ការបង្កើតបក្សពួកនៅកន្លែងការងារ និងលទ្ធផលដែលបានមកពីការចូលរួម មុននឹងចង់ចូលបក្សពួកនៅកន្លែងការងារ កុំភ្លេចស្តាប់ episodeនេះសិន។ ខ្ញុំនិយាយចេញពីបទពិសោធន៍ផ្ទាល់ និងលាយឡំចំណេះដឹងដែលអ្នកដទៃចែកចាយ។
បក្សពួកមានប្រយោជន៍តែពេលគេមិនទាន់ធ្វើអីទេ តែពេលណាគេទ្រាំលែងបានហើយ យើងនឹងជាប់ឈ្មោះមិនល្អមិនខាន។
See more
4/9/2023 • 14 minutes, 38 seconds Bonus: ជៀសវាងការធ្វើការលើសម៉ោង ដោយធ្វើវិធីងាយនេះ មិនមែនការងារទាំងអស់ទទួលបាន priority ដូចគ្នាឡើយ ហេតុនេះបើអ្នកចំណាយពេលអស់ទៅលើការងារមិនប្រញាប់ឬមិនទាន់សំខាន់ នោះអ្នកនឹងគ្មានពេលធ្វើការដែលប្រញាប់ និងសំខាន់ឡើយ។
បើអ្នកធ្វើការលើសម៉ោងដោយមិនចាំបាច់ច្រើនពេក អ្នកនឹងចាប់ផ្តើមស្អប់ការងារខ្លួនឯងមិនខាន។
See more
4/8/2023 • 3 minutes, 15 seconds ហេតុអ្វីគួរ promote បុគ្គលិកពីខាងក្នុងទៅមុន? ការយកបុគ្គលិកពីខាងក្រៅមកធ្វើការមានប្រយោជន៍របស់វា ប៉ុន្តែការ promote បុគ្គលិកពីខាងក្នុងទៅ ក៏មានប្រយោជន៍ច្រើនដែរ។ ក្នុង episode នេះ ខ្ញុំន ឹងលើកយកអត្ថប្រយោជន៍៤យ៉ាងដែលបានមកពីការ promote បុគ្គលិកចាស់។
ក្រុមហ៊ុនល្អ ឱ្យឱកាសបុគ្គលិកខ្លួនឯង។
See more
4/8/2023 • 6 minutes, 43 seconds Bonus: តើគួរសុំ feedback ស្មោះត្រង់ពីអ្នកណា? ការសុំ feedback ត្រូវធ្វើឡើងជាមួយអ្នកដែលធ្វើការជិតដិតនឹងអ្នក ទើបអាចទទួលបាន feedback ចេញពីចិត្ត។ បើអ្នកសួរគេគ្រប់គ្នា អ្នកក៏មិនអាចបាន feedback ដែលមានប្រយោជន៍ដល់អ្នកដែរ។
See more
4/3/2023 • 4 minutes, 36 seconds តើបុគ្គលិកដែលស្មោះស្ម័គ្រនឹងក្រុមហ៊ុន ត្រូវក្រុមហ៊ុនមើលឃើញដែរទេ? បើសិនជាមានឱកាសការងារល្អ តើបុគ្គលិកប្រភេទណាដែលត្រូវក្រុមហ៊ុនមើលឃើញ? សាកទាយទាំងអស់គ្នា។
១ បុគ្គលិកដែលស្មោះស្ម័គ្រនឹងក្រុមហ៊ុន
២ បុគ្គលិកដែលក្រុមហ៊ុនជឿថាមានសក្តានុពល
អ្នកត្រូវធ្វើការឱ្យក្លាយជាបុគ្គលិកប្រភេទទីពីរ ដើម្បីអនាគតខ្លួនឯង។ បើក្រុមហ៊ុនដែលអ្នកធ្វើការ មើលមិនឃើញអ្នក នោះជាកំហុសរបស់អ្នកពាក់កណ្តាល។ វាស្ថិតទៅលើការងារដែលអ្នកធ្វើរាល់ថ្ងៃ។
See more
4/3/2023 • 7 minutes, 39 seconds Bonus: ចេះខ្វល់ ចេះគិត និងចេះនិយាយមានប្រយោជន៍ ដោយសារតែចេះឱ្យ feedback បើកន្លែងការងាររបស់អ្នកមានទម្លាប់សុំ និងឱ្យ feedback គ្នាទៅវិញទៅមក អ្នកនឹងចេះរឿង៣យ៉ាង គឺ ចេះខ្វល់ ចេះគិត និងចេះនិយាយមានប្រយោជន៍។
Feedback ជាផ្នែកមួយនៃទំនួលខុសត្រូវការងាររបស់អ្នក។ កាន់តែឱ្យ កាន់តែបានមកវិញ។
See more
3/30/2023 • 2 minutes, 52 seconds មូលហេតុដែលបុគ្គលិកមិនសុំ feedback ពីគ្នានៅពេលធ្វើការ ការមិនចេះសុំ feedback ពីបុគ្គលិកដទៃ បង្ហាញថាអ្នកជាបុគ្គលិកដែលខ្វះបទពិសោធន៍ការងារ។ អ្នកដែលធ្វើការយូរឆ្នាំ តែងតែដឹងថា feedback ពីអ្នកដទៃ ជួយឱ្យការងាររបស់គេល្អជាងមុន និងកាត់បន្ថយកំហុសដែលមើលមិនឃើញ។
ក្នុង episode នេះ ខ្ញុំនឹងនិយាយពីមូលហេតុដែលធ្វើឱ្យអ្នកដទៃមិនអើពើនឹងការសុំ feedback។
បើអ្នកមិនចេះសុំ feedback អ្នកនឹងធ្វើការដោយមានចិត្តគិតថា អ្នកដទៃមិនដល់ខ្លួនជានិច្ច។
See more
3/30/2023 • 8 minutes, 38 seconds Bonus: ហេតុអ្វីបានជាពិបាកធ្វើការជាមួយជនបរទេស? បើអ្នកធ្វើការក្នុងផ្នែកតិចណូឡូជី អ្នកជៀសមិនផុតទេដែលត្រូវធ្វើការជាមួយ ជនបរទេស។ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានធ្វើការជាមួយបរទេសពិបាកយល់គ្នា។ ខ្ញុំមានចម្លើយទៅកាន់សំណួរនេះ ដូច្នេះសូមស្តាប់ episode នេះឱ្យចប់។
ខ្ញុំធ្លាប់ជួបបញ្ហាធ្វើការជាមួយបរទេស រហូតដល់ខ្ញុំរកឃើញចម្លើយនេះ។
See more
3/27/2023 • 4 minutes, 49 seconds Bonus: ការសរសេរពាក្យខុស ស្មើនឹងការប្រាស្រ័យទាក់ទងខុស ការសរសេរពាក្យខុស ការប្រើប្រាស់វេយ្យាករណ៍ខុស និងការប្រើប្រាស់សញ្ញាខុស សុទ្ធតែនាំឱ្យមានការប្រាស្រ័យទាក់ទងខុស។ ភាគីម្ខាងទៀត នឹងមិនយល់ពីន័យក្នុងសំណេរ នឹងធ្វើឱ្យការងារមានការយឺតយ៉ាវ ឬមានកំហុសធំ។
រៀននិយាយ រៀនសរសេរ ទើបអ្នកអាចធ្វើការជាបុគ្គលិកឆ្លាតបាន។ កុំឱ្យការមិនចេះសរសេរឱ្យត្រូវក្បួនរបស់អ្នក ក្លាយជាឧបសគ្គក្នុងការងារ។
See more
3/27/2023 • 3 minutes, 27 seconds Bonus: អ្នកគ្រប់គ្រងមិនល្អ រៀនតាមអ្នកគ្រប់គ្រងមិនល្អ តួនាទីរបស់អ្នកដឹកនាំ គឺបង្កើតអ្នកដឹកនាំថ្មី។ ខ្ញុំយល់ថា តួនាទីរបស់អ្នកគ្រប់គ្រងមិនល្អ គឺបង្កើតអ្នកគ ្រប់គ្រងមិនល្អដូចគ្នាដែរ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេនៅកន្លែងការងារ។
ស្ថាប័នដែលមានអ្នកគ្រប់គ្រងមិនល្អកាន់តែច្រើន ស្ថាប័ននោះកាន់តែ toxic។
See more
3/26/2023 • 4 minutes, 50 seconds កុំប្រឹង work smart គ្រប់ពេលពេក បុគ្គលិកដែល work smart និង work hard សុទ្ធតែអាចទៅដល់គោលដៅការងារ។ គ្រាន់តែអ្នកដែល work smart អាចទៅដល់លឿនជាង និងមានឱកាសទៅដល់ច្រើនជាងអ្នកប្រឹងធ្វើការឈ្ងោកមុខតែម្យ៉ាង។
នៅក្នុង episode នេះ ខ្ញុំនឹងលើកយកកាលៈទេសៈ៣ដែលអ្នកមិនគួរពឹងលើតែវិធីធ្វើការឆ្លាតៗរបស់អ្នក។ អ្នកត្រូវតែលះបង់មានចិត្តអំណត់នៅក្នុងកាលៈទេសៈទាំង៣នេះ និងត្រូវពឹងលើការ work hard និង work smart។
ធ្វើការលើសម៉ោង ដើម្បីសម្រេចការងារដែលមានប្រយោជន៍ដល់ខ្លួនឯង មិនចាត់ទុកថាល្ងង់នោះទេ។
See more
Bonus: គុណវិបត្តិនៃការក្លាយខ្លួនជាអ្នកជំនាញ អ្នកជំនាញគ្រប់រូប តែងតែជួបបញ្ហាមួយ គឺអំនួត ឬការមានទំនុកចិត្តលើអ្វីដែលខ្លួនហួសហេតុពេក។ បើអ្នកប្រើតែអ្វីដែលអ្នកធ្លាប់ច េះ នោះអ្នកនឹងមិនអាចដោះស្រាយបញ្ហាថ្មីៗដែលកើតឡើងក្នុងពិភពការងារបានទេ។ ជំនាញរបស់អ្នក គួរតែផ្លាស់ប្តូរម្តងបន្តិច ជាប្រចាំទៅរកអ្វីថ្មី។
បើអ្នកខ្លាចការរៀនអ្វីថ្មី អ្នកមិនមែនជាជំនាញដែលអ្នកដទៃចង់ធ្វើការជាមួយនោះទេ។
See more
3/22/2023 • 4 minutes, 21 seconds តើគួរធ្វើ brainstorming ម្នាក់ឯង ឬធ្វើជាក្រុម? ដើម្បីមានគំនិតល្អ អ្នកត្រូវមានគំនិតច្រើនជាមុនសិន។ វិធីដែលអាចបង្កើតគំនិតច្រើនបានគឺ brainstorming។ មិនថាអ្នកធ្វើម្នាក់ឯង ឬធ្វើជាក្រុមទេ គោលដៅរបស់វា គឺបង្កើតគំនិតឱ្យបានច្រើនដើម្បីងាយស្រួលរើស។
ក្នុង episode នេះ ខ្ញុំនឹងលើកយកវិធីដែលខ្ញុំប្រើដើម្បី brainstorm ម្នាក់ឯង មុននឹងទៅ brainstorm ជាមួយអ្នកដទៃ។
See more
3/22/2023 • 7 minutes, 28 seconds Bonus: ការប្រើប្រាស់ផតខាស ដើម្បីបង្រៀនបុគ្គលិកពីអ្វីមួយ ការបង្រៀនបុគ្គលិក អាចធ្វើឡើងទៅបានដោយការបង្រៀនផ្លូវការ មានថ្នាក់រៀន មានគ្រូ មានមេរៀនវែងៗ ឬអាចធ្វើបានតាមរបៀបមិនសូវផ្លូវការ ដែលគេហៅថា microlearning។ ការបង្រៀន តាមនេះ អាចមានផលល្អជាងសម្រាប់បុគ្គលិកដែលរវល់នឹងការងារ និងមិនចូលចិត្តរៀនអ្វីយូរៗពេក។
ផតខាស ជាប្រភេទ microlearning មួយដែរ ដែលអាចប្រើជាភ្នាក់ងារបញ្ជូនពត៌មាន ឬមេរៀនខ្លីៗទៅកាន់អ្នកស្តាប់បាន។ ការរៀនដោយមិនបង្ខំជាការរៀនដែលមានប្រសិទ្ធភាព។ មិនថាបុគ្គលិករវល់យ៉ាងណាទេ ១ថ្ងៃ ពេលទំនេរ៣នាទី ប្រាកដជាមានសម្រាប់ស្តាប់ផតខាស។
See more
3/19/2023 • 3 minutes, 37 seconds តើមើលយ៉ាងម៉េចដឹងថាក្រុមហ៊ុនមួយឱ្យតម្លៃទៅលើភាពច្នៃប្រឌិតរបស់បុគ្គលិកខ្លួនឯង? បើអ្នកជាមនុស្សដែលមានភាពច្នៃប្រឌិត អ្នកប្រាកដជាចង់ធ្វើការនៅក្នុងកន្លែងដែលឱ្យតម្លៃលើភាពច្នៃប្រឌិតមិនខាន។ អ្នកមិនចង់ប្រឹងគិតដំណោះស្រាយថ្មីហើយត្រូវគេបដិសេធចោលដោយគ្មានហេតុផលនោះទេ។
ក្នុង episode នេះ ខ្ញុំនឹងលើកឡើង៤ចំណុចដែលអាចសង្កេតមើលដោយខ្លួនឯងបាន។
ក្រុមហ៊ុនដែលផ្តល់តម្លៃឱ្យភាពច្នៃប្រឌិត តែងតែត្រៀមខ្លួនចាំគំនិតថ្មីៗរបស់បុគ្គលិកខ្លួនឯង ជានិច្ច។ ពួកគេដឹងថា តើបរិយាកាសការងារបែបណាដែលធ្វើឱ្យបុគ្គលិកមានគំនិតថ្មី។
ភាពច្នៃប្រឌិតក្នុងការងារ ត្រូវការអ្នកឱ្យតម្លៃ ទើបប្រើបានអស់សាច់។
See more
3/19/2023 • 8 minutes, 15 seconds វិធីសាស្ត្រ៦យ៉ាងដែលអ្នកអាចរៀនពីបុគ្គលិកដទៃបានយ៉ាងមានប្រសិទ្ធភាព ការរៀនពីអ្នកដទៃ ជាផ្នែកមួយនៃការងារ។ បើអ្នកមិនចេះរៀនពីគេ វាស្មើនឹងអ្នកមិនទាន់ចេះធ្វើការបានត្រូវតាមក្បួនខ្នាត។ ការរៀនពីអ្នកដទៃ មានវិធីច្រើនណាស់ ហេតុនេះខ្ញុំលើកមកតែ៦នេះ គឺមិនទាន់អស់ទេ។ អ្នកអាចស្រាវជ្រាវបន្ថែមបានដោយខ្លួនឯង។
វិធីទាំង៦នេះ ត្រូវការឱ្យអ្នកចេះសង្កេត កត់ទុក សួរ និងយកមកវិភាគដោយខ្លួនឯង។
ការរៀន នៅកន្លែងការងារ ទាមទារឱ្យអ្នកបត់បែន និងឆក់យកឱកាសគ្រប់ពេល។ គ្មានអ្នកណាមានពេលបង្រៀនអ្នកដូចនៅក្នុងសាលាទេ ហេតុនេះអ្នកត្រូវបើកភ្នែក និងត្រចៀកធ្វើការឱ្យធំៗ។
See more
3/14/2023 • 6 minutes, 27 seconds រឿង ៣យ៉ាងដែលអ្នកត្រូវតាមដានឱ្យទាន់ពេលនៅកន្លែងធ្វើការ