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់មហាជនមួយចំនួនអំពីជំនឿបារមី។ យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមយល់ថា ការជួបជុំតាមបែបសាសនា ទោះក្នុង លក្ខខណ្ឌណា និង រូបភាពណាក៏ដោយគួរតែធ្វើឡើងដោយមានសណ្តាប់ធ្នាប់ និងមានរូបភាពសមរម្យ។
12/24/202313 minutes, 8 seconds
Episode Artwork

អ្នកលក់ដូរខ្លះឆក់ឱកាសលក់រូបថតព្រះសង្ឃ ច័ន្ទ មុនី ក្រោយមានការចាប់អារម្មណ៍

រូបថតរបស់ព្រះសង្ឃ ច័ន្ទ មុនី ដែលមហាជនមួយចំនួនកំពុងមានជំនឿអំពីបារមីរបស់លោក កំពុងដាក់តាំងលក់យ៉ាងត្រៀបត្រា នៅតាមដងផ្លូវសាធារណៈ និងទីវត្តអារាមមួយចំនួន។ ជាក់ស្តែងសម្រាប់ពិធីបញ្ចុះសីមាព្រះវិហារវត្តចាក់អង្រែក្រោម គឺមានអាជីវករមួយចំនួន បានដាក់តាំងលក់គ្រឿងដង្វាយ និងរូបថតរបស់ព្រះសង្ឃ ច័ន្ទ មុនី ជាហូរហែ ដោយគេជឿថា អ្នកទិញរូបថតទាំងនោះ ទទួលបានសេចក្តីសុខសប្បាយ។
12/24/20239 minutes, 30 seconds
Episode Artwork

ផ្ទៃបឹងតាមោកកាន់តែរួមពលរដ្ឋរងគ្រោះកាន់តែអស់សង្ឃឹម

ថ្មីៗនេះមានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាជ្ញាធរក្នុងខណ្ឌព្រែកព្នៅនិងពលរដ្ឋរស់នៅតំបន់បឹងតាមោកស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ក្រុមប្រជាពលរដ្ឋដែលរងការប៉ះទង្គិចបានបញ្ជាក់ថា ការប៉ះទង្គិចកើតឡើងដោយសារពួកគាត់មិនព្រមឲ្យកម្លាំងសន្តិសុខខណ្ឌរុះរើកន្លែងលក់ដូររបស់គ្រួសារមួយដែលសាងសង់លើចំណីដីមុខផ្ទះ។ ពីខាងអាជ្ញាធរវិញថា បានជូនដំណឹងទៅពលរដ្ឋរួចហើយអំពីការរុះរើនេះព្រោះពលរដ្ឋសង់កន្លែងលក់ដូរលើផ្លូវរដ្ឋ។  អំពីស្ថានភាពទូទៅវិញក្រុមប្រជាពលរដ្ឋបានអះអាងថា ផ្ទៃបឹងតាមោកកាន់តែរួមតូច ខណៈក្ដីសង្ឃឹមពួកគាត់ដែលរំពឹងទទួលផលពីការអភិវឌ្ឍដោយស្មើភាពក៏កាន់តែខើច។
12/23/202313 minutes, 42 seconds
Episode Artwork

ជនជាតិដើមភាគតិចគ្រឹង៖អ្នកស្រី ក្រូន ចន្ទ្រា ប្រែពីជំនួយការឃុំទៅជាមេឃុំ

អ្នកស្រី ក្រូន ចន្ទ្រា ជនជាតិដើមភាគតិចគ្រឹងកំពុងកាន់តួនាទីជាមេឃុំល្អក់សម្រាប់អាណត្តិ២។ ឃុំល្អក់ស្ថិតនៅក្នុងចំណោមឃុំសរុបចំនួន៧នៃស្រុកអូរជុំខេត្តរតនគិរី។ ឃុំល្អក់មានភូមិចំនួន៥និងមានប្រជាជនសរុបជាង៣ពាន់នាក់។ ដើម្បីមានភាពចុះសម្រុងជា​មួយក្រុមការងារជាបុរសអ្នកស្រី រៀបចំផែនការយុទ្ធសាស្ត្រឲ្យបានគត់មត់។ ជាផែនការរបស់ឃុំរួមផ្សំនិងការតាំងចិត្តខ្លួនឯងស្ត្រីមេឃុំវ័យជិត៤០ឆ្នាំរូបនេះប្ដេជ្ញាជម្រុញការសិក្សារៀនសូត្ររបស់យុវជនជនជាតិដើមភាគតិចឲ្យបានចប់ចុងចប់ដើម ជំនួសឲ្យការរៀបការវ័យក្មេង។ ជាមោទនភាពដែលឃុំល្អក់មានសិស្សជាប់បាក់ឌុបប្រមាណជា២០នាក់សម្រាប់ឆ្នាំសិក្សា២០២៣បន្ទាប់ពីបណ្ដាឆ្នាំមុនៗសិស្សជាប់បាក់ឌុបមានចំនួនតិចតួច។
12/22/202311 minutes, 42 seconds
Episode Artwork

ជំនួស​ឲ្យ​ការ​ឈរ​រង​ចាំ៖មជ្ឈមណ្ឌល​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​បារាំង​និង​អឺរ៉ុប​លេច​រូប​រាង

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្លាស់​ប្ដូរ​របៀប​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី ដោយ​ងាក​មក​បើក​មជ្ឈមណ្ឌល​ទទួល​ពាក្យសុំ​ទិដ្ឋាការ​នៅ​ជាន់​ទី​៥​នៃ​អគារវឌ្ឍនៈ​មាន​ឈ្មោះ​ថា​ TLS Contact។  មជ្ឈមណ្ឌល​នេះ​ជួយ​កាត់​បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ធានា​ផាសុកភាព​អ្នកស្នើ​សុំ​ ខណៈការ​ស្នើ​សុំ​ទិដ្ឋា​ការភាគ​ច្រើន​គេ​តម្រូវ​ឲ្យតម្រង់​ជួរ​នៅ​ខាង​ក្រៅ​របងស្ថានទូត​ជាមួយ​នឹង​ភាព​កកកុញ​លាយឡំ​ដោយ​បរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
12/21/20239 minutes, 2 seconds
Episode Artwork

ជំនួស​ឲ្យ​ការ​ឈរ​រង​ចាំ៖មជ្ឈមណ្ឌល​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​បារាំង​និង​អឺរ៉ុប​លេច​រូប​រាង

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្លាស់​ប្ដូរ​របៀប​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី ដោយ​ងាក​មក​ដាក់ដំណើរការ​មជ្ឈមណ្ឌល​ទទួល​ពាក្យសុំ​ទិដ្ឋាការ​នៅ​ជាន់​ទី​៥​នៃ​អគារវឌ្ឍនៈ​មាន​ឈ្មោះ​ថា​ TLS Contact។  មជ្ឈមណ្ឌល​នេះ​ជួយ​កាត់​បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ធានា​ផាសុកភាព​​ ខណៈការ​ស្នើ​សុំ​ទិដ្ឋា​ការភាគ​ច្រើន​គេ​តម្រូវ​ឲ្យតម្រង់​ជួរ​នៅ​ខាង​ក្រៅ​របងស្ថានទូត​ជាមួយ​នឹង​ភាព​កកកុញ​លាយឡំ​ដោយ​បរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
12/20/20239 minutes, 2 seconds
Episode Artwork

លោក ហេង គឹមហុង៖ ការលើកកម្ពស់យុត្តិធម៌សង្គមគឺជាបេសកម្មជីវិតរបស់ខ្ញុំ

មាន​អាយុ​២៨​ឆ្នាំ ​លោក​ ហេង​ គឹមហុង ​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​ប្រតិ​បត្តិ​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ ពី​ឆ្នាំ​២០២៤ ​ដល់​២០​២៨​។​ យុវជន​រូប​នេះ​តែង​តែ​សកម្ម​ក្នុង​ការ​ងារ​ចុះ​ល្បាត​ព្រៃ​ និង​ការងារ​សិទ្ធិ​មនុស្ស​ ដោយ​ធ្លាប់​ប្រឈម​មុខ​នឹង​ចុង​កាំ​ភ្លើង​ជា​ច្រើន​លើក​។​ ទោះ​ជា​យ៉ាង​ណា ​គឹម​ហុង​ អះ​អាង​ថា​ នឹង​មិន​បោះ​បង់​ការ​ងារ​នេះ​ចោល​ឡើយ ​ដោយ​ចាត់​ទុក​ថា ​ការ​លើក​កម្ពស់​យុត្តិ​ធម៌​សង្គម​គឺ​ជា​បេស​កម្ម​ជីវិត​របស់​ខ្លួន​។​
12/20/202311 minutes, 25 seconds
Episode Artwork

ប្រជានេសាទ៖ត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរនៅរដូវនេសាទឆ្នាំ២០២៣

ក្រសួងកសិកម្មបានប្រកាសឱ្យពលរដ្ឋទិញត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នៅច្រាំងទន្លេពីជ្រុងម្ខាងនៃគន្លងដាយត្រីលើដងទន្លេសាបក្នុងស្រុកស្រុកពញាឭ ខេត្តកណ្តាល មនុស្សម្នាជាច្រើនបានប្រញាយគ្នាតថ្លៃទិញត្រីសម្រាប់ធ្វើប្រហុកផ្អក។ ខ្លះទិញបានតាមបំណង និងខ្លះទៀតរអ៊ូថាត្រីថ្លៃ រកទិញមិនបានសោះ។ ប្រជានេសាទរអ៊ូថា ត្រីរៀលដែលជាប្រភេទត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរទេនៅឆ្នាំនេះ។ ប្រភេទត្រីដែលរកបានភាគច្រើនជាប្រភេទត្រីស្លឹកឬស្សី ដែលអាចលក់ចេញបានពី៦០០ទៅ៩០០រៀល នេះបើតាមប្រជានេសាទដែលវិទ្យុបារាំង RFI បានជួបសម្ភាស។
12/20/20238 minutes, 10 seconds
Episode Artwork

បុណ្យណូអែល៖ពលរដ្ឋខ្មែរចូលរួមអបអរ ខណៈក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរសម្តែងក្តីបារម្ភ?

ថ្ងៃទី២៥ ធ្នូខាងមុខជាថ្ងៃបុណ្យណូអែលសម្រាប់ពលរដ្ឋអ្នកកាន់សាសនាគ្រិស្ត។ នៅកម្ពុជា ពលរដ្ឋដែលវិទ្យុបារាំង RFI បានជួបសម្ភាសន៍ក្នុងថ្ងៃទី១៨ ធ្នូបានកត់សម្គាល់ឃើញពីសន្ទុះកើនឡើននៃនិន្នាការអបអរពិធីបុណ្យណូអែល។ ពលរដ្ឋខ្មែរភាគច្រើនដែលកាន់សាសនាព្រះពុទ្ធបានអះអាងថា ខ្លួនបើកចិត្តទូលាយ និងចូលរួមអបអរនឹងពិធីបុណ្យរបស់សាសនាគ្រិស្ត។ ចំណែកអ្នកជំនាញវប្បធម៌មើលឃើញថា សន្ទុះកើនឡើននៃនិន្នាការអបអរបុណ្យណូអែលអាចជាក្ដីបារម្ភសម្រាប់ក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរមួយចំនួន។ តែអ្នកជំនាញដដែលយល់ថា វាជារឿងចៀសមិនរួចឡើយនៅក្នុងដំណើរសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
12/19/20237 minutes, 9 seconds
Episode Artwork

លោក ប៉ោយ ឈុនលី៖ខ្ញុំចង់ប្តូរពីគំនិតគាំទ្រសិល្បៈដោយអាណិតទៅជាការឃើញតម្លៃសិល្បៈ

ផ្ទាំងទស្សនីយភាព និងបទពិសោធន៍សិល្បៈដ៏សម្បូរបែបរួមមានគំនូរ ចម្លាក់ ល្ខោន ចម្រៀង សម្តែង តន្ត្រី នឹងរចនាម៉ូតនឹងត្រូវដាក់បង្ហាញនៅក្នុងមហោស្រពសិល្បៈជំនោរ - Art នៅទឹកដីប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៥ ដល់១៧ធ្នូ ឆ្នាំ២០២៣។ សិល្បៈករ ប៉ោយ ឈុនលីដែលជាអ្នកផ្តួចផ្តើមមហោស្រពសិល្បៈជំនោរ-Art បានប្រាប់ថា ព្រឹត្តិការណ៍សិល្បៈដ៏ធំនេះរៀបចំធ្វើឡើងដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យនៃសិល្បៈសម្បូរបែបនៅកម្ពុជា។ លើសពីនេះទៀត លោក ប៉ោយ ឈុនលី ប្តេជ្ញាផ្លាស់ប្តូរគំនិតពលរដ្ឋមួយចំនួន ដែលគាំទ្រសិល្បៈក្នុងស្រុកដោយសារការអាណិតយោគយល់ ទៅជាការគាំទ្រដោយសារឃើញតម្លៃស្នាដៃសិល្បៈវិញ។
12/14/20238 minutes, 2 seconds
Episode Artwork

ហេតុអ្វីបានជាមានស្រ្តីតិចតួចជ្រើសយកអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា?

បញ្ហាស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានលើកយកទៅជជែកច្រើននៅក្នុងវេទិកាភាពចម្រុះនៃប្រព័ន្ធផ្សព្វ​ផ្សាយនៅកម្ពុជាដែលរៀបចំដោយអង្គការយូនីស្កូ UNESCO នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ អ្នកចូលរួមភាគច្រើននៅក្នុងវេទិកាបានលើកឡើងថា ស្រ្តីប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជាមានតិចតួចបំផុតបើធៀបនឹងបុរស។ នៅក្នុងបញ្ហានេះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលក៏ដូចជាអង្គភាពសារ​​ព័ត៌មានផ្សេងៗត្រូវមានគោលនយោបាយលើកកម្ពស់ឲ្យស្រ្តីបានចូលបម្រើការងារផ្នែកព័ត៌មានឲ្យបានច្រើន៕
12/12/202311 minutes, 47 seconds
Episode Artwork

លោកស្រី រតនៈ៖ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ជាចំណុចផ្តើមបង្ហាញតម្លៃម្ហូបខ្មែរ

លោកស្រី រស់ រតនៈ ដែលគេស្គាល់នៅតាមបណ្តាញសង្គមថា «ចុងភៅណាក់» ឬ «Chef Nak» បានចាប់យកអាជីពក្នុងវិស័យចំអិនម្ហូបដោយគ្មានចំណេះនិងជំនាញនេះឡើយ។ លោកស្រី រស់ រតនៈគឺជាស្ត្រីខ្មែរដែលទទួលបានពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ពីកម្មវិធី Gourmand Award នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការស្រាវជ្រាវនិងការចងក្រងសៀវភៅធ្វើម្ហូបខ្មែរដែលមានចំណងជើងថា «សោយ»។ ចំពោះលោកស្រី រស់ រតនៈ ការទទួលស្គាល់លើឆាកអន្តរជាតិនេះគឺគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ក្នុងការបង្ហាញម្ហូបខ្មែរឱ្យពិភពលោកទទួលស្គាល់។
12/8/202315 minutes, 37 seconds
Episode Artwork

ពលរដ្ឋផ្ដើមមិនទុកចិត្តសាច់បង្កកធូរថ្លៃនៅលើទីផ្សារ និងតាមអាហារដ្ឋាន?

នារយៈពេលចុងក្រោយនេះ មន្រ្តីបច្ចេកទេសបានការរកឃើញសាច់បង្កកដែលខូចគុណភាពនិងខុសច្បាប់ នៅតាមឃ្លាំងស្តុកសាច់ជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា មើលឃើញថា ភាគច្រើននៃសាច់បង្កកខ្វះគុណភាពទាំងនេះ អាចត្រូវបានចែកចាយនៅតាមអាហារដ្ឋាន ផ្សារ និងហាងប៊ូហ្វេដោយលក់ក្នុងតម្លៃថោក។ ក្រៅតែពីសំណូមពរឲ្យភាគីពាក់ព័ន្ធ រួមសហការទប់ស្កាត់ការចរាចរសាច់បង្កកខូចគុណភាពឲ្យបានឆាប់រហ័ស ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFIជួបសម្ភាសនៅថ្ងៃព្រហស្បត្តិ៍ទី៧ខែធ្នូនេះ បានបង្ហាញពីក្ដីបារម្ភពីផលលំបាកក្នុងការបែងចែករវាងសាច់បង្កមានគុណភាពល្អនិងសាច់បង្កកខូចគុណភាពដែលអាចមាននៅលើទីផ្សារ។ នៅចំពោះមុខនឹងក្ដីបារម្ភនេះ មន្រ្តីជាន់ខ្ពស់ ក.ប.ប បានណែនាំពីវិធីមួយចំនួនដែលពលរដ្ឋអាចកំណត់ចំណាំសាច់បង្កកខូចគុណភាពបាន។
12/7/20236 minutes, 51 seconds
Episode Artwork

ធម្មយាត្រាដើរថ្មើរជើងរបស់សង្គមស៊ីវិលដើម្បីសិទ្ធិមនុស្សត្រូវអាជ្ញាធរខេត្តសៀមរាបរារាំង

ក្រុមអង្គការសង្គមស៊ីវិលបានធ្វើធម្មយាត្រាដើរដោយថ្មើរជើង ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងលើកកម្ពស់សីលធម៌សង្គមជាដើម។ ធម្មយាត្រានេះ បានចាប់ផ្ដើមពីខេត្តសៀមរាប ឆ្ពោះមកទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ។ ប៉ុន្តែធម្មយាត្រាដំបូងដែលចាប់ផ្ដើមពីខេត្តសៀមរាបធ្វើទៅមិនរលូនឡើយ ដោយសារអាជ្ញាធរខេត្តសៀមរាបចេញមករារាំង។ ការរារាំងនេះ ក្រោមហេតុផលថា ពុំបានសុំច្បាប់អនុញ្ញាត ខណៈសង្គមសុីវិលវិញបានអះអាងថា ពួកគេបានធ្វើការជូនដំណឹងទៅអាជ្ញាធរហើយ៕
12/6/202311 minutes, 44 seconds
Episode Artwork

និទ្ទេសA សាំ ស្រីថន៖ បំណងរៀនពេទ្យតែគ្មានលទ្ធភាពបានត្រឹមគ្រូបង្រៀន

កញ្ញា ​សាំ ​ស្រីថន ​គឺ​ជា​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ម្នាក់​ក្នុង​ចំណោម​និទ្ទេសA​តែ​២នាក់​គត់​នៅ​វិទ្យា​ល័យ​ប្រមូល​ព្រហ្ម ​ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង ​នាសម័យ​ប្រឡង​៦​វិច្ឆិកា​២០២៣​។​ ស្រីថន​ គឺ​ជា​កូន​ស្រីពៅ​រស់នៅ​ជា​មួយ​ម្តាយ​ជាស្ត្រី​មេម៉ាយ​ជិត​២០​ឆ្នាំ​មក​ហើយ​។ ​ឪពុក​របស់​នាង​បាន​ចែក​ផ្លូវ​ជីវិត​ជាមួយ​ម្តាយ​នាង​តាំង​ពី​ស្រីថន​នៅ​ផ្ទៃម្តាយ។​ បច្ចុប្បន្ន​នេះ​ ស្រី​ថន​រស់​នៅជាមួយ​ម្តាយ​និង​ក្មួយ​ម្នាក់​ដែល​បង​របស់​នាង​យក​មកឲ្យ​ជួយ​ចិញ្ចឹម​។​ ក្នុង​ចំណោម​បង​ប្អូន​សរុប៦នាក់​ គឺ​មិន​មាន​នណាម្នាក់​មាន​ជីវភាព​ធូរធារ​នោះ​ឡើយ​។ នាង​និង​ម្តាយ​រស់​នៅ​លើ​ផ្ទះ​ដំបូល​សង្កសី​ទំហំ​៣​គុណ៤​ម៉ែត្រ ​លើដី​ភូមិ​មួយ​កន្លែង ​ដែល​ជីតា​របស់​នាង​ឲ្យនៅបណ្តោះ​អាសន្ន ​ខណៈ​ដី​ស្រែ​ត្រូវ​ដាក់​បញ្ចាំ​យក​លុយ​ព្យាបាល​ជំងឺ​។
12/6/20236 minutes, 3 seconds
Episode Artwork

កិច្ចសន្ទនាស្ដីពីបញ្ហាសិទ្ធិមនុស្សជាប្រធានបទក្ដៅមុនថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានរៀបចំឲ្យមានកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ នៅព្រឹកថ្ងៃទី០៤ខែធ្នូនេះ មុនថ្ងៃនៃការប្រារព្ធទិវាសិទ្ធិមនុស្ស​១០ធ្នូមកដល់។ កិច្ចសន្ទនានេះ គេឃើញមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈនៅក្នុងកិច្ចសន្ទនានេះ សង្គមស៊ីវិលបានកត់សម្គាល់ឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានការធ្លាក់ចុះ ប៉ុន្តែភាគីរដ្ឋាភិបាលវិញថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ៕
12/4/20238 minutes, 32 seconds
Episode Artwork

ឆាកប្រគុំតន្រ្តី និងស្តង់លក់ទំនិញជាច្រើនចាប់ផ្ដើមដំឡើងត្រៀមបុណ្យអុំទូក

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តធ្វើរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្រោយពីខកខានប្រារព្ធធ្វើអស់ប៉ុន្មានឆ្នាំមកហើយ ដោយ​​សារបញ្ហាកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។ ដើម្បីត្រៀមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គេកត់សម្គាល់ឃើញមានឆាកប្រគុំតន្រ្តី ស្តង់លក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត ចាប់ផ្ដើមដំឡើងព្រោងព្រាតក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ ខណៈឆ្នាំនេះគេជឿជាក់ថានឹងមានមនុស្សមកដើរលេងកម្សាន្តច្រើន៕
11/22/20237 minutes, 27 seconds
Episode Artwork

បណ្ឌិត ញ៉េប ទីណាត៖ «គុណតម្លៃជាខ្មែរ»ចងចិត្តខ្ញុំមិនឲ្យវិលទៅនៅបរទេសវិញ

កំព្រា​ឪពុក​តាំង​ពី​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ ​គ្រាដែល​ម្តាយ​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ខ្មែរ​ក្រហម​ នោះ​មិន​មែន​ជា​ឧបសគ្គ​រារាំង​ការ​សិក្សា​របស់​លោក ​ញ៉េប​ ទីណាត​ ឡើយ​។ ​មាន​អាយុ​ជាង​៤០​ ឆ្នាំ​កូន​កសិករ​មកពី​ខេត្ត​ពោធិ៍​សាត់​រូប​នេះ បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ទេសចរណ៍​ពី​ប្រទេស​ញ៉ូហ្សឺលែន ​ក្រោយ​មាន​សញ្ញា​បត្រ​អនុណ្ឌិត​ផ្នែក​អប់រំ​នៅ​កម្ពុជា​ និង​ទំនាក់​ទំនង​អន្តរ​ជាតិ​ពី​ប្រទេស​ជប៉ុន​។​ ទោះ​ជា​បាន​សិទ្ធិ​រស់​នៅ និង​មាន​ការ​ងារ​ជា​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ល្បី​ឈ្មោះ​នៅ​ប្រទេស​ញ៉ូហ្សឺលែន​ហើយ​ ប៉ុន្តែ​ បណ្ឌិត ​ញ៉េប​ ទីណាត​ បាន​ជាប់​អន្ទាក់​នឹង​ពាក្យ​ថា​«គុណ​តម្លៃ​ជាខ្មែរ»​ ទើប​លោក​សម្រេច​ចិត្ត​នៅ​បន្ត​ការ​ងារ​ជា​អគ្គនាយក​រង​សា​លា​រៀន​ខេម​ហ្វឺស​។
11/8/202312 minutes, 7 seconds
Episode Artwork

បាក់ឌុប៖អ្នកចេះជាប់ខណៈជំនឿនៅតែជារឿងប្រកាន់ខ្ជាប់

មួយ​ថ្ងៃ​មុន​ការ​ប្រឡង​មក​ដល់​នៅថ្ងៃទី៦ខែវិច្ឆិកាស្អែកសិស្សថ្នាក់ទី១២គេបាននាំគ្នាបំលាស់ទីមួយកន្លែងទៅមួយកន្លែដើម្បី មើលឈ្មោះ មើលលេខតុ លេខបន្ទប់និងមណ្ឌលដែលខ្លួនត្រៀមប្រឡងជាដើម។ មិនខុសពីរាល់ឆ្នាំទម្លាប់មួយគេចោលមិនបានគឺការបួងសួងសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី។ សិស្សានុសិស្សមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិបាន​ជួប​សម្ភា​សគឺក្នុងដៃរបស់ពួកគេមានកាន់ផ្កាឈូក ទៀន ធូប ផ្លែឈើ បង្អែមនំនែកជាដើមបានលើកឡើងថា វត្តមានរបស់ពួកគេនៅទីកន្លែងសក្ការៈគោរពបូជានេះដើម្បីសុំសេចក្ដីសុខផ្លូវចិត្តមិនមែនបួងសួងដើម្បីឲ្យបានប្រឡងជាប់នោះទេ។
11/5/20238 minutes, 47 seconds
Episode Artwork

បាក់ឌុប៖​អ្នកចេះ​គឺជាប់​ខណៈ​ជំនឿ​នៅ​តែ​ជា​រឿង​ប្រកាន់​ខ្ជាប់

មួយ​ថ្ងៃ​មុន​ការ​ប្រឡងមក​ដល់​នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​ស្អែក​សិស្ស​ថ្នាក់​ទី​១២​គេ​បាន​នាំ​គ្នា​បំលាស់​ទីមួយ​កន្លែងទៅ​មួយ​កន្លែ​ដើម្បី មើល​ឈ្មោះ មើល​លេខ​តុ លេខ​បន្ទប់​និង​មណ្ឌល​ដែល​ខ្លួន​ត្រៀម​ប្រឡង​ជា​ដើម។ មិនខុស​ពី​រាល់​ឆ្នាំ​ទម្លាប់​មួយ​គេ​ចោល​មិន​បាន​គឺ​ការ​បួងសួង​សុំ​សេចក្ដី​សុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី។ សិស្សា​នុសិស្ស​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​គឺ​ក្នុង​ដៃរ​បស់​ពួក​គេមា​ន​កាន់​ផ្កា​ឈូក ទៀន ធូក ផ្លែឈើ បង្អែម​នំនែក​ជាដើម​បាន​លើក​ឡើង​ថា វត្ត​មាន​របស់​ពួកគេ​នៅ​ទី​កន្លែង​សក្ការៈ​គោរពបូជា​នេះ​ដើម្បី​សុំសេចក្ដី​សុខ​ផ្លូវ​ចិត្ត​មិន​មែន​បួង​សួង​ដើម្បី​ឲ្យ​បាន​ប្រឡង​ជាប់​នោះ​ទេ។  
11/5/20238 minutes, 47 seconds
Episode Artwork

លោក ឈឹម សុធី ជាវិចិត្រករគំនូរ តែលោកមានទេពកោសល្យចំនួន២

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឈឹម សុធី ជាវិចិត្រករ​គំនូរល្បី​ឈ្មោះ​ម្នាក់ និង​ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ឈឹម សុធី មានទេពកោសល្យចំនួន២ គឺជាវិចិត្រករគំនូរផង និងជាអ្ន​កលេងភ្លេងផង។ ប៉ុន្តែបច្ចុប្បន្នលោកបានចាប់អាជីពជាវិចិត្រករគំនូរ ដោយបោះបង់ការលេងភ្លេងចោល ពីព្រោះគំនូរអាចរកចំណូលបានច្រើនជាង។ ក្រៅពីវិចិត្រករគំនូរ បច្ចុប្បន្នលោកក៏ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
11/2/202316 minutes
Episode Artwork

រ៉េន សុខពេជ្រ៖ពេល​ចេញ​ធ្វើការ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ចំណេះ​ពិត​មិន​មែន​សញ្ញា​បត្រ

ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ឬបាក់ឌុប​នឹង​ចូល​មក​ដល់​ក្នុង​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា​ឆ្នាំ២០២៣។ លោក រ៉េន សុខពេជ្រ ជា​យុវជន​ម្នាក់​ស្ថិត​ក្នុង​ចំណោម​យុវជន១១នាក់​ដែល​ទទួក​បាន​និទ្ទេស​A កាល​១០​ឆ្នាំ​មុន​បាន​ចូល​ខ្លួន​មក​ចែករំលែក​គន្លឹះ​នៃ​ការ​រៀន​សូត្រ។ ១០​ឆ្នាំ​មុន​ក្នុង​ឆ្នាំ​២០១៤​ កម្ពុជា​ស្គាល់ការកែ​ទម្រង់​វិស័យ​អប់រំ ជា​ពិសេស​កំណែ​ទម្រង់​លើ​ដំណើរការ​ប្រឡង​សញ្ញា​បត្រមធ្យម​សិស្សា​ទុតិយ​ភូមិលើក​ដំបូង។  បើតាម រ៉េន សុខពេជ្រ ដំណើរ​ការ​ប្រឡង​កាន់​តែ​សុក្រិត្យ​អ្នក​ដែល​ទទួល​បាន​ផល«គឺ​យើងម្នាក់ៗ​ព្រោះ​នៅ​ពេល​ឡើង​ដល់​ថ្នាក់​សកល ឬ​ពេល​ចេញ​ធ្វើ​ការ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ចំណេះ​ដឹង​ពិត មិន​មែនសញ្ញាបត្រ​តែ​មួយ​មុខ​នោះ​ទេ»។ 
11/2/202310 minutes, 29 seconds
Episode Artwork

បញ្ហាពលរដ្ឋបង់រំលស់ជាមួយបុរីពិភពថ្មី៖ សាលាក្រុងហៅភាគីទាំងសងខាងចូលតុចរចា

បញ្ហាពលរដ្ឋដែលបង់រំលស់ផ្ទះជាមួយបុរីពិភពថ្មី ហើយឈានដល់ការតវ៉ា ត្រូវបានសាលាក្រុងភ្នំពេញហៅភាគីទាំងសងខាងចូលតុចរចាគ្នា ដើម្បីស្វែងដំណោះស្រាយនៅថ្ងៃទី៣១តុលានេះ។ ក្រោយចូលតុចរចាគ្នា ខាងភាគីក្រុមហ៊ុនបានយល់ព្រមទទួលយកសំណើចំនួន៣ចំណុចក្នុងចំណោម៥ចំណុចដែល​តំណាងពលរដ្ឋបានស្នើ។ ការចរចាគ្នានេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋដែលរំលស់ផ្ទះជាមួយបុរីពិភពថ្មីបានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឲ្យម្ចាស់បុរីគោ​រពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។ 
11/1/20239 minutes, 58 seconds
Episode Artwork

លោក ឃុន រតន: ពីអ្នករត់តុតស៊ូរៀនចប់បណ្ឌិតនៅបរទេស

លោក​ ឃុន​ រតន​: កំពុង​ត្រៀម​ទទួល​សញ្ញា​បត្រ​​បណ្ឌិត​ពី​សាកល​វិទ្យា​ល័យ​មួយ​នៅ​ប្រទេស​អាឡឺម៉ង់​។​ និក្ខេបទ​របស់​និស្សិត​វ័យ​៣៥​ឆ្នាំ​រូប​នេះ ​គឺ​ទស្សនៈ​ប្រឆាំង​វៀត​ណាម​ក្នុង​ចំណោម​ឥស្សរ​ជន​នយោ​បាយ​របស់​កម្ពុជា​។​ មុន​នឹង​ទទួល​បាន​លក្ខ​ខណ្ឌ​សិក្សា​ថ្នាក់​បណ្ឌិត​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ដល់​ទៅ​៣​ជំនាញ​បន្ត​បន្ទាប់​គ្នា​គឺ​មួយ​មុខ​ជំនាញ​រៀន​នៅ​សាកល​វិទ្យា​ល័យ​ Northern Illinois សហរដ្ឋអាមេរិក ​និង​២​ជំនាញ​ទៀត​រៀន​នៅ​ប្រទេស​អាឡឺម៉ង់​។
11/1/20238 minutes, 34 seconds
Episode Artwork

ពលរដ្ឋរំលោះផ្ទះទាមទារឱ្យម្ចាស់បុរីផ្អាកការរឹបអូស និងគោរពតាមកិច្ចសន្យាទិញលក់

ក្រុមពលរដ្ឋដែលរំលោះផ្ទះជាមួយបុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ ដើម្បីទាមទារឱ្យម្ចាស់បុរីចេញមកចរចារ និងគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញ ជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។  នៅពីមុខការិយាល័យលក់ តំណាងពលរដ្ឋស្រែកទាមទារឱ្យភាគីបុរីចេញមកចរចារដើម្បីរកដំណោះស្រាយដោយមិនត្រូវឆ្លើយតបមកអតិថិជនថា មិនទទួលខុសត្រូវឡើយ។ ក្នុងចំណោមពលរដ្ឋដែលម្ចាស់បុរីរឹបអូសផ្ទះអស់ ពួកគេអះអាងថា មិនអាចទទួលយកបានឡើយ ត្បិតលុយដែលពួកគេខិតខំបង់ត្រូវម្ចាស់បុរីយកខ្ទេចគ្មានសល់ ខណៈពួកគេត្រៀមចេញមកតវ៉ាបន្ថែមប្រសិនបើគ្មានដំណោះស្រាយ។
10/27/202314 minutes, 6 seconds
Episode Artwork

លោក តាក ម៉េងហ៊ាង ជាកូនខ្មែរភៀសខ្លួន ក្លាយជាសមាជិកសភានៅអូស្រ្តាលី

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក តាក​ ម៉េងហ៊ាង​ ជាកូនខ្មែរម្នាក់ដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីនៅកុមារភាពជាមួយគ្រួសារ។ បច្ចុប្បន្នកូនខ្មែរ-អូស្រ្តា​លីរូបនេះបានជាប់ឆ្នោតក្លាយជាសមាជិកសភានៅរដ្ឋវិចតូរីយ៉ា​ ប្រទេសអូស្រ្តាលី។ ក៏ប៉ុន្តែកិច្ចកា​រ​ងារនយោបាយ និងក្លាយជាសមាជិកសភានៅប្រទេសអូស្រ្តាលីនេះ លោក តាក ម៉េងហ៊ាង ថាមិនមែនជាក្ដីស្រមៃរបស់លោកកាលពីនៅកុមារភាពនោះឡើយ។
10/26/202311 minutes, 21 seconds
Episode Artwork

លោកស្រី ជាង ម៉េងជូ៖ ខ្ញុំមិនហ៊ានស្រមៃថាប្រឡងបាននិទ្ទេសA

លោក​ស្រី ​ជាង​ ម៉េងជូ​ ទើប​ប្រឡង​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​២​ឆ្នាំ​ដោយ​ទទួល​បាន​និទ្ទេស​A​ ក្នុង​ចំ​ណោម​និស្សិត​បរទេស​ជា​ច្រើន​នាក់​ លើ​មុខ​ជំនាញ​ព្យា​បាល​មាត់​ធ្មេញ​ពី​ប្រទេស​អាឡឺម៉ង់​។​ ទន្ត​បណ្ឌិត​ ឯក​ទេស ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​គឺ​ជា​សហស្ថាប​និក​ មន្ទីរ​ព្យាបាល​មាត់-ធ្មេញ​ ខ្វលីធូស​ដែល​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០២០​។
10/25/20239 minutes, 2 seconds
Episode Artwork

លោក ហ៊ួត លាង៖ជោគជ័យនៃការចិញ្ចឹមគោពឹងលើទីផ្សារ

ចាប់​ផ្តើម​ពី​គោ​៧​ក្បាល​កើន​ដល់រាប់ពាន់​ក្បាល​ដោយ​ប្រើ​ពេល​៨​ឆ្នាំ។​ នេះ​គឺ​ជា​បទ​ពិ​សោធន៍​របស់​​លោក ​ហ៊ួត​ លាង​។​ កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ ងាក​មក​ចាប់​មុខ​របរ​ចិញ្ចឹម​គោ​យក​សាច់ ​និង​គោ​យក​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ លក់​គោ​ចេញ​បាន​១០​ក្បាល​ កាល​ពី​មុន​ឆ្នាំ​២០២៣​។​ ប៉ុន្តែ​​ឆ្នាំ​នេះ ​លោក​និយាយ​ថា​ ចង់​បោះ​បង់​មុខ​របរ​នេះ​ចោល​ ដោយ​សារ​តែ​សាច់​គោនាំ​ចូល​ផ្តួល ​ទីផ្សារ​គោ​ខ្មែរ ងើប​លែង​រួច​។​
10/21/20236 minutes, 40 seconds
Episode Artwork

អ្នកឧកញ៉ា គួច ម៉េងលី៖ គ្មានទេផ្លូវកាត់ទៅរកភាពជោគជ័យ

«គ្មានឡើយផ្លូវកាត់ ទៅរកភាពជោគជ័យ»។ នេះជាសាររបស់អ្នកឧកញ៉ា គួច ម៉េងលី ផ្ដាំផ្ញើទៅយុវជនមួយចំនួន ដែលចង់ឆាប់មានបានក្នុងរយៈពេលខ្លី តាមរយៈការវិនិយោគឬការចំណាយប្រាក់ចូលរួមកម្មវិធីបណ្ដុះបណ្ដាលជោគជ័យដែលគ្មានលក្ខណៈប្រាកដនិយមនិងគ្មានច្បាប់ទម្លាប់មួយចំនួន។ អ្នកឧកញ៉ាកត់សម្គាល់ថា មនុស្ស៨០%ហើយ​ ដែលបរាជ័យដោយប្រើវិធីសាស្រ្តផ្លូវកាត់ទាំងនេះ។ តាមអ្នកឧកញ៉ា គួច ម៉េងលី ក្នុងករណីច្រើនលើសលប់ ភាពជោគជ័យគឺត្រូវសម្រេចដោយសន្សឹមៗ តាមរយៈការសិក្សាតស៊ូរៀនសូត្រ ក្នុងបទពិសោធជីវិតជាក់ស្ដែង។ នេះក៏ជាខ្លឹមសារដែលមានក្នុងសៀវភៅ «ផ្លូវកាត់» ដែលអ្នកឧកញ៉ានឹងសម្ពោធក្នុងពេលឆាប់ៗនេះផងដែរ៕ 
10/20/20235 minutes, 55 seconds
Episode Artwork

លោក អុល សុភាព៖ គេចាប់ផ្ដើមទទួលស្គាល់ស្នាដៃខ្ញុំពេលធ្វើរូបចម្លាក់មេទ័ពសម័យអង្គរ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិតលោក អុល សុភាព ជាម្ចាស់សិប្បកម្មជាងចម្លាក់ដែលមានឈ្មោះថា «សុភាពខ្មែរ»។ ក្នុងនាមជាជាងចម្លាក់មួយរូប លោក អុល សុភាព បានអះអាងថា ស្នាដៃចម្លាក់របស់លោក ចាប់ផ្ដើមមានគេទទួលស្គាល់ និងគាំទ្រមកទល់សព្វថ្ងៃនេះ គឺបន្ទាប់ពីលោកបានធ្វើរូបចម្លាក់មេទ័ពក្នុងសម័យអង្គរនៅព្រះបរមរាជវាំង និងថ្មីៗនេះធ្វើរូបចម្លាក់ព្រហ្មមុខ៤នៅព្រលានយន្តហោះថ្មីខេត្តសៀមរាប។
10/20/20239 minutes, 42 seconds
Episode Artwork

លោក ផែង ហេង៖ ខ្ញុំចង់ធ្វើមេធាវីសាមញ្ញម្នាក់បើប្រព័ន្ធយុត្តិធម៌កម្ពុជាមហាជនគាំទ្រ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិត លោក ផែង ហេង ជាមេធាវីម្នាក់នៅ​កម្ពុជា។ លោក ផែង ហេង ជាមួយប្អូនជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចនៅក្នុងសម័យខ្មែរក្រហម តែដោយសារកិច្ចខិតខំប្រឹងប្រែង និងការព្យាយាម ទើបធ្វើឲ្យជីវិតរបស់លោកមានភាពប្រសើរមកទល់សព្វថ្ងៃនេះ។ ទៅថ្ងៃអនាគត លោក ផែង ហេង ចង់ធ្វើមេធាវីសាមញ្ញម្នាក់ ដោយមិនចង់បានងារជាឯកឧត្តមឡើយ ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគាំទ្រដោយមហាជន។
10/19/202316 minutes, 35 seconds
Episode Artwork

អាជីវករលក់ដូរមុខច្រកព្រំដែនជាំ ត្អូញត្អែរថាលក់មិនសូវដាច់

ធ្លាប់តែមានអ៊ូអរនៅត្រង់ចំណុចច្រកព្រំដែនអន្តរជាតិជាំស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ តែនាពេលនេះប្រែជាស្ងប់ស្ងាត់មិនសូវមានពលរដ្ឋទាំងខ្មែរ ទាំងថៃចេញចូលឡើយ ខណៈសកម្មភាពដឹកទំនិញវិញក៏មិនសូវមម៉ាញឹកថែមទៀត។ បើក្រឡេកទៅស្តាប់ការលើកឡើងរបស់អាជីវករខ្មែរលក់ដូរនំចំណីចំពីមុខច្រកព្រំដែន ពួកគេនាំគ្នាត្អូញត្អែរថា លក់មិនសូវដាច់ឡើយ។បញ្ហានេះអាជីវករយល់ថា អាចដោយសារតែកត្តាសេដ្ឋកិច្ច និងច្បាប់ថ្មីដែលភាគីថៃដាក់ចេញដោយតម្រូវឱ្យពលរដ្ឋប្រើប្រាស់លិខិតឆ្លងដែនដើម្បីអាចចូលមកទឺកដីខ្មែរ។
10/18/20238 minutes, 32 seconds
Episode Artwork

ពលរដ្ឋរស់នៅក្នុងបុរីរអ៊ូរឿងទឹកជំនន់ដែលប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ

ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងបុរីពិភពថ្មីកំបូលរអ៊ូរទាំចំពោះការជន់លិចទឹកស្ទើរាល់ថ្ងៃ បន្ទាប់ពីភ្លៀងតែមួយមេធំ ខណៈប្រព័ន្ធលូរំដោះទឹកក៏ហូរយឺតយ៉ាវដែលបង្កឱ្យមានការជន់លិចជាច្រើនថ្ងៃ។ ពលរដ្ឋទាំងនោះលើកឡើងស្រដៀងគ្នាថា ការដែលទឹកបន្តជន់លិចជាច្រើនថ្ងៃបែបនេះ បានបង្កផលប៉ះពាល់ច្រើនទាំងការរស់នៅ និងការរកស៊ីប្រចាំថ្ងៃ ខណៈពលរដ្ឋខ្លះអះអាងថា ការលក់ដូររបស់ពួកគេមិនសូវកាក់កបទៅវិញ។ 
10/17/20238 minutes, 48 seconds
Episode Artwork

លោក ឌី ថេហូយ៉ា៖ ទៅថ្ងៃអនាគតខ្ញុំមានផែនការចំនួន៣ដើម្បីបំពេញក្ដីស្រមៃ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រ​ឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់។ លោក ឌី ថេហូយ៉ា ជាមនុស្សម្នាក់ដែលប្រឡូកធ្វើកិច្ចការងារសង្គម និងសិទ្ធិមនុស្សនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ខណៈបច្ចុប្បន្នលោកជាអ្នកការ​ពារសិទ្ធិពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។ សម្រាប់ជីវិតខ្លួនឯងវិញ ទៅថ្ងៃអនាគតលោក ឌី ថេហូយ៉ា មានផែនការចំនួន ៣ ត្រូវធ្វើដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ។
10/12/202316 minutes, 9 seconds
Episode Artwork

អ្នកទិញលក់ត្រី៖ឱកាសបើកនេសាទនឹងធ្វើឲ្យពលរដ្ឋសំបូរត្រីធម្មជាតិហូបនិងធូរថ្លៃ

រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានប្រាប់អ្នកនេសាទពីរដូវបើកនេសាទឆ្នាំ២០២៣-២០២៤ សម្រាប់ខេត្តដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខនិងខេត្តដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។ បន្ទាប់ពីទទួលបានការជូនដំណឹងនេះ អ្នកទិញ-លក់ត្រីប្រចាំគីឡូម៉ែត្រលេខ៩លើកឡើងថា អំឡុងពេលបើកនេសាទ ពលរដ្ឋនឹងសំបូរត្រីធម្មជាតិហូបនិងធូរថ្លៃ ខណៈបច្ចុប្បន្នត្រីចិញ្ចឹមឬនាំចូលកំពុងវាយកលុកទីផ្សារ។ តាមការស្រាវជ្រាវរបស់រដ្ឋបាលជលផល ក្នុងរយៈពេលមួយឆ្នាំៗពលរដ្ឋម្នាក់ ហូបសាច់ត្រីអស់ប្រហែល៦៣គីឡូក្រាម។
10/4/20239 minutes, 51 seconds
Episode Artwork

លោក យន់ សំណាង៖ត្រីកែ​ច្នៃ​របស់​ខ្ញុំ​មាន​ការ​គាំទ្រ​ដោយ​សារ​រស់​ជាតិ

លោក យន់ សំណាង ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រីជ្រកក្រោម​យីហោ​សំណាង សុធា ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។  សុធា​គឺ​ជា​ឈ្មោះ​ប្រពន្ធ សំណាង​ជា​ឈ្មោះ​ប្ដី។ មាន​ន័យ​ថា សិប្បកម្ម​កែច្នៃ​ត្រីងៀត​យីហោ សំណាង សុធា កើតឡើង​ដោយសារ​តែ​កម្លាំង​រួមគ្នា​រវាង​ប្ដី​ប្រពន្ធ​មួយ​គូនេះ។ គិតមក​ដល់ពេល​នេះ​សិប្បកម្ម​កែច្នៃត្រី សំណាង សុធា មាន​អាយុ​កាល​១៥​ឆ្នាំ​។  លោក យន់ សំណាង ប្រាប់ថា សិប្បកម្ម​កែច្នៃ​ត្រី​របស់​លោក​មាន​ការគាំទ្រ​ដោយ​សាររស់ជាតិ​និងគុណភាព​អនាម័យដែល​អាច​ទទួលយក​បានពី​អ្នក​ប្រើប្រាស់។ មិនតែប៉ុណ្ណោះ​រស់ជាតិ​ត្រី​របស់​លោក​បាន​ទៅ​ដល់​មាត់ពលរដ្ឋខ្មែរ​ដែល​រស់នៅ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ អូស្ត្រាលីជាដើម។
9/26/20236 minutes, 54 seconds
Episode Artwork

អ្នកកែច្នៃឈោងចាប់ទីផ្សារអឺរ៉ុបដើម្បីនាំចេញផលិតផលសម្រេចនៅឆ្នាំ២០២៤

តិច​ឬច្រើន​ភាគី​ពាក់ព័ន្ធ​បង្ហាញក្ដី​សង្ឃឹម​រួម​គ្នា​ថា គេ​អាច​នាំចេញ​ផលិតផល​ជលផល​កែ​ច្នៃរួច​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ​២០២៤​ខាងមុខ។ ជាក់ស្ដែង​កន្លែង​កែច្នៃ​ត្រីទីឡាព្យា​ទៅ​ជាផលិតផល​សម្រេច​ច្រើនប្រភេទ​ដែល​មាន​ឈ្មោះ​ថា ខេមបូឌា ហ្វ្រេស ហ្វាម កំពុង​សំរិតសំរាង​កែច្នៃគុណភាព​និងសុវត្ថិភាព​ដើម្បី​នាំផលិតផល​របស់​ខ្លួន​ទៅ​អឺរ៉ុប​នៅពេល​ខាងមុខ បន្ទាប់​ពី​ចែចូវ​ទីផ្សារ​ជប៉ុន​រួច​និង​រងចាំ​ចម្លើយ​យល់​ព្រម​ពី​គេប៉ុណ្ណោះ។ ខេមបូឌា ហ្វ្រេស ហ្វាមនេះ​កំពុង​ឈរ​ជើង​នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​បង្កើត​នៅ​ឆ្នាំ២០១៧។ មិន​ត្រឹមតែ​មាន​តួនាទី​កែច្នៃប៉ុណ្ណោះ​ទេ វារីប្បកម្ម​មួយ​នេះ​មាន​តួនាទី​ចិញ្ចឹម​ត្រីទី​ឡាព្យា​ដើម្បី​បំរើ​ឲ្យ​ការកែច្នៃ​របស់​ខ្លួន​ថែម​ទៀត​ផង។
9/26/202311 minutes, 6 seconds
Episode Artwork

សហគ្រាស៤នឹងហោះទៅប៉ារីសនៅខែតុលាស្វែងរកដៃគូពាណិជ្ជកម្មជាស្ពានចម្លងនាំចេញ

សហគ្រាស​ក្នុង​ស្រុក​ចំនួន​៤​នឹង​ហោះ​ទៅ​ទី​ក្រុង​ប៉ារីស​នៅ​ខែក្រោយ ដើម្បី​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្មសម្រាប់​ជា​ច្រក​នាំ​ចេញ​ផលិតផល​ជលផល​កែច្នៃ​ទៅ​កាន់​ទីផ្សារ​បារាំង។ សហគ្រាស​ទាំង​៤នោះ​រួមមានៈ Cambodia Fresh Farm ដែល​ដើរ​តួនាទីកែច្នៃ​ត្រីទីឡាព្យា សហគ្រាស​ខនហ្វីរេល​ដែល​កែ​ច្នៃ​ប្រហុក​សាច់ទៅជា​ម្ស៉ៅ​ប្រហុក សហគ្រាស​ផលិត​ទឹក​ត្រី​កំពត​ង៉ូវ ហេង និង​សហគ្រាស​ទឹកត្រី លាង ឡេង។ ដំណើរ​ស្វែង​រក​ទីផ្សារ​នៅ​ស្រុក​អាគាំង​នា​ខែក្រោយ​នេះ​ធ្វើ​ឡើង​តាមរយៈ​គម្រោង​CAPFish របស់​អង្គការUNIDO​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ដែល​ផ្ដល់​ថវិកា​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប។
9/25/20231 hour, 5 minutes, 52 seconds
Episode Artwork

អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់កំពុងមានការចាប់អារម្មណ៍ក្រោយជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់ចូលរួមផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមរយះបណ្ដាញសង្គម។ ក្រោយពីបោះបង់អាជីពជាអ្នកសរសេរ ព័ត៌មាន និងអានព័ត៌មាន អ្នកស្រី ម៉ូលីនី បានងាកមកធ្វើការងារផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ហើយត្រូវបានសាធារណជនស្គាល់ និងគាំទ្រអ្នកស្រីផងដែរ។
9/22/202315 minutes, 20 seconds
Episode Artwork

អ្នករកស៊ីតូចតាចសាទរពេលដឹងថារដ្ឋាភិបាលថ្មីសម្រេចផ្អាកលែងឲ្យទៅចុះបញ្ជី

ថ្មីៗនេះរដ្ឋាភិបាលថ្មីបានសម្រេចឲ្យផ្អាកលែងឲ្យមានការបំពេញបែបបទរដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ក្នុងការចុះបញ្ជីចំពោះប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនៅច្រកចេញចូលតែមួយ។ បើតាមរដ្ឋាភិបាល ការសម្រេចផ្អាកនេះ គឺដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនេះ។ ការសម្រេចនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញការសប្បាយចិត្តផងដែរ បើទោះបីជាពួកគេមិនសូវជាដឹងអំពីព័ត៌មាននេះពីមុនមកក៏ដោយ។
9/20/20237 minutes, 53 seconds
Episode Artwork

លោក ប៉ិច បូឡែន ៖បើគិតតែលើប្រាក់ចំណេញគួរកុំមកវិនិយោគវិស័យអប់រំ

ការ​វិនិ​យោគ​លើ​វិស័យ​អប់រំ​គឺ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ​និង​ ​ប្រាក់​ចំណេញ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ ប៉ិច​ បូឡែន​ អគ្គនា​យក​ក្រុម​ហ៊ុន​ វ៉េស្ទ​ឡាញន៍​។ ​បច្ចុប្បន្ន​សាខា​របស់​វ៉េស្ទឡាញន៍​គ្រុប​ បាន​កើន​ដល់​ ជិត​២០​សាខា​នៅ​ភ្នំពេញ​ តែ​ឧក​ញ៉ា​រូប​នេះ ​អះអាង​ថា​ លោក​បាន​ចាយ​ពេល​វេលា​មិន​តិច​ឆ្នាំ​ឡើយ​។​ តើ​លោក​ឧកញ៉ា ​ប៉ិច​ បូឡែន ​ជា​នរណា ​បាន​ជា​លោក​អាច​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ផ្នែក​ឯក​ជន​មួយ​នេះ​ឈរ​ជើង​បាន​យ៉ាង​រឹង​ម៉ាំ​?
9/20/20237 minutes, 13 seconds
Episode Artwork

លោក គាត សុគីម៖ បោះបង់ការងារជាអ្នកបកប្រែងាកមកបើកបង្រៀនឧបករណ៍ភ្លេង

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក គាត សុគីម នាយកសាលាភ្លេងមិត្តតន្រ្តី។ លោក គាត សុគីម សុខចិត្តបោះបង់ការងារជាអ្នកបកប្រែ ហើយងាកមកបើកសាលាបង្រៀនភ្លេងដែលមានឈ្មោះថា «សាលាភ្លេងមិត្តតន្រ្តី»។ ការបោះបង់ការ​ងារ​ជាអ្នកបកប្រែនេះ មិនបានធ្វើឲ្យលោកស្ដាយក្រោយឡើយ ដោយសារការបើកបង្រៀនភ្លេង ទាំងភ្លេងសម័យទាំងភ្លេងខ្មែរបុរាណនេះ ក៏ជាចំណង់ចំណូលចិត្តរបស់លោកផងដែរ។
9/18/202312 minutes, 30 seconds
Episode Artwork

សាធារណជនសម្រុកចូលទស្សនាស្ថានទូតបារាំងក្នុងថ្ងៃទិវាបេតិកភណ្ឌ

នៅថ្ងៃសៅរ៍នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាអគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំង បានបើកឲ្យសាធារណជន​ចូលទស្សនាដោយសេរី ចំថ្ងៃនៃទិវាបេតិកភណ្ឌ។ សម្រាប់ស្ថានទូតបារាំង នៅតែជាទីចាប់អារម្មណ៍របស់សា​ធារណជនទាំងខ្មែរនិងបរទេស ដោយសារនៅ​​ទីនេះមានព្រៃឈើធម្មជាតិ និងដើមឈើធំៗ។ ប៉ុន្តែសម្រាប់អគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំងវិញ ហាក់​ពុំសូវ​មានសាធារជនចាប់អារម្មណ៍ចូលទស្សនាច្រើនដូចស្ថានទូតបារាំងឡើយ ដោយសារនៅទីនេះ ទើបតែបើកឲ្យសាធា​រ​ជនចូលទស្សនាជាលើកដំបូង។
9/17/202311 minutes, 16 seconds
Episode Artwork

ឧបករណ៍ភ្លេងខ្មែរ៖ មិនមែនគ្មានអ្នកស្រលាញ់ តែដោយសារមិនសូវស្គាល់

សាលាភ្លេងមិត្តតន្ត្រី ជាសាលាភ្លេងមួយកន្លែង ដែលមានការបង្រៀនទាំងផ្នែកឧបករណ៍ភ្លេងសម័យ និងឧបករណ៍ភ្លេងខ្មែរបុរាណ។ បើតាមនាយកសាលាភ្លេងមិត្តតន្ត្រី ការនិយមចូលចិត្តឧបករណ៍ភ្លេងទាំងសម័យ ទាំងបុរាណ មានប្រហាក់ប្រហែលគ្នា ហើយសម្រាប់ឧបករណ៍ភ្លេងខ្មែរ មិនមែនគ្មានអ្នកស្រលាញ់នោះទេ តែដោយសារភាគច្រើនមិនសូវស្គាល់ឧបករណ៍ភ្លេងបុរាណខ្មែរទាំងនោះ។
9/15/20238 minutes, 47 seconds
Episode Artwork

បណ្ឌិត ឌុច ដារិន្ទ៖ ខ្ញុំសម្រេចចិត្តមករស់នៅកម្ពុជាវិញដោយសារតែម្ហូបអាហារ

លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ដល់​ទៅ​២​មុខ​ជំនាញ​ គឺ​ជំនាញ​សេដ្ឋកិច្ច​ និង​ជំនាញ​ច្បាប់​ នៅ​សាកល​វិទ្យា​រដ្ឋ​ផ្លរីដា​សហរដ្ឋ​អាមេរិក​ ខណៈ​សញ្ញាបត្រ​អនុបណ្ឌិត​មាន​រហូត​ដល់​ទៅ៤​មុខជំនាញ ​រាប់​ទាំង​រៀន​នៅអង់​គ្លេស​។​ រស់​នៅ​ជាង​១០​ឆ្នាំ ​និង​មាន​ការ​ងារ​ល្អ​ធ្វើ​នៅ​សហអាមេរិកហើយ ​តែ​កូន​ខ្មែរ​អាយុ​ជាង​៤០​ឆ្នាំ​រូប​នេះ​ នៅ​តែ​សម្រេច​ចិត្ត​វិល​មក​កម្ពុជា​វិញ ​ពីព្រោះ​តែ​មិន​អាច​បំភ្លេច​បាន​នូវ​រស់ជាតិ​ម្ហូប​អាហារ​របស់​ខ្មែរ​។​
9/12/20239 minutes, 38 seconds
Episode Artwork

ស្រប​ពេល​ចំណូល​ប្រចាំ​ថ្ងៃ​ធ្លាក់​ចុះ ចម្លាក់​និង​គំនូរ​រឹត​តែ​លែង​មាន​ការ​ចាប់​អារម្មណ៍

អាជីវករ​លក់​ផ្ទាំង​គំនូរ​និង​លក់​ចម្លាក់​ដែល​ឈរជើង​នៅ​ម្ដុំសារៈមន្ទីរ និង​សាលា​រចនា​បាន​អះអាង​ប្រហែលគ្នា​ថា សិប្បកម្ម​ចម្លាក់​មិន​ថា ឈើ ថ្ម ឬរូបគំនូរ គ្មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ចូល​មក​ជាវ​ទេ ស្រប​ពេលចំណូល​ប្រចាំង​ថ្ងៃ​របស់​ម្នាក់ៗ​កំពុង​ធ្លាក់​ចុះ​ស្រាប់។ លោក ជា ហាក់  កំពុងដាប់រូបព្រហ្មមុខ៤ទៅជាចម្លាក់ឈើ ហើយនៅពីក្រោយខ្នងគាត់ដាក់តាំងរូបគំនូរតូចធំរាប់រយផ្ទាំងដើម្បីចាំអ្នកចូលទៅជាវ។ ផ្ទាំងគំនូរជាច្រើនបានរំលេចរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ បុព្វបុរសខ្មែរ ប្រាង្គប្រាសាទនានា។លោក ជា ហាក់ ក្នុងវ័យ៦០ប្លាយបានរម្លឹកពីប្រវិត្តិដើមតិចថា ចូលរៀនផ្នែកចម្លាក់ក្នុងឆ្នាំ១៩៨២ចេញការក្នុងឆ្នាំ១៩៨៦។ ក្នុងអាជីពជាជាងចម្លាក់បាននាំលោកទៅប្រទេសជប៉ុននិងបារាំងជាមួយស្នាដៃដ៏ល្អឯក។ ពេលទៅដល់បារាំងលោកបានឆ្លាក់ប្រាសាទតាព្រហ្មលើដុំថ្មស្រុកបារាំង។ យើងមកចាប់អារម្មណ៍ចម្លាក់ថ្មវិញម្ដងដែលមាន លោកស្រី ពុំ វណ្ណី ជាម្ចាស់សិប្បកម្មចម្លាក់ជ្រកក្រោមស្លាកបាយ័ន។ នៅទីនោះប្រមូលផ្ដុំទៅដោយចម្លាក់ថ្មគ្រប់ប្រភេទដូចជារូបព្រះពុទ្ធបដិមា កោដ្ឋសម្រាប់ធាតុជាដើម…..។ លោកស្រីបានបញ្ជាក់ថា រូបសំណាកព្រះពុទ្ធមានតម្លៃ១ពាន់ដុល្លារ ខណៈកោដ្ឋតំកល់ធាតុមានតម្លៃចាប់ពី៣០ដុល្លារឡើង៖
9/10/20238 minutes, 38 seconds
Episode Artwork

អ្នក​ប្រកប​របរ​រត់ឌុប៖ចំណូល​កាន់​តែ​តិច អ្នក​ជិះ​កាន់​តែ​ថយ ហ្គាស​និង​ប្រេង​កាន់​តែ​ថ្លៃ

ផល​រំខាន​នៃ​វិបត្តិសេដ្ឋកិច្ច​នៅ​តែ​ជះឥទ្ធិពល​រដ្ឋ​ដល់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូលទាប​ដូចជាៈអ្នក​លក់​ដូរ អាជីវករ អ្នករត់ឌុបជាដើម។ អ្នក​ប្រកប​របរ​រត់​ឌុប​បាន​បង្ហាញ​កង្វល់​ជា​ថ្មី​នៅ​ចំពោះ​មុខ​តម្លៃប្រេង​និង​ហ្គាសដែល​បន្ត​ឡើង​ថ្លៃ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ជិះ​កាន់​តែ​ថមថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ធៀប​មុន​វិបត្តិ​កូវីដ១៩​គេ​អាច​រក​បាន​ចំណូល​មិន​ក្រោម​១០ម៉ឺនរៀលទេក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​ចំណូល​ដាំ​ក្បាល​ចុះ​ងើប​មិន​រួ​ច។ អ្នក​ប្រកប​រត់​ឌុប​មួយ​ចំនួន​ដែល​វិទ្យុ​បារាំងអន្តរជាតិ​បាន​ជួប​សម្ភាស​គេ​លើក​ឡើង​ដូច​គ្នាថា នៅពេល​គ្មាន​អ្នក​ជិះគេ​គ្មាន​លុយ​ឯណា​បង់​រំលោះ​ថ្លៃ​PasApp​ប្រចាំ​ខែ​នោះ​ទេ។ អ្នក​ខ្លះ​បង្ខំ​ចិត្ត​ប្រគល់​​PasApp​​ឲ្យ​ក្រុមហ៊ុន​វិញឬ​ពន្យាពេល​សង់​ប្រាក់​ដើម។ បើតាម​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អ្នក​ប្រកប​របររត់​ឌុប​ជាពិសេស​PasApp​​ចំនួន​៩៩​ភាគរយ​បង់​រំលោះ​ជាមួយ​ក្រុមហ៊ុន។
9/10/20239 minutes, 46 seconds
Episode Artwork

អ្នកស្រី ទេព គឹមវណ្ណារី៖ ខ្ញុំធ្វើជាសហជីពការពារសិទ្ធិកម្មករដោយសារធ្លាប់ឃើញគេជិះជាន់

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីប្រវត្តិអ្នកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា។ បើតាមអ្នកស្រី ទេព គឹមវណ្ណារី ការប្រឡូកក្នុងកិច្ចការងារសហជីពនេះ ដោយ​សារអ្នកស្រីធ្លាប់មើលឃើញការជិះជាន់សិទ្ធិកម្មករ ជាពិសេសស្រ្តីក្នុងវិស័យការកាត់ដេរ។
9/8/202319 minutes, 21 seconds
Episode Artwork

លោក ចាប តូ៖បើចង់ឲ្យគេជួយទាល់តែយើងជួយខ្លួនឯងជាមុន

លោក ចាប តូ ជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់គឺមានតែលោកម្នាក់ទេ ដែលពិការភ្នែក។ ជាអ្នកខេត្តស្វាយរៀង លោក ចាប តូ បានប្រាប់ថា មុនបានក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៃសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការដែលតំណាងឲ្យជនមានពិការភាពផ្នែកភ្នែកនៅទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ចាប តូ ក៏ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលកកើតឡើងក្នុងឆ្នាំ២០១២។ សមាគមនេះដើរតួនាទីជួយជនពិការភ្នែកឲ្យមានមុខរបរ និងជំនាញមួយច្បាស់លាស់។ ឈរលើមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បុរសវ័យ៣៣ឆ្នាំរូបនេះ គូសបញ្ជាក់ថា«បើចង់ឲ្យគេជួយយើងទាល់តែយើងជួយខ្លួនឯងជាមុនសិន»។
9/5/20238 minutes, 42 seconds
Episode Artwork

ពលរដ្ឋ​អះអាង​ថា រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​ការ​បូម​ខ្សាច់

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ច្រាំង​ទន្លេ​បាន​អះអាង​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​សកម្មភាព​បូបខ្សាច់ នៃ​សង្កាត់​ព្រែក​តាសេក ជាយរាជ​ធានីភ្នំពេញ។​ ពលរដ្ឋ​ដាក់​ក្ដី​សន្និដ្ឋានថា មួយ​ផ្នែក​នៃ​សកម្មភាពបូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ដែល​នាំ​ផ្ទះ​ពួកគេ​ទៅ​ជាមួយ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ផ្ទុយ​ពី​នេះថា កត្តា​ទឹក​ភ្លៀង​ហូរ​ច្រោះដី​ទើប​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់។ សាឡង់​បូម​ខ្សាច់​មួយ​ចំនួន​បាន​អណ្ដែត​លើ​ផ្ទៃ​ទឹក​ក្រោម​ស្ពាន​ព្រែក​ព្នៅ។ ប្រសិន​បើ​ប្រើ​ការ​ចាប់​អារម្មណ៍កែវ​ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ គេ​នឹង​ប្រទះ​ឃើញ​សកម្មភាព​បូម​ខ្សាច់​កំពុង​មមាញឹកដោយ​សម្រេច​បាន​ជាមួយនឹង​គំនរ​ខ្សាច់។ រី​ឯពល​រដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​លើ​មាត់​ច្រាំង​ដែល​មាន​ផ្ទះ​មិន​សូវ​ជា​មាំទាំ​បានអះអាង​ដូចៗ​គ្នា​ថា ច្រាំង​ទន្លេ​លេប​ផ្ទះ​របស់​ពួកគេ​ទៅ​ជាមួយ​ជា​ញឹក​ញយនៅក្នុងឆ្នាំ២០២៣នេះ។គួរ​ជម្រាប​​ជូន​ថា ពលរដ្ឋរស់​​នៅលើដី​ចំណី​ទន្លេនៃសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ បានអះអាងដោយខ្លួន​​​​​ឯងថា​ពួកគេរស់នៅទីនេះយូរឆ្នាំតកូនតចៅដែលជាដីកម្មសិទ្ធិរដ្ឋ។ មេភូមព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ដែលសុំមិនបង្ហាញឈ្មោះនិងភិនភាគគូសបញ្ជាក់ថា ពលរដ្ឋប្រមាណ៧០គ្រួសារបានរស់នៅលើដីចំណីទន្លេដោយក្ដីអនុគ្រោះពីរដ្ឋ។ ប៉ុន្តែ​យ៉ាងណាមិញលោក​ អ៊ឹង ឌីប៉ូឡា​ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣ ដោយលើកពីរចំណុចមកសំអាងថា អាជីវកម្មបូមខ្សាច់នៅតាមដងទន្លេដែលធ្វើឲ្យបាក់ច្រាំងគឺជាប្រភេទអាជីវកម្មបែបអនាធិបតេយ្យមិនគោរពតាមស្តង់ដាបច្ចេកទេសដែលក្រសួងបានកំណត់ តែការបូមដែលគោរពតាមច្បាប់មិនធ្វើឲ្យប៉ះពាល់ដល់ច្រាំងទន្លេនោះទេ។​​ ឆ្នាំ២០២២រដ្ឋប្រមូលចំណូលពីអាជីវកម្មខ្សាច់បាន១០លានដុល្លារ។ រីឯ៦ខែក្នុងឆ្នាំ២០២៣ ប្រមូលចំណូលបាន៤លានដុល្លារ៕
9/2/202312 minutes, 24 seconds
Episode Artwork

កម្មកររោងចក្រម្នាក់ចេញទឹកភ្នែករលីងរលោងនៅពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ

សាំងឡើងថ្លៃ ទំនិញឡើងថ្លៃ ម្ហូបអាហារឡើងថ្លៃ ​ជំពាក់បំណុលធនាគារ​ នេះជាអ្វីដែលកម្មកររោងចក្របានលើកឡើង​។ ការលើកឡើងនេះ ស្របពេលសហជីព និយោជក និងរដ្ឋាភិបាលបាននិងកំពុងចរចាប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០២៤។ បើតាមការលើកឡើងរបស់កម្មករ ប្រាក់ខែគោល២០០ដុល្លារបច្ចុប្បន្ននេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ទេ ពីព្រោះរោងចក្រពុំសូវថែមម៉ោងដូចមុន។ ពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ កម្មករម្នាក់បាននិយាយទាំងទឹកភ្នែករលីងរលោង និងចង់ឃើញរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់លើពួកគេដែលជាកម្មករ។
9/2/20235 minutes
Episode Artwork

អ្នកស្រី ឈឹម លក្ខិណា៖ ការជំរុញពីបងប្រុសឲ្យរៀនច្បាប់ ទើបខ្ញុំជោគជ័យជាប់ជាមេធាវី

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិអ្នកស្រី ឈឹម លក្ខិណា ដែលទើបជាប់ជាមេធាវីមួយរូបនៅកម្ពុជា។ បើតាមអ្នកស្រី ឈឹម លក្ខិណា ការជំរុញពីក្រុមគ្រួសារឲ្យរៀនច្បាប់ ជាពិសេសមានការជំរុញពីបងប្រុស ទើបធ្វើឲ្យខ្លួនទទួលជោគជ័យជាប់ជាមេធាវី។
9/1/20238 minutes, 9 seconds
Episode Artwork

អ្នកលក់ដូរនៅមុខសាលាដំបូងភ្នំពេញនៅតែត្រូវប៉ាន់ ទោះតុលាការផ្លាស់មកកន្លែងថ្មី

អ្នកប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវមុខអគារតុលាការសាលាដំបូងភ្នំពេញ នៅតែត្រូវប៉ាន់បើទោះ​បីជាជាពួកគេបានផ្លាស់ប្ដូរមកលក់នៅទីតាំងអគារថ្មីនៃតុលាការសាលាដំបូងភ្នំពេញនៅខណ្ឌជ្រោយចង្វា​។ អ្នកលក់ដូរខ្លះដែលធ្លាប់លក់ដូរនៅមុខអគារតុលាការចាស់ក្បែរស្តាតអូឡាំពិក ពួកគេបានបន្តមកលក់ដូរនៅអគារថ្មីនៃតុលាការសា​លាដំបូងភ្នំពេញ ហើយការលក់ដូររបស់ពួកគេនៅតែទទួលបានការគាំទ្រពីអ្នកទិញដដែល។
8/31/20234 minutes, 20 seconds
Episode Artwork

ស្ត្រី​តែ​ឯង​មិន​អាច​ធ្វើ​ឲ្យ​ផែនការ​សកល​បំបៅ​ដោះ​កូន​ចាប់​អាយុ០-៦ខែសម្រេច​បាន​ជោគជ័យ​ទាំង​ស្រុងទេ

ស្ត្រី​មក​ពី​វិស័យ​មួយ​ចំនួន​បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន នាំ​ឲ្យ​គេបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មិន​ថា រយៈ​ពេល​ខ្លី​ឬ​ពេល​វែង​នោះ​ទេ។ ប្រភព​ទាំង​នោះ​មាន​ដូចជាៈ សមាជិក​ក្នុង​គ្រួសារ បុរស​ជាប្ដី ថ្នាក់​ដឹកនាំ​ស្ត្រី​និង​ថ្នាក់​ដឹក​នាំ​បុរស​ជាដើម ផ្ដល់​ការ​អនុគ្រោះ​ចំពោះបុគ្គលិក​ស្ត្រី​ដែល​មាន​កូន​តូច។ តែ​ទោះ​ជា​យ៉ាងណា​ស្ត្រី​មួយ​ចំនួន​ទៀត​អះអាង​ថា ពួកគេ​មិន​ទទួល​បានលក្ខខណ្ឌ​អំណោយ​ផល​បែប​នេះ​ទេ។ មាន​អាយុ​ជាង​៣០ឆ្នាំ អ្នកនាង យ៉យ ស្រីស្រស់ ជា​គ្រូប​ង្រៀន​នៃ​សាលា​ឯកជន​ប្រាប់ថា មូលហេតុ​ដែល​ឲ្យកូនបៅ​ទឹក​ដោះគោ​ដោយ​សារ​ខ្លួន​កើត​ជំងឺ​គីស​ដោះ ហើយ​បើ​ប្រថុយ​បំបៅ​នាង​ខ្លាច​កូន​កើត​មាន​ជំងឺ​ផ្សេងៗ ព្រោះ​ទើប​មាន​កូន​លើក​ដំបូង ទោះ​បី​ជា​មាន​ការ​ធានា​ពី​គ្រូពេទ្យ​ក៏​ដោយ។ អ្នកស្រីបន្ថែម«ពេទ្យ​ឲ្យ​ខ្ញុំ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ទៅ មិន​ប៉ះពាល់​កូន​ទេ ហើយ​ពេទ្យ​អះអាង​ថា បើ​ឲ្យ​កូន​បៅ​ដោះ​គីស​របស់​ខ្ញុំអាច​រួម​តូច​វិញ​ផង តែ​ខ្ញុំ​អត់​ហ៊ាន​ប្រថុយ។» នៅ​ចំពោះ​មុខ​ការ​បំបៅ​ដោះ​កូន​ដោយ​ម្ស៉ៅ​ទឹក​ដោះគោ​អ្នកនាង យ៉យ ស្រីស្រស់ កត់​សម្គាល់​ថា កូន​មានសុខភាពល្អ​និង​មាន​ភាព​ឆ្លាតវៃ តែ​ផល​រំខាន​ទៅ​ថ្ងៃ​ខាង​មុខ​ជា​រឿង​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បន្ត​តាម​ដាន។អ្នក​សារព័ត៌មាន​មួយរូប​នៅ​កម្ពុជា អ្នកនាង សេង ម៉ូលីនី ឲ្យ​ដឹង​ថា បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​បាន​រយៈពេល​៣​ខែ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​បូម​ទឹក​ដោះព្រោះ​កូន​មិន​ព្រម​បៅ​ដោយ​ផ្ទាល់។​ នៅ​ពេល​ធ្វើ​របៀបនេះ​យូរ​ទៅ​ទឹក​ដោះ​ក៏​ខ្សោះ​បូម​លែង​ចេញ​នាង​ក៏​សម្រេច​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ទាំង​ស្រុង។ ស្ត្រី​វ័យ​ជាង៣០​ឆ្នាំ​រូប​នេះ​អះអាង​ថា «បើ​សិន​ជា​ទឹក​ដោះ​បន្ត​ចេញ ខ្ញុំ​នៅ​តែ​បន្ត​ផ្ដល់​ឲ្យ​កូន​ដល់​អាយុ​សម​ស្រប​ណាមួយ​ទើប​បញ្ឈប់​។»ជា​កម្មការិនី​រោងចក្រ​អ្នកស្រីសុខា ជា​ឈ្មោះ​សន្មត់​ស្នើ​សុំ​មិន​ប្រាប់​ឈ្មោះ​ពិត​ខ្លាច​ប៉ះពាល់​ការងារ​លើកឡើង​ថា សំរាល​កូន​បាន​មួយ​សប្ដាហ៍​ក៏​ត្រឡប់​ចូល​ធ្វើការ​វិញ ដោយ​សារ​ជីវភាព​មាន​ការ​លំបាក​ព្រោះ​ត្រូវរ៉ាប់រង​ចិញ្ចឹម​កូន​៤​នាក់​និង​ម្ដាយ-ឱពុក​ចាស់​ជរា​ពីរ​នាក់។ ដូច្នេះ​លទ្ធភាព​បំបៅដោះ​កូន​មិនមែន​ជា​រឿងអាទិភាព​សម្រាប់​អ្នកស្រី​ឡើយ។ អ្នកស្រី​ទទួល​ស្គាល់​ថា «ប្រសិន​បើ​មិន​ចំណាយ​ថ្លៃ​ម្ស៉ៅដោះគោ​សម្រាប់កូន​ទាំង​ពីរ​ទេ ក្នុង​មួយ​ខែ​ខ្ញុំ​អាច​សល់​ប្រាក់​ទុក​សន្សំ​ចន្លោះ​ពី​៥០​ទៅ​១០០​ដុល្លារ»។   បើ​តាម​អ្នកស្រី​សុខា ភាគី​រោងចក្រ​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​៥ដុល្លារ​ក្នុង​មួយ​ខែ​ថ្លៃ​ទឹក​ដោះគោ​និង​បង្គ្រប់​១០ដុល្លា​នៅ​ពេល​គាត់​ធ្វើការ​ពេញ​ម៉ោង។ឈរ​នៅ​លើ​ហេតុផល​ទាំង​នេះ​អាច​បញ្ជាក់​ថា ហេតុអ្វី​បាន​ស្រ្តី​ជា​ម្ដាយ​រើស​យក​ការ​បំបៅដោះ​កូន​ម្ស៉ៅ​ទឹកដោះ​គោ។ មួយវិញ​ទៀត​ភាព​សម្បូរ​បែប​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ម្ស៉ៅ​ទឹក​ដោះគោ​យ៉ាង​មាន​ទំនុក​ចិត្ត​ក៏​ជាផ្នែក​មួយ​ជំរុញ​ឲ្យ​ស្ត្រី​ប្រើ​ម្ស៉ៅទឹក​ដោះគោ​ជំនួស​ដែរ។ តែ​ចំពោះ​ស្ត្រី​មួយ​ចំនួន​ទៀត​ដែល​ស៊ូ​បំបៅ​ដោះ​កូនដោយ​ទឹក​ដោះ​ខ្លួនឯង​ក្នុង​រយៈ​ពេល​មួយ​កំណត់​តាម​ក្រសួង​សុខាភិបាល​មិន​គិត​អ៊ីចឹង​ទេ…..?*អ្នក​ណា​អាច​ជួយ​ស្ត្រី​បាន​ដើម្បី​បំបៅដោះកូន​យ៉ាង​តិច​ឲ្យ​បាន​៦​ខែ?ជា​មន្ត្រី​រាជការ​បំរើ​ការ​ងារ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ហួយ មុំ រស់​នៅ​ក្នុង​ភូមិពាម ឃុំ​សំបួរមាស ស្រុកមុខ​កំពូល​ខេត្តកណ្ដាល​អះអាង​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ​២០២៣​ថា​ កូន​ទាំង​២​នាក់របស់​អ្នក​ស្រី​បៅ​ទឹក​ដោះ​ម្ដាយ​រហូត​ដល់​ពួកគេ​មាន​អាយុ​១​ខួប​៦​ខែ ហើយ​តាម​គម្រោង​កូន​តូច​អាយុ​៣ខែដែល​បី​ជាប់​នឹង​ដៃ​ក៏​អាច​នឹង​បន្ត​បំបៅ​ដោះ​កូន​ដល់​អាយុ​១​ខួប​៦​ខែ​ដូច​កូន​ពីរ​នាក់​មុន​ដែរ។អង្គុយ​លើ​កាំ​ជណ្ដើរ​នៅ​មុខ​ផ្ទះ​ហែហម​ដោយ​កូនៗ​និង​ក្មេង​ក្នុង​ភូមិ​លាយ​ឡំ​ដោយ​សំណើច​របស់​កុមារតូច​ទាំង​នោះ​ អ្នកស្រី ហួយ មុំ បន្ថែមថា ការ​អនុគ្រោះ ភាព​យល់​យោគ​ពី​ថ្នាក់​ដឹក​នាំ​ជា​បុរស នៅ​កន្លែងការងារ​ទើបមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន។ អ្នកស្រីបន្ត«នៅ​កន្លែង​ខ្ញុំ​មាន​បន្ទប់​រៀងៗ​ខ្លួនហើយ​ប្ដី​ខ្ញុំ​ធ្វើ​ការ​នៅកន្លែង​ជាមួយ​ខ្ញុំដែរ ដល់​អ៊ីចឹង​ទៅ​មេ​គាត់​ឲ្យ​យើងនៅ​បន្ទប់​ជុំគ្នា​ដើម្បី​ជួយ​មើល​កូន​គ្នា ប្រសិន​បើ​គាត់​ហាម​ឃាត់​អត់​ឲ្យ​យក​កូន​តូច​ទៅ​ជាមួយ​យើង​ក៏​អត់​ហ៊ាន​យក​ទៅ​ដែរ។»ភាព​អនុគ្រោះ​មិនមែន​កើត​មាន​ចំពោះ​តែ​ អ្នកស្រី ហួយ មុំ តែ​ម្នាក់​ទេ ​មិត្ត​រួមការងារ​ជា​ស្ត្រី​ផ្សេង​ក៏​ទទួល​បានលក្ខខណ្ឌ​អនុគ្រោះ​ដូច​គ្នា​និង​ទទួល​បាន​ប្រាក់​ខែ​ពេញ ហើយ​ក្នុង​ករណី​សុំ​ច្បាប់​សំរាក​បន្ថែមច្បាប់​មាតុភាព​បី​ខែទៀត​ក៏​ថ្នាក់​ដឹក​នាំ​កង​រាជ​អាវុធហត្ថ​អនុញ្ញាត។មិន​ត្រឹម​មិន​ហាម​ឃាត់​ក្នុង​ការ​យក​កូន​ទៅ​កន្លែង​ធ្វើការ​ប៉ុណ្ណោះ​ទេ ថ្នាក់​ដឹក​នាំ​ជា​បុរស​របស់​អ្នកស្រី ហួយ មុំ ថែម​ទាំង​ជំរុញ​ឲ្យ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ឲ្យ​ក្មេង​មាន​សុខភាព​ល្អ។ យ៉ាងណាមិញម្ដាយ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​យល់ថា គេ​មិន​គួរ​ឲ្យ​កំហុស​ស្ត្រី​ដែល​ផ្ដល់​ម្ស៉ៅ​ទឹក​ដោះគោ​ជំនួស​ទឹក​ដោះ​ម្ដាយព្រោះ​គ្រប់​ម្ដាយ​សុទ្ធ​តែ​មាន​ភារៈកិច្ច​និង​កាតព្វកិច្ច។ អ្នកស្រី ហួយ មុំ «ប៉ុន្តែ​ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​សិន។»ជា​គ្រូ​បង្រៀន​នៅ​បឋម​សិក្សា​ម្នាក់​អ្នក​ស្រី សុខ ស្រីណុច​​ យល់​ស្រប​ថា ការ​តាំង​ចិត្ត​របស់​ម្ដាយ​សំខានដើម្បី​ឲ្យ​ផែនការ​បំបៅ​ដោះ​កូន​រយៈពេល​៦​ខែ​តាម​ផែន​ការ​សកល​ទទួល​បាន​ជោគជ័យ។ អ្នកស្រី​ទទួលបាន​ផល​អនុគ្រោះ​ពី​នាយិកា​សាលាដូចគ្នា​នឹង​អ្នកស្រី ហួយ មុំ ដែរ។«ខ្ញុំ​បាន​សុំ​លោក​នាយក​និង​នាយិកាចេញ​ទៅ​បំបៅ​ដោះ​កូន​នៅ​ផ្ទះ​ពេល​ម៉ោង​ចេញ​លេង​ព្រោះ​សាលារៀន​និង​ផ្ទះ​ខ្ញុំ​នៅ​ជិត​គ្នា​ពួក​គាត់​យោគយល់​គិត​ថា ខ្ញុំ​មាន​កូន​តូច។»បេសកកម្ម​បំបៅ​ទឹក​ដោះ​កូន​របស់​អ្នកស្រី សុខ ស្រីណុច បញ្ចប់​នៅ​ពេល​កូន​មាន​អាយុ១​ខួប​២ខែ​ដើម្បី​ទុកពេល​យក​កូន​ទី២ ប៉ុន្តែ​សមាជិក​គ្រួសារ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​បំបៅ​ដោះ​កូន​រហូត​គេ​មាន​អាយុ​១​ខួប​៨ខែ​តាមទម្លាប់​អ្នក​ក្នុង​ផ្ទះ។ «តែខ្ញុំថា ទម្រាំអាយុប៉ុណ្ណឹងទឹកដោះអស់ជាតិហើយ។» បើតាមអ្នកស្រី​ សុខ ស្រីណុច​ លើក​ទឹក​ចិត្ត​ឲ្យ​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយមិន​ថា រយៈ​ពេល​ខ្លី​ឬ​វែង​នោះទេ។ ប្រយោជន៍​នៃ​ទឹក​ដោះ​មិន​ធ្វើ​ឲ្យ​ក្មេង​ឈឺឬ​ឈឺ​ដែរ​តែ​ព្យាបាល​ឆាប់​ជា​ជាង​កុមារ​បៅ​ទឹក​ដោះ​គោ។ម្ដាយ​វ័យ​២០​ឆ្នាំ​ម្នាក់​ទៀត អ្នកនាង សុច សុកាត់  បាន​អះអាង​ពី​ការ​បំបៅដោះកូន​រហូត​ដល់​ពេល​វេលា​ស​ម​ស្រប​មួយ​ទើប​បញ្ឈប់​បន្ទាប់​ពី​មើល​ឃើញ​ផលរំខាន​នៃ​ម្ស៉ៅទឹកដោះ​គេ​ពេល​ប្រើប្រាស់​ទៅ​ធ្វើ​ឲ្យ​កុមារឈឺ។ សុច សុកាត់ ដែល​រៀបការ​ទាំង​អាយុ​វ័យ​ក្មេង​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ខ្វះ​ការ​ព្យាយាមក្នុង​ការ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​​នឹង​មិនទទួលបាន​ជោគជ័យ​ទេ។ «ដំបូង​ខ្ញុំ​ថា បៅ​ដោះ​គោ​ហើយ​ព្រោះ​ដំបៅ​ក្បាល​ដោះ តែ​ខ្ញុំព្យាយាម​កេស​ក្រម៉​ចេញ​ទឹក​ដោះ​ក៏​ហូរ ​ហើយ​វា​ក៏​មាន​ភាព​សាំ​លែង​ឈឺ​លែង​អី​ក៏​បន្ត​ឲ្យ​កូន​បៅ​ទៅ។»មើល​ឃើញ​ផ្ទាលភ្នែក​ស្ថានភាព​រស់​នៅ​របស់ សុច សុកាត់ មាន​ភាព​លំបាក​ឱពុក​ទើប​ស្លាប់ រីឯ​ម្ដាយ​ក៏​មានកូន​តូច​ជាប់​នឹង​ខ្លួន ចំណូល​ពី​បង្គោល​គ្រួសារ​ដែល​ជា​ឱពុក​ក៏​លែង​មាន​ទៀត។ ដូច្នេះ​លទ្ធភាព​បំបៅដោះ​កូន​អាច​នឹង​បញ្ឈប់​នៅ​ពេល​កូន​មាន​អាយុ​១១​ខែ ព្រោះ​នាង​ត្រូវ​ចេញ​រក​ចំណូល​ជួយ​គ្រួសារ​ទាំង​មូល។ គេង​នៅ​ក្នុង​អង្រឹង​កូន​ប្រុស​អាយុ​១០​ខែ​របស់​សុកាត់​មាន​ភាព​ទ្រលុក​ទ្រលន់ ខណៈ​ដែល​អ្នក​ម្ដាយ​វ័យ​២០ឆ្នាំ​រូប​នេះ​មាន​ភាព​ស្គមស្គាំង​ជាមួយ​នឹង​រូប​រាង​តូច​ល្អិត។យុទ្ធនាការ​ផ្សព្វផ្សាយ និង​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម​គាំទ្រ​លើ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​របស់​អង្គការយូនីសេហ្វ (UNICEF) បង្ហាញថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​បាន​សង្គ្រោះជីវិត​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ជាង ៨២០ ០០០ នាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​សក​ល​លោ​ក និង​អាច​បង្ការ​ការ​បាត់​បង់​ជីវិត​បាន ២០ ០០០ ករណី​បន្ថែម​ទៀត​ពី​ជំងឺ​មហារីកដោះ​ដែល​កើត​មាន​លើ​ស្ត្រី​ជា​ម្តាយ​ជា​រៀងរាល់​ឆ្នាំ។យូនីសេហ្វ និង​ដៃគូ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ចាត់​វិធានការ​ជាក់​លាក់ ដើម្បី​ស្រោចស្រង់​ការ​ថយចុះនៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ តាមរយៈ​ការ​បង្កើត​នូវ​បរិយាកាស​កាន់​តែ​ប្រសើរ ដើម្បី​ឱ្យ​សហគមន៍ គ្រួសារ និង​ឪពុក​ម្តាយ​ជួយ​សម្រួល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​និង​ដើម្បី​ឱ្យ​ម្តាយ​អាច​បំបៅកូន​របស់​ខ្លួន​បាន​ដូច​ជាៈ ការ​ផ្តល់​ម៉ោង​ធ្វើការ​ដោយ​មាន​ភាព​បត់បែន,ផ្តល់​ប្រឹក្សា​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ដោយ​អ្នក​ជំនាញ, ​​អប់រំ​ផ្សព្វផ្សាយ​នានាផ្តោត​លើ​សារៈ​សំខាន់​នៃ​ការឆាប់​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយនិង​ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់,ជំរុញ​ឱ្យ​សមាជិក​គ្រួសារ ជា​ពិសេស​ឪពុកជីដូនចូលរួម​គ្នាផ្សព្វផ្សាយ​ពី​ការបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ។​*លទ្ធភាព​បន្ថែម​មាតុភាព​៦ខែ​អាច​ទៅ​រួចទេ ដើម្បី​ឲ្យម្ដាយ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ដោះកូន?យោង​តាម​ច្បាប់​ការងារ​របស់​កម្ពុជា គឺ​ស្ត្រី​ទាំង​ឡាយ​ត្រូវ​មាន​សិទ្ធិ​ឈប់​សំរាក​កៅ​សិប​ថ្ងៃ​ដើម្បី​សំរាល​កូន ហើយ​ស្ត្រី​មាន​សិទ្ធិ​បាន​ប្រាក់​ឈ្នួល​ពាក់​កណ្ដាល​គិត​ទាំង​ប្រាក់​បន្ទាប់​បន្សំ​ផង​ដោយ​និយោជក​បើក​ឲ្យ។​លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ ឯកទេស​ជាន់​ខ្ពស់​ផ្នែក​អាហាររូបត្ថម្ភ​នៃ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិកម្ពុជា​ថ្លែង​ថា អង្គការ​សុខភាព​ពិភព​លោក​តម្រូវ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​សុទ្ធ​យ៉ាង​ហោចណាស់​ឲ្យ​បាន​៦​ខែ​ដើម្បី​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​ដោយ​សារ​ម្ដាយ​ភាគ​ច្រើន​មាន​ភាព​មមាញឹក​នឹង​ការងារ មាន​តែ​ភាគី​ពាក់ព័ន្ធ​ក្នុង​រដ្ឋាភិបាល​ទើប​អាច​សម្រួល​លើ​បញ្ហា​នេះ​បាន។ ការ​សម្រួល​ដែល​អាច​ឈាន​រក​ទៅការ​ធ្វើ​វិសោធកម្ម​ច្បាប់​ការងារ​បន្ថែម​មាតុភាព​រយៈពេល៦​ខែ​ឲ្យ​ស្រប​នឹង​យន្ត​ការ​សកល​បំបៅដោះ​កូន​រយៈពេល​៦​ខែ​យ៉ាង​តិច។​លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ភាគី​ពាក់ព័ន្ធ​កំពុង​ជជែក​គ្នា​លើរឿង​នេះ។ អ្នក​ស្រី​យល់​ស្រប​ថា ដើម្បី​ឲ្យ​ស្ត្រី​មាន​ពេល​វេលា​គ្រប់គ្រាន់​បំបៅ​ដោះ​កូន​ការ​គិត​គូ​ពន្យា​មាតុភាព​ជា​រឿង​មួយ​សំខាន់​ដែរ ហើយ​ប្រទេស​មួយ​ចំនួន​ក៏​គេ​បាន​បន្ថែម​ពេលវេលា​មាតុ​ភាព​នេះ​រួច​ហើយ​ដែរ។ លោក​ស្រី​ថា«ការងារ​នេះ​ក្រសួង​សុខាភិបាល​មិនមែន​ធ្វើ​តែ​ឯង​ទេ យើង​ត្រូវ​ការ​ពិភាក្សា​ជាមួយ​ក្រសួងពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ការងារ។» ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់​នៅ​ស្រុក​បារាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចែករំលែក​ថា ការ​សម្រាក​លំហែ​មាតុភាព​នៅ​បារាំង​សម្រាប់​កូនទី១និង​កូនទី២៖ ៦សប្តាហ៍​មុនពេល​សម្រាល+១០សប្តាហ៍​ក្រោយ​ពេល​សម្រាល សរុប១៦សប្តាហ៍(៤ខែ)ចាប់ពីកូន​ទី៣ទៅ៖ ៨សប្តាហ៍​មុនពេល​សម្រាល+១៨សប្តាហ៍​ក្រោយ​ពេល​សម្រាលសរុប២៦សប្តាហ៍(៦ខែកន្លះ)។លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​នៅ​កម្ពុជា(GMAC)លើកឡើងថា​ ប្រសិន​បើ​លទ្ធភាព​ពន្យា​មាតុភាព​ឡើង​ដល់​៦ខែ​មែន វា​នឹង​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​កម្លាំង​ពលកម្ម​ស្ត្រី​នៅ​ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​មាន​ចំនួន​៨០ភាគរយ​ដែល​ជា​កម្លាំងស្នូល​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​ដើរ​ទៅមុខ។ លោកថា«យើង​សម្លឹង​មើល​ប្រទេស​ក្នុង​តំបន់អាស៊ាន អត់​មាន​ប្រទេស​ណាមួយ​បន្ថែម​មាតុភាព​ដល់​ទៅ​៦​ខែ​ទេ គឺ​ទៅ​មិន​រួច​ទេ។»តើ​អាណត្តិ​រដ្ឋាភិបាល​ថ្មី​អាច​នឹង​គិត​គូ​ពីការ​បន្ថែម​មាតុភាព​ទេ? លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាមរយៈ​សារ​ខ្លី​ផ្ញើ​តាម​ឡេក្រាម​មក​កាន់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ទី​២៦ខែ​សីហា​ឆ្នាំ២០២៣​ថា ក្រសួង​បាន​ជំរុញ​គ្រប់​រោងចក្រ​ទាំងអស់​គឺ​ត្រូវ​មាន​បន្ទប់​បំបៅដោះ​កូន​និង​មានអនុញ្ញាត​ផ្ដល់​ម៉ោង​ឲ្យ​កម្មករ​និយាជិត​ជា​ស្ត្រី​អាច​សំរាក​បំបៅ​កូន។  បន្ថែម​ពី​លើនេះ​ទៀត​ក្រោយ​ពេល​សំរាក​លំហែ​មាតុភាព​ចំនួន​៣​ខែ​មាន​ប្រាក់​ឈ្នួល​រហូត​ដល់​ទៅ​១២០% នៃ​ប្រាក់​ឈ្នួល​គោល​នៅ​ពេល​ដែលស្ត្រី​ចូល​ធ្វើការ​វិញ។នៅ​ចំពោះ​យុទ្ធនាការ​ជំរុញ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា«ក្រសួង​មិន​បាន​នៅ​ស្ងៀម​ទេ នឹង​សហការ​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​បង្ក​លក្ខណៈងាយ​ស្រួល​និង​ជំរុញឲ្យ​មាន​ការ​បំបោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​បន្ថែម​ទៀត។»ជាមួយ​គ្នា​នេះ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​គូស​បញ្ជាក់​ថា ដើម្បីរួម​ចំណែក​ជំរុញ​ស្ត្រី​បំបៅ​ដោះ​កូន​គឺ​ការ​បង្កបរិយាកាស​រីករាយ​នៅ​កន្លែង​ធ្វើការ​ជា​រឿង​សំខាន់។«ជាក់​ស្ដែង ក្រសួង​សុខាភិបាល​បាន​សហការ​ជាមួយ​ភាគីពាក់ព័ន្ធ​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើការ និង​នៅតាម​រោង​ចក្រ​មួយ​ចំនួន ដើម្បី​ឲ្យ​ស្ត្រី​នៅ​តែ​អាច​មាន​ឱកាស​បំបៅ​ដោះ​កូន​ដោយ​គ្មាន​សម្ពាធ។លោកស្រី​បន្ថែមថា អត្រា​នៃ​ការ​បំបៅ​ដោះ​កូន​មាន​ការ​ថយចុះ​មក​នូវ​៥០​ភាគ​រយ​ក្នុង​ឆ្នាំ​២០២១ ​ដោយ​សារ​តែ​ស្ត្រី​ភាគ​ច្រើន​មាន​បន្ទុក​ការងារ​ដូចជាៈ ការងារ​ក្រុមហ៊ុន ការងារ​នៅ​តាម​រោង​ចក្រ​សហគ្រាស​ឬ​ចំណាក​ស្រុក​ជា​ដើម  បើ​ធៀប​នឹង​ពេល​មុន​ស្ត្រី​នៅ​ផ្ទះ​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​បំបៅ​ដោះ​កូន។​បើ​តាម​អ្នក​ជំនាញ​មក​ពី​អង្គការសុខ​ភាព​ពិភព​លោក​លោក​វេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ កត្តា​សេដ្ឋកិច្ច​និងលក្ខខណ្ឌ​ការងារ​មិន​អំណោយ​ផល​ជា​ផ្នែក​មួយ​សំខាន់​បង្ខំ​ឲ្យ​ស្ត្រី​បោះ​ចោល​ការ​បំបៅ​ដោះ​កូន​ឬ​បំបៅ​បានក្នុង​រយៈ​ពេល​ខ្លី ហើយ​ការ​បំបៅ​ដោះ​កូន​បាន​ជោគជ័យ​ទាល់​តែ​មាន​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន។  លោកបន្ថែម«ប៉ុន្តែ​ម្ដាយ​ក៏​អាច​រើស​យក​វិធី​ច្របាច់​ទឹក​ដោះ​ទុក​មុន​ចេញ​ទៅ​ធ្វើការ និង​រក្សា​វា​ទុក​ក្នុង​ទូទឹកកកហើយ​គុណ​ភាព​នៅ​ដដែល។»  ជម្រើស​នេះ​ល្អ​សម្រាប់​អ្នក​មាន​លទ្ធភាព ​តែ​អាច​ជារឿង​លំបាក​សម្រាប់​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ។ ប៉ុន្តែ​លទ្ធភាព​មួយ​ទៀត​ដែល​អាច​ទៅ​រួច​គួរ​បន្ថែម​ទូទឹកក​នៅ​ក្នុង​បន្ទប់​បំបៅ​ដោះ​កូន ឬ​ទារកដ្ឋាន​ដើម្បី​ឲ្យស្ត្រី​មាន​ពេល​ច្របាច់​ទឹកដោះ​ទុក​ក្នុង​ទូ​ទឹកកក​ទុក​យក​ទៅ​ឲ្យ​កូន​ពេល​ទៅ​ដល់​ផ្ទះ​ដើម្បី​កាត់​បន្ថយ​ភាពហត់​នឿយ​របស់​ស្ត្ រី​ដែល​ត្រូវ​ទទួល​បន្ទុក​ធ្វើ​កិច្ច​ការងា​រផ្ទះ​ថែម​មួយ​កម្រិត​ទៀត។*ស្ត្រី​ទាំង​អស់​ត្រូវ​ដឹង​ថា ខ្លួន​មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ទទួល​បាន​ការ​ឈប់​សំរាក​មាតុភាព​និង​ឈប់​សំរាកដោយ​មាន​ប្រាក់​ឈ្នួល​ចំនួន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បំបៅ​ដោះ​កូន…ច្បាប់​ការងារ​គេ​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃសំរាល​កូន​រួច ស្ត្រី​ដែល​ឲ្យ​កូន​បៅ​ដោះ​អាច​បាន​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បំបៅ​កូន​ខ្លួន​ក្នុង​ម៉ោង​ធ្វើការ។ រយៈ​ពេល​មួយ​ម៉ោង​នេះ​អាច​ចែក​ចេញ​ជា​ពីរ​វគ្គ​ដែល​មាន​ពេល​៣០​នាទី​ព្រឹក​ម្ដង​ថ្ងៃ​ម្ដង​ជាមួយ​នឹងការ​ទទួល​យល់​ព្រម​ពី​និយោ​ជក។ច្បាប់​ដដែល​បាន​តម្រូវ​ឲ្យ​នាយក​សហគ្រាស​ទាំងឡាយ​ដែល​ស្ត្រី​ចំនួន​យ៉ាង​តិច​១០០នាក់​ត្រូវ​រៀបចំ​បន្ទប់សំរាប់​បំបៅ​កូន​មួយ​ក្នុង​គ្រឹះស្ថាន​ឬ​ជិតនោះ​និង​ទារកដ្ឋាន​មួយ​ផង​ដែរ។ ក្នុង​ករណី​គ្មាន​លទ្ធភាព​ធ្វើ​ទេនិយោជក​ត្រូវ​ចេញ​សោហ៊ុយ​ថែរក្សា​ទារក​នោះ​ក្នុង​ករណី​ស្ត្រី​យក​កូន​ទៅ​ផ្ញើ​នៅ​ទារកដ្ឋាន​ណា​ផ្សេ​ង។ ក្រុមប្រឹក្សាជាតិ​អាជ្ញាកណ្ដាល​នៃ​ក្រសួងការងារ​ប៉ាន់ស្មានថា តម្លៃ​នៃ​ការ​ចំណាយ​ទូទៅ​លើការ​ថែទាំ​ក្មេង​តាមរយៈទារកដ្ឋាន​ខាង​ក្រៅ​គឺ​ស្មើ​នឹង​១៥​ដុល្លារ​ក្នុង​មួយ​ខែ។ទាំងនេះ​ជា​គោលការណ៍​កំណត់​ក្នុងច្បាប់ តែ​ការ​អនុវត្ត​ចំពោះមុខ​នៅ​មាន​កម្រិត ហើយ​មិន​បាន​គ្របដណ្ដប់​សម្រាប់​ស្ដ្រី​ទូទៅ​នោះទេ។ ក្រៅតែពី​ទទួល​បាន​មាតុភាព​៣ខែ ស្ត្រី​បំរើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​មិនទទួល​បាន​ប្រយោជន៍​ដូច​ច្បាប់​កំណត់​នោះ​ទេ សូម្បី​តែ​ស្ត្រី​ស្ថិត​ក្នុង​វិស័យ​រោងចក្រ។  ជាក់ស្ដែង​ការ​តម្រូវឲ្យ​មាន​ទារកដ្ឋាន​ឬ​កន្លែង​បំបៅ​ដោះ​កូន​មាន​មិន​៣០ភាគរយ​ផង​ទេ នៅ​ក្នុង​ប្រទេសកម្ពុជា។ រីឯ​ប្រាក់​អត្ថប្រយោជន៍​ក្រោយ​សំរាល​ក៏​ថៅកែ​មិន​ផ្ដល់​ឲ្យ​បាន​ពេញលេញ​ដែរ។ នេះជា​ការ​អង្កេត​របស់​មន្ត្រី​សហជី​ពម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះព្រោះ​បារម្ភខ្លាច​មាន​បញ្ហា។គួររំឮកឡើងវិញ អង្កេត​ប្រជាសាស្ត្រ​និង​សុខភាពកម្ពុជា​ឆ្នាំ​២០២១-២០២២ ដែល​ចេញផ្សាយ​រួមគ្នា​រវាងវិទ្យាស្ថានជាតិ​ស្ថិតិនៃ​ក្រសួងផែនការ​សហការ​ជាមួយ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​បង្ហាញថា ការបំបៅ​ដោះកូនដោយទឹក​ដោះម្ដាយ​តែមួយមុខ​ក្នុង​ចំណោម​កុមារ​អាយុ០​ដល់​៥ខែ​បានកើនឡើង​ពី​១១​ភាគរយ​នៅ​ឆ្នាំ២០០០ កើន​ដល់កម្រិត​ខ្ពស់​បំផុត​៧៤ភាគរយ​នៅ​ឆ្នាំ​២០១០​ហើយ​បានធ្លាក់​ចុះជា​បន្តបន្ទាប់​ពី​៦៥​ភាគរយ​នៅ​ឆ្នាំ២០១៤​ដល់​៥១ភាគរយ នៅ​ឆ្នាំ២០២០ និង២០២១។*រដ្ឋាភិបាល​មិនបាន​ដាក់​បញ្ចូល​ការ​ជម្រុញ​ស្ត្រី​ឲ្យ​បំបៅដោះកូន​ដោយ​ទឹកដោះ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្រ្តីមាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំរដ្ឋាភិបាល​គ្រោង​ចំណាយ​សរុប​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​នេះ​ក្នុង​រង្វង់​៤៣​លាន​ដុល្លារ​អាមេរិក ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់ (១២៧ ៩៤៣ ) ក្នុង​មួយ​ឆ្នាំ​សម្រាប់​ក្រុមគោល​ដៅ​ស្រ្តី​មកពី​គ្រួសារ​មាន​បណ្ណសមធម៌, មន្រ្តី​រាជការ មន្រ្តី​កម្ម​សិក្សា មន្រ្តី​ជាប់​កិច្ច​សន្យា, និង​កម្មករ​និយោជិត​ជាសមាជិក​ ប.ស.ស.។ចំពោះ​យន្តការ​នៃការ​បើក​ដំណាក់កាល​ទី១ មុន​សំរាល​គឺ​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ៤​លើក​ក្នុង១លើក​ស្ត្រីទទួលបាន​៨ម៉ឺនរៀល, ដំណាក់កាលទី២ គឺ​ដំណាក់កាល​ក្នុង​ពេល​សម្រាល បើ​ជា​ស្រ្តី​មក​ពី​គ្រួសារ​មាន​បណ្ណសមធម៌​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ៤០​ម៉ឺនរៀល​សម្រាប់​កូន១ ៦០ម៉ឺនរៀល សម្រាប់​កូនភ្លោះ​២ និង ៨០ម៉ឺន​រៀល​សម្រាប់​កូន​ភ្លោះបី។ដោយ​ឡែក​ក្នុង​ដំណាក់​កាល​សំរាល​ដូច​គ្នា​នេះ​សម្រាប់​មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា និងកម្មករ​និយោជិក​ជា​សមាជិក ប.ស.ស. នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៨០​ម៉ឺនរៀល ពេល​សំរាល​បាន​កូន​មួយ, កូន​ភ្លោះ​ពីរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១​លាន​២០​ម៉ឺន​រៀល និង​កូន​ភ្លោះ​៣ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១លាន ៦០​ម៉ឺន​រៀល​ពី​រាជ​រដ្ឋាភិបាល។ ដំណាក់​កាល​ទី៣​គឺ​ជា​ដំណាក់​កាល​នាំ​កូន​មក​ពិនិត្យ​សុខភាព​និងទទួល​ថ្នាក់​បង្ការ​ចំនួន​១០​លើក​ដោយ​ក្នុង​១​លើកៗ​និង​ទទួល​បាន​៨ម៉ឺន​រៀល​ដូច​គ្នា។ប្រាក់​លើក​ទឹក​ចិត្ត​នេះ​គឺ​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ចាប់​តាំង​ពី​កូន​ក្នុង​​ផ្ទៃរហូត​ដល់​អាយុ២​ឆ្នាំ​ដើម្បី​ជំរុញ​ការ​លូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី ក្នុង​រយៈ​ពេល ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​ស្រប​តាម​គោលនយោ-បាយជាតិ​គាំ​ពារ​សង្គម​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជំរុញ​បន្ថែមចំពោះ​ការ​អភិវឌ្ឍ​មូល​ធនម​នុស្ស​នៅ​កម្ពុជា។*កុំ​ភ្លេច​ថា ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កាល​ពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី អ៊ឹង កន្ថាផារី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​ជា​ប្រធានក្រុម​ប្រឹក្សា​ជាតិ​ស្ត្រី​កម្ពុជា​អះអាង​ថា  កម្លាំង​ពលកម្ម​ជា​ស្រ្តី​មាន​ប្រមាណ​៨៤​ភាគ​រយ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​និង​ការអភិវឌ្ឍ​សង្គម។ ក្នុង​នោះ​ស្ត្រី​ប្រមាណ​៦១ភាគ​រយ ជា​ម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែល​ជា​អត្រា​ខ្ពស់​ក្នុង​តំបន់។នៅ​ក្នុង​វិស័យ​សហគ្រាស​ធុនតូច មធ្យម និងសិប្បកម្ម ស្ត្រី​ជា​សហគ្រិន បាន​រួម​ចំណែក​បង្កើត​ការងារ និងធុរកិច្ច មាន​ចំនួន​រហូត​ដល់ ៧,៧៧៨ មូលដ្ឋាន នៃ​សហគ្រាស​ចុះបញ្ជី​ស្រប​ច្បាប់​ចំនួន ៤៣ ,៩៩៧មូលដ្ឋាន មាន​កម្លាំង​ពលកម្ម​ស្ត្រី​ចំនួន ១២៦.១៦៩នាក់ (ស្មើ២៨%) នៃ​កម្លាំង​ពលកម្ម​សរុប​ចំនួន ៤៥១,០២៤នាក់។ នៅឆ្នាំ២០២២ រោងចក្រ​ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​សរុប ១,៩៦២ មូលដ្ឋាន និង​មានកម្លាំង​ពលកម្ម​សរុប ១,០៤៤,៩២៦នាក់ ក្នុង​នោះ​កម្លាំង​ពលកម្ម​ជា​ស្រ្តី​មា ៧៥.៧ភាគរយ។លោកស្រី អ៊ឹង កន្ថាផាវី ឱ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០២២ ស្ត្រី​ជា​ម្ចាស់​ក្រុមហ៊ុន​មាន​កើន​ឡើង​ចន្លោះ​ពី ២០ភាគរយ​ទៅ​២២​ភាគរយ​និង​ស្ត្រី​ជា​ម្ចាស់​សហគ្រាស​កើន​ពី​ចន្លោះ​ពី​៣០​ភាគរយ​ទៅ​៣២​ភាគរយ។ វិស័យទេសចរណ៍​បាន​ផ្ដល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ក្នុង​នោះ​កម្លាំងពលកម្ម​ស្ត្រី​មាន​ប្រមាណ​៦០​ភាគរយ៕
8/29/202320 minutes, 43 seconds
Episode Artwork

លោក ម៉ម រិទ្ធី៖ខ្ញុំត្រៀមវីសា«ស្លាប់»មិនបោះបង់ការងារសហជីព

មេ​ដឹក​នាំ​សហជីព​ម្នាក់​ប្តេជ្ញា​មិន​បោះ​បង់​ចោល​ការ​ងារ​នេះ​ឡើយ​ ទោះ​ប្រឈម​មុខ​រហូត​ដល់​សេច​ក្តី​ស្លាប់​។ នោះ ​គឺ​លោក​ ម៉ម​ រិទ្ធី​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ទេស​ចរណ៍ ​ និង​សេវា​កម្ម​ និង​ជា​អនុប្រធាន​ទី​២​សហភាព​ការ​ងារ​កម្ពុជា​  CLC​។ ​អតីត​ក្មេង​កំព្រា​ឪពុក​តាំង​ពី​អាយុ​១១​ឆ្នាំ​រូប​នេះ ​បាន​ហែល​ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​កម្មករ​លក់​កម្លាំង​រហូត​បាន​ស្គាល់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​រួម​មាន​ សហ​រដ្ឋ​អាមេរិក ​ និង​ប្រទេស​នៅតំបន់​អឺរុប​។ បច្ចុប្បន្ន​លោក​ក៏​មាន​ចំណែក​ជា​ថៅ​កែ​ផ្ទះ​សំណាក់​ផង​ដែរ​ នៅ​ក្រុង​សៀមរាប​។
8/29/20238 minutes, 46 seconds
Episode Artwork

យុវជនម្នាក់ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃប្រាក់ជួយពេទ្យកុមារអង្គរ

យុវជនម្នាក់ បានសម្រេចនូវបេសកកម្មរបស់ខ្លួន ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃអង្គាសប្រាក់មូលនិធិជួយផ្គត់ផ្គង់ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ក្នុងបេសកកម្មអស់រយៈពេលជាង៣ខែ យុវជន ទីវ ដារ៉ារិទ្ធ ដែលមានហ្វេសប៊ុកផេកឈ្មោះ Travel With Rith បានរៃអង្គាសប្រាក់បានជិត៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយពេទ្យកុមារអង្គរ។
8/26/202310 minutes, 8 seconds
Episode Artwork

ពលរដ្ឋចង់ឃើញរដ្ឋាភិបាលអាណត្តិ ថ្មីពង្រឹងលើប្រព័ន្ធយុត្តិធម៌សង្គម

ពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ដែលត្រូវបានអាជ្ញាធរខ្ចីដីសម្រាប់ជីកប្រឡាយរំដោះទឹកចង់ឃើញរដ្ឋាភិបាលថ្មីដែលទើបប្រសូត្រងាកមកពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមឱ្យបានខ្លាំង ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារតែការប្រើប្រាស់អំណាចរបស់អាជ្ញាធរក្នុងមូលដ្ឋាន។ ពលរដ្ឋដែលអះអាងថាខ្លួនរងគ្រោះពីការដែលអាជ្ញាធរយកដីកម្មសិទ្ធិឯកជនមកជីកប្រឡាយសម្រាប់រំដោះទឹករយៈពេល៦ខែ ព្រួយបារម្ភថា អាជ្ញាធរនឹងមិនលុបប្រឡាយហើយប្រគល់ដីជូនពួកគាត់វិញ ខណៈអាជ្ញាធរមិនបានផ្តល់សំណងអ្វីដែលឱ្យសមរម្យជូនពលរដ្ឋឡើយ។
8/24/20239 minutes, 27 seconds
Episode Artwork

លោក សុន ពេញ៖ ចាប់ផ្តើមការងារស្ម័គ្រចិត្តតាំងពីនៅរៀនអនុវិទ្យាល័យ ក្លាយជានាយកអង្គការ

​«ពេល​ខ្ញុំ​លី​ចប​មក​ពីស្រែ​!​ អ្នក​ភូមិ​នាំ​គ្នា​ទះ​ដៃ​គាំ​ទ្រ​ខ្ញុំ​ឲ្យ​ធ្វើ​តំណាង​យុវ​ជន​នៅ​ក្នុង​ឃុំ»​។​ នេះ​គឺ​ជា​ការ​ចង​ចាំ​របស់​ លោក​ សុន ​ពេញ ​ដែល​បាន​ញាំង​ទឹក​ចិត្ត​យុវជន មកពីស្រុក​កណ្តាល​ស្ទឹង​រូបនេះ ​ឲ្យ​បន្ត​ការ​ងារ​សង្គម​រយៈ​ពេល​២៤​ឆ្នាំ​​។​ ការ​ប្រ​ឡូក​ក្នុង​វិស័យ​សង្គម​ស៊ី​វិល​ គឺ​អាច​ធ្វើ​ឲ្យ​លោក​មាន​បាន​ តែ​មិន​មែន​លុយ​កាក់​នោះឡើយ​។​ បើ​តាម​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ឋ័ភាព​ជា​ដៃ​គូការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិ​តេយ្យ​ថ្នាក់​ក្រោម​ជាតិ  ​ភាព​មាន​បាន​របស់​លោក​មាន​ន័យ​សំដៅ​ដល់កិច្ចការ​​ដែល​លោក​បាន​ធ្វើ​ ដើម្បី​ជួយ​សង្គម​កន្លង​​មក​។​
8/24/202318 minutes, 53 seconds
Episode Artwork

ព្រះមហាក្សត្រ៖តំណាង​រាស្ត្រ​សុំ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០២៣​នេះ យាង​បើក​កិច្ច​ប្រជុំសភា​នីតិកាល​ទី៧។ ព្រះមហាក្សត្រ​បាន​បន្ទូល​នៅ​មុខ​តំណាង​រាស្ត្រ​ទាំង​១២៥​ថា ក្នុង​នាម​ជា​អ្នក​តំណាងប្រជាជាតិ​ខ្មែរ​ទាំង​មូល ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជួយ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ស្មើភាព​គ្នា។​ ​ភាព​ស្មើគ្នានៅ​ចំពោះ​មុខ​ការ​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា ការ​សិក្សា​រៀន​សូត្រ មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាមកម្លាំង​សមត្ថភាព។ បន្ថែមលើ​នេះទៀត​ព្រះមហាក្សត្រ​កម្ពុជា​មាន​ជំនឿ​ថា រដ្ឋាភិបាល​អាណត្តិថ្មី​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ។
8/21/20232 minutes, 48 seconds
Episode Artwork

លោក កែវ បូណ៍ភិរក្ស៖ ទម្រាំអាជីវកម្មខ្ញុំជោគជ័យខ្ញុំធ្លាប់បាក់ទឹកចិត្តពេលជួបវិបត្តិសេដ្ឋកិច្ច

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោកឧកញ៉ា កែវ បូណ៍ភិរក្ស ជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យម្នាក់ដែលមានបុរីឈ្មោះ ឡុង នី និងមានក្រុមហ៊ុនអាជីវកម្មមួយទៀតឈ្មោះ បូទីកា។ បើតាមលោក ឧកញ៉ា កែវ បូណ៍ភិរក្ស លោកធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមនៅពេលអាជីវកម្មជួបវិបត្តិសេដ្ឋកិច្ច តែដោយសារមានគ្រួសារលើកទឹកចិត្ត ពិសេសមានភរិយាជាអ្នកនៅពីក្រោយ ទើបធ្វើឲ្យអាជីវកម្មរបស់លោកទទួលបានជោគជ័យឡើយវិញ។
8/19/202312 minutes, 3 seconds
Episode Artwork

ប្រយោជន៍​នៃ​ប័ណ្ណ​សមធម៌​ពន្យា​អាយុ​ជីវិត អ្នក​ស្រី ប៉ែន សឿន

អ្នកស្រី ប៉ែន សឿន ទំនង​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១៤នាក់​រក​ឃើញ​ថា ផ្ទុក​មេរោគ​អេដស៍ កាល​ពី​៧​ឆ្នាំមុន ក្នុង​ភូមិ​ពាម ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ខេត្តកណ្ដាល។ កាល​ពី​៧​ឆ្នាំ​មុន ពោល​គឺ​ក្នុងឆ្នាំ២០១៦ មាន​ការ​ភ្ញាក់​ផ្អើ​ករណី​ភូមិ​ពាម រក​ឃើញ​ករណី​ឆ្លង​មេរោគ​អេដស៍​ជា​កន្សោម។ ត្បិត​មិន​និយាយឲ្យ​ចំ​កំពុង​ផ្ទុក​ជំងឺ​អេដស៍ តែ​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​ថ្លែង​ដោយ​ប្រយោល​ថា ជំងឺ​អ្នកស្រី​ត្រូវ​ព្យាបាល​និងលេប​ថ្នាំ​ពេញ​មួយ​ជីវិត ហើយ​ព្យាបាល​ដោយ​ភាព​ទៀងទាត់ និង​ត្រូវ​ការកម្លាំង​ចិត្ត​ពី​ក្រុម​គ្រូពេទ្យ។ ប៉ុន្តែយ៉ាងណា​អ្នកស្រី​អះអាង​ថា មាន​ជីវិត​រស់​តាមរយៈ​ប្រយោជន៍​នៃ​ប័ណ្ណ​សមធម៌។
8/19/20239 minutes, 27 seconds
Episode Artwork

ពលរដ្ឋ​អះអាងថា ពិបាក​រក​លុយ​សងបំណុល​ធនាគារ​នៅ​គ្រា​ប្រទេស​ត្រៀម​រៀប​ចំ​រដ្ឋាភិបាល​ថ្មី

ពលរដ្ឋ​ភាគ​ច្រើន​បាន​អះអាង​ពី​ផល​លំបាក​ក្នុង​ការ​រក​ប្រាក់​សង់​បំណុល​ធនាគារ ​នៅគ្រា​ដែល​ប្រទេសត្រៀម​រៀប​ចំ​រដ្ឋាភិបាលថ្មី​នៅ​ថ្ងៃ​ទី​២២​សីហា​ខាង​មុខ​នេះ។ មួយ​ផ្នែក​នៃ​បំណុល​ដែល​ពលរដ្ឋ​ជំពាក់ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​ក្លាយ​ជា​វិញ្ញាសារ​សម្រាប់​រដ្ឋាភិបាល​អាណត្តិថ្មី ជាពិសេស​ក្រសួង​សេដ្ឋកិច្ចនិង​ធនាគារជាតិ​នៃ​កម្ពុជា រក​ដំណោះ​ស្រាយ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​វា​ក្លាយ​ជា​វិបត្តិ​សង្គម។ នេះ​ជា​ការព្រមាន​របស់​សេដ្ឋវិទូ​មួយ​ចំនួន​ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ត្បិតថា ជា​ទំនួល​ខុស​ត្រូវរបស់​ពលរដ្ឋ​ក្នុង​ការ​ខ្ចី​បុល​គេ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​សកល រដ្ឋាភិបាល​ក៏​មិន​អាច​ឱប​ដៃឈរ​មើល​បាន​ដែរ។  បន្ថែម​លើនេះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​ពួក​គេ​បានបង្ហាញ​អារម្មណ៍​អស់​សង្ឃឹម តែ​ធូរ​ចិត្ត​ពេល​បាន​និយាយ​បញ្ហា​នេះ​ចេញ​ក្រៅ។   
8/16/20238 minutes, 41 seconds
Episode Artwork

បណ្ឌិត មាស បូរ៉ា៖ ទម្រាំបានចប់ថ្នាក់បណ្ឌិត ខ្ញុំធ្លាប់ហែលទឹកទៅរៀន

បណ្ឌិត​ មាស​ បូរ៉ា​ គឺ​ជា​កូន​អ្នក​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​។​ លោក​បាន​អាហា​រូប​ករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ដល់ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់​។​ បច្ចុប្បន្ន​លោក​ជា​សាកល​វិទ្យា​ធិ​ការ ​នៃ​សាកល​វិទ្យា​ល័យ​ CUS​។​ លើស​ពី​នេះ​លោក​ក៏​ជា​មេ​ធាវី​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ច្បាប់​ផង​ដែរ​។​ ការ​បោះ​ពុម្ព​ឯក​សារ​ច្បាប់​ទុក​សម្រាប់​អ្នក​ជំនាន់​នេះ​ និង​អ្នក​ជំនាន់​ក្រោយ​ ប្រៀប​បាន​នឹង​«ទូក​ទៅ ​កំពង់​នៅ»​។ ​លោក​បណ្ឌិត​​លើក​ទឹក​ចិត្ត​ថា  គួរមានកូនបណ្ណាល័យតូចមួយ នៅតាម​ផ្ទះ ​សម្រាប់​បណ្តុះ​វប្បធម៌​អាន​សៀវ​ភៅ​ដល់​កុមារ​ ​ដោយ​ភ្ជាប់​នឹង ​ទ្រឹស្តីរបស់​​អ្នក​ជោគ​ជ័យ​ ដែលថា ​ចំណាយ​ប្រាក់​៥%​ លើ​ការ​អប់រំ​ជា​ប្រចាំ​។
8/15/202316 minutes, 6 seconds
Episode Artwork

កម្មការិនីមិនចង់ឃើញរោងចក្របិទទ្វារនៅគ្រាកម្ពុជាកំពុងប្រឈមនឹងអតិផរណា

ព្យួរ​ឬ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​កម្មករ-កម្មការិនី ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​លេចឮ​ជា​ថ្មី​ក្រោយ​ការបោះ​ឆ្នោត។ កម្មការិនី​ម្នាក់​ដែល​ទទួល​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​៦​នាក់​លើក​ឡើង​ថា ប្រសិន​បើ​រោងចក្រ​នាង​កំពុង​ធ្វើ​ការ នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ណា​មួយ​មែន​នោះ គ្រួសារ​នាង​ទាំង​មូល​នឹង​ជួប​ការ​លំបាក។
8/13/20235 minutes, 42 seconds
Episode Artwork

លោក គីម ហ៊ាង៖ ទៅថ្ងៃអនាគតខ្ញុំមានមហិច្ឆតាចង់ក្លាយជាមហាសេដ្ឋីនៅស្រុកខ្មែរ

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គីម ហ៊ាង ​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ម្នាក់ដ៏ជោគជ័យ​នៅ​កម្ពុជា។ ក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅកម្ពុជា លោក គីម ហ៊ាង មានបំណងចង់អភិវឌ្ឍលំនៅដ្ឋានលំដាប់កំពូលនៅកម្ពុជា និងទៅថ្ងៃអនាគតលោកមានមហិច្ឆតាចង់ជំនួសតំណែងមហាសេដ្ឋីនៅស្រុកខ្មែរផងដែរ។
8/12/202317 minutes, 52 seconds
Episode Artwork

គ្រួសារ​មួយ​ច្នៃ​ផ្លែ​ឈើ​ខូចៗ​ទៅ​ជា​ជី​ធម្មជាតិ

គ្រួសារ​មួយ​នៅ​ស្រុកគៀន​ស្វាយ​បាន​ប្រមូល​ទិញ​ផ្លែ​ឈើ​ខូចៗ​លើ​ទីផ្សារ​និង​ពី​កសិករ​ដើម្បី​យក​មក​ច្នៃ​ជា​ជីដើម្បី​ស្រោចស្រព​ទៅ​លើ​ផល​ដំណាំ​ត្រឡប់​ទៅ​វិញ។ បើតាម​អ្នក​ផលិត​ប្រយោជន៍​ដែល​កសិករ​ទទួល​បានពី​ជី​ធម្មជាតិ​នេះ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​អ្នក​ប្រើប្រាស់​និង​អ្នក​ទទួលទាន មិន​ធ្វើ​ឲ្យ​ដី​ខូច​ ជា​ដើម។ មិនតែ​ប៉ុណ្ណោះ​ការ​យក​ផ្លែ​ឈើ​ខូចៗ​មក​ច្នៃ​ជី វា​ក៏​បាន​រួម​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដែរ។
8/12/20236 minutes, 38 seconds
Episode Artwork

អ្នក​ជំនាញ​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ជី​គីមី​នាំចូល​ដែល​ធ្វើ​ឲ្យ​ខូចដី​និង​សុខភាព​អ្នក​ប្រើប្រាស់

នៅចំពោះ​មុខ​ការ​ប្រើប្រាស់​ជី​គីមី​នាំ​ចូល​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា អ្នកស្រាវជ្រាវ​ក្នុង​ស្រុក​បាន​បង្ហាញ​កង្វល់លើ​រឿង​នេះ។ ការ​ប្រើប្រាស់​ជី​នាំ​ចូល​មិន​គោរព​តាម​ការ​ណែនាំ នាំ​ឲ្យ​អ្នក​ប្រើប្រាស់​ខ្លួន​ឯង​ធ្លាក់​ខ្លួន​ឈឺ ហើយ​វា​បាន​ប៉ះពាល់​បន្ត​ដល់​គុណភាព​ដី។ ដី​ប្រែ​ជា​គ្មាន​ជីវ​ជាតិ ដី​ប្រែជា​ហិ​រ និង​រឹង​ជាដើម។ នេះ​ជាកំណត់​សម្គាល់​របស់​លោក ប៊ុត ចាន់តូនី គ្រូ​បច្ចេក​ទេស​កសិកម្ម​និង​ជា​ម្ចាស់​ជី​ធម្មជាតិ​តូនី អេស អឹម។ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ​លោក ប៊ុត ចាន់តូនី ក៏ស្រាវជ្រាវ​ផលិតជី​ធម្មជាតិ​ជា​លក្ខណះគ្រួសារ​ដោយ​យក​ផ្លែឈើ​ខូចៗ​មក​ច្នៃ។
8/12/20236 minutes, 2 seconds
Episode Artwork

ជនជាតិ ដើម​ភាគ​តិច​ប្ដូរ​ពី​ការ​អភិរក្ស​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​បែប​ឌីជីថល

ជនជាតិ​ដើម​ភាគ​តិច​បច្ចុប្បន្ន​ប្រឈម​នឹង​បំណុល​ធនាគារ បាត់បង់​ទី​ជម្រក​ដោយ​សារ​ការ​អភិវឌ្ឍ​ជា​ដើម។​ តែ​ទន្ទឹម​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ប្ដូរ​របៀប​រស់​បែប​អភិរក្ស​មក​ទទួល​យក​ការ​រស់​តាម​បែប​សម័យសកល​ភាវូបនីយកម្ម។ ចំណុច​ទាំង​នេះ​ត្រូវបាន​លើក​ឡើង​ក្នុង​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ Riversids រាជធានីភ្នំពេញ។ ជនជាតិ​ដើម​តិច​ក្មេងចាស់​ប្រុស​ស្រី​មក​ពី​ខេត្ត​ចំនួន​១៥ ឡើង​មក​ភ្នំពេញ​ជួបជុំ​គ្នា​ប្រារព្ធ​កម្មវិធី​នេះ​យ៉ាង​អធិកអធម។
8/12/202310 minutes, 9 seconds
Episode Artwork

អ្នកស្រី សឺនកេត សិរីលក្ខណ៍៖ខ្ញុំ​ឲ្យ​តម្លៃ​លើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើស​អើង

នៅ​ក្នុង​នា​ទីជីវិត​ជោគជ័យ​របស់​វិទ្យុយើង​នៅ​ពេល​នេះ អេង គឹមហុង ណែនាំ​លោក​អ្នកនាង​ឲ្យ​ស្គាល់​អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​ផ្នែកអប់​រំ​និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល។ អ្នកស្រី​ធ្វើការនៅ​ខុម​ហ្វ្រែល​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​ផ្ដើម​ការ​ដំបូង​នៅ​ឆ្នាំ​១៩៩៨​ពី​បុគ្គលិក​ធម្មតា​ក្លាយ​ជា​អ្នកសម្រប​សម្រួល​ផ្នែកអប់រំ​និង​យេនឌ័រ​នៃ​អង្គការខុមហ្វ្រែល។ អ្នកស្រី​ចាត់​ទុកតួនាទី​នេះ​មិន​ទាន់​ក្លាយ​ជាជោគជ័យ​នៅ​ក្នុង​ជីវិត​ដែល​អ្នកស្រី​ត្រូវ​បញ្ចប់​ក្ដី​ស្រមៃ​ត្រឹម​នេះ​ឡើយ។ បន្ថែម​លើ​នេះ​ទៀត​អ្នក​ស្រី​ឲ្យ​តម្លៃលើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើសអើង​ពី​បុរស សង្គម​លែង​កំណត់​ភេទ​និង​បន្តយល់​ខុស​ថា ស្ត្រី​មិន​អាច​ធ្វើ​បាន​ដូច​បុរស...ជាដើម។
8/9/202313 minutes, 55 seconds
Episode Artwork

បឹង​តាមោក៖ ពលរដ្ឋ​ទទួល​ទីតាំង​ថ្មី​ថា ជីវភាព​គ្រួសារ​កាន់​តែ​ដុន​ដាប

ពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បាន​ទី​តាំង​ថ្មី ក្រោយ​ចាកចេញ​ពី​ទីតាំង​ចាស់​ក្បែរ​បឹង​តាមោក ពួកគេ​អះអាង​ថា ស្ថាន​ភាពគ្រួសារ​កាន់​តែ​ដុនដាប​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​សារ​តែពួក​គេ​មិន​អាច​ប្រកប​មុខ​របរ​អ្វី​បាន​ឡើយ​ ក្រៅ​តែ​ពី​លក់​ដូរបន្តិច​បន្តួច​នៅ​មុខ​ផ្ទះ​។ ទោះ​បី​លក់​ដូរ​នៅ​មុខ​ផ្ទះក្តី ប៉ុន្តែ​ពួក​គេ​បញ្ជាក់ថា ស្ងាត់ និង​មិន​សូវ​មាន​មនុស្ស​ចូល​ទិញ​ឡើយ​ ព្រោះទីតាំង​ផ្ទះ​នៅ​ឆ្ងាយ​ពីផ្លូវ​ធំ។ ចំណែក​ដី និង​ផ្ទះ​ដែល​អាជ្ញាធរ​ផ្តល់​ជូន​នោះ ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ហាក់​ខុស​ស្រឡះ​ពីគម្រោង​ប្លង់​ដែល​រដ្ឋ​ធ្លាប់​អះអាង​នា​ពេល​កន្លង​មក។ 
8/9/202310 minutes, 8 seconds