ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ (ផ្នែកទី ២)
បញ្ហាសម្អាតប្រាក់ បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? ហេតុអ្វីយើងចាំបាច់សិក្សានិងស្វែងយល់អំពីបញ្ហាខាងលើ ពិសេសសម្រាប់សាធារណៈជន និងវីជ្ជាជីវៈមេធាវី?ឆ្លើយតបនឹងសំនួរខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆា ំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ទីប្រឹក្សាក្រសួងយុត្តិធម៌ និង ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី។
8/10/2022 • 25 minutes, 4 seconds ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ (ផ្នែកទី ១)
បញ្ហាសម្អាតប្រាក់បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? តើការសម្អាតប្រាក់ មានន័យថាមានន័យថាលុយកក្វក់? តើប្រធានបទខាងលើមានភាពសាំញ៉ាំដូចម្តេចខ្លះ? ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោក អាន សុវឌ្ឍនា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រឹក្សាក្រសួងយុត្តិធម៌ ជាមេធាវីប្រចាំឲ្យនិយ័តករមូលប័ត្រកម្ពុជា ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី និងគ្រូបង្រៀនមុខវិជ្ជាច្បាប់។
8/6/2022 • 22 minutes, 45 seconds សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ
សង្គ្រាមរុស្សី-អ៊ុយគ្រែន បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងដាក់បន្ទុកអវិជ្ជមានចំពោះសាកលលោក។ ជាមួយគ្នានេះ ការបង្កឡើងជាសង្គ្រាមបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ច្បា់អន្តរជាតិ ពិសេសបទដ្ឋានគតិយុត្តិក្នុងការរក្សានូវសន្តិភាព និងសន្តិសុខអន្តរជាតិ។ ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ” មកពិភាក្សា។ វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៥នេះគឺ លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងគ្រូបង្រៀនច្បាប់អន្តរជាតិជំនាញនីតិអន្តរជាតិ។
7/23/2022 • 25 minutes, 23 seconds ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ
បញ្ហាសន្តិសុខអន្តរជាតិនៅតែបន្តជាបញ្ហាដំឡូងក្តៅ និងរសើប។ ការឈ្លានពាន ការគម្រាមគំហែង ការប្រើប្រាស់អាវុធ ទៅលើរដ្ឋអធិបតេយ្យមួ យនៅតែបន្តមាន ដែលបង្កទៅជាការព្រួយបារម្ភមួយសម្រាប់សហគមន៍អន្តរជាតិ។ ដោយសង្កេតឃើញពីសារៈសំខាន់នៃប្រធានបទនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក រស់ សយម្ភូអ្នកស្រាវជ្រាវដំបូងសមាគមសាលាត្រាជូ។ផតកាសលេខពិសេសទី ២៤ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃបទដ្ឋានគតិយុត្តអន្តរជាតិសម្រាប់ការប្រើប្រាស់កម្លាំង ដែលវាគ្មិននឹងគូសបញ្ជាក់អំពីទ្រឹស្តីច្បាប់ ក៏ដូចជា ការប្រែប្រួលនៃវិធានមួយនេះ។
7/3/2022 • 20 minutes, 55 seconds ជាមួយនឹងបញ្ហាសាកលដូចជា វិបត្តិជម្ងឺកូវីដ-១៩ ក៏ដូចជា វិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែន បាននិងកំពុងបង្កហានិភ័យដល់សេដ្ឋកិច្ចសាកលយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី ក៏កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពទប់ទល់បាន ជាមួយនិងកំណើនវិជ្ជមានផងដែរ។ ការណ៍មានកត្តារួមផ្សំជាច្រើន ពិសេសការប្រមូលពន្ធអាករបានក្លាយជាប្រភពចំណូលរបស់រដ្ឋមួយយ៉ាងសំខាន់របស់រដ្ឋ។ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ពន្ធលើប្រាក់បៀរវត្ស” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាគ្រូបង្រៀនផ្នែកនីតិថវិកា និងពន្ធដារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
6/18/2022 • 17 minutes, 26 seconds ការកើត ចាស់ ឈឺ ស្លាប់គឺជារឿងធម្មតានៃច្បាប់ធម្មជាតិ។ ប៉ុន្តែ នៅពេលដែលមនុស្សម្នាក់ទទួលមរណភាពទៅ គឺតែងបន្សល់ទុកនូវសិទ្ធិ និងកាតព្វកិច្ចមួយចំនួនសម្រាប់អ្នកជំនាន់ក្រោយ។ សិទ្ធិ និងកាតព្វកិច្ចទាំងនេះ កាន់តែមានការកើនឡើងជាលំដាប់ឆ្លើយតបទៅនឹងភាពរស់រវើកនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលធ្វើឱ្យការយល់ដឹងពីការបែកចែកទ្រព្យសម្បត្តិនៅពេលដែលបុគ្គលម្នាក់ទទួលមរណភាពនេះ កាន់តែមានសារៈសំខាន់។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សន្តតិកម្ម” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោកមេធាវី កឹម វឌ្ឍនៈ ដែលលោកជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកស្រាវជ្រាវដំបូងរបស់សមាគមសាលាត្រាជូ។ ផតកាសលេខពិសេសទី ២២ នេះ ផ្តោតទៅលើចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋានទៅលើបញ្ហា សន្តតិកម្ម ស្របទៅតាមក្រមរដ្ឋប្បវេណីរបស់ប្រទេសកម្ពុជាឆ្នាំ ២០០៧។ យើងនឹងធ្វើការពិភាក្សាទៅលើ និយមន័យនៃសន្តតិកម្ម សន្តតិជន មតកជន អភ័ព្វបុគ្គល និងជនដែលត្រូវផ្តាច់ចេញពីមត៌តកជាដើម។ ជាមួយគ្នានេះ យើងក៏នឹងធ្វើការបង្ហាញពីប្រភេទនៃសន្តតិកម្ម និងរបៀបនៃការបែងចែកមត៌កផងដែរ។
6/9/2022 • 21 minutes, 25 seconds ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា
ស្របតាមបេសកម្មរបស់សមាគម និងដើម្បីរក្សានូវសង្គតិភាពអត្ថបទស្រាវជ្រាវច្បាប់ដែលមានលក្ខណៈវិទ្យាសាស្រ្ត, សាលាត្រាជូ បានសម្រេចបង្កើត និងដាក់អោយដំណើរការនៃគម្រោងថ្មីស្ដីពី«ព្រឹត្តិបត្រច្បាប់សាលាត្រាជូ» ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ប្រចាំឆមាសនីមួយៗ អោយមានភាពសំបូរបែបដែលអាចគ្របដណ្តប់លើវិស័យរដ្ឋ និងឯកជន ទាំងច្បាប់ជាតិ និងអន្តរជាតិ។ ឆ្លើយតបនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក ដូលីន ផានីរាជ ប្រធានលេខាធិការដ្ឋាននៃគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ។ ផតកាសលេខពិសេសទី ២១ នេះ ផ្តោតទៅលើគោលបំណងគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ, ចក្ខុវិស័យ និងបេសកកម្មគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ, បទពិសោធន៍និងវឌ្ឍនភាពនៃការបោះពុម្ពផ្សាយនូវព្រឹត្តិបត្រច្បាប់លេខទី ១,ទី២, និងទី៣, និង ការកំណត់នូវគុណវុឌ្ឍន៍សម្រាប់អ្នកនិពន្ធដែលមានបំណងក្នុងការចូលរួមក្នុងព្រឹត្តិបត្រ។
5/30/2022 • 22 minutes, 30 seconds គោលនយោបាយពាណិជ្ជកម្មប្រទេសកម្ពុជា (ផ្នែកទី២)
ពាណិជ្ជកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ សកម្មភាពពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការសុខាភិបាលផ្សេងៗដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញនូវវិស័យមួយនេះ សេដ្ឋកិច្ចមួយតម្រូវឱ្យមាននូវគោលនយោបាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពក្នុងការឆ្លើយតបនឹងវិបត្តិនៅចំពោះមុខ និងក្រសោបយកកាលានុវត្តភាពដែលមាន។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “គោលនយោបាយពាណិជ្ជកម្មប្រទេសកម្ពុជា” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី និងជាអ្នកស្រាវជ្រាវដំបូងរបស់សាលាត្រាជូ។ ផតកាសលេខពិសេសទី ២០ នេះ ផ្តោតទៅលើទិដ្ឋភាពនៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅក្នុងបរិបទកូវីដ-១៩ និងការពង្រឹងឡើងវិញនូវវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រោយវិបត្តិនេះ រួមជាមួយនឹងសារៈសំខាន់នៃគោលនយោបាយនេះចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងធុរកិច្ចនៃប្រទេសកម្ពុជា។
5/21/2022 • 10 minutes, 35 seconds គោលនយោបាយជុំរុញពាណិជ្ជកម្មកម្ពុជា (ផ្នែកទី១)
ពាណិជ្ជកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ សកម្មភាពពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការសុខាភិបាលផ្សេងៗដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញនូវវិស័យមួយនេះ សេដ្ឋកិច្ចមួយតម្រូវឱ្យមាននូវគោលនយោបាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពក្នុងការឆ្លើយតបនឹងវិបត្តិនៅចំពោះមុខ និងក្រសោបយកកាលានុវត្តភាពដែលមាន។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “គោលនយោបាយពាណិជ្ជកម្ម” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី និងជាអ្នកស្រាវជ្រាវដំបូងរបស់សាលាត្រាជូ។ ផតកាសលេខពិសេសទី ១៩ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃគោលនយោបាយពាណិជ្ជកម្មទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅកម្ពុជា ទំនាក់ទំនងនៃគោលនយោបាយពាណិជ្ជកម្មជាតិទៅនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្មដែលកម្ពុជាបានដាក់ចេញនាពេលកន្លងមកដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។
5/14/2022 • 14 minutes, 18 seconds វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ (ផ្ នែកទី២)
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងតំបន់ និងក្នុងសកលលោកមានសារៈសំខាន់ណាស់ក្នុងការស្តាឡើងវិញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ ដោយផ្សាភ្ជាប់ទៅនឹងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី ១៣ និងសារៈសំខាន់នៃការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច និងធុរកិច្ចបង្ករឡើងដោយវិបត្តិកូវីដ-១៩ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ កញ្ញា អឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវតំបូងសមាគមសាលាត្រាជូ និងជាប្រធានការិយាល័យអ៊ឺរ៉ុបនៅក្រសួងពាណិជ្ជកម្ម។ផតកាសលេខពិសេសទី ១៨ នេះ ផ្តោតជាពិសេសទៅលើទំនាក់ទំនងរវាងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជាក្នុងតំបន់ និងសកលលោក រួមទាំងឥទ្ធិពលរបស់វាទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចក្នុងបរិបទ អាស៊ីអ៊ឺរ៉ុប ពិសេសគឺផ្តោតទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
4/30/2022 • 9 minutes, 36 seconds វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ (ផ្នែកទី ១)
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងតំបន់ និងក្នុងសកលលោកមានសារៈសំខាន់ណាស់ក្នុងការស្តាឡើងវិញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ ដោយផ្សាភ្ជាប់ទៅនឹងការធ្វើជា ម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី ១៣ និងសារៈសំខាន់នៃការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច និងធុរកិច្ចបង្ករឡើងដោយវិបត្តិកូវីដ-១៩ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមីប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី។ផតកាសលេខពិសេសទី ១៧ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ ដែលរួមមានមូលដ្ឋាននៃការរៀបចំ គោលបំណង និងប្រធានបទនៃវេទិកានេះ រួមទាំងទំនាក់ទំនងនៃវេទិកានេះ ទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជា និងឥទ្ធិពលរបស់វាទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចក្នុងតំបន់ និងសកលលោក។
4/23/2022 • 10 minutes, 40 seconds បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យកណ្តាល
ការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានសារៈសំខាន់ណាស់ដើម្បីស្វែកយល់ថាខ្លួនឯងជាអ្នកណា។ ស្របពេលដែលពិធីបុណ្យប្រពៃណីជាតិជិតចូលមកដល់ រូមទាំងដើម្បីចូលរូមក្នុងការលើកតម្កើនមរតកវប្បធម៌ប្រវត្តិសាស្ត្រជាតិ សមាគមន៍សាលាត្រាជូបានលើកយកប្រធានបទ «បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យកណ្តាល» មកពិភក្សានៅសប្តាហ៍នេះ។លេខទី១៦ នេះ ផ្តោតលើប្រវត្តិប្រព័ន្ធយុត្តិធម៌ខ្មែរសម័យកណ្តាល ភស្តុតាងសម្រាប់សិក្សាអំពីប្រព័ន្ធតុលាការខ្មែរសម័យកណ្តាល ឯកសារច្បាប់គោលខ្មែរសម័យកណ្តាលប្រើប្រាស់ និងដំណើរការទូទៅរបស់តុលាការខ្មែរសម័យកណ្តាលរួមទាំងទោសទណ្ឌ។វាគ្មិនជំនាញ គឺ លោក សួង សុខរ៉ូ មន្ត្រីផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃខ្ញុំក៏ជានិស្សិតថ្នាក់បណ្ឌិត នៅវិទ្យាស្ថានជាតិភាសា និងអារ្យធម៌បូព៍ាប្រទេស នៃទីក្រុងប៉ារីស៍ ប្រទេសបារាំង។ ក្រៅពីនេះខ្ញុំក៏ជាសមាជិកនិពន្ធនាយក សម្រាប់សៀវភៅ កម្រងពត៌មានវប្បធម៌ខ្មែរ របស់អង្គការយសោធរ ដែលចេញផ្សាយក្នុងមួយឆ្នាំ១លេខ។
4/16/2022 • 33 minutes, 16 seconds បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យបុរាណ (សម័យអង្គរ)
ការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានសារៈសំខាន់ណាស់ដើម្បីស្វែកយល់ថាខ្លួនឯងជាអ្នកណា។ ស្របពេលដែលពិធីបុណ្យប្រពៃណីជាតិជិតចូលមកដល់ រូមទាំងដើម្បីចូលរូមក្នុងការលើកតម្កើនមរតកវប្បធម៌ប្រវត្តិសាស្ត្រជាតិ សមាគមន៍សាលាត្រាជូបានលើកយកប្រធានបទ «បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យបុរាណ (សម័យអង្គរ)» មកពិភក្សានៅសប្តាហ៍នេះ។លេខទី១៥ នេះ ផ្តោតលើប្រវត្តិប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបុរាណ ភស្តុតាងសម្រាប់សិក្សាអំពីប្រព័ន្ធតុលាការខ្មែរសម័យបុរាណ ឯកសារច្បាប់គោលខ្មែរសម័យបុរាណប្រើប្រាស់ និងដំណើរការទូទៅរបស់តុលាការខ្មែរសម័យបុរាណរួមទាំងទោសទណ្ឌ។វាគ្មិនជំនាញ គឺ លោក សួង សុខរ៉ូ មន្ត្រីផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃខ្ញុំក៏ជានិស្សិតថ្នាក់បណ្ឌិត នៅវិទ្យាស្ថានជាតិភាសា និងអារ្យធម៌បូព៍ាប្រទេស នៃទីក្រុងប៉ារីស៍ ប្រទេសបារាំង។ ក្រៅពីនេះខ្ញុំក៏ជាសមាជិកនិពន្ធនាយក សម្រាប់សៀវភៅ កម្រងពត៌មានវប្បធម៌ខ្មែរ របស់អង្គការយសោធរ ដែលចេញផ្សាយក្នុងមួយឆ្នាំ១លេខ។
4/9/2022 • 31 minutes, 22 seconds ក្នុងបំណងបកស្រាយលើទិដ្ឋភាពច្បាប់នូវបញ្ហាប្រឈមមួយចំនួនដែលមានអត្ថប្រយោជន៍ជាចំណេះដឹងជូនដល់សាធារណជន, គម្រោងត្រាជូ ផត កាស សូមនាំមកជូននូវការផ្សាយលេខពិសេសស្ដីពី «វិវាទការងារ»។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក សយ ធារិទ្ធ, អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ អាដឺឡែត នៅប្រទេស អូស្ត្រាលី។ សព្វថ្ងៃជាទីប្រឹក្សាច្បាប់ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកនៅក្រុមហ៊ុនមេធាវីវិនយ។
4/2/2022 • 22 minutes, 10 seconds ក្នុងបំណងបកស្រាយលើទិដ្ឋភាពច្បាប់នូវបញ្ហាប្រឈមមួយចំនួនដែលមានអត្ថប្រយោជន៍ជាចំណេះដឹងជូនដល់សាធារណជន, គម្រោងត្រាជូ ផត កាស សូមនាំមកជូននូវការផ្សាយលេខពិសេសស្ដីពី «វិវាទការងារ»។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក សយ ធារិទ្ធ, អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ អាដឺឡែត នៅប្រទេស អូស្ត្រាលី។ សព្វថ្ងៃជាទ ីប្រឹក្សាច្បាប់ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកនៅក្រុមហ៊ុនមេធាវីវិនយ។
3/26/2022 • 12 minutes, 38 seconds ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (ផ្នែកទី២)
ប្រទេសកម្ពុជា បាននឹងកំពុងធ្វើទំនើបកម្ម និងពពិធកម្ម ផ្នែកបច្ចេកវិទ្យា ក្នុងន័យនេះតើកម្ពុជាបានដាក់ចេញនូវវិធានការផ្នែកពន្ធដារអ្វីខ្លះសម្រប់វិស័យថ្មីមួយនេះ?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ, ជាមន្ត្រីរាជការពន្ធដារនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាគ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបណ្តាសាកលវិទ្យាល័យឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ។និង មានការសម្របសម្រួលដោយ៖លោក រស់ សយម្ភូ ប្រធានគម្រោង ត្រាជូ ផតកាស និងជាអ្នកស្រាវជ្រាវដំបូងសាលាត្រាជូ
3/19/2022 • 10 minutes, 26 seconds ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (ផ្នែកទី១)
ប្រទេសកម្ពុជា បាននឹងកំពុងធ្វើទំនើបកម្ម និងពពិធកម្ម ផ្នែកបច្ចេកវិទ្យា ក្នុងន័យនេះតើកម្ពុជាបានដាក់ចេញនូវវិធានការផ្នែកពន្ធដារអ្វីខ្លះសម្រប់វិស័យថ្មីមួយនេះ?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ, ជាមន្ត្រីរាជការពន្ធដារនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាគ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបណ្តាសាកល វិទ្យាល័យឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ។និង មានការសម្របសម្រួលដោយ៖លោក រស់ សយម្ភូ ប្រធានគម្រោង ត្រាជូ ផតកាស និងជាអ្នកស្រាវជ្រាវដំបូងសាលាត្រាជូ
3/11/2022 • 13 minutes, 3 seconds ច្បាប់ការងារ និងជំងឺកូវីដ-១៩ (ផ្នែកទី ៣)
តើជំងឺកូវីដ-១៩ មានការប៉ះពាល់ដល់ច្បាប់ការងារដូចម្តេចខ្លះ?ចម្ងល់ខាងលើនិងមានការបកស្រាយដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចពីសកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ (Jean Moulin Lyon III) នៃសាធារណរដ្ឋបារាំង។ សព្ធថ្ងៃលោកជំទាវជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកសម្របសម្រួល៖ លោក រស់ សយម្ភូ, អ្នកស្រាវជ្រាវដំបូងសាលាត្រាជូក្រុមការងារសម្របសម្រួល៖លោក សាត សុខវិសាល កញ្ញា លឹម មុយយឹមកញ្ញា សឿន និត្តា
3/5/2022 • 15 minutes, 2 seconds ច្បាប់ការងារ និងជំងឺកូវីដ-១៩ (ផ្នែកទី ២)
តើជំងឺកូវីដ-១៩ មានការប៉ះពាល់ដល់ច្បាប់ការងារដូចម្តេចខ្លះ?ចម្ងល់ខាងលើនិងមានការបកស្រាយដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចពីសកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ (Jean Moulin Lyon III) នៃសាធារណរដ្ឋបារាំង។ សព្ធថ្ងៃលោកជំទាវជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកសម្របសម្រួល៖ លោក រស់ សយម្ភូ, អ្នកស្រាវជ្រាវដំបូងសាលាត្រាជូក្រុមការងារសម្របសម្រួល៖លោក សាត សុខវិសាល កញ្ញា លឹម មុយយឹម
2/25/2022 • 22 minutes, 42 seconds ច្បាប់ការងារ និងជំងឺកូវីដ-១៩ (ផ្នែកទី ១)
តើជំងឺកូវីដ-១៩ មានការប៉ះពាល់ដល់ច្បាប់ការងារដូចម្តេចខ្លះ?ចម្ងល់ខាងលើនិងមានការបកស្រាយដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចពីសកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ (Jean Moulin Lyon III) នៃសាធារណរដ្ឋបារាំង។ សព្ធថ្ងៃលោកជំទាវជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកសម្របសម្រួល៖ លោក រស ់ សយម្ភូ, អ្នកស្រាវជ្រាវដំបូងសាលាត្រាជូក្រុមការងារសម្របសម្រួល៖លោក សាត សុខវិសាល កញ្ញា លឹម មុយយឹម
2/17/2022 • 18 minutes, 41 seconds ច្បាប់វិនិយោគថ្មីរបស់កម្ពុជា (ផ្នែកទី២)
ដឹងទេថាកម្ពុជាបានអនុវត្តនូវច្បាប់វិនិយោគថ្មី?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោកបណ្ឌិត ម៉ឹង សុខវិសាល មន្រ្តីរាជការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ។និង មានការសម្របសម្រួលដោយ៖លោក រស់ សយម្ភូ ប្រធានគម្រោង ត្រាជូ ផតកាស និងជាអ្នកស្រាវជ្រាវដំបូងសាលាត្រាជូ
2/4/2022 • 13 minutes, 55 seconds ច្បាប់វិនិយោគថ្មីរបស់កម្ពុជា (ផ្នែកទី១)
ដឹងទេថាកម្ពុជាបានអនុវត្តនូវច្បាប់វិនិយោគថ្មី?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោកបណ្ឌិត ម៉ឹង សុខវិសាល មន្រ្តីរាជការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ។និង មានការសម្របសម្រួលដោយ៖លោក រស់ សយម្ភូ ប្រធានគម្រោង ត្រាជូ ផតកាស និងជាអ្នកស្រាវជ្រាវដំបូងសាលាត្រាជូ
1/14/2022 • 13 minutes, 58 seconds អនុលោមភាពនៃបទដ្ឋានគតិយុត្តអន្តរជាតិជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ា
អវត្តមានរបស់សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានបានដាក់ជាសំណួរជាច្រើន ជាពិសេសទៅលើសាមគ្គីភាពនៃអាស៊ាន។ ថ្វីត្បិតតែ ការអាក់ខាននេះមានក៏ពិតមែន ក៏ប៉ុន្តែកម្ពុជាក្នុងនាមជាប្រធានបានខិតខំធ្វើយ៉ាងណាបង្កលក្ខណៈដើម្បីអោយអាស៊ាន “គ្រប់ទឹក” ឡើងវិញ។ ការណ៍នេះបានធ្វើអោយមានការលើកឡើងជាហូរហែ ជាពិសេសការចោទប្រកាន់មកកាន់កម្ពុជា ក្នុងការបំបែកបំបាក់អាស៊ាន រឺក៏ជាទង្វើមិនគប្បីសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ តើបទដ្ឋានគតិយុត្តមានចែងដូចម្តេចខ្លះជុំវិញបញ្ហានេះ?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោក រស់ សយម្ភូ បច្ចប្បន្នជា អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ។និង មានការសម្របសម ្រួលដោយ៖កញ្ញា លឹម មុយយីម, ក្រុមការងារសម្របសម្រួល ត្រាជូផតកាស។
1/7/2022 • 19 minutes, 26 seconds វិធានការផ្នែកពន្ធដារក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា និងសាកលលោក (ផ្នែកទី ២)
ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា និងសាកលលោក តើកម្ពុជាបានដាក់ចេញនូវវិធានការផ្នែកពន្ធដារអ្វីខ្លះ?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ, ជាមន្ត្រីរាជការពន្ធដារនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាគ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបណ្តាសាកលវិទ្យាល័យឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ។និង មានការសម្របសម្រួលដោយ៖លោក រស់ សយម្ភូ ប្រធានគម្រោង ត្រាជូ ផ តកាស និងជាអ្នកស្រាវជ្រាវដំបូងសាលាត្រាជូ
12/30/2021 • 12 minutes, 51 seconds វិធានការផ្នែកពន្ធដារក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា និងសាកលលោក (ផ្នែកទី១)
ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា និងសាកលលោក តើកម្ពុជាបានដាក់ចេញនូវវិធានការផ្នែកពន្ធដារអ្វីខ្លះ?ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖លោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ, ជាមន្ត្រីរាជការពន្ធដារនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាគ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបណ្តាសាកលវិទ្យាល័យឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ។និង មានការសម្របសម្រួលដោយ៖លោក រស់ សយម្ភូ ប្រធានគម្រោង ត្រាជូ ផតកាស និងជាអ្នកស្រាវ ជ្រាវដំបូងសាលាត្រាជូ
12/24/2021 • 10 minutes, 25 seconds វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ន ិងច្បាប់អន្តរជាតិ (ផ្នែកទី ២)
បទអន្ដរាគមន៍លើព្រឹត្ដិបត្រលេខពិសេសទី១ ស្ដីពី «វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងច្បាប់អន្ដរជាតិ» ដោយវាគ្មិនកិត្ដិយសចំនួន២ រូប ដែល៖ទី១) លោក ផល ពិសាល អនុបណ្ឌិតច្បាប់អន្ដរជាតិជំនាញនីតិសមុទ្រ (បារាំង), អនុប្រធានសមាគមសាលាត្រាជូ និងជាគ្រូបង្រៀនច្បាប់ទី២) លោក រស់ សយម្ភូ អ្នកស្រាវជ្រាវដំបូងនៃសមាគមសាលាត្រាជូ
12/15/2021 • 1 hour, 5 minutes, 15 seconds វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងច្បាប់អន្តរជាតិ (ផ្នែកទី ១)
បទអន្ដរាគមន៍លើព្រឹត្ដិបត្រលេខពិសេសទី១ ស្ដីពី «វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងច្បាប់អន្ដរជាតិ» ដោយវាគ្មិនកិត្ដិយសចំនួន២ រូប ដែល៖ទី១) លោក ផល ពិសាល អនុបណ្ឌិតច្បាប់អន្ដរជាតិជំនាញនីតិសមុទ្រ (បារាំង), អនុប្រធានសមាគមសាលាត្រាជូ និងជាគ្រូបង្រៀនច្បាប់ទី២) លោក រស់ សយម្ភូ អ្នកស្រាវជ្រាវដំបូងនៃសមាគមស ាលាត្រាជូ
10/9/2021 • 28 minutes, 39 seconds