អាហារផ្សាររាត្រីកំពុងពេញនិយមខ្លាំងនៅរាជធានីភ្នំពេញ
នៅរាជធានីភ្នំពេញគេសង្កេតឃើញថាផ្សាររាត្រីឬហៅម្យ៉ាងទៀតថាភូមិអាហារផ្សាររាត្រីមានការរីកដុះដាលខ្លាំង។ ភាគច្រើនផ្សាររាត្រីគេចាប់ផ្ដើមលក់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ សម្រាប់អ្នកលក់នៅផ្សាររាត្រីបឹងកក់វិញ បាននិយាយថា ថ្ងៃព្រហស្បត៍និងថ្ងៃសុក្រពុំសូវមានមនុស្សដើរលេងច្រើនឡើយ តែបើថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញមានមនុស្សដើរលេងច្រើន។ ចំណែកអ្នកទិញអាហារបរិភោគវិញ ពួកគេទទួលស្គាល់ថាម្ហូបអាហារនៅទីនោះឆ្ងាញ់ តែក៏បារម្ភពីផលប៉ះពាល់ដល់សុខភាពដែរ៕
2/3/2024 • 9 minutes, 10 seconds ការទូទាត់ប្រាក់តាមប្រព័ន្ធQR Code កាន់តែមានភាពពេញនិយមនៅកម្ពុជា
បច្ចុប្បន្ននេះ កម្ពុជាបានមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់នៃការផ្លាស់ប្ដូរពីការប្រើប្រាស់សាច់ប្រាក់ ទៅជាការប្រើប្រតិបត្តិការឌីជីថល។ ក្រៅពីអាជីវកម្មខ្នាតធំដែលដាក់ឲ្យមានប្រតិបត្តិការទូទាត់ប្រាក់តាមទូរសព្ទ អ្នកលក់ពងមាន់អាំង អ្នកលក់លៀស អ្នកលក់កាហ្វេក៏មានដាក់ឲ្យស្កេនទូទាត់ប្រាក់តាមប្រព័ន្ធ QR Code យ៉ាងសម្បូរបែបដែរ។ អ្នកស្រីលក្ខណ៌ដែលជាអ្នកលក់ពងមាន់អាំងម្នាក់ បានកត់សម្គាល់ឃើញថា ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលប្រើប្រាស់ការស្កេនQR Codeនេះ។
2/2/2024 • 5 minutes, 59 seconds អាជីវករ៖ការលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិនដាច់ជាងឆ្នាំមុន
ភាគច្រើននៃអាជីវករផ្សារអូរឫស្សីដែលលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិន ដូចជាក្រដាសសែន ធូប ទៀន និងគោមជាដើមបានអះអាងស្រដៀងគ្នាថា ការលក់ដូរឆ្នាំនេះដាច់ជាងឆ្នាំមុន។ បើតាមពួកគេ ដោយសារឆ្នាំនេះមានប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិនមកទិញច្រើន។ តែក្នុងពេលជាមួយគ្នា ក៏មានអាជីវករខ្លះត្អូញត្អែរពីការលក់មិនសូវដាច់ដែរ៕
2/1/2024 • 5 minutes, 39 seconds ហ េតុអ្វីពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តវិស័យសុខាភិបាលក្នុងស្រុក?
ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFI ជួបសម្ភាសនៅថ្ងៃពុធទី៣១ខែមករានេះ យល់ឃើញដូចៗគ្នាថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តក្នុងការប្រើប្រាស់សេវាសុខាភិបាលដែលមាននៅក្នុងស្រុកនោះទេ។ តាមការសង្កេតឃើញរបស់ពួកគេ នេះគឺបណ្ដាលមកពី ការនៅខ្វះខាតសម្ភារៈឧបករណ៍ពិនិត្យឬព្យាបាលទំនើបៗ ក្រមសីលធម៌វីជ្ជាជីវៈគ្រូពេទ្យនៅមានកម្រិត និងមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីពីស្នាដៃនិងសមត្ថភាពរបស់ក្រុមគ្រូពេទ្យស្រុកខ្មែរ។ ទន្ទឹមនឹងនេះ ពួកគេមើលឃើញថា បើវិស័យសុខាភិបាលអាចឈ្នះជំនឿទុកចិត្តពីពលរដ្ឋខ្មែរ នោះនឹងមានផលចំណេញច្រើនយ៉ាងសម្រាប់សេដ្ឋកិច្ចនិងប្រទេសជាតិ។
2/1/2024 • 9 minutes, 2 seconds លោក ហោ សំអាត៖ ការអភិរក្សធនធានធម្មជាតិជាចំណែកមួយនៃបុណ្យ
លោក ហោ សំអាត ដែលមានអាយុ៦៦ឆ្នាំបានធ្វើការងារស្ម័គ្រចិត្តនៅសហគមន៍នេសាទស្តីក្រោមរហាលសួង នៅក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាង ២០ឆ្នាំមកហើយ។ បច្ចុប្បន្នសហគមន៍នេះកំពុងអភិរក្សត្រីមេពូជរាប់សិបតោន និងធនធានជលផលជាច្រើនទៀត សម្រាប់ជាប្រយោជន៍សាធារណៈ។ សកម្មភាពនេះត្រូវបានគាំទ្រពីបណ្តាអង្គការសង្គមស៊ីវិល និងអាជ្ញាធរបឹងទន្លេសាបរួចហើយ នៅឡើយតែការចេញប័ណ្ណសរសើរពីរដ្ឋាភិបាលប៉ុណ្ណោះ។ នេះជាអ្វីដែលអ្នកអភិរក្សធនធានជលផល ដូចជា លោក ហោ សំអាត ចង់បាន។
1/31/2024 • 10 minutes, 3 seconds អ្នកគាំទ្រ៖ តុលាការត្រូវផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ដើម្បីសង្គមខ្មែររីកចម្រើន
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខា។ នៅពីមុខផ្លូវចូលតុលាការ ក្រុមអ្នកគាំទ្រដែលមកពីបណ្តារាជធានីខេត្តមួយចំនួនបានប្រមូលផ្តុំគ្នាដោយខ្លះឈរ និងខ្លះអង្គុយដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការក៏ដូចជាបង្ហាញការគាំទ្រ និងការលើកទឹកចិត្ត។ អ្នកគាំទ្រទាំងនោះបានអះអាងថា ការមកចូលរួមគាំទ្រលោកកឹម សុខាពេលនេះធ្វើឡើងដោយគ្មានអ្នកបង្ខំ គ្មានការទិញទឹកចិត្ត និងគ្មានការភ័យខ្លាចពីសុវត្ថិភាព។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឃើញតុលាការទម្លាក់រាល់បទចោទទាំងអស់លើលោកកឹម សុខាដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋ។
1/30/2024 • 11 minutes, 51 seconds អ្នកស្រី ដាំង វ៉ាន៖ ខ្ញុំបន្តសុំទានតាមផ្លូវដើម្បីរស់ ទោះត្រូវសមត្ថកិច្ចដេញចាប់ក៏ដោយ
ក្នុងរយៈពេលចុងក្រោយនេះ ការសុំទាននៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញហាក់កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ អ្នកសុំទានដែលមានចាស់ មានក្មេង និងដែលខ្លះជាជនពិការ និងមានជំងឺផងបានលើកឡើងដូចៗគ្នាថា គេដើរសុំទាន ព្រោះតែជីវភាពទីទាល់ក្រ។ ពួកគេបានអះអាងពីការបន្តសុំទានតាមផ្លូវ ទោះត្រូវប្រឈមនឹងការដេញចាប់ពីសមត្ថកិច្ចក៏ដោយ។ កំណើននៃអ្នកសុំទាននៅទីក្រុងភ្នំពេញនេះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវខ្លះបារម្ភពីសុវត្ថិភាពធ្វើដំណើរតាមផ្លូវ និងខ្លះទៀតមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គម។
អាណាព្យាបាល៖ ជំរុញក្មេងអានសៀវភៅខ្លួនចូលចិត្ត ជាការកសាងទម្លាប់អានពីកុមារភាព
ប្តូរអាជីពពីអ្នកលក់ឧបករណ៍ក្មេងលេង មកជាអ្នកលក់សៀវភៅកុមារ លោកស្រី ឆេង សាវ៉េត បានបង្កើតទម្លាប់ឲ្យកូនរបស់ខ្លួនចេះអានសៀវភៅ តាំងពីកុមារភាព។ ជាការជំរុញ ដែលលោកស្រីយល់ថា ការអានសៀវភៅ ជាឃ្លាំងចំណេះសម្រាប់ក្មេងៗ ជាជាងចាយពេលវេលា លេងទូរស័ព្ទដៃ។ បើតាមលោកស្រី ឆេង សាវ៉េត ការជំរុញក្មេងឲ្យអានសៀវភៅដែលពួកគេចូលចិត្ត ជាមូលដ្ឋានគ្រឹះកសាងទម្លាប់អានពីកុមារភាព។
1/28/2024 • 6 minutes, 28 seconds យុវជនប្លាស្ទិក៖ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ
នៅក្នុងបុព្វហេតុការពារបរិស្ថាននិស្សិតនិងព្រះសង្ឃតែងតែចុះប្រមូលសំរាមនៅតាមប្រឡាយលូនិងច្រាំងទន្លេរៀងរាល់ពេលទំនេរពីការរៀនសូត្រ។ ក្រុមនេះមានឈ្មោះយុវជនប្លាស្ទិក។ យុវជនប្លាស្ទិកមិនរួញរាចុះប្រឡាយលូប្រមូលនិងលុយទឹករើសសំរាម។ ពួកគេកត់សម្គាល់ថា ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ ដែលហេតុធ្វើឲ្យសំរាមចាលចេះតែកើនឡើង ប្រមូលមិនចេះអស់។
1/28/2024 • 9 minutes, 53 seconds លោក ចេង រតនា៖ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវជាការលើកកម្ពស់អក្សរសាស្រ្តជាតិ
លោក ចេង រតនា ជាជ័យលាភីលេខ១នៅក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» ដែលបានធ្វើឡើងនៅស្ពានហាលមុនប្រាសាទអង្គរវត្តកាលពីថ្ងៃទី២១ ខែមករា។ ជ័យលាភីរូបនេះយល់ថា ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមចំណែកលើកកម្ពស់តម្លៃអក្សរសាស្រ្តជាតិ។ នៅក្នុងន័យនេះ លោកចេង រតនាបានសំណូមពរឲ្យពលរដ្ឋយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធរបស់ខ្លួនដែលសរសេរនៅលើបណ្ដាញសង្គម។ តាមលោកចេង រតនា ជារឿយៗ អ្នកលេងបណ្ដាញសង្គមមួយចំនួនហាក់បង្កើតកំហុសអក្ខរាវិរុទ្ធនេះ ។
1/27/2024 • 9 minutes, 53 seconds យុវជន ពារ គឹមធន់ ៖បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃ
យុវជន ពារ គឹមធន់ បានជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេក្នុងប្រកួតសំណេរអង្គរនាពេលថ្មីៗនេះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ខែមករាយុវជន ពារ គឹមធន់ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលមហាជនផ្ដល់តម្លៃដល់អក្សរខ្មែរដែលជាអក្សរសាស្ត្រជាតិ។ យុវជន ពារ គឹមធន់ សង្កេតឃើញថា បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃដោយជំនួសមកវិញនូវការសសេរអក្សរតាមឌីជីថល។ តើយុវជន ពារ គឹមធន់ មានវិធីសាស្ត្រអ្វីដើម្បីសសេរ អក្សរឲ្យបានស្អាត?
1/25/2024 • 7 minutes, 7 seconds កម្មការិនី៖មិនទាន់មានមន្ត្រីសហជីពណាអាចប្រៀបនឹងលោក ជា វិជ្ជា បានទេ
នៅថ្ងៃទី២២ ខែមករានេះ សហជីព សង្គមស៊ីវិល សកម្មជន អ្នកស្មោះស្ម័គ្រនឹងលោក ជា វិជ្ជាបានជួបជុំគ្នាប្រារព្ធខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា។ ឆ្នាំនេះក៏ដូចជារាល់ឆ្នាំតាំងពីឆ្នាំ២០០៤ អ្នកជួបជុំបន្តដង្ហោយហៅយុត្តិធម៌សម្រាប់លោក ជា វិជ្ជា។ ជាមួយគ្នានេះ កម្មការិនីមួយចំនួនដែលធ្លាប់ស្គាល់និងធ្លាប់ធ្វើការជាមួយលោក ជា វិជ្ជាបានថ្លែងពីកន្លែងប្រារព្ធកម្មវិធីថា បច្ចុប្បន្ននេះ មិនទាន់មានមន្ត្រីសហជីពណាម្នាក់អាចប្រៀបជាមួយលោក ជា វិជ្ជាបានទេ។ សម្រាប់ពួកគេ លោក ជា វិជ្ជា ជាមនុស្សដែលមានឥទ្ធិលពលក្នុងវិស័យការងារផ្នែកវាយនភណ្ឌ។
1/22/2024 • 8 minutes, 37 seconds ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យអនុវត្តកិច្ចសន្យាជួលដីធ្វើប្រឡាយទឹកឲ្យច្បាស់លាស ់
នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៨គ្រួសារក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានចេញមុខតវ៉ានៅក្នុងសំណុំរឿង ដែលអាជ្ញាធរខណ្ឌមានជ័យ មិនអនុវត្តតាមកិច្ចសន្យានៃការខ្ចីដីពីប្រជាពលរដ្ឋ ទៅធ្វើប្រឡាយសម្រាប់បង្ហូរទឹកលូ។ តំណាងប្រជាពលរដ្ឋរងគ្រោះ ដែលវិទ្យុបារាំងអន្តរជាតិជួបសម្ភាសបានឲ្យដឹងថា ការតវ៉ារបស់ពួកគេគឺចង់ឲ្យរដ្ឋបាលខណ្ឌមានជ័យបញ្ជាក់ឲ្យច្បាស់លាស់ពីកិច្ចសន្យាដែលបានជួលដី ព្រោះមាន កិច្ចសន្យាខ្លះបានផុតជាង៤ខែទៅហើយ។
1/21/2024 • 5 minutes, 55 seconds អតិថិជនមួយក្រុមអះអាងពីការចាញ់បោកក្រុមហ៊ុនចិនមួយនៅក្នុងគម្រោងសាងសង់តូប
នៅថ្ងៃទី២០ មករា អតិថិជនមួយចំនួនដែលបានទិញតូបរបស់គម្រោងក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន បានជួបជុំគ្នាជាថ្មី។ កម្មវត្ថុនៃជំនួបជាថ្មី គឺបន្តរកដំណោះស្រាយក្រោយពីពួកគេបានបង់លុយគ្រប់ តែនៅមិនទាន់ទទួលបានតូបដូចមានចែងក្នុងកិច្ចសន្យាទិញ-លក់។ តាមក្រុមអតិថិជន មិនត្រឹមតែនៅមិនទទួលបានតូបប៉ុណ្ណោះទេ សូម្បីតែគម្រោងសាងសង់ក៏បានជាប់គាំងលែងមានសកម្មភាព បន្ទាប់ពីបានប្រកាសបើកការសាងសង់ក្នុងឆ្នាំ២០១៩។ តំណាងអតិថិជនបានអះអាងថា មានទឹកប្រាក់យ៉ាងហោចណាស់ប្រមាណ៦លានដុល្លារត្រូវបានបង់ផ្ដាច់ទៅក្រុមហ៊ុនក្នុងចំណោមអតិថិជនជិត៤០០នាក់។ តើក្រុមហ៊ុនយុនណាន សេងម៉ៅ អ៊ិនវេសមិន មានប្រភពមកពីណា និងបានផ្ដល់ទំនុកចិត្តបែបណាដល់អតិថិជនទើបពួកគេហ៊ានចំណាយលុយខ្ទង់ម៉ឺនដុល្លាដើម្បីទិញតូបនៅទីនោះ?
1/21/2024 • 12 minutes, 30 seconds អ្នកប្រកបរបរធ្វើត្រីឆ្អើរលក់ត្អូញត្អែរពីតម្លៃត្រីនៅតែថ្លៃ ទោះក្នុងរដូវសម្បូរត្រី
ក្រសួងកសិកម្មបានជូនដំណឹងអំពីរដូវកាលសម្បូរត្រីនៅតាមដងទន្លេសាបនៃភូមិស ាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០២៤។ តែទោះក្នុងរដូវកំពុងសម្បូរត្រី អ្នកប្រកបរបរឆ្អើរត្រីនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ត្អូញត្អែរថា ត្រីដែលពួកគេទិញយកមកឆ្អើរលក់នៅតែថ្លៃ។ តាមធម្មតា បើនេសាទត្រីមិនបានទេ អ្នកប្រកបរបរឆ្អើរត្រីភូមិព្រែកក្មេងភាគច្រើន ត្រូវទិញត្រីជឿពីឈ្មួញកណ្តាល និងដោយត្រូវឱ្យថ្លៃត្រីនោះ នៅបន្ទាប់ពីលក់ត្រីឆ្អើរចេញ។
1/20/2024 • 9 minutes, 42 seconds អ្នកស្រីគ្រី ស៊ុយហៀង៖យើងត្រូវបង្កើតឱកាសខ្លួនឯង បើគេមិនផ្ដល់ឱកាសឲ្យយើង
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រីគ្រី ស៊ុយហៀង នាយិកានៃអង្គការនារីដើម្បីសន្តិភាព។ ក្នុងនាមជាស្រ្តីម្នាក់ អ្នកស្រីគ្រី ស៊ុយហៀង បានជម្នះនូវពាក្យដែលថា " ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ "។ គឺការជម្នះបាននូវពាក ្យនេះហើយទើបធ្វើឲ្យស្រ្តីដទៃទៀតក៏ដូចជាអ្នកស្រីផ្ទាល់បានប្រឡូកធ្វើកិច្ចការងារសង្គម និងទទួលបានជោគជ័យតាមក្ដីស្រមៃមកទល់សព្វថ្ងៃនេះ។ តាមអ្នកស្រី គ្រី ស៊ុយហៀង បើគេមិនផ្ដល់ឱកាសឲ្យយើងទេ យើងត្រូវបង្កើតឱកាសឱ្យខ្លួនឯង។
1/19/2024 • 12 minutes, 25 seconds លោក ម៉េង សុខឡេង៖ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរកាន់តែច្រើនបានស្គាល់សិប្បកម្មខ្មុកម្រ័ក្សណ៍
ខ្មុកម្រ័ក្សណ៍ជាបច្ចេកទេសសម្រាប់ផលិតវត្ថុសិល្បៈបុរាណខ្មែរផ្សេងៗសម្រាប់តួអង្គមិនមែនមនុស្សពាក់ក្នុងការសម្តែងទម្រង់សិល្បៈ ល្ខោនផ្សេងៗ។ នៅខេត្តកណ្តាល លោក ម៉េង សុខឡេង បានឆ្លៀតពេលបង្រៀនសិស្សពីបច្ចេកទេសខ្មុកម្រ័ក្សណ៍ព្រោះសង្កេតឃើញថា វត្ថុសិល្បៈធ្វើពីបច្ចេកទេសមួយនេះពិបាករកទិញក្នុងទីផ្សារណាស់។ យុវជនវ័យ៣១ឆ្នាំរូបនេះចង់ឃើញពលរដ្ឋខ្មែរកាន់តែច្រើនស្គាល់បច្ចេកទេសខ្មុកម្រ័ក្សណ៍ និងប្តេជ្ញាថែរក្សាស្នាដៃបុរាណខ្មែរមួយនេះមិន ឱ្យបាត់បង់ឡើយ។
1/18/2024 • 8 minutes, 38 seconds ពលរដ្ឋក្រុងភ្នំពេញបន្តសម្តែងកង្វល់រឿងសំរាមនិងចរាចរណ៍
សំរាមនិងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកំពុងបន្តចោទជាបញ្ហា។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិបានសួរនៅថ្ងៃព្រហស្បតិ៍ ទី១៨ មករាសុទ្ធតែបានចាត់ទុកសំរាមនិងការកកស្ទះចរាចរណ៍នេះជាបញ្ហាចម្បងដែលពួកចង់ឲ្យអាជ្ញាធរក្រុងពង្រឹងការដោះស្រាយបន្ថែមទៀត។ តែយ៉ាងណា ពលរដ្ឋក្នុងក្រុងភ្នំពេញយល់ថា បញ្ហាទាំងនេះនឹងមិនអាចលុបបំបាត់បានទេ បើគ្មានការរួមចំណែកទាំងពីភាគីពលរដ្ឋខ្លួនឯងនោះ។
1/18/2024 • 7 minutes, 8 seconds យុវជនមកពីគ្រួសារក្រីក្រសំឡឹងឃើញអនាគតតាមរយៈការសិក្សាអាជីពនិងជំនាញផ្តល់ដោយរដ្ឋ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដូចអ្វីដែលធ្លាប់សន្យាកន្លងមក។ ថ្ងៃទី១៥ខែមករា ជាថ្ងៃបើកបវេសនកាលផ្ដល់ការបណ្ដុះបណ្ដាលថ្មី។ ក្នុងចំណោមយុវជនដែលវិទ្យុបារាំង RFI បានជួបសម្ភាស អ្នកខ្លះរើសរៀនជំនាញជួសជុលកុំព្យូទ័រ ជួសជុលទូរស័ព្ទដៃ ជួសជុលរថយន្ត ឬជំនាញឆុងកាហ្វេ។ ពួកគេមើលឃើញក្ដីស្រមៃក្នុងអនាគតតាមរយៈអាជីព និងជំនាញដែលរើសរៀនរយៈពេលខ្លីនេះ។
1/16/2024 • 7 minutes, 54 seconds ទស្សនិកជន៖ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាការបង្ហាញភាពសោកសង្រេងរបស់ពលរដ្ឋខ្មែរនៅក្រោយរបបខ្មែរក្រហម
នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ក្នុងអំឡុងមួយខែមករាពេញ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារចំនួន៤ ស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសប្តាហ៍ទី២ ខ្សែភាពយន្តឯកសារក្រោមចំណងជើងថា «Year Zero» ឬ «ឆ្នាំសូន្យ» បានដាក់បញ្ចាំងក្នុង ថ្ងៃទី១៣ មករាដោយមាន ការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៣០នា ក់។ សម្រាប់បណ្តាអ្នកទស្សនា ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាខ្សែភាពយន្តដ៏ក្តុកក្តួលដែលបង្ហាញពីស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសកុមារនៅក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។
1/14/2024 • 6 minutes, 48 seconds ផ្ទះចាស់នាជំនាន់ទសវត្សរ៍៦០ត្រូវបានអភិរក្សក្រោមស្នាដៃរបស់យុវជនជំនាន់ក្រោយ
ផ្ទះចាស់មួយកន្លែងដែលសាងសង់នាទសវត្សរ៍៦០ត្រូវបាន លោក ហែម ច័ន្ទសុភ័ក្ត្រ យុវជនជំនាន់ក្រោយអភិរក្សទៅជាសម្បត្តិបេតិកភណ្ឌអរូបិយតាមរយៈការកែច្នៃឲ្យក្លាយជាកន្លែងប្រមូលផ្ដុំអាជីវកម្ម។ ជាប្រភេទអាជីវកម្មតូចៗមែន តែវាបានផ្ដល់ការលើកកម្ពស់ផលិតផលក្នុងស្រុកផ្នែកសិប្បកម្ម និងសិល្បៈគំនូរបែបសម័យនិងបុរាណដែលគេអាចនាំយកផលិតផលខ្មែរមកលក់នៅទីតាំងអគារសហគមផ្ទះចាស់នេះបាន។ មិនត្រឹមតែរួមចំណែកផ្ដល់ការងារក្នុងស្រុកនិងរួមចំណែកអភិរក្សលោក ហែម ច័ន្ទសុភ័ក្ត្រ បានអះអាងថា រាល់ការវេចខ្ចប់ផលិតផលចេ ញពីទីតាំងអគារផ្ទះចាស់មនប្រើប្រាស់ប្លាស្ទិកទេ ដើម្បីរួមចំណែកការពារបរិស្ថាន។ បើតាមលោកហែម ច័ន្ទសុភ័ក្ត្រ អគារចាស់ឈរបានយូរលុះត្រាតែបរិស្ថានការគ្មានការបំពុល។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ
1/14/2024 • 10 minutes, 21 seconds អ្នកបច្ចេកទេស៖ការដាំដុះគ្រាប់ចន្ទីដោយប្រើគីមីតិចទទួលបានគុណភាពល្អ និងងាយនាំចេញ
រៀងរាល់ឆ្នាំក្នុងខែកុម្ភៈ កសិករដាំដុះចន្ទីចាប់ប្រមូលផលដើម្បីកែច្នៃក្នុងស្រុក ឬនាំចេញទៅវៀតណាមដោយអាស្រ័យលើកិច្ចព្រមព្រៀងរវាងអ្នកលក់ និងអ្នកទិញ។ ជាក់ស្ដែង ផ្ទៃដីដាំដុះចន្ទី១៩ហិកតាមួយកន្លែងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺសម្រាប់ទីផ្សារនាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម។ នេះក៏ដោយសារតែវៀតណាមជាទីផ្សារធំសម្រាប់ទទួលទិញ។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មបានប្រាប់ពីការនាំចេញផលិតផលសម្រេចទៅក្រៅប្រទេសដោយបានគិតគូរតាំងពីដំណាក់កាលដ ាំដុះដែលមិនប្រើប្រាស់សាធារធាតុគីមីខ្លាំង។ ក្នុងន័យនេះ អ្នកបច្ចេកទេសប្រាប់អ្នកដាំដុះឲ្យកាត់បន្ថយសារជាតិគីមីដើម្បីទទួលបានគ្រាប់ចន្ទីមានគុណភាព និងងាយស្រួលក្នុងការនាំចេញ។ តើសង្វាក់នៃការដាំដុះរហូតទទួលបានទិន្នផលមានដំណើរការអ្វីខ្លះ?
1/13/2024 • 10 minutes, 48 seconds លោកស្រី ឃួន វិច្ឆិកា៖ខ្ញុំបារម្ភខ្លាំងជាងសប្បាយចិត្តនៅពេលទទួលបានតួនាទីជាអ្នកនាំពាក្យ
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ឃួន វិច្ឆិកា ជាស្រ្តីម្នាក់ដែលលេចធ្លោក្នុងចំណោមស្រ្តីដទៃទៀត ដែលថ្នាក់ដឹកនាំបានផ្ដល់សេចក្ដីទុកចិត្ត។ ការទទួលបានតួនាទីជាអ្នកនាំពាក្យក្រសួងអប់រំត្រូវបានលោកស្រី ឃួន វិច្ឆិកាបញ្ជាក់ថា មានការព្រួយបារម្ភខ្លាំងជាងការសប្បាយចិត្ត។ នេះមកពីលោកស្រីមិនដឹងថា តើអាចធ្វើកិច្ចការនេះបានកម្រិតណា។
1/12/2024 • 13 minutes, 16 seconds លោក កែម ម៉ៅ៖ ខ្ញុំ តូចចិត្តដែលធ្លាក់ខ្លួនពិការដោយបម្រើជាតិ តែបែរជាត្រូវរស់ខ្លួនទីពឹងខ្លួន
លោក កែម ម៉ៅ ជាអតីតទាហានក្នុងសម័យសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបានធ្លាក់ខ្លួនពិការជើងមួយចំហៀងមកទល់សព្វថ្ងៃ ដោយសារត្រូវគ្រាប់កាំភ្លើងពេលធ្វើសង្គ្រាម។ លោក និងភរិយា រួមនិងចៅម្នាក់បានមករស់នៅអនាថាក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព្វថ្ងៃ លោក កែម ម៉ៅ និងភរិយា បានដើរបេះបន្លែ និងរើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាអតីតទាហានបម្រើជាតិ ពិការខ្លួនម្នាក់ លោក កែម ម៉ៅ បានសម្តែងការតូចចិត្ត ព្រោះមិនត្រូវបានរដ្ឋយកចិត្តទុកដាក់ សូម្បីតែដីមួយដុំសម្រាប់ខ្លួនឯងរស់នៅក៏គ្មានដែរ៕
1/11/2024 • 9 minutes, 43 seconds លោកចាន់ ដានី៖ទម្រង់សិល្បៈប្រើកម្ទេចខ្មៅដៃធ្វើផ្ទាំងគំនូរទាមទារការអត់ធ្មត់ និងមិនទាន់មានអ្នកធ្វើដូច
លោក ចាន់ ដានី ជាសិល្បករសហសម័យដែលបានប្រើប្រាស់កម្ទេចខួងចេញពីខ្មៅដៃដើម្បីបិទចេញជាផ្ទាំងគំនូរ។ ស្នាដៃនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រលាញ់ទម្រង់សិល្បៈ ទាំងជាតិ និងអន្តរជាតិ។ ចាប់ផ្តើមប្រឡូកជាសិល្បករដោយយកកម្ទេចខ្មៅដៃទៅផ្គុំគ្នាបិទជាផ្ទាំងគំនូរក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ លោកចាន់ ដានីបានបញ្ជាក់ថា ទម្រង់សិល្បៈដែលលោកធ្វើទាមទារឲ្យមានការអត់ធ្មត់ និងក៏នៅមិនទាន់មានអ្នកណាអាចធ្វើដូចដែរ។
1/11/2024 • 7 minutes, 18 seconds លោក គុជ កំសត់ ៖ខ្ញុំរងរបួសញឹកញាប់ពីការវេចខ្ចប់សំរាមពុំបានត្រឹមត្រូវ
អ្នកសំអាត អ្នកលក់ដូរ និងពលរដ្ឋមួយចំនួន បង្ហាញការគាំទ្រក្រោយសាលារាជធានីភ្នំពេញព្រមានចាត់វិធានការច្បាប់ចំពោះអ្នកទាំងឡាយណាដែលទុកដាក់សំរាមពុំបានត្រឹមត្រូវ។ អ្នកសំអាតដែលជាក្រុមងាយរងគ្រោះពីការវេចខ្ចប់សំរា មមិនត្រឹមត្រូវបានទទូចឲ្យអ្នកប្រើប្រាស់គិតលើចំណុចនេះឡើងវិញ។ ការទទូចរបស់អ្នកសំអាត គឺសុំឲ្យអ្នកប្រើប្រាស់ញែកសំរាមរវាងអំបែងនិងកាកសំណល់ទូទៅជាការស្រេច។ លោក គុជ កំសត់ ដែលតែងតែរើសនិងប្រមូលសំរាមនៅម្ដុំមុខវាំងអះអាងពីការរងរបួសញឹកញាប់ពីការវេចខ្ចប់សំរាមពុំបានត្រឹមត្រូវ។
1/10/2024 • 8 minutes, 21 seconds ក្រុមមាតាធម្មជាតិនឹងយកថ្ងៃអាទិត្យមួយឆ្នាំពេញ ផ្សព្វផ្សាយពីកោះកុងក្រៅ
ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ ក្រុមចលនាមាតាធម្មជាតិប្រមាណ២០នាក់បានប្រមូលផ្តុំគ្នានៅតាមបណ្តោយមាត់ទន្លេដើម្បីហាត់ប្រាណ។ ជាសកម្មភាពហាត់ប្រាណដែលផ្សារភ្ជាប់នឹងការផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់សាធារណជន។ តាមតំណាងក្រុមចលនាមាតាធម្មជាតិ យុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅនឹងត្រូវរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យពេញមួយឆ្នាំជាមួយនឹងសកម្មភាពចម្រុះផ្សេងៗ។ កម្មវត្ថុមួយទៀតត្រូវបានតំណាងក្រុមអះអាងថា ដើម្បីស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់តំបន់កោះកុងក្រៅទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។
1/7/2024 • 6 minutes, 49 seconds ស្ត្រីវ័យចំណាស់ពីរនាក់ទទួលថែទាំកុមារក្នុងសហគមន៍
ការថែទាំទារក និងកុមារក្រោយម្ដាយវិលចូលធ្វើការវិញកំពុងក្លាយជាចំណោតសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រនិងមធ្យម បើទោះបីជាទម្លាប់ពីបុរាណគេបន្តអនុវត្តយកកូនទៅផ្ញើម្ដាយឬជីដូនក៏ដោយ។ ឈរលើហេតុផលនេះ អ្នកស្រី ប៉ែន សាវី និងអ្នកស្រី ប៉ែន សាវិន ដែលត្រូវជាបងប្អូននឹងគ្នាទទួលថែទាំក្មេងៗនៅក្នុងសហគមន៍ជាមួយនឹងការទទួលបានកម្រៃសមរម្យត្រឡប់មកវិញពីឱពុក-ម្ដាយកុមារទាំងនោះ។ មិនត្រឹមតែថែទាំយកចិត្តទុកដាក់ផ្ដល់អាហារនិងដំណេកទៀងពេលនោះទេ ស្ត្រីទាំងពីរនាក់បងប្អូនក៏បានរួមចំណែកបង្រៀនកុមារនិ យាយនិងមិនអនុញ្ញាតឲ្យមើលទូរស័ព្ទ។
1/6/2024 • 8 minutes, 7 seconds សុរិយាជាសៀវភៅដែលរ ំលេចពីជីវិតសត្វឆ្មារស់នៅកម្ពុជា និងបារាំង
សុរិយាជាវណ្ណកម្មសៀវភៅថ្មីមួយរបស់អ្នកនាង ហួត សុជាតា។ អ្នកនាងជាអ្នកនិពន្ធ និងត្រូវគេស្គាល់ជាអ្នកបកប្រែអក្សរសិល្បិ៍បារាំងរហូតមក។ សុរិយាដែលជាវណ្ណកម្មសៀវភៅរៀបរាប់ពីជីវិតរស់នៅរបស់សត្វឆ្មាអនាថាត្រូវបានគូសង្សារើសមកចិញ្ចឹម និងបានឆ្លងប្រទេសទៅស្គាល់ដល់ប្រទេសបារាំង។
1/6/2024 • 8 minutes, 49 seconds លោកព្រិច ពៅ៖ ខ្ញុំមិនបោះបង់សិប្បកម្មចម្លាក់តោកចោល ទោះបីកំពុងជួបបញ្ហាទីផ្សារ
ឈរជើងលើអាជីពជាអ្នកជាងចម្លាក់តោកអស់រយៈពេល៨ឆ្នាំ លោក ព្រិច ពៅ ក្នុងវ័យ៣៥ឆ្នាំរៀបរាប់ថា សិប្បកម្មចម្លាក់តោករបស់លោកកំពុងបាត់បង់ទីផ្សារ និងការប្រកួតប្រជែងតម្លៃ។ បញ្ហាទាំងនេះផ្តើមចេញពីភាពប្រកួតប្រជែងរបស់អ្នករកស៊ីថ្មី ដោយចម្លងចេញពីស្នាដៃរបស់លោកព្រិច ពៅ ហើយលក់ក្នុងតម្លៃទាបជាង។ នៅចំពោះមុ ខឧបសគ្គនេះ លោក ព្រិច ពៅធានាអះអាងពីជំហររបស់ខ្លួនដោយមិនបោះបង់នូវអាជីពនេះឡើយ។ ផ្ទុយមកវិញ លោកមានតែខិតខំរក្សានូវទឹកដៃ និងគុណភាពដដែលជូនអតិថិជន។
1/6/2024 • 10 minutes, 26 seconds កម្ពុជា៖ ការដឹកជញ្ជូនទំនិញអនឡាញ កំពុងក្លាយជាមុខរបរពេញនិយម
ក្នុងប្រទេសកម្ពុជា ស្របពេលដែលទីផ្សារអនឡាញកាន់តែរីកចម្រើនលូតលាស់ ការដឹកជញ្ជូនទំនិញនានា ឬចំណីអាហារ ដែលគេទិញតាមប្រព័ន្ធអនឡាញ ក៏កំពុងទទួលបានតម្រូវការការងារកាន់តែច្រើនដែរ។ ជាក់ស្តែង អ្នកដឹកជញ្ជូនទំនិញអនឡាញ ២រូប ដែលវិទ្យុបារាំងបានជួបសម្ភាសអះអាងថា ពួកគាត់រកបានប្រាក់ចំណូលគាប់ប្រសើរពីមុខរបរមួយនេះ បើទោះបីជាត្រូវព្រឈមមុខផ្នែកសុវត្ថិភាពយ៉ាងណាក៏ដោយ។
1/3/2024 • 5 minutes, 35 seconds លោកស្រី ឆន សុគន្ធា៖ ខ្ញុំចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត
លោកស្រី ឆន សុគន្ធា បានប្រឡូកការងារអង្គការមិនមែនរដ្ឋាភិបាលជាង២០ឆ្នាំមកហើយ។ ការង ារដំបូងរបស់លោកស្រីគឺជាមួយសមាគមសិទ្ធិមនុស្សអាដហុកនៅឆ្នាំ១៩៩៨។ បច្ចុប្បន្នលោកស្រីគឺជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ មានការរឿងរ៉ាវជាច្រើនដែលលោកស្រីបានជួបប្រទះ រាប់ទាំងការចាប់ខ្លួនបុគ្គលិកអាដហុក និងការបិទសារព័ត៌មានវីអូឌីនៅឆ្នាំ២០២៣។ តែលោកស្រីនៅចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត។
1/3/2024 • 9 minutes, 21 seconds លោក ជា យុទ្ធា៖ មនុស្សអាចស្លាប់ តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ
ក្រោយពីទទួលបានគោរមងារ «ទេពហត្ថកោសល្យ» ពីព្រះមហាក្សត្រខ្មែរ ព្រឹទ្ធាចារ្យចម្លាក់ជាងទង ជា យុទ្ធា បានប្ដេជ្ញាថែរក្សានិងអភិរក្សសិល្បៈចម្លាក់ប្រាក់ស្ពាន់ តាមរយៈការរំលេចក្បាច់រចនាដ៏អស្ចារ្យនៃចម្លាក់អង្គរខ្មែរ។ ក្នុងវ័យ៦៩ឆ្នាំ ព្រឹទ្ធាចារ្យចម្លាក់ជាងទងរូបនេះ កំពុងមានបេសកកម្មផ្ទេរជំនាញទៅអ្នកបន្តវេនជាច្រើននាក់ នៅក្នុងស្រុកស្រុកពញ្ញាឮ ខេត្តកណ្តាល។ សម្រាប់ លោក ជា យុទ្ធា មនុស្សអាចស្លាប់ ក៏ប៉ុន្តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ។
Westerdam៖ទោះចូលចតក្នុងពេលខ្លីតែមានន័យសម្រាប់អ្នកទេសចរដែលមកកម្ពុជាដំបូង
ក្រោយចូលចតបានមួយថ្ងៃនាវាWesterdamបានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវាWesterdamប្រមាណជាង២ពាន់នាក់បានចូលចតកំពងផែក្រុងព្រះសីហនុកាល ពីថ្ងៃទី២៨ខែធ្នូម្សិលមិញ។
12/29/2023 • 11 minutes, 30 seconds នាវាបណ្ណាគារនាំសៀវភៅ២ពា ន់ក្បាលចូលចតជាលើកទី៣លើផ្ទៃសមុទ្រកម្ពុជា
ក្នុងរយៈជិតពីរសប្ដាហ៍មកនេះមនុស្សជិត៦ពាន់នាក់ចេញចូលជាប់មិនដាច់ដើម្បីទស្សនាពិព័រណ៍សៀវភៅលើវានាបណ្ណាគារDulousដែលសំចតនៅកំពង់ផែក្រុងព្រះសីហនុតាំងពីថ្ងៃទី១៨ខែធ្នូ។ តាមគម្រោងនាវានេះសំចតនៅកំពង់ផែក្រុងព្រះសីហនុចាប់ពីថ្ងៃទី១៨ធ្នូដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២៤។ អាជ្ញាធរខេត្តព្រះសីហនុចាត់ទុកពិព័រណ៍សៀវភៅលើផ្ទៃទឹកនេះនឹងរួមចំណែកជម្រុញការអាននៅកម្ពុជានិងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ។ ភាពរួសរាយភ្ជាប់ស្នាមញញឹមរបស់ពលរដ្ឋជាអ្វីដែលអ្នកគ្រប់គ្រងវានាDulousបង្វែរចង្កូតចូលដែនសមុទ្រកម្ពុជាដោយមិនស្ទាក់ស្ទើរ។
12/28/2023 • 13 minutes, 2 seconds រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត
«គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុក ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទីយ៉ាងសំខាន់ជំរុញឲ្យកូនរៀនចប់ចុងចប់ដើម។*ហេតុអ្វីក្មេងស្រីជនជាតិដើមភាគតិចត្រូវរៀបការទាំងវ័យក្មេង?មានកំណើតជាជនជាតិឡាវលោក ភីត វណ្ណា ឱពុករបស់បូផាឲ្យដឹងថា កាលពីមុនដោយសារតែគ្មានភាពជាគំរូនៃការសិក្សារៀនសូត្រទើបជនជាតិដើមភាគតិចរើសយកការរៀបការទាំងវ័យក្មេង។ «កាលពីខ្ញុំរៀបការជាមួយម្ដាយបូផាគេទើបមានអាយុ១៧ឆ្នាំ ហើយខ្ញុំអាយុ២០ឆ្នាំ យើងអត់ទាំងពីរនាក់អត់បានរៀនសូត្រទេ អ៊ីចឹងទៅក៏នាំគ្នាការទៅ…ហើយម្យ៉ាងទៀតកាលជំនាន់មុនសាលារៀននៅឆ្ងាយ ផ្លូវធ្វើដំណើរជាប្រភេទផ្លូវរទេះគោ។»លោក ភីត វណ្ណា បន្តថា ក្នុងពេលបច្ចុប្បន្ននេះវិញការរៀបការមិនបានក្លាយជារឿងចាប់បង្ខំទៀតនោះទេ។«កូនសម័យនេះគេបានរៀនសូត្រចេះដឹងអ៊ីចឹងការរៀបការអាស្រ័យលើចិត្តកូនទៅចង់រៀនក៏រៀនទៅចង់រៀបការក៏ស្រេចតែចិត្តកូនចុះ[…] ខ្ញុំអត់បង្ខំកូនទេ។»ពិបាកមុនស្រណុកក្រោយជាអ្វីដែលឱពុកម្នាក់នេះរំឮកបូផាជាប្រចាំ។ ជាង១០ឆ្នាំនៃការចាកចេញរបស់ប្រពន្ធ លោក ភីត វណ្ណា កែប្រែជីវិតដោយសម្រេចបានជីវភាពរស់នៅសមរម្យមួយ បើទោះបីជាលោកពុំមានលទ្ធភាពឲ្យបូផាបន្តការសិក្សាក៏ដោយ។ «ខ្ញុំតែងប្រាប់កូនថា មុនយើងជោគជ័យ ត្រូវខំធ្វើអ្វីខ្លះ ? ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារលក់បន្លែ ធ្វើកម្មករគេ ដូច្នេះបើកូនចង់សុខកូនត្រូវខំប្រឹងបើកូនមិនជួយខ្លួនឯងទេ គ្មានទេវតាឯណាមកជួយកូនទេ។» នៅវិទ្យាល័យវីរៈជ័យ ណា បូផា ជាសិស្សម្នាក់ស្ថិតក្នុងចំណោមសិស្សសរុបជាង៧០០នាក់ក្នុងឆ្នាំសិក្សា២០២២-២០២៣។ សិស្សថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣មានចំនួនជាង៦០នាក់ ជាប់បាក់ឌុបប្រមាណជា៤០នាក់។ នេះបើតាមការបញ្ជាក់របស់ លោក ផូក សុផាណា នាយកសាលាវីរៈជ័យ។លោកនាយកសាលាឲ្យដឹងទៀតថា វិទ្យាល័យវីរៈជ័យមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ តែក៏ផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមកពីឆ្ងាយផងដែរ។ ក្នុងចំណោមសិស្សសរុបជាង៧០០នាក់ សិស្សជនជាតិដើមភាគតិចមានចំនួន៩០ភាគរយ។ បើតាមលោកនាយកសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិស្សឲ្យបន្តការសិក្សារហូតចប់ថ្នាក់។ «សាលាដើរតួនាទីសំខាន់ក្នុងការផ្ដល់ចំណេះ ជំនាញ សីលធម៌ ហើយសាលារៀននិងសហគមន៍មិនចង់ឃើញសិស្សឬយុវជនរើសយកជីវិតរៀបការនោះទេ។»ស្វែងរកឱកាសសិក្សាមិនមែនជាបញ្ហារបស់បូផាតែម្នាក់ទេ។ ជន វណ្ណៈ ក្មេងស្រីជនជាតិដើមភាគតិចព្រៅក៏ជួបបញ្ហាដូច្នោះដែរ។ មានស្រុកកំណើត នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី វណ្ណៈធ្លាប់បោះបង់ចោលការសិក្សានៅពាក់កណ្ដាលទីដោយសារគ្មានអ្នកជំរុញ។ យុវតីរូបនេះត្រឡប់មកស្រវាការរៀនសូត្រវិញរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងទទួលបាននិទ្ទេសD។តាមគម្រោងក្រោយចប់បាក់ឌុបវណ្ណៈចង់បន្តការសិក្សាប៉ុន្តែបញ្ហានៅត្រង់ថា គ្មានលទ្ធភាព។ «ខ្ញុំចង់រៀនជំនាញទីផ្សារឌីជីថល អ៊ីចឹងហើយខ្ញុំកំពុងស្វែងរកអាហាររូបករណ៍។»បច្ចុប្បន្នលក់កាហ្វេបណ្ដោះអាសន្នក្នុងក្រុងបានលុង វណ្ណៈមានក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សាស្រុកតាវែងនៅថ្ងៃខាងមុខ។«តាមការយល់ដឹងខ្លះៗតំណែងទីប្រឹក្សាស្រុកមានតួនាទីជួយទៅលើកុមារនិងស្ត្រីនៅពេលដែលពួកគេជួបបញ្ហា។»ក្នុងក្ដីស្រមៃឈោងចាប់តំណែងជាទីប្រឹក្សាស្រុកមិនមែនកើតឡើងចៃដន្យទេ គឺឃើញភាពជាគំរូរបស់ លោកស្រី កាពីង ពេជ្រ ជនជាតិដើមភាគតិចព្រៅជាអភិបាលរងស្រុកតាវែង។លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែងប្រាប់ថា ជម្នះឧបសគ្គខ្លាំងណាស់ទម្រាំដើរមកដល់ចំណុចនេះ។ លោកស្រីស្វះស្វែងរកឱកាសរៀនសូត្របន្ទាប់ពីចប់ថ្នាក់បឋមឡើងមកអនុវិទ្យាល័យនិងបន្តមកដល់ថ្នាក់វិទ្យាល័យ ទាំងដែលថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅឆ្ងាយពីផ្ទះនិងមានការរារាំងពីឱពុកម្ដាយ។«កាលជំនាន់ខ្ញុំឱពុក-ម្ដាយនៅបារម្ភអត់ចង់ឲ្យកូនស្រីចេញឆ្ងាយពីផ្ទះទេ។ ប៉ុន្តែខ្ញុំបានបង្ហាញពីភាពរឹងមាំថា ខ្ញុំអាចធ្វើបានដើម្បីជាផ្ដល់ទំនុកចិត្តដល់ពួកគាត់។ នៅពេលដែលលទ្ធផលនៃការរៀនសូត្ររបស់យើងល្អយើងក៏ចេះតែមានឱកាសជាបន្តបន្ទាប់។»នៅក្នុងវ័យជាង៣០ឆ្នាំ លោកស្រី កាពីង ពេជ្រ បានបន្តថា ភាពជាគំរូរបស់បងប្រុសបានជំរុញឲ្យលោកស្រីប្រឹងរៀនចប់ចុងចប់ជាមួយនឹងការតាំងចិត្តថា បុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នា។ លោកស្រីក្លាយជាអភិបាលរងស្រុកតាវែងនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីធ្វើការងារនៅមន្ទីរកិច្ចការនារីនៅចុងឆ្នាំ២០១១។ លោកស្រីបន្តថា បច្ចុប្បន្ននេះក្មេងស្រីជនជាតិដើមភាគតិចមានសមត្ថភាពច្រើននិងភាគច្រើនខិតខំរៀនសូត្ររហូតចប់ថ្នាក់វិទ្យាល័យ។លោក ឈឹម ចាំ មេភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីថ្លែងថា នៅក្នុងសហគមន៍វណ្ណៈជាក្មេងស្រីដែលមានភាពតស៊ូនៅក្នុងជីវិត រៀនផង ធ្វើការស្ម័គ្រចិត្តផង។ បើតាមលោកមេភូមិ មូលដ្ឋានដែលលោកគ្រប់គ្រងមានមិនច្រើនទេក្មេងដូចវណ្ណៈ។ លោកមេភូមិបន្ថែម«អ្នកខ្លះសម្រេចចិត្តឈប់រៀនដោយសារខ្វះមធ្យោបាយធ្វើដំណើរ[…] បន្ទាប់ពីឈប់រៀនគេក៏សម្រេចចិត្តរៀបការ ហើយការរៀបការនេះធ្វើឡើងដោយចិត្តឯងគ្មានការបង្ខិតបង្ខំពីឱពុកម្ដាយទេ។»គួរជម្រាបជូនថា ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានប្រជាជនរស់នៅសរុបប្រមាណជា៧០០នាក់ភាគច្រើនជាជនជាដើមភាគតិចមកពីគ្រប់អំបូរដូចជាៈព្រៅ ចារ៉ាយ គ្រឹង ជាដើម។ ក្នុងចំណោមប្រជាជនសរុប៧០០នាក់មានកម្លាំងយុវជនសរុបប្រមាណជា៣០ភាគរយ។ បើតាមលោកមេភូមិ អត្រាយុវជនបោះបង់ចោលការសិក្សានៅមូលដ្ឋានលោកគ្រប់គ្រង់បានក្លាយជាកង្វល់និងចាំបាច់ទាមទារយុវជនដូចវណ្ណៈឲ្យបានច្រើនដើម្បីធ្វើជាគំរូ។ខ្វះលទ្ធភាពរៀនបន្តឬរៀនហើយគ្មានការងារធ្វើក៏មូលហេតុមួយទៀតនាំឲ្យយុវជនជនជាតិដើមភាគតិចរើសយកជីវិតរៀបការ។ ព័ត៌មាននេះផ្ដល់ដោយលោក ហួត ចាន់ថៃ មេភូមិបានហ្វាំងតាមរយៈការចុះស្រង់មតិគ្រួសារដែលមានកូនបោះបង់ចោលការសិក្សាឆ្លើយមកកាន់លោកយ៉ាងដូច្នោះ«កូនៗខ្លះឆ្លើយថា ចំណាយខ្ពស់ក្នុងការរៀនសូត្រ ហើយអ្នកខ្លះប្រឡងអត់ជាប់ទី១២ក៏បោះបង់ចោលងាកមករៀបការ។ ខ្ញុំស្ដាយកូនៗខ្លះទៀតសល់មួយឆ្នាំទៀតរៀនចប់តែគេឈប់ត្រឹមថ្នាក់ទី១១ក្រោមហេតុផលអត់មានលទ្ធភាពរៀនបន្ត។ » គួរជម្រាបជូនថា ភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ មានប្រជាជនសរុបជាង២ពាន់នាក់ ស្រីជាង១ពាន់នាក់ ក្នុងនោះជនជាតិភាគតិចឡាវ៩៥ភាគរយ ៣ភាគរយខ្មែរ ២ភាគរយចិននិងជនជាតិភាគតិចទូទៅ។ ចំណោមប្រជាជនសរុបជាង២ពាន់នាក់នេះ កម្លាំងយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ មានចំនួនសរុប២៨០នាក់ ៧០ភាគរយរៀនចប់ចុងចប់ដើម ខណៈ៣០ភាគរយបោះបង់ការរៀនសូត្រនៅពាក់កណ្ដាលទី។កញ្ញា ឃឹម សុខឃីម អ្នកសម្របសម្រួលគម្រោងក្មេងស្រីដឹកនាំនៅខេត្តរតនគិរីនៃអង្គការនារីដើម្បីសន្តិភាពលើកឡើងថា មួយផ្នែកនៃការផ្លាស់ប្ដូរទម្លាប់បង្ខំឲ្យកូនឈប់រៀនចាប់យកការរៀបការដោយសារការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធអំពីប្រយោជន៍នៃការរៀនសូត្រ។ ជាក់ស្ដែងកញ្ញាកំពុងកាន់គម្រោងមួយក្រោមឈ្មោះថា ក្មេងស្រីដឹកនាំ។«គោលបំណងនៃគម្រោងនេះ គឺផ្ដល់អំណាចដល់ក្មេងស្រីឲ្យមានចំណេះដឹងនិងធ្វើជាភ្នាក់ងារផ្លាស់ប្ដូរអ្វីដែលអវិជ្ជមាននៅក្នុងសហគមន៍គេរស់នៅដូចជាៈ គេតែងនាំគ្នានិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។»កញ្ញា ឃឹម សុខឃីម កាន់គម្រោងក្មេងស្រីដឹកនាំក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីដូចជាស្រុកតាវែង វើនសៃ អូរជុំ ស្ថិតនៅក្នុងឃុំចំនួន៨។ «តាមរយៈគម្រោងនេះយើងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមដូចជាៈកុមារ យុវជន ឱពុក-ម្ដាយ ឱពុក-ម្ដាយគំរូ អាជ្ញាធរ តួអង្គក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល មកជួបប្រជុំនៅតាមឃុំជជែកគ្នារកដំណោះស្រាយលើប្រធានបទណាមួយដែលយើងដាក់ចេញ ហើយឲ្យកុមារលើកជាកង្វល់។»*រៀនចប់តែពុំមានលទ្ធភាពរៀនបន្តកំពុងក្លាយជាកង្វល់យុវជនជនជាតិដើមភាគតិច?គោលនយោបាយរួមសម្រាប់យុវជន ក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់អាហាររូបករណ៍ដល់យុវជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង៨ពាន់កន្លែង ៣០ភាគរយផ្ដល់ជូនសិស្សនារីនិងសិស្សនៅតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមានឱកាសបន្តការសិក្សាថ្នាក់សកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ នេះបើការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៨ខែធ្នូ។អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងអប់រំក៏បានរៀបចំវិទ្យាល័យមធ្យមសិក្សានិងអប់រំបច្ចេកទេសដែលផ្ដល់ឱកាសដល់សិស្សនុសិស្សថ្នាក់ទី១០ចាប់យកជំនាញចំនួន១០មុខ ដើម្បីឲ្យពួកគេមានជំនាញរួចជាស្រេចពេលរៀនចប់មធ្យមសិក្សា។ ជំនាញ១០មុខនោះមានដូចជាៈ ជំនាញជួសជុលកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិច មេហ្គានិច សេដ្ឋសាស្ត្រ បសុវប្បកម្ម កែច្នៃអាហារ ទេសចរណ៍ជាដើម។ គួរជម្រាបជូនថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ នេះ មាន ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោមបេក្ខជនសរុបជាង១៣ម៉ឺននាក់។ ដោយឡែកក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%ក្នុងចំណោមសិស្សសរុប។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
12/26/2023 • 13 minutes, 55 seconds វិវាទណាហ្កាវើលដ៍៖ក្រុមកូដករចង់ឲ្យថៅកែក្រុមហ៊ុនថ្ មីថយមួយជំហាន
ថយមួយជំហាន គឺជាសារមួយរបស់ក្រុមកូដករណាហ្កាវើលដ៍ ផ្ញើទៅកាន់អ្នកស្នងតំណែងថ្មីនៃក្រុមហ៊ុនណាហ្កាវើលដ៍។ សារនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលអ្នកតវ៉ាក្នុងវិវាទការងារនេះបានមកប្រមូលផ្ដុំគ្នាតវ៉ា កាលពីថ្ងៃអាទិត្យទី២៥ខែធ្នូ។ ដោយឡែក នៅព្រឹកថ្ងៃអង្គារទី២៦ខែធ្នូនេះ ក្រុមកូដករណាហ្កាវើលដ៍ ក៏បានទៅបង្ហោះប៉េតប៉ោងនៅខាងមុខពន្ធនាគារដែលកញ្ញាឈឹម ស៊ីថរកំពុងជាប់ឃុំជាបន្តទៀត ដើម្បីទាមទារឲ្យមានការដោះលែងប្រធានសហជីពរបស់ខ្លួន។
12/26/2023 • 8 minutes, 36 seconds រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត
«គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុគ ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទីយ៉ាងសំខាន់ជំរុញឲ្យកូនរៀនចប់ចុងចប់ដើម។*ហេតុអ្វីក្មេងស្រីជនជាតិដើមភាគតិចត្រូវរៀបការទាំងវ័យក្មេង?មានកំណើតជាជនជាតិឡាវលោក ភីត វណ្ណា ឱពុករបស់បូផាឲ្យដឹងថា កាលពីមុនដោយសារតែគ្មានភាពជាគំរូនៃការសិក្សារៀនសូត្រទើបជនជាតិដើមភាគតិចរើសយកការរៀបការទាំងវ័យក្មេង។ «កាលពីខ្ញុំរៀបការជាមួយម្ដាយបូផាគេទើបមានអាយុ១៧ឆ្នាំ ហើយខ្ញុំអាយុ២០ឆ្នាំ យើងអត់ទាំងពីរនាក់អត់បានរៀនសូត្រទេ អ៊ីចឹងទៅក៏នាំគ្នាការទៅ…ហើយម្យ៉ាងទៀតកាលជំនាន់មុនសាលារៀននៅឆ្ងាយ ផ្លូវធ្វើដំណើរជាប្រភេទផ្លូវរទេះគោ។» លោក ភីត វណ្ណា បន្តថា ក្នុងពេលបច្ចុប្បន្ននេះវិញការរៀបការមិនបានក្លាយជារឿងចាប់បង្ខំទៀតនោះទេ។«កូនសម័យនេះគេបានរៀនសូត្រចេះដឹងអ៊ីចឹងការរៀបការអាស្រ័យលើចិត្តកូនទៅចង់រៀនក៏រៀនទៅចង់រៀបការក៏ស្រេចតែចិត្តកូនចុះ[…] ខ្ញុំអត់បង្ខំកូនទេ។»ពិបាកមុនស្រណុកក្រោយជាអ្វីដែលឱពុកម្នាក់នេះរំឮកបូផាជាប្រចាំ។ ជាង១០ឆ្នាំនៃការចាកចេញរបស់ប្រពន្ធ លោក ភីត វណ្ណា កែប្រែជីវិតដោយសម្រេចបានជីវភាពរស់នៅសមរម្យមួយ បើទោះបីជាលោកពុំមានលទ្ធភាពឲ្យបូផាបន្តការសិក្សាក៏ដោយ។ «ខ្ញុំតែងប្រាប់កូនថា មុនយើងជោគជ័យ ត្រូវខំធ្វើអ្វីខ្លះ ? ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារលក់បន្លែ ធ្វើកម្មករគេ ដូច្នេះបើកូនចង់សុខកូនត្រូវខំប្រឹងបើកូនមិនជួយខ្លួនឯងទេ គ្មានទេវតាឯណាមកជួយកូនទេ។» នៅវិទ្យាល័យវីរៈជ័យ ណា បូផា ជាសិស្សម្នាក់ស្ថិតក្នុងចំណោមសិស្សសរុបជាង៧០០នាក់ក្នុងឆ្នាំសិក្សា២០២២-២០២៣។ សិស្សថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣មានចំនួនជាង៦០នាក់ ជាប់បាក់ឌុបប្រមាណជា៤០នាក់។ នេះបើតាមការបញ្ជាក់របស់ លោក ផូក សុផាណា នាយកសាលាវីរៈជ័យ។លោកនាយកសាលាឲ្យដឹងទៀតថា វិទ្យាល័យវីរៈជ័យមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ តែក៏ផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមកពីឆ្ងាយផងដែរ។ ក្នុងចំណោមសិស្សសរុបជាង៧០០នាក់ សិស្សជនជាតិដើមភាគតិចមានចំនួន៩០ភាគរយ។ បើតាមលោកនាយកសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិស្សឲ្យបន្តការសិក្សារហូតចប់ថ្នាក់។ «សាលាដើរតួនាទីសំខាន់ក្នុងការផ្ដល់ចំណេះ ជំនាញ សីលធម៌ ហើយសាលារៀននិងសហគមន៍មិនចង់ឃើញសិស្សឬយុវជនរើសយកជីវិតរៀបការនោះទេ។»ស្វែងរកឱកាសសិក្សាមិនមែនជាបញ្ហារបស់បូផាតែម្នាក់ទេ។ ជន វណ្ណៈ ក្មេងស្រីជនជាតិដើមភាគតិចព្រៅក៏ជួបបញ្ហាដូច្នោះដែរ។ មានស្រុកកំណើត នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី វណ្ណៈធ្លាប់បោះបង់ចោលការសិក្សានៅពាក់កណ្ដាលទីដោយសារគ្មានអ្នកជំរុញ។ យុវតីរូបនេះត្រឡប់មកស្រវាការរៀនសូត្រវិញរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងទទួលបាននិទ្ទេសD។តាមគម្រោងក្រោយចប់បាក់ឌុបវណ្ណៈចង់បន្តការសិក្សាប៉ុន្តែបញ្ហានៅត្រង់ថា គ្មានលទ្ធភាព។ «ខ្ញុំចង់រៀនជំនាញទីផ្សារឌីជីថល អ៊ីចឹងហើយខ្ញុំកំពុងស្វែងរកអាហាររូបករណ៍។»បច្ចុប្បន្នលក់កាហ្វេបណ្ដោះអាសន្នក្នុងក្រុងបានលុង វណ្ណៈមានក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សាស្រុកតាវែងនៅថ្ងៃខាងមុខ។«តាមការយល់ដឹងខ្លះៗតំណែងទីប្រឹក្សាស្រុកមានតួនាទីជួយទៅលើកុមារនិងស្ត្រីនៅពេលដែលពួកគេជួបបញ្ហា។»ក្នុងក្ដីស្រមៃឈោងចាប់តំណែងជាទីប្រឹក្សាស្រុកមិនមែនកើតឡើងចៃដន្យទេ គឺឃើញភាពជាគំរូរបស់ លោកស្រី កាពីង ពេជ្រ ជនជាតិដើមភាគតិចព្រៅជាអភិបាលរងស្រុកតាវែង។លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែងប្រាប់ថា ជម្នះឧបសគ្គខ្លាំងណាស់ទម្រាំដើរមកដល់ចំណុចនេះ។ លោកស្រីស្វះស្វែងរកឱកាសរៀនសូត្របន្ទាប់ពីចប់ថ្នាក់បឋមឡើងមកអនុវិទ្យាល័យនិងបន្តមកដល់ថ្នាក់វិទ្យាល័យ ទាំងដែលថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅឆ្ងាយពីផ្ទះនិងមានការរារាំងពីឱពុកម្ដាយ។«កាលជំនាន់ខ្ញុំឱពុក-ម្ដាយនៅបារម្ភអត់ចង់ឲ្យកូនស្រីចេញឆ្ងាយពីផ្ទះទេ។ ប៉ុន្តែខ្ញុំបានបង្ហាញពីភាពរឹងមាំថា ខ្ញុំអាចធ្វើបានដើម្បីជាផ្ដល់ទំនុកចិត្តដល់ពួកគាត់។ នៅពេលដែលលទ្ធផលនៃការរៀនសូត្ររបស់យើងល្អយើងក៏ចេះតែមានឱកាសជាបន្តបន្ទាប់។»នៅក្នុងវ័យជាង៣០ឆ្នាំ លោកស្រី កាពីង ពេជ្រ បានបន្តថា ភាពជាគំរូរបស់បងប្រុសបានជំរុញឲ្យលោកស្រីប្រឹងរៀនចប់ចុងចប់ជាមួយនឹងការតាំងចិត្តថា បុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នា។ លោកស្រីក្លាយជាអភិបាលរងស្រុកតាវែងនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីធ្វើការងារនៅមន្ទីរកិច្ចការនារីនៅចុងឆ្នាំ២០១១។ លោកស្រីបន្តថា បច្ចុប្បន្ននេះក្មេងស្រីជនជាតិដើមភាគតិចមានសមត្ថភាពច្រើននិងភាគច្រើនខិតខំរៀនសូត្ររហូតចប់ថ្នាក់វិទ្យាល័យ។លោក ឈឹម ចាំ មេភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីថ្លែងថា នៅក្នុងសហគមន៍វណ្ណៈជាក្មេងស្រីដែលមានភាពតស៊ូនៅក្នុងជីវិត រៀនផង ធ្វើការស្ម័គ្រចិត្តផង។ បើតាមលោកមេភូមិ មូលដ្ឋានដែលលោកគ្រប់គ្រងមានមិនច្រើនទេក្មេងដូចវណ្ណៈ។ លោកមេភូមិបន្ថែម«អ្នកខ្លះសម្រេចចិត្តឈប់រៀនដោយសារខ្វះមធ្យោបាយធ្វើដំណើរ[…] បន្ទាប់ពីឈប់រៀនគេក៏សម្រេចចិត្តរៀបការ ហើយការរៀបការនេះធ្វើឡើងដោយចិត្តឯងគ្មានការបង្ខិតបង្ខំពីឱពុកម្ដាយទេ។»គួរជម្រាបជូនថា ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានប្រជាជនរស់នៅសរុបប្រមាណជា៧០០នាក់ភាគច្រើនជាជនជាដើមភាគតិចមកពីគ្រប់អំបូរដូចជាៈព្រៅ ចារ៉ាយ គ្រឹង ជាដើម។ ក្នុងចំណោមប្រជាជនសរុប៧០០នាក់មានកម្លាំងយុវជនសរុបប្រមាណជា៣០ភាគរយ។ បើតាមលោកមេភូមិ អត្រាយុវជនបោះបង់ចោលការសិក្សានៅមូលដ្ឋានលោកគ្រប់គ្រង់បានក្លាយជាកង្វល់និងចាំបាច់ទាមទារយុវជនដូចវណ្ណៈឲ្យបានច្រើនដើម្បីធ្វើជាគំរូ។ខ្វះលទ្ធភាពរៀនបន្តឬរៀនហើយគ្មានការងារធ្វើក៏មូលហេតុមួយទៀតនាំឲ្យយុវជនជនជាតិដើមភាគតិចរើសយកជីវិតរៀបការ។ ព័ត៌មាននេះផ្ដល់ដោយលោក ហួត ចាន់ថៃ មេភូមិបានហ្វាំងតាមរយៈការចុះស្រង់មតិគ្រួសារដែលមានកូនបោះបង់ចោលការសិក្សាឆ្លើយមកកាន់លោកយ៉ាងដូច្នោះ«កូនៗខ្លះឆ្លើយថា ចំណាយខ្ពស់ក្នុងការរៀនសូត្រ ហើយអ្នកខ្លះប្រឡងអត់ជាប់ទី១២ក៏បោះបង់ចោលងាកមករៀបការ។ ខ្ញុំស្ដាយកូនៗខ្លះទៀតសល់មួយឆ្នាំទៀតរៀនចប់តែគេឈប់ត្រឹមថ្នាក់ទី១១ក្រោមហេតុផលអត់មានលទ្ធភាពរៀនបន្ត។ » គួរជម្រាបជូនថា ភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ មានប្រជាជនសរុបជាង២ពាន់នាក់ ស្រីជាង១ពាន់នាក់ ក្នុងនោះជនជាតិភាគតិចឡាវ៩៥ភាគរយ ៣ភាគរយខ្មែរ ២ភាគរយចិននិងជនជាតិភាគតិចទូទៅ។ ចំណោមប្រជាជនសរុបជាង២ពាន់នាក់នេះ កម្លាំងយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ មានចំនួនសរុប២៨០នាក់ ៧០ភាគរយរៀនចប់ចុងចប់ដើម ខណៈ៣០ភាគរយបោះបង់ការរៀនសូត្រនៅពាក់កណ្ដាលទី។កញ្ញា ឃឹម សុខឃីម អ្នកសម្របសម្រួលគម្រោងក្មេងស្រីដឹកនាំនៅខេត្តរតនគិរីនៃអង្គការនារីដើម្បីសន្តិភាពលើកឡើងថា មួយផ្នែកនៃការផ្លាស់ប្ដូរទម្លាប់បង្ខំឲ្យកូនឈប់រៀនចាប់យកការរៀបការដោយសារការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធអំពីប្រយោជន៍នៃការរៀនសូត្រ។ ជាក់ស្ដែងកញ្ញាកំពុងកាន់គម្រោងមួយក្រោមឈ្មោះថា ក្មេងស្រីដឹកនាំ។«គោលបំណងនៃគម្រោងនេះ គឺផ្ដល់អំណាចដល់ក្មេងស្រីឲ្យមានចំណេះដឹងនិងធ្វើជាភ្នាក់ងារផ្លាស់ប្ដូរអ្វីដែលអវិជ្ជមាននៅក្នុងសហគមន៍គេរស់នៅដូចជាៈ គេតែងនាំគ្នានិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។»កញ្ញា ឃឹម សុខឃីម កាន់គម្រោងក្មេងស្រីដឹកនាំក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីដូចជាស្រុកតាវែង វើនសៃ អូរជុំ ស្ថិតនៅក្នុងឃុំចំនួន៨។ «តាមរយៈគម្រោងនេះយើងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមដូចជាៈកុមារ យុវជន ឱពុក-ម្ដាយ ឱពុក-ម្ដាយគំរូ អាជ្ញាធរ តួអង្គក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល មកជួបប្រជុំនៅតាមឃុំជជែកគ្នារកដំណោះស្រាយលើប្រធានបទណាមួយដែលយើងដាក់ចេញ ហើយឲ្យកុមារលើកជាកង្វល់។»*រៀនចប់តែពុំមានលទ្ធភាពរៀនបន្តកំពុងក្លាយជាកង្វល់យុវជនជនជាតិដើមភាគតិច?គោលនយោបាយរួមសម្រាប់យុវជន ក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់អាហាររូបករណ៍ដល់យុវជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង៨ពាន់កន្លែង ៣០ភាគរយផ្ដល់ជូនសិស្សនារីនិងសិស្សនៅតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមានឱកាសបន្តការសិក្សាថ្នាក់សកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ នេះបើការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៨ខែធ្នូ។អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងអប់រំក៏បានរៀបចំវិទ្យាល័យមធ្យមសិក្សានិងអប់រំបច្ចេកទេសដែលផ្ដល់ឱកាសដល់សិស្សនុសិស្សថ្នាក់ទី១០ចាប់យកជំនាញចំនួន១០មុខ ដើម្បីឲ្យពួកគេមានជំនាញរួចជាស្រេចពេលរៀនចប់មធ្យមសិក្សា។ ជំនាញ១០មុខនោះមានដូចជាៈ ជំនាញជួសជុលកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិច មេហ្គានិច សេដ្ឋសាស្ត្រ បសុវប្បកម្ម កែច្នៃអាហារ ទេសចរណ៍ជាដើម។ គួរជម្រាបជូនថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ នេះ មាន ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោមបេក្ខជនសរុបជាង១៣ម៉ឺននាក់។ ដោយឡែកក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%ក្នុងចំណោមសិស្សសរុប។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
12/26/2023 • 13 minutes, 55 seconds អ្នកឃ្លាំមើល៖ ការជួបជុំតាមបែបសាសនា គួរតែធ្វើដោយមា នសណ្តាប់ធ្នាប់ និងរូបភាពសមរម្យ
នៅថ្ងៃអាទិត្យទី២៤វិច្ឆិកានេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការពិនិត្យមើលចំពោះការជួបជុំតាមបែបសាសនា ដែលគ្មានមូលដ្ឋាន និងមានលក្ខណៈជាការបំពុលសង្គម។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើងដើម្បីបញ្ជាក់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតនៅ ក្រសួងបរិស្ថានកាលពីថ្ងៃទី២១ធ្នូ ។ នាឱកាសនោះ លោក ហ៊ុន ម៉ាណែតបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធម្មការពិនិត្យមើលការជួបជុំតាមបែបសាសនានៅក្នុងសង្គមបច្ចុប្បន្ន តែមិនបានចំពីករណីព្រះសង្ឃ ចន្ទ មុនីទេ។ ព្រះសង្ឃ ចន្ទ មុនី ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់មហាជនមួយចំនួនអំពីជំនឿបារមី។ យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមយល់ថា ការជួបជុំតាមបែបសាសនា ទោះក្នុង លក្ខខណ្ឌណា និង រូបភាពណាក៏ដោយគួរតែធ្វើឡើងដោយមានសណ្តាប់ធ្នាប់ និងមានរូបភាពសមរម្យ។
12/24/2023 • 13 minutes, 8 seconds អ្នកលក់ដូរខ្លះឆក់ឱកាសលក់រូបថតព្រះសង្ឃ ច័ន្ទ មុនី ក ្រោយមានការចាប់អារម្មណ៍
រូបថតរបស់ព្រះសង្ឃ ច័ន្ទ មុនី ដែលមហាជនមួយចំនួនកំពុងមានជំនឿអំពីបារមីរបស់លោក កំពុងដាក់តាំងលក់យ៉ាងត្រៀបត្រា នៅតាមដងផ្លូវសាធារណៈ និងទីវត្តអារាមមួយចំនួន។ ជាក់ស្តែងសម្រាប់ពិធីបញ្ចុះសីមាព្រះវិហារវត្តចាក់អង្រែក្រោម គឺមានអាជីវករមួយចំនួន បានដាក់តាំងលក់គ្រឿងដង្វាយ និងរូបថតរបស់ព្រះសង្ឃ ច័ន្ទ មុនី ជាហូរហែ ដោយគេជឿថា អ្នកទិញរូបថតទាំងនោះ ទទួលបានសេចក្តីសុខសប្បាយ។
12/24/2023 • 9 minutes, 30 seconds ផ្ទៃបឹងតាមោកកាន់តែរួមពលរដ្ឋរងគ្រោះកាន់តែអស់សង្ឃឹម
ថ្មីៗនេះមានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាជ្ញាធរក្នុងខណ្ឌព្រែកព្នៅនិងពលរដ្ឋរស់នៅតំបន់បឹងតាមោកស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ក្រុមប្រជាពលរដ្ឋដែលរងការប៉ះទង្គិចបានបញ្ជាក់ថា ការប៉ះទង្គិចកើតឡើងដោយសារពួកគាត់មិនព្រមឲ្យកម្លាំងសន្តិស ុខខណ្ឌរុះរើកន្លែងលក់ដូររបស់គ្រួសារមួយដែលសាងសង់លើចំណីដីមុខផ្ទះ។ ពីខាងអាជ្ញាធរវិញថា បានជូនដំណឹងទៅពលរដ្ឋរួចហើយអំពីការរុះរើនេះព្រោះពលរដ្ឋសង់កន្លែងលក់ដូរលើផ្លូវរដ្ឋ។ អំពីស្ថានភាពទូទៅវិញក្រុមប្រជាពលរដ្ឋបានអះអាងថា ផ្ទៃបឹងតាមោកកាន់តែរួមតូច ខណៈក្ដីសង្ឃឹមពួកគាត់ដែលរំពឹងទទួលផលពីការអភិវឌ្ឍដោយស្មើភាពក៏កាន់តែខើច។
12/23/2023 • 13 minutes, 42 seconds ជនជាតិដើមភាគតិចគ្រឹង៖អ្នកស្រី ក្រូន ចន្ទ្រា ប្រែពីជំនួយការឃុំទៅជាមេឃុំ
អ្នកស្រី ក្រូន ចន្ទ្រា ជនជាតិដើមភាគតិចគ្រឹងកំពុងកាន់តួនាទីជាមេឃុំល្អក់សម្រាប់អាណត្តិ២។ ឃុំល្អក់ស្ថិតនៅក្នុងចំណោមឃុំសរុបចំនួន៧នៃស្រុកអូរជុំខេត្តរតនគិរី។ ឃុំល្អក់មានភូមិចំនួន៥និងមានប្រជាជនសរុបជាង៣ពាន់នាក់។ ដើម្បីមានភាពចុះសម្រុងជាមួយក្រុមការងារជាបុរសអ្នកស្រី រៀបចំផែនការយុទ្ធសាស្ត្រឲ្យបានគត់មត់។ ជាផែនការរបស់ឃុំរួមផ្សំនិងការត ាំងចិត្តខ្លួនឯងស្ត្រីមេឃុំវ័យជិត៤០ឆ្នាំរូបនេះប្ដេជ្ញាជម្រុញការសិក្សារៀនសូត្ររបស់យុវជនជនជាតិដើមភាគតិចឲ្យបានចប់ចុងចប់ដើម ជំនួសឲ្យការរៀបការវ័យក្មេង។ ជាមោទនភាពដែលឃុំល្អក់មានសិស្សជាប់បាក់ឌុបប្រមាណជា២០នាក់សម្រាប់ឆ្នាំសិក្សា២០២៣បន្ទាប់ពីបណ្ដាឆ្នាំមុនៗសិស្សជាប់បាក់ឌុបមានចំនួនតិចតួច។
12/22/2023 • 11 minutes, 42 seconds ជំនួសឲ្យការឈររងចាំ៖មជ្ឈមណ្ឌលស្នើសុំទិដ្ឋាការទៅបារាំងនិងអឺរ៉ុបលេចរូបរាង
ស្ថានទូតបារាំងប្រចាំនៅកម្ពុជាផ្លាស់ប្ដូររបៀបស្នើសុំទិដ្ឋាការថ្មី ដោយងាកមកបើកមជ្ឈមណ្ឌលទទួលពាក្យសុំទិដ្ឋាការនៅជាន់ទី៥នៃអគារវឌ្ឍនៈមានឈ្មោះថា TLS Contact។ មជ្ឈមណ្ឌលនេះជួយកាត់បន្ថយភាពស្មុគស្មាញមួយចំនួនសម្រាប់អ្នកស្នើសុំទិដ្ឋាការដើម្បីធានាផាសុកភាពអ្នកស្នើសុំ ខណៈការស្នើសុំទិដ្ឋាការភាគច្រើន គេតម្រូវឲ្យតម្រង់ជួរនៅខាងក្រៅរបងស្ថានទូតជាមួយនឹងភាពកកកុញលាយឡំដោយបរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
12/21/2023 • 9 minutes, 2 seconds ជំនួសឲ្យការឈររងចាំ៖មជ្ឈមណ្ឌលស្នើសុំទិដ្ឋាការទៅបារាំងនិងអឺរ៉ុបលេចរូបរាង
ស្ថានទូតបារាំងប្រចាំនៅកម្ពុជាផ្លាស់ប្ដូររបៀបស្នើសុំទិដ្ឋាការថ្មី ដោយងាកមកដាក់ដំណើរការមជ្ឈមណ្ឌលទទួលពាក្យសុំទិដ្ឋាការនៅជាន់ទី៥នៃអគារវឌ្ឍនៈមានឈ្មោះថា TLS Contact។ មជ្ឈមណ្ឌលនេះជួយកាត់បន្ថយភាពស្មុគស្មាញមួយចំនួនសម្រាប់អ្នកស្នើសុំទិដ្ឋាការដើម្បីធានាផាសុកភាព ខណៈការស្នើសុំទិដ្ឋាការភាគច្រើនគេតម្រូវឲ្យតម្រង់ជួរនៅខាងក្រៅរបងស្ថានទូតជាមួយនឹងភាពកកកុញលាយឡំដោយបរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
12/20/2023 • 9 minutes, 2 seconds លោក ហេង គឹមហុង៖ ការលើកកម្ពស់យុត្តិធម៌សង្គមគឺជាបេសកម្មជីវិតរបស់ខ្ញុំ
មានអាយុ២៨ឆ្នាំ លោក ហេង គឹមហុង ទើបជាប់ឆ្នោតជាប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជាសម្រាប់រយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៤ ដល់២០២៨។ យុវជនរូបនេះតែងតែសកម្មក្នុងការងារចុះល្បាតព្រៃ និងការងារសិទ្ធិមនុស្ស ដោយធ្លាប់ប្រឈមមុខនឹងចុងកាំភ្លើងជាច្រើនលើក។ ទោះជាយ៉ាងណា គឹមហុង អះអាងថា នឹងមិនបោះបង់ការងារនេះចោលឡើយ ដោយចាត់ទុកថា ការលើកកម្ពស់យុត្តិធម៌សង្គមគឺជាបេសកម្មជីវិតរបស់ខ្លួន។
12/20/2023 • 11 minutes, 25 seconds ប្រជានេសាទ៖ត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរនៅរដូវនេសាទឆ្នាំ២០២៣
ក្រសួងកសិកម្មបានប្រកាសឱ្យពលរដ្ឋទិញត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នៅច្រាំងទន្លេពីជ្រុងម្ខាងនៃគន្លងដាយត្រីលើដងទន្លេសាបក្នុងស្រុកស្រុកពញ ាឭ ខេត្តកណ្តាល មនុស្សម្នាជាច្រើនបានប្រញាយគ្នាតថ្លៃទិញត្រីសម្រាប់ធ្វើប្រហុកផ្អក។ ខ្លះទិញបានតាមបំណង និងខ្លះទៀតរអ៊ូថាត្រីថ្លៃ រកទិញមិនបានសោះ។ ប្រជានេសាទរអ៊ូថា ត្រីរៀលដែលជាប្រភេទត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរទេនៅឆ្នាំនេះ។ ប្រភេទត្រីដែលរកបានភាគច្រើនជាប្រភេទត្រីស្លឹកឬស្សី ដែលអាចលក់ចេញបានពី៦០០ទៅ៩០០រៀល នេះបើតាមប្រជានេសាទដែលវិទ្យុបារាំង RFI បានជួបសម្ភាស។
12/20/2023 • 8 minutes, 10 seconds បុណ្យណូអែល៖ពលរដ្ឋខ្មែរចូលរួមអបអរ ខណៈក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរសម្តែងក្តីបារម្ភ?
ថ្ងៃទី២៥ ធ្នូខាងមុខជាថ្ងៃបុណ្យណូអែលសម្រាប់ពលរដ្ឋអ្នកកាន់សាសនាគ្រិស្ត។ នៅកម្ពុជា ពលរដ្ឋដែលវិទ្យុបារាំង RFI បានជួបសម្ភាសន៍ក្នុងថ្ងៃទី១៨ ធ្នូបានកត់សម្គាល់ឃើញពីសន្ទុះកើនឡើននៃនិន្នាការអបអរពិធីបុណ្យណូអែល។ ពលរដ្ឋខ្មែរភាគច្រើនដែលកាន់សាសនាព្រះពុទ្ធបានអះអាងថា ខ្លួនបើកចិត្ តទូលាយ និងចូលរួមអបអរនឹងពិធីបុណ្យរបស់សាសនាគ្រិស្ត។ ចំណែកអ្នកជំនាញវប្បធម៌មើលឃើញថា សន្ទុះកើនឡើននៃនិន្នាការអបអរបុណ្យណូអែលអាចជាក្ដីបារម្ភសម្រាប់ក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរមួយចំនួន។ តែអ្នកជំនាញដដែលយល់ថា វាជារឿងចៀសមិនរួចឡើយនៅក្នុងដំណើរសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
12/19/2023 • 7 minutes, 9 seconds លោក ប៉ោយ ឈុនលី៖ខ្ញុំចង់ប្តូរពីគំនិតគាំទ្រសិល្បៈដោយអាណិតទៅជាការឃើញតម្លៃសិល្បៈ
ផ្ទាំងទស្សនីយភាព និងបទពិសោធន៍សិល្បៈដ៏សម្បូរបែបរួមមានគំនូរ ចម្លាក់ ល្ខោន ចម្រៀង សម្តែង តន្ត្រី នឹងរចនាម៉ូតនឹងត្រូវដាក់បង្ហាញនៅក្នុងមហោស្រពសិល្បៈជំនោរ - Art នៅទឹកដីប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៥ ដល់១៧ធ្នូ ឆ្នាំ២០២៣។ សិល្បៈករ ប៉ោយ ឈុនលីដែលជាអ្នកផ្តួចផ្តើមមហោស្រពសិល្បៈជំនោរ-Art បានប្រាប់ថា ព្រឹត្តិការណ៍សិល្បៈដ៏ធំនេះរៀបចំធ្វើឡើងដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្ យនៃសិល្បៈសម្បូរបែបនៅកម្ពុជា។ លើសពីនេះទៀត លោក ប៉ោយ ឈុនលី ប្តេជ្ញាផ្លាស់ប្តូរគំនិតពលរដ្ឋមួយចំនួន ដែលគាំទ្រសិល្បៈក្នុងស្រុកដោយសារការអាណិតយោគយល់ ទៅជាការគាំទ្រដោយសារឃើញតម្លៃស្នាដៃសិល្បៈវិញ។
12/14/2023 • 8 minutes, 2 seconds ហេតុអ្វីបានជាមានស្រ្តីតិចតួចជ្រើសយកអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា?
បញ្ហាស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានលើកយកទៅជជែកច្រើននៅក្នុងវេទិកាភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលរៀបចំដោយអង្គការយូនីស្កូ UNESCO នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ អ្នកចូលរួមភាគច្រើននៅក្នុងវេទិកាបានលើកឡើងថា ស្រ្តីប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជាមានតិចតួចបំផុតបើធៀបនឹងបុរស។ នៅក្នុងបញ្ហានេះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលក៏ដូចជាអង្គភាពសារព័ត៌មានផ្សេងៗត្រូវមានគោលនយោបាយលើកកម្ពស់ឲ្យស្រ្តីបានចូលបម្រើការងារផ្នែកព័ត៌មានឲ្យបានច្រើន៕
12/12/2023 • 11 minutes, 47 seconds លោកស្រី រតនៈ៖ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោ ក» ជាចំណុចផ្តើមបង្ហាញតម្លៃម្ហូបខ្មែរ
លោកស្រី រស់ រតនៈ ដែលគេស្គាល់នៅតាមបណ្តាញសង្គមថា «ចុងភៅណាក់» ឬ «Chef Nak» បានចាប់យកអាជីពក្នុងវិស័យចំអិនម្ហូបដោយគ្មានចំណេះនិងជំនាញនេះឡើយ។ លោកស្រី រស់ រតនៈគឺជាស្ត្រីខ្មែរដែលទទួលបានពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ពីកម្មវិធី Gourmand Award នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការស្រាវជ្រាវនិងការចងក្រងសៀវភៅធ្វើម្ហូបខ្មែរដែលមានចំណងជើងថា «សោយ»។ ចំពោះលោកស្រី រស់ រតនៈ ការទទួលស្គាល់លើឆាកអន្តរជាតិនេះគឺគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ក្នុងការបង្ហាញម្ហូបខ្មែរឱ្យពិភពលោកទទួលស្គាល់។
12/8/2023 • 15 minutes, 37 seconds ពលរដ្ឋផ្ដើមមិនទុកចិត្តសាច់បង្កកធូរថ្លៃនៅលើទីផ្សារ និងតាមអាហារដ្ឋាន?
នារយៈពេលចុងក្រោយនេះ មន្រ្តីបច្ចេកទេសបានការរកឃើញសាច់បង្កកដែលខូចគុណភាពនិងខុសច្បាប់ នៅតាមឃ្លាំងស្តុកសាច់ជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា មើលឃើញថា ភាគច្រើននៃសាច់បង្កកខ្វះគុណភាពទាំងនេះ អាចត្រូវបានចែកចាយនៅតាមអាហារដ្ឋាន ផ្សារ និងហាងប៊ូហ្វេដោយលក់ក្នុងតម្លៃថោក។ ក្រៅតែពីសំណូមពរឲ្យភាគីពាក់ព័ន្ធ រួមសហការទប់ស្កាត់ការចរាចរសាច់បង្កកខូចគុណភាពឲ្យបានឆាប់រហ័ស ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFIជួបសម្ភាសនៅថ្ងៃព្រហស្បត្តិ៍ទី៧ខែធ្នូនេះ បានបង្ហាញពីក្ដីបារម្ភពីផលលំបាកក្នុងការបែងចែករវាងសាច់បង្កមានគុណភាពល្អនិងសាច់បង្កកខូចគុណភាពដែលអាចមាននៅលើទីផ្សារ។ នៅចំពោះមុខនឹងក្ដីបារម្ភនេះ មន្រ្តីជាន់ខ្ពស់ ក.ប.ប បានណែនាំពីវិធីមួយចំនួនដែលពលរដ្ឋអាចកំណត់ចំណាំសាច់បង្កកខូចគុណភាពបាន។
12/7/2023 • 6 minutes, 51 seconds ធម្មយាត្រាដើរថ្មើរជើងរបស់សង្គមស៊ីវិលដើម្បីសិទ្ធិមនុស្សត្រូវអាជ្ញាធរខេត្តសៀមរាបរារាំង
ក្រុមអង្គការសង្គមស៊ីវិលបានធ្វើធម្មយាត្រាដើរដោយថ្មើរជើង ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងលើកកម្ពស់សីលធម៌សង្គមជាដើម។ ធម្មយាត្រានេះ បានចាប់ផ្ដើមពីខេត្តសៀមរាប ឆ្ពោះមកទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ។ ប៉ុន្តែធម្មយាត្រាដំបូងដែលចាប់ផ្ដើមពីខេត្តសៀមរាបធ្វើទៅមិនរលូនឡើយ ដោយសារអាជ្ញាធរខេត្តសៀមរាបចេញមករារាំង។ ការរារាំងនេះ ក្រោមហេតុផលថា ពុំបានសុំច្បាប់អនុញ្ញាត ខណៈសង្គមសុីវិលវិញបានអះអាងថា ពួកគេបានធ្វើការជូនដំណឹងទៅអាជ្ញាធរហើយ៕
12/6/2023 • 11 minutes, 44 seconds និទ្ទេសA សាំ ស្រីថន៖ បំណងរៀនពេទ្យតែគ្មានលទ្ធភាពបានត្រឹមគ្រូបង្រៀន
កញ្ញា សាំ ស្រីថន គឺជាសិស្សប្រឡងជាប់និទ្ទេសAម្នាក់ក្នុងចំណោមនិទ្ទេសAតែ២នាក់គត់នៅវិទ្យាល័យប្រមូលព្រហ្ម ស្រុកព្រះស្តេច ខេត្តព្រៃវែង នាសម័យប្រឡង៦វិច្ឆិកា២០២៣។ ស្រីថន គឺជាកូនស្រីពៅរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយជិត២០ឆ្នាំមកហើយ។ ឪពុករបស់នាងបានចែកផ្លូវជីវិតជាមួយម្តាយនាងតាំងពីស្រីថននៅផ្ទៃម្តាយ។ បច្ចុប្បន្ននេះ ស្រីថនរស់នៅជាមួយម្តាយនិងក្មួយម្នាក់ដែលបងរបស់នាងយកមកឲ្យជួយចិញ្ចឹម។ ក្នុងចំណោមបងប្អូនសរុប៦នាក់ គឺមិនមាននណាម្នាក់មានជីវភាពធូរធារនោះឡើយ។ នាងនិងម្តាយរស់នៅលើផ្ទះដំបូលសង្កសីទំហំ៣គុណ៤ម៉ែត្រ លើដីភូមិមួយកន្លែង ដែលជីតារបស់នាងឲ្យនៅបណ្តោះអាសន្ន ខណៈដីស្រែត្រូវដាក់បញ្ចាំយកលុយព្យាបាលជំងឺ។
12/6/2023 • 6 minutes, 3 seconds កិច្ចសន្ទនាស្ដីពីបញ្ហាសិទ្ធិមនុស្សជាប្រធានបទក្ដៅម ុនថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានរៀបចំឲ្យមានកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ នៅព្រឹកថ្ងៃទី០៤ខែធ្នូនេះ មុនថ្ងៃនៃការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់។ កិច្ចសន្ទនានេះ គេឃើញមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈនៅក្នុងកិច្ចសន្ទនានេះ សង្គមស៊ីវិលបានកត់សម្គាល់ឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានការធ្លាក់ចុះ ប៉ុន្តែភាគីរដ្ឋាភិបាលវិញថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ៕
12/4/2023 • 8 minutes, 32 seconds ឆាកប្រគុំតន្រ្តី និងស្តង់លក់ទំនិញជាច្រើនចាប់ផ្ដើមដំឡើងត្រៀមបុណ្យអុំទូក
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តធ្វើរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្រោយពីខកខានប្រារព្ធធ្វើអស់ប៉ុន្មានឆ្នាំមកហើយ ដោយសារបញ្ហាកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។ ដើម្បីត្រៀមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គេកត់សម្គាល់ឃើញមានឆាកប្រគុំតន្រ្តី ស្តង់លក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត ចាប់ផ្ដើមដំឡើងព្រោងព្រាតក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ ខណៈឆ្នាំនេះគេជឿជាក់ថានឹងមានមនុស្សមកដើរលេងកម្សាន្តច្រើន៕
11/22/2023 • 7 minutes, 27 seconds បណ្ឌិត ញ៉េប ទីណាត៖ «គុណតម្លៃជាខ្មែរ»ចងចិត្តខ្ញុំមិនឲ្យវិលទៅនៅបរទេសវិញ
កំព្រាឪពុកតាំងពីមិនទាន់ឃើញពន្លឺថ្ងៃ គ្រាដែលម្តាយធ្លាក់ខ្លួនពិការដោយសារគ្រាប់កាំភ្លើងខ្មែរក្រហម នោះមិនមែនជាឧបសគ្គរារាំងការសិក្សារបស់លោក ញ៉េប ទីណាត ឡើយ។ មានអាយុជាង៤០ ឆ្នាំកូនកសិករមកពីខេត្តពោធិ៍សាត់រូបនេះ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកទេសចរណ៍ពីប្រ ទេសញ៉ូហ្សឺលែន ក្រោយមានសញ្ញាបត្រអនុណ្ឌិតផ្នែកអប់រំនៅកម្ពុជា និងទំនាក់ទំនងអន្តរជាតិពីប្រទេសជប៉ុន។ ទោះជាបានសិទ្ធិរស់នៅ និងមានការងារជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យល្បីឈ្មោះនៅប្រទេសញ៉ូហ្សឺលែនហើយ ប៉ុន្តែ បណ្ឌិត ញ៉េប ទីណាត បានជាប់អន្ទាក់នឹងពាក្យថា«គុណតម្លៃជាខ្មែរ» ទើបលោកសម្រេចចិត្តនៅបន្តការងារជាអគ្គនាយករងសាលារៀនខេមហ្វឺស។
11/8/2023 • 12 minutes, 7 seconds បាក់ឌុប៖អ្នកចេះជាប់ខណៈជំនឿនៅតែជារឿងប្រកាន់ខ្ជាប់
មួយថ្ងៃមុនការប្រឡងមកដល់នៅថ្ងៃទី៦ខែវិច្ឆិកាស្អែកសិស្សថ្នាក់ទី១២គេបាននាំគ្នាបំលាស់ទីមួយកន្លែងទៅមួយកន្លែដើម្បី មើលឈ្មោះ មើលលេខតុ លេខបន្ទប់និងមណ្ឌលដែលខ្លួនត្រៀមប្រឡងជាដើម។ មិនខុសពីរាល់ឆ្នាំទម្លាប់មួយគេចោលមិនបានគឺការបួងសួងសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី។ សិស្សានុសិស្សមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសគឺក្នុងដៃរបស់ពួកគេមានកាន់ផ្កាឈូក ទៀន ធូប ផ្លែឈើ បង្អែមនំនែកជាដើមបានលើកឡើងថា វត្តមានរបស់ពួកគេនៅទីកន្លែងសក្ការៈគោរពបូជានេះដើម្បីសុំសេចក្ដីសុខផ្លូវចិត្តមិនមែនបួងសួងដើម្បីឲ្យបានប្រឡងជាប់នោះទេ។
11/5/2023 • 8 minutes, 47 seconds បាក់ឌុប៖អ្នកចេះគឺជាប់ខណៈជំនឿនៅតែជារឿងប្រកាន់ខ្ជាប់
មួយថ្ងៃមុនការប្រឡងមកដល់នៅថ្ងៃទី៦ខែតុលាស្អែកសិស្សថ្នាក់ទី១២គេបាននាំគ្នាបំលាស់ទីមួយកន្លែងទៅមួយកន្លែដើម្បី មើលឈ្មោះ មើលលេខតុ លេខបន្ទប់និងមណ្ឌលដែលខ្លួនត្រៀមប្រឡងជាដើម។ មិនខុសពីរាល់ឆ្នាំទម្លាប់មួយគេចោលមិនបានគឺការបួងសួងសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី។ សិស្សានុសិស្សមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសគឺក្នុងដៃរបស់ពួកគេមានកាន់ផ្កាឈូក ទៀន ធូក ផ្លែឈើ បង្អែមនំនែកជាដើមបានលើកឡើងថា វត្តមានរបស់ពួកគេនៅទីកន្លែងសក្ការៈគោរពបូជានេះដើម្បីសុំសេចក្ដីសុខផ្លូវចិត្តមិនមែនបួងសួងដើម្បីឲ្យបានប្រឡងជាប់នោះទេ។
11/5/2023 • 8 minutes, 47 seconds លោក ឈឹម សុធី ជាវិចិត្រករគំនូរ តែលោកមានទេពកោសល្យចំនួន២
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឈឹម សុធី ជាវិចិត្រករគំនូរល្បីឈ្មោះម្នាក់ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ឈឹម សុធី មានទេពកោសល្យចំនួន២ គឺជាវិចិត្រករគំនូរផង និងជាអ្នកលេងភ្លេងផង។ ប៉ុន្តែបច្ចុប្បន្នលោកបានចាប់អាជីពជាវិចិត្រករគំនូរ ដោយបោះបង់ការលេងភ្លេងចោល ពីព្រោះគំនូរអាចរកចំណូលបានច្រើនជាង។ ក្រៅពីវិចិត្រករគំនូរ បច្ចុប្បន្នលោកក៏ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
រ៉េន សុខពេជ្រ៖ពេលចេញធ្វើការគេឲ្យតម្លៃទៅលើចំណេះពិតមិនមែនសញ្ញាបត្រ
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនឹងចូលមកដល់ក្នុងថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣។ លោក រ៉េន សុខពេជ្រ ជាយុវជនម្នាក់ស្ថិតក្នុងចំណោមយុវជន១១នាក់ដែលទទួកបាននិទ្ទេសA កាល១០ឆ្នាំមុនបានចូលខ្លួនមកចែករំលែកគន្លឹះនៃការរៀនសូត្រ។ ១០ឆ្នាំមុនក្នុងឆ្នាំ២០១៤ កម្ពុជាស្គាល់ការកែទម្រង់វិស័យអប់រំ ជាពិសេសកំណែទម្រង់លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិលើកដំបូង។ បើតាម រ៉េន សុខពេជ្រ ដំណើរការប្រឡងកាន់តែសុក្រិត្យអ្នកដែលទទួលបានផល«គឺយើងម្នាក់ៗព្រោះនៅពេលឡើងដល់ថ្នាក់សកល ឬពេលចេញធ្វើការគេឲ្យតម្លៃទៅលើចំណេះដឹងពិត មិនមែនសញ្ញាបត្រតែមួយមុខនោះទេ»។
11/2/2023 • 10 minutes, 29 seconds បញ្ហាពលរដ្ឋបង់រំលស់ជាមួយបុរីពិភពថ្មី៖ សាលាក្រុងហៅភាគីទាំងសងខាងចូលតុចរចា
បញ្ហាពលរដ្ឋដែលបង់រំលស់ផ្ទះជាមួយបុរីពិភពថ្មី ហើយឈានដល់ការតវ៉ា ត្រូវបានសាលាក្រុងភ្នំពេញហៅភាគីទាំងសងខាងចូលតុចរចាគ្នា ដើម្បីស្វែងដំណោះស្រាយនៅថ្ងៃទី៣១តុលានេះ។ ក្រោយចូលតុចរចាគ្នា ខាងភាគីក្រុមហ៊ុនបានយល់ព្រមទទួលយកសំណើចំនួន៣ចំណុចក្នុងចំណោម៥ចំណុចដែលតំណាងពលរដ្ឋបានស្នើ។ ការចរចាគ្នានេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋដែលរំលស់ផ្ទះជាមួយបុរីពិភពថ្មីបានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឲ្យម្ចាស់បុរីគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។
11/1/2023 • 9 minutes, 58 seconds លោក ឃុន រតន: ពីអ្នករត់តុតស៊ូរៀនចប់បណ្ឌិតនៅបរទេស
លោក ឃុន រតន: កំពុងត្រៀមទទួលសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យមួយនៅប្រទេសអាឡឺម៉ង់។ និក្ខេបទរបស់និស្សិតវ័យ៣៥ឆ្នាំរូបនេះ គឺទស្សនៈប្រឆាំងវៀតណាមក្នុងចំណោមឥស្សរជននយោបាយរបស់កម្ពុជា។ មុននឹងទទួលបានលក្ខខណ្ឌសិក្សាថ្នាក់បណ្ឌិតលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដល់ទៅ៣ជំនាញបន្តបន្ទាប់គ្នាគឺមួយមុខជំនាញរៀននៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និង២ជំនាញទៀតរៀននៅប្រទេសអាឡឺម៉ង់។
11/1/2023 • 8 minutes, 34 seconds ពលរដ្ឋរំលោះផ្ទះទាមទារឱ្យម្ចាស់បុរីផ្អាកការរឹបអូស និងគោរពតាមកិច្ចសន្យាទិញលក់
ក្រុមពលរដ្ឋដែលរំលោះផ្ទះជាមួយបុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ ដើម្បីទាមទារឱ្យម្ចាស់បុរីចេញមកចរចារ និងគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញ ជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។ នៅពីមុខការិយាល័យលក់ តំណាងពលរដ្ឋស្រែកទាមទារឱ្យភាគីបុរីចេញមកចរចារដើម្បីរកដំណោះស្រាយដោយមិនត្រូវឆ្លើយតបមកអតិថិជនថា មិនទទួលខុសត្រូវឡើយ។ ក្នុងចំណោមពលរដ្ឋដែលម្ចាស់បុរីរឹបអូសផ្ទះអស់ ពួកគេអះអាងថា មិនអាចទទួលយកបានឡើយ ត្បិតលុយដែលពួកគេខិតខំបង់ត្រូវម្ចាស់បុរីយកខ្ទេចគ្មានសល់ ខណៈពួកគេត្រៀមចេញមកតវ៉ាបន្ថែមប្រសិនបើគ្មានដំណោះស្រាយ។
10/27/2023 • 14 minutes, 6 seconds លោក តាក ម៉េងហ៊ាង ជាកូនខ្មែរភៀសខ្លួន ក្លាយជាសមាជិកសភានៅអូស្រ្តាលី
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក តាក ម៉េងហ៊ាង ជាកូនខ្មែរម្នាក់ដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីនៅកុមារភាពជាមួយគ្រួសារ។ បច្ចុប្បន្នកូនខ្មែរ-អូស្រ្តាលីរូបនេះបានជាប់ឆ្នោតក្លាយជាសមាជិកសភានៅរដ្ឋវិចតូរីយ៉ា ប្រទេស អូស្រ្តាលី។ ក៏ប៉ុន្តែកិច្ចការងារនយោបាយ និងក្លាយជាសមាជិកសភានៅប្រទេសអូស្រ្តាលីនេះ លោក តាក ម៉េងហ៊ាង ថាមិនមែនជាក្ដីស្រមៃរបស់លោកកាលពីនៅកុមារភាពនោះឡើយ។
10/26/2023 • 11 minutes, 21 seconds លោកស្រី ជាង ម៉េងជូ៖ ខ្ញុំមិនហ៊ានស្រមៃថាប្រឡងបាននិទ្ទេសA
លោកស្រី ជាង ម៉េងជូ ទើបប្រឡងបញ្ចប់ការសិក្សារយៈពេល២ឆ្នាំដោយទទួលបាននិទ្ទេសA ក្នុងចំណោមនិស្សិតបរទេសជាច្រើននាក់ លើមុខជំនាញព្យាបាលមាត់ធ្មេញពីប្រទេសអាឡឺម៉ង់។ ទន្តបណ្ឌិត ឯកទេស វ័យ៣៣ឆ្នាំរូបនេះ គឺជាសហស្ថាបនិក មន្ទីរព្យាបាលមាត់-ធ្មេញ ខ្វលីធូសដែលបង្កើតឡើងកាលពីឆ្នាំ២០២០។
10/25/2023 • 9 minutes, 2 seconds លោក ហ៊ួត លាង៖ជោគជ័យនៃការចិញ្ចឹមគោពឹងលើទីផ្សារ
ចាប់ផ្តើមពីគោ៧ក្បាលកើនដល់រាប់ពាន់ក្បាលដោយប្រើពេល៨ឆ្នាំ។ នេះគឺជាបទពិសោធន៍របស់លោក ហ៊ួត លាង។ កសិករនៅខេត្តត្បូងឃ ្មុំរូបនេះ ងាកមកចាប់មុខរបរចិញ្ចឹមគោយកសាច់ និងគោយកកូនទទួលបានជោគជ័យខ្លាំង ដោយក្នុងមួយថ្ងៃៗ លក់គោចេញបាន១០ក្បាល កាលពីមុនឆ្នាំ២០២៣។ ប៉ុន្តែឆ្នាំនេះ លោកនិយាយថា ចង់បោះបង់មុខរបរនេះចោល ដោយសារតែសាច់គោនាំចូលផ្តួល ទីផ្សារគោខ្មែរ ងើបលែងរួច។
10/21/2023 • 6 minutes, 40 seconds អ្នកឧកញ៉ា គួច ម៉េងលី៖ គ្មានទេផ្លូវកាត់ទៅរកភាពជោគជ័យ
«គ្មានឡើយផ្លូវកាត់ ទៅរកភាពជោគជ័យ»។ នេះជាសាររបស់អ្នកឧកញ៉ា គួច ម៉េងលី ផ្ដាំផ្ញើទៅយុវជនមួយចំនួន ដែលចង់ឆាប់មានបានក្នុងរយៈពេលខ្លី តាមរយៈការវិនិយោគឬការចំណាយប្រាក់ចូលរួមកម្មវិធីបណ្ដុះបណ្ដាលជោគជ័យដែលគ្មានលក្ខណៈប្រាកដនិយមនិងគ្មានច្បាប់ទម្លាប់មួយចំនួន។ អ្នកឧកញ៉ាកត់សម្គាល់ថា មនុស្ស៨០%ហើយ ដែលបរាជ័យដោយប្រើវិធីសាស្រ្តផ្លូវកាត់ទាំងនេះ។ តាមអ្នកឧកញ៉ា គួច ម៉េងលី ក្នុងករណីច្រើនលើសលប់ ភាពជោគជ័យគឺត្រូវសម្រេចដោយសន្សឹមៗ តាមរយៈការសិក្សាតស៊ូរៀនសូត្រ ក្នុងបទពិសោធជីវិតជាក់ស្ដែង។ នេះក៏ជាខ្លឹមសារដែលមានក្នុងសៀវភៅ «ផ្លូវកាត់» ដែលអ្នកឧកញ៉ានឹងសម្ពោធក្នុងពេលឆាប់ៗនេះផងដែរ៕
10/20/2023 • 5 minutes, 55 seconds លោក អុល សុភាព៖ គេចាប់ផ្ដើមទទួលស្គាល់ស្នាដៃខ្ញុំពេលធ្វើរូបចម្លាក់មេទ័ពសម័យអង្គរ
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិតលោក អុល សុភាព ជាម្ចាស់សិប្បកម្មជាងចម្លាក់ដែលមានឈ្មោះថា «សុភាពខ្មែរ»។ ក្នុងនាមជាជាងចម្លាក់មួយរូប លោក អុល សុភាព បានអះអាងថា ស្នាដៃចម្លាក់របស់លោក ចាប់ផ្ដើមមានគេទទួលស្គាល់ និងគាំទ្រមកទល់សព្វថ្ងៃនេះ គឺបន្ទាប់ពីលោកបានធ្វើរូបចម្លាក់មេទ័ពក្នុងសម័យអង្គរនៅព្រះបរមរាជវាំង និងថ្មីៗនេះធ្វើរូបចម្លាក់ព្រហ្មមុខ៤នៅព្រលានយន្តហោះថ្មីខេត្តសៀមរាប។
10/20/2023 • 9 minutes, 42 seconds លោក ផែង ហេង៖ ខ្ញុំចង់ធ្វើមេធាវីសាមញ្ញម្នាក់បើប្រព័ន្ធយុត្តិធម៌កម្ពុជាមហាជនគាំទ្រ
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិត លោក ផែង ហេង ជាមេធាវីម្នាក់នៅកម្ពុជា។ លោក ផែង ហេង ជាមួយប្អូនជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចនៅក្នុងសម័យខ្មែរក្រហម តែដោយសារកិច្ចខិតខំប្រឹងប្រែង និងការព្យាយាម ទើបធ្វើឲ្យជីវិតរបស់លោកមានភាពប្រសើរមកទល់សព្វថ្ងៃនេះ។ ទៅថ្ងៃអនាគត លោក ផែង ហេង ចង់ធ្វើមេធាវីសាមញ្ញម្នាក់ ដោយមិនចង់បានងារជាឯកឧត្តមឡើយ ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគាំទ្រដោយមហាជន។
10/19/2023 • 16 minutes, 35 seconds អាជីវករលក់ដូរមុខច្រកព្រំដែនជាំ ត្អូញត្អែរថាលក់មិនសូវដាច់
ធ្លាប់តែមានអ៊ូអរនៅត្រង់ចំណុចច្រកព្រំដែនអន្តរជាតិជាំស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ តែនាពេលនេះប្រែជាស្ងប់ស្ងាត់មិនសូវមានពលរដ្ឋទាំងខ្មែរ ទាំងថៃចេញចូលឡើយ ខណៈសកម្មភាពដឹកទំនិញវិញក៏មិនសូវមម៉ាញឹកថែមទៀត។ បើក្រឡេកទៅស្តាប់ការលើកឡើងរបស់អាជីវករខ្មែរលក់ដូរនំចំណីចំពីមុខច្រកព្រំដែន ពួកគេនាំគ្នាត្អូញត្អែរថា លក់មិនសូវដាច់ឡើយ។បញ្ហានេះអាជីវករយល់ថា អាចដោយសារតែកត្តាសេដ្ឋកិច្ច និងច្បាប់ថ្មីដែលភាគីថៃដាក់ចេញដោយតម្រូវឱ្យពលរដ្ឋប្រើប្រាស់លិខិតឆ្លងដែនដើម្បីអាចចូលមកទឺកដីខ្មែរ។
10/18/2023 • 8 minutes, 32 seconds ពលរដ្ឋរស់នៅក្នុងបុរីរអ៊ូរឿងទឹកជំនន់ដែលប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ
ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងបុរីពិភពថ្មីកំបូលរអ៊ូរទាំចំពោះការជន់លិចទឹកស្ទើរាល់ថ្ងៃ បន្ទាប់ពីភ្លៀងតែមួយមេធំ ខណៈប្រព័ន្ធលូរំដោះទឹកក៏ហូរយឺតយ៉ាវដែលបង្កឱ្យមានការជន់លិចជាច្រើនថ្ងៃ។ ពលរដ្ឋទាំងនោះលើកឡើងស្រដៀងគ្នាថា ការដែលទឹកបន្តជន់លិចជាច្រើនថ្ងៃបែបនេះ បានបង្កផលប៉ះពាល់ច្រើនទាំងការរស់នៅ និងការរកស៊ីប្រចាំថ្ងៃ ខណៈពលរដ្ឋខ្លះអះអាងថា ការលក់ដូររបស់ពួកគេមិនសូវកាក់កបទៅវិញ។
10/17/2023 • 8 minutes, 48 seconds លោក ឌី ថេហូយ៉ា៖ ទៅថ្ងៃអនាគតខ្ញុំមានផែនការចំនួន៣ដើម្បីបំពេញក្ដីស្រមៃ
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់។ លោក ឌី ថេហូយ៉ា ជាមនុស្សម្នាក់ដែលប្រឡូកធ្វើកិច្ចការងារសង្គម និងសិទ្ធិមនុស្សនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ខណៈបច្ចុប្បន្នលោកជាអ្នកការពារសិទ្ធិពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។ សម្រាប់ជីវិតខ្លួនឯងវិញ ទៅថ្ងៃអនាគតលោក ឌី ថេហូយ៉ា មានផែនការចំនួន ៣ ត្រូវធ្វើដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ។
10/12/2023 • 16 minutes, 9 seconds អ្នកទិញលក់ត្រី៖ឱកាសបើកនេសាទនឹងធ្វើឲ្យពលរដ្ឋសំបូរត្រីធម្មជាតិហូបនិងធូរថ្លៃ
រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានប្រាប់អ្នកនេសាទពីរដូវបើកនេសាទឆ្នាំ២០២៣-២០២៤ សម្រាប់ខេត្តដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខនិងខេត្តដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។ បន្ទា ប់ពីទទួលបានការជូនដំណឹងនេះ អ្នកទិញ-លក់ត្រីប្រចាំគីឡូម៉ែត្រលេខ៩លើកឡើងថា អំឡុងពេលបើកនេសាទ ពលរដ្ឋនឹងសំបូរត្រីធម្មជាតិហូបនិងធូរថ្លៃ ខណៈបច្ចុប្បន្នត្រីចិញ្ចឹមឬនាំចូលកំពុងវាយកលុកទីផ្សារ។ តាមការស្រាវជ្រាវរបស់រដ្ឋបាលជលផល ក្នុងរយៈពេលមួយឆ្នាំៗពលរដ្ឋម្នាក់ ហូបសាច់ត្រីអស់ប្រហែល៦៣គីឡូក្រាម។
10/4/2023 • 9 minutes, 51 seconds លោក យន់ សំណាង៖ត្រីកែច្នៃរបស់ខ្ញុំមានការគាំទ្រដោយសាររស់ជាតិ
លោក យន់ សំណាង ជាម្ចាស់សិប្បកម្មកែច្នៃត្រីជ្រកក្រោមយីហោសំណាង សុធា ដែលមានទីតាំងស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ សុធាគឺជាឈ្មោះប្រពន្ធ សំណាងជាឈ្មោះប្ដី។ មានន័យថា សិប្បកម្មកែច្នៃត្រីងៀតយីហោ សំណាង សុធា កើតឡើងដោយសារតែកម្លាំងរួមគ្នារវាងប្ដីប្រពន្ធមួយគូនេះ។ គិតមកដល់ពេលនេះសិប្បកម្មកែច្នៃត្រី សំណាង សុធា មានអាយុកាល១៥ ឆ្នាំ។ លោក យន់ សំណាង ប្រាប់ថា សិប្បកម្មកែច្នៃត្រីរបស់លោកមានការគាំទ្រដោយសាររស់ជាតិនិងគុណភាពអនាម័យដែលអាចទទួលយកបានពីអ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះរស់ជាតិត្រីរបស់លោកបានទៅដល់មាត់ពលរដ្ឋខ្មែរដែលរស់នៅកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ អូស្ត្រាលីជាដើម។
9/26/2023 • 6 minutes, 54 seconds អ្នកកែច្នៃឈោងចាប់ទីផ្សារអឺរ៉ុបដើម្បីនាំចេញផលិតផលសម្រេចនៅឆ្នាំ២០២៤
តិចឬច្រើនភាគីពាក់ព័ន្ធបង្ហាញក្ដីសង្ឃឹមរួមគ្នាថា គេអាចនាំចេញផលិតផលជលផលកែច្នៃរួចទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៤ខាងមុខ។ ជាក់ស្ដែងកន្លែងកែច្នៃត្រីទីឡាព្យាទៅជាផលិតផលសម្រេចច្រើនប្រភេទដែលមានឈ្មោះថា ខេមបូឌា ហ្វ្រេស ហ្វាម កំពុងសំរិតសំរាងកែច្នៃគុណភាពនិងសុវត្ថិភាពដើម្បីនាំផលិតផលរបស់ខ្លួនទៅអឺរ៉ុបនៅពេលខាងមុខ បន្ទាប់ពីចែចូវទីផ្សារជប៉ុនរួចនិងរងចាំចម្លើយយល់ព្រមពីគេប៉ុណ្ណោះ។ ខេមបូឌា ហ្វ្រេស ហ្វាមនេះកំពុងឈរជើងនៅស្រុកពញាឮ ខេត្តកណ្ដាលបង្កើតនៅឆ្នាំ២០១៧។ មិនត្រឹមតែមានតួនាទីកែច្នៃប៉ុណ្ណោះទេ វារីប្បកម្មមួយនេះមានតួនាទីចិញ្ចឹមត្រីទីឡាព្យាដើម្បីបំរើឲ្យការកែច្នៃរបស់ខ្លួនថែមទៀតផង។
9/26/2023 • 11 minutes, 6 seconds សហគ្រាស៤នឹងហោះទៅប៉ារីសនៅខែតុលាស្វែងរកដៃគូពាណិជ្ជកម្មជាស្ពានចម្លងនាំចេញ
សហគ្រាសក្នុងស្រុកចំនួន៤នឹងហោះទៅទីក្រុងប៉ារីសនៅខែក្រោយ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់ជាច្រកនាំចេញផលិតផលជលផលកែច្នៃទៅកាន់ទីផ្សារបារាំង។ សហគ្រាសទាំង៤នោះរួមមានៈ Cambodia Fresh Farm ដែលដើរតួនាទីកែច្នៃត្រីទីឡាព្យា សហគ្រាសខនហ្វីរេលដែលកែច្នៃប្រហុកសាច់ទៅជាម្ស៉ៅប្រហុក សហគ្រាសផលិតទឹកត្រីកំពតង៉ូវ ហេង និងសហ គ្រាសទឹកត្រី លាង ឡេង។ ដំណើរស្វែងរកទីផ្សារនៅស្រុកអាគាំងនាខែក្រោយនេះធ្វើឡើងតាមរយៈគម្រោងCAPFish របស់អង្គការUNIDOសហការជាមួយរដ្ឋបាលជលផលដែលផ្ដល់ថវិកាគាំទ្រដោយសហភាពអឺរ៉ុប។
9/25/2023 • 1 hour, 5 minutes, 52 seconds អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់កំពុងមានការចាប់អារម្មណ៍ក្រោយជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់ចូលរួមផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមរយះបណ្ដាញសង្គម។ ក្រោយពីបោះបង់អាជីពជាអ្នកសរសេរ ព័ត៌មាន និងអានព័ត៌មាន អ្នកស្រី ម៉ូលីនី បានងាកមកធ្វើការងារផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ហើយត្រូវបានសាធារណជនស្គាល់ និងគាំទ្រអ្នកស្រីផងដែរ។
9/22/2023 • 15 minutes, 20 seconds អ្នករកស៊ីតូចតាចសាទរពេលដឹងថារដ្ឋាភិបាលថ្មីសម្រេចផ្អាកលែងឲ្យទៅចុះបញ្ជី
ថ្មីៗនេះរដ្ឋាភិបាល ថ្មីបានសម្រេចឲ្យផ្អាកលែងឲ្យមានការបំពេញបែបបទរដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ក្នុងការចុះបញ្ជីចំពោះប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនៅច្រកចេញចូលតែមួយ។ បើតាមរដ្ឋាភិបាល ការសម្រេចផ្អាកនេះ គឺដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនេះ។ ការសម្រេចនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញការសប្បាយចិត្តផងដែរ បើទោះបីជាពួកគេមិនសូវជាដឹងអំពីព័ត៌មាននេះពីមុនមកក៏ដោយ។
9/20/2023 • 7 minutes, 53 seconds លោក ប៉ិច បូឡែន ៖បើគិតតែលើប្រាក់ចំណេញគួរកុំមកវិនិយោគវិស័យអប់រំ
ការវិនិយោគលើវិស័យអប់រំគឺត្រូវការពេលយូរដើម្បីទទួលបានជោគជ័យ និង ប្រាក់ចំណេញ។ នេះជាការលើកឡើងរបស់ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វ៉េស្ទឡាញន៍។ បច្ចុប្បន្នសាខារបស់វ៉េស្ទឡាញន៍គ្រុប បានកើនដល់ ជិត២០សាខានៅភ្នំពេញ តែឧកញ៉ារូបនេះ អះអាងថា លោកបានចាយពេលវេលាមិនតិចឆ្នាំឡើយ។ តើលោកឧកញ៉ា ប៉ិច បូឡែន ជានរណា បានជាលោកអាចធ្វើឲ្យវិស័យអប់រំផ្នែកឯកជនមួយនេះឈរជើងបានយ៉ាងរឹងម៉ាំ?
9/20/2023 • 7 minutes, 13 seconds លោក គាត សុគីម៖ បោះបង់ការងារជាអ្នកបកប្រែងាកមកបើកបង្រៀនឧបករណ៍ភ្លេង
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក គាត សុគីម នាយកសាលាភ្លេងមិត្តតន្រ្តី។ លោក គាត សុគីម សុខចិត្តបោះបង់ការងារជាអ្នកបកប្រែ ហើយងាកមកបើកសាលាបង្រៀនភ្លេងដែលមានឈ្មោះថា «សាលាភ្លេងមិត្តតន្រ្តី»។ ការបោះបង់ការងារជាអ្នកបកប្រែនេះ មិនបានធ្វើឲ្យលោកស្ដាយក្រោយឡើយ ដោយសារការបើកបង្រៀនភ្លេង ទាំងភ្លេងសម័យទាំងភ្លេងខ្មែរបុរាណនេះ ក៏ជាចំណង់ចំណូលចិត្តរបស់លោកផងដែរ។
9/18/2023 • 12 minutes, 30 seconds សាធារណជនសម្រុកចូលទស្សនាស្ថានទូតបារាំងក្នុងថ្ងៃទិវាបេតិកភណ្ឌ
នៅថ្ងៃសៅរ៍នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាអគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំង បានបើកឲ្យសាធារណជនចូលទស្សនាដោយសេរី ចំថ្ងៃនៃទិវាបេតិកភណ្ឌ។ សម្រាប់ស្ថានទូតបារាំង នៅតែជាទីចាប់អារម្មណ៍របស់សាធារណជនទាំងខ្មែរនិងបរទេស ដោយសារនៅទីនេះមានព្រៃឈើធម្មជាតិ និងដើមឈើធំៗ។ ប៉ុន្តែសម្រាប់អគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំងវិញ ហាក់ពុំសូវមានសាធារជនចាប់អារម្មណ៍ចូលទស្សនាច្រើនដូចស្ថានទូតបារាំងឡើយ ដោយសារនៅទីនេះ ទើបតែបើកឲ្យសាធារជនចូលទស្សនាជាលើកដំបូង។
9/17/2023 • 11 minutes, 16 seconds ឧបករណ៍ភ្លេងខ្មែរ៖ មិនមែនគ្មានអ្នកស្រលាញ់ តែដោយសារមិនសូវស្គាល់
សាលាភ្លេងមិត្តតន្ត្រី ជាសាលាភ្លេងមួយកន្លែង ដែលមានការបង្រៀនទាំងផ្នែកឧបករណ៍ភ្លេងសម័យ និងឧបករណ៍ភ្លេងខ្មែរបុរាណ។ បើតាមនាយកសាលាភ្លេងមិត្តតន្ត្រី ការនិយមចូលចិត្តឧបករណ៍ភ្លេងទាំងសម័យ ទាំងបុរាណ មានប្រហាក់ប្រហែលគ្នា ហើយសម្រាប់ឧបករណ៍ភ្លេងខ្មែរ មិនមែនគ្មានអ្នកស្រលាញ់នោះទេ តែដោយសារភាគច្រើនមិនសូវស្គាល់ឧបករណ៍ភ្លេងបុរាណខ្មែរទាំងនោះ។
9/15/2023 • 8 minutes, 47 seconds បណ្ឌិត ឌុច ដារិន្ទ៖ ខ្ញុំសម្រេចចិត្តមករស់នៅកម្ពុជាវិញដោយសារតែម្ហូបអាហារ
លោកបណ្ឌិត ឌុច ដារិន្ទ បានរៀនចប់ថ្នាក់បណ្ឌិតដល់ទៅ២មុខជំនាញ គឺជំនាញសេដ្ឋកិច្ច និងជំនាញច្បាប់ នៅសាកលវិទ្យារដ្ឋផ្លរីដាសហរដ្ឋអាមេរិក ខណៈសញ្ញាបត្រអនុបណ្ឌិតមានរហូតដល់ទៅ៤មុខជំនាញ រាប់ទាំងរៀននៅអង់គ្លេស។ រស់នៅជាង១០ឆ្នាំ និងមានការងារល្អធ្វើនៅសហអាមេរិកហើយ តែកូនខ្មែរអាយុជាង៤០ឆ្នាំរូបនេះ នៅតែសម្រេចចិត្តវិលមកកម្ពុជាវិញ ពីព្រោះតែមិនអាចបំភ្លេចបាននូវរស់ជាតិម្ហូបអាហាររបស់ខ្មែរ។
9/12/2023 • 9 minutes, 38 seconds ស្របពេលចំណូលប្រចាំថ្ងៃធ្លាក់ចុះ ចម្លាក់និងគំនូររឹតតែលែងមានការចាប់អារម្មណ៍
អាជីវករលក់ផ្ទាំងគំនូរនិងលក់ចម្លាក់ដែលឈរជើងនៅម្ដុំសារៈមន្ទីរ និងសាលារចនាបានអះអាងប្រហែលគ្នាថា សិប្បកម្មចម្លាក់មិនថា ឈើ ថ្ម ឬរូបគំនូរ គ្មានការចាប់អារម្មណ៍ពីមហាជនចូលមកជាវទេ ស្របពេលចំណូលប្រចាំងថ្ងៃរបស់ម្នាក់ៗកំពុងធ្លាក់ចុះស្រាប់។ លោក ជា ហាក់ កំពុងដាប់រូបព្រហ្មមុខ៤ទៅជាចម្លាក់ឈើ ហើយនៅពីក្រោយខ្នងគាត់ដាក់តាំងរូបគំនូរតូចធំរាប់រយផ្ទាំងដើម្បីចាំអ្នកចូលទៅជាវ។ ផ្ទាំងគំនូរជាច្រើនបានរំលេចរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ បុព្វបុរសខ្មែរ ប្រាង្គប្រាសាទនានា។លោក ជា ហាក់ ក្នុងវ័យ៦០ប្លាយបានរម្លឹកពីប្រវិត្តិដើមតិចថា ចូលរៀនផ្នែកចម្លាក់ក្នុងឆ្នាំ១៩៨២ចេញការក្នុងឆ្នាំ១៩៨៦។ ក្នុងអាជីពជាជាងចម្លាក់បាននាំលោកទៅប្រទេសជប៉ុននិងបារាំងជាមួយស្នាដៃដ៏ល្អឯក។ ពេលទៅដល់បារាំងលោកបានឆ្លាក់ប្រាសាទតាព្រហ្មលើដុំថ្មស្រុកបារាំង។ យើងមកចាប់អារម្មណ៍ចម្លាក់ថ្មវិញម្ដងដែលមាន លោកស្រី ពុំ វណ្ណី ជាម្ចាស់សិប្បកម្មចម្លាក់ជ្រកក្រោមស្លាកបាយ័ន។ នៅទីនោះប្រមូលផ្ដុំទៅដោយចម្លាក់ថ្មគ្រប់ប្រភេទដូចជារូបព្រះពុទ្ធបដិមា កោដ្ឋសម្រាប់ធាតុជាដើម…..។ លោកស្រីបានបញ្ជាក់ថា រូបសំណាកព្រះពុទ្ធមានតម្លៃ១ពាន់ដុល្លារ ខណៈកោដ្ឋតំកល់ធាតុមានតម្លៃចាប់ពី៣០ដុល្លារឡើង៖
9/10/2023 • 8 minutes, 38 seconds អ្នកប្រកបរបររត់ឌុប៖ចំណូលកាន់តែតិច អ្នកជិះ កាន់តែថយ ហ្គាសនិងប្រេងកាន់តែថ្លៃ
ផលរំខាននៃវិបត្តិសេដ្ឋកិច្ចនៅតែជះឥទ្ធិពលរដ្ឋដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបដូចជាៈអ្នកលក់ដូរ អាជីវករ អ្នករត់ឌុបជាដើម។ អ្នកប្រកបរបររត់ឌុបបានបង្ហាញកង្វល់ជាថ្មីនៅចំពោះមុខតម្លៃប្រេងនិងហ្គាសដែលបន្តឡើងថ្លៃស្របពេលដែលចំនួនអ្នកជិះកាន់តែថមថយពីមួយថ្ងៃទៅមួយថ្ងៃ។ ធៀបមុនវិបត្តិកូវីដ១៩គេអាចរកបានចំណូលមិនក្រោម១០ម៉ឺនរៀលទេក្នុងមួយថ្ងៃ តែពេលនេះចំណូលដាំក្បាលចុះងើបមិនរួច។ អ្នកប្រកបរត់ឌុបមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសគេលើកឡើងដូចគ្នាថា នៅពេលគ្មានអ្នកជិះគេគ្មានលុយឯណាបង់រំលោះថ្លៃPasAppប្រចាំខែនោះទេ។ អ្នកខ្លះបង្ខំចិត្តប្រគល់PasAppឲ្យក្រុមហ៊ុនវិញឬពន្យាពេលសង់ប្រាក់ដើម។ បើតាមអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកប្រកបរបររត់ឌុបជាពិសេសPasAppចំនួន៩៩ភាគរយបង់រំលោះជាមួយក្រុមហ៊ុន។
9/10/2023 • 9 minutes, 46 seconds អ្នកស្រី ទេព គឹមវណ្ណារី៖ ខ្ញុំធ្វើជាសហជីពការពារសិទ្ធិកម្មករដោយសារធ្លាប់ឃើញគេជិះជាន់
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីប្រវត្តិអ្នកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា។ បើតាមអ្នកស្រី ទេព គឹមវណ្ណារី ការប្រឡូកក្នុងកិច្ចការងារសហជីពនេះ ដោយសារអ្នកស្រីធ្លាប់មើលឃើញការជិះជាន់សិទ្ធិកម្មករ ជាពិសេសស្រ្តីក្នុងវិស័យការកាត់ដេរ។
9/8/2023 • 19 minutes, 21 seconds លោក ចាប តូ៖បើចង់ឲ្យគេជួយទាល់តែយើងជួយខ្លួនឯងជាមុន
លោក ចាប តូ ជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់គឺមានតែលោកម្នាក់ទេ ដែលពិការភ្នែក។ ជាអ្នកខេត្តស្វាយរៀង លោក ចាប តូ បានប្រាប់ថា មុនបានក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៃសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការដែលតំណាងឲ្ យជនមានពិការភាពផ្នែកភ្នែកនៅទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ចាប តូ ក៏ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលកកើតឡើងក្នុងឆ្នាំ២០១២។ សមាគមនេះដើរតួនាទីជួយជនពិការភ្នែកឲ្យមានមុខរបរ និងជំនាញមួយច្បាស់លាស់។ ឈរលើមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បុរសវ័យ៣៣ឆ្នាំរូបនេះ គូសបញ្ជាក់ថា«បើចង់ឲ្យគេជួយយើងទាល់តែយើងជួយខ្លួនឯងជាមុនសិន»។
9/5/2023 • 8 minutes, 42 seconds ពលរដ្ឋអះអាងថា រងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលពីការបូមខ្សាច់
ពលរដ្ឋមួយចំនួនរស់នៅច្រាំងទន្លេបានអះអាងអំពីផលប៉ះពាល់ដោយផ្ទាល់និងប្រយោលពីសកម្មភាពបូបខ្សាច់ នៃសង្កាត់ព្រែកតាសេក ជាយរាជធានីភ្នំពេញ។ ពលរដ្ឋដាក់ក្ដីសន្និដ្ឋានថា មួយផ្នែកនៃសកម្មភាពបូមខ្សាច់ធ្វើឲ្យបាក់ច្រាំងទន្លេដែលនាំផ្ទះពួកគេទៅជាមួយ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានអះអាងផ្ទុយពីនេះថា កត្តាទឹកភ្លៀងហូរច្រោះដីទើបធ្វើឲ្យច្រាំងទន្លេបាក់។ សាឡង់បូមខ្សាច់មួយចំនួនបានអណ្ដែតលើផ្ទៃទឹកក្រោមស្ពានព្រែកព្នៅ។ ប្រសិនបើប្រើការចាប់អារម្មណ៍កែវភ្នែកសម្លឹងទៅឆ្ងាយ គេនឹងប្រទះឃើញសកម្មភាពបូមខ្សាច់កំពុងមមាញឹកដោយសម្រេចបានជាមួយនឹងគំនរខ្សាច់។ រីឯពលរដ្ឋមួយចំនួនដែលកំពុងរស់នៅលើមាត់ច្រាំងដែលមានផ្ទះមិនសូវជាមាំទាំបានអះអាងដូចៗគ្នាថា ច្រាំងទន្លេលេបផ្ទះរបស់ពួកគេទៅជាមួយជាញឹកញយនៅក្នុងឆ្នាំ២០២៣នេះ។គួរជម្រាបជូនថា ពលរដ្ឋរស់នៅលើដីចំណីទន្លេនៃសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ បានអះអាងដោយខ្លួនឯងថាពួកគេរស់នៅទីនេះយូរឆ្នាំតកូនតចៅដែលជាដីកម្មសិទ្ធិរដ្ឋ។ មេភូមព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ដែលសុំមិនបង្ហាញឈ្មោះនិងភិនភាគគូសបញ្ជាក់ថា ពលរដ្ឋប្រមាណ៧០គ្រួសារបានរស់នៅលើដីចំណីទន្លេដោយក្ដីអនុគ្រោះពីរដ្ឋ។ ប៉ុន្តែយ៉ាងណាមិញលោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣ ដោយលើកពីរចំណុចមកសំអាងថា អាជីវកម្មបូមខ្សាច់នៅតាមដងទន្លេដែលធ្វើឲ្យបាក់ច្រាំងគឺជាប្រភេទអាជីវកម្មបែបអនាធិបតេយ្យមិនគោរពតាមស្តង់ដាបច្ចេកទេសដែលក្រសួងបានកំណត់ តែការបូមដែលគោរពតាមច្បាប់មិនធ្វើឲ្យប៉ះពាល់ដល់ច្រាំងទន្លេនោះទេ។ ឆ្នាំ២០២២រដ្ឋប្រមូលចំណូលពីអាជីវកម្មខ្សាច់បាន១០លានដុល្លារ។ រីឯ៦ខែក្នុងឆ្នាំ២០២៣ ប្រមូលចំណូលបាន៤លានដុល្លារ៕
9/2/2023 • 12 minutes, 24 seconds កម្មកររោងចក្រម្នាក់ចេញទឹកភ្នែករលីងរលោងនៅពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ
សាំងឡើងថ្លៃ ទំនិញឡើងថ្លៃ ម្ហូបអាហារឡើងថ្លៃ ជំពាក់បំណុលធនាគារ នេះជាអ្វីដែលកម្មកររោងចក្របានលើកឡើង។ ការលើកឡើងនេះ ស្របពេលសហជីព និយោជក និងរដ្ឋាភិបាលបាននិងកំពុងចរចាប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០២៤។ បើតាមការលើកឡើងរបស់កម្មករ ប្រាក់ខែគោល២០០ដុល្លារបច្ចុប្បន្ននេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ទេ ពីព្រោះរោងចក្រពុំសូវថែមម៉ោងដូចមុន។ ពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ កម្មករម្នាក់បាននិយាយទាំងទឹកភ្នែករលីងរលោង និងចង់ឃើញរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់លើពួកគេដែលជាកម្មករ។
អ្នកស្រី ឈឹម លក្ខិណា៖ ការជំរុញពីបងប្រុសឲ្យរៀនច្បាប់ ទើបខ្ញុំជោគជ័យជាប់ជាមេធាវី
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្ តិអ្នកស្រី ឈឹម លក្ខិណា ដែលទើបជាប់ជាមេធាវីមួយរូបនៅកម្ពុជា។ បើតាមអ្នកស្រី ឈឹម លក្ខិណា ការជំរុញពីក្រុមគ្រួសារឲ្យរៀនច្បាប់ ជាពិសេសមានការជំរុញពីបងប្រុស ទើបធ្វើឲ្យខ្លួនទទួលជោគជ័យជាប់ជាមេធាវី។
9/1/2023 • 8 minutes, 9 seconds អ្នកលក់ដូរនៅមុខសាលាដំបូងភ្នំពេញនៅតែត្រូវប៉ាន់ ទោះតុលាការផ្លាស់មកកន្លែងថ្មី
អ្នកប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវមុខអគារតុលាការសាលាដំបូងភ្នំពេញ នៅតែត្រូវប៉ាន់បើទោះបីជាជាពួកគេបានផ្លាស់ប្ដូរមកលក់នៅទីតាំងអគារថ្មីនៃតុលាការសាលាដំបូងភ្នំពេញនៅខណ្ឌជ្រោយចង្វា។ អ្នកលក់ដូរខ្លះដែលធ្លាប់លក់ដូរនៅមុខអគារតុលាការចាស់ក្បែរស្តាតអូឡាំពិក ពួកគេបានបន្តមកលក់ដូរនៅអគារថ្មីនៃតុលាការសាលាដំបូងភ្នំពេញ ហើយការលក់ដូររបស់ពួកគេនៅតែទទួលបានការគាំទ្រពីអ្នកទិញដដែល។
8/31/2023 • 4 minutes, 20 seconds ស្ត្រីតែឯងមិនអាចធ្វើឲ្យផែនការសកលបំបៅដោះកូនចាប់អាយុ០-៦ខែសម្រេចបានជោគជ័យទាំងស្រុងទេ
ស្ត្រីមកពីវិស័យមួយចំនួនបានអះអាងស្រដៀងគ្នាថា ការជំរុញនិងលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន នាំឲ្យគេបំបៅដោះកូនដោយទឹកដោះម្ដាយមិនថា រយៈពេលខ្លីឬពេលវែងនោះទេ។ ប្រភពទាំងនោះមានដូចជាៈ សមាជិកក្នុងគ្រួសារ បុរសជាប្ដី ថ្នាក់ដឹកនាំស្ត្រីនិងថ្នាក់ដឹកនាំបុរសជាដើម ផ្ដល់ការអនុគ្រោះចំពោះបុគ្គលិកស្ត្រីដែលមានកូនតូច។ តែទោះជាយ៉ាងណាស្ត្រីមួយចំនួនទៀតអះអាងថា ពួកគេមិនទទួលបានលក្ខខណ្ឌអំណោយផលបែបនេះទេ។ មានអាយុជាង៣០ឆ្នាំ អ្នកនាង យ៉យ ស្រីស្រស់ ជាគ្រូបង្រៀននៃសាលាឯកជនប្រាប់ថា មូលហេតុដែលឲ្យកូនបៅទឹកដោះគោដោយសារខ្លួនកើតជំងឺគីសដោះ ហើយបើប្រថុយបំបៅនាងខ្លាចកូនកើតមានជំងឺផ្សេងៗ ព្រោះទើបមានកូនលើកដំបូង ទោះបីជាមានការធានាពីគ្រូពេទ្យក៏ដោយ។ អ្នកស្រីបន្ថែម«ពេទ្យឲ្យខ្ញុំបំបៅដោះកូនដោយទឹកដោះទៅ មិនប៉ះពាល់កូនទេ ហើយពេទ្យអះអាងថា បើឲ្យកូនបៅដោះគីសរបស់ខ្ញុំអាចរួមតូចវិញផង តែខ្ញុំអត់ហ៊ានប្រថុយ។» នៅចំពោះមុខការបំបៅដោះកូនដោយម្ស៉ៅទឹកដោះគោអ្នកនាង យ៉យ ស្រីស្រស់ កត់សម្គាល់ថា កូនមានសុខភាពល្អនិងមានភាពឆ្លាតវៃ តែផលរំខានទៅថ្ងៃខាងមុខជារឿងមួយផ្សេងទៀតដែលត្រូវបន្តតាមដាន។អ្នកសារព័ត៌មានមួយរូបនៅកម្ពុជា អ្នកនាង សេង ម៉ូលីនី ឲ្យដឹងថា បំបៅដោះកូនដោយទឹកដោះបានរយៈពេល៣ខែដោយមានជំនួយពីឧបករណ៍បូមទឹកដោះព្រោះកូនមិនព្រមបៅដោយផ្ទាល់។ នៅពេលធ្វើរបៀបនេះយូរទៅទឹកដោះក៏ខ្សោះបូមលែងចេញនាងក៏សម្រេចឲ្យកូនបៅទឹកដោះគោទាំងស្រុង។ ស្ត្រីវ័យជាង៣០ឆ្នាំរូបនេះអះអាងថា «បើសិនជាទឹកដោះបន្តចេញ ខ្ញុំនៅតែបន្តផ្ដល់ឲ្យកូនដល់អាយុសមស្របណាមួយទើបបញ្ឈប់។»ជាកម្មការិនីរោងចក្រអ្នកស្រីសុខា ជាឈ្មោះសន្មត់ស្នើសុំមិនប្រាប់ឈ្មោះពិតខ្លាចប៉ះពាល់ការងារលើកឡើងថា សំរាលកូនបានមួយសប្ដាហ៍ក៏ត្រឡប់ចូលធ្វើការវិញ ដោយសារជីវភាពមានការលំបាកព្រោះត្រូវរ៉ាប់រងចិញ្ចឹមកូន៤នាក់និងម្ដាយ-ឱពុកចាស់ជរាពីរនាក់។ ដូច្នេះលទ្ធភាពបំបៅដោះកូនមិនមែនជារឿងអាទិភាពសម្រាប់អ្នកស្រីឡើយ។ អ្នកស្រីទទួលស្គាល់ថា «ប្រសិនបើមិនចំណាយថ្លៃម្ស៉ៅដោះគោសម្រាប់កូនទាំងពីរទេ ក្នុងមួយខែខ្ញុំអាចសល់ប្រាក់ទុកសន្សំចន្លោះពី៥០ទៅ១០០ដុល្លារ»។ បើតាមអ្នកស្រីសុខា ភាគីរោងចក្របានផ្ដល់ប្រាក់ឧបត្ថម្ភ៥ដុល្លារក្នុងមួយខែថ្លៃទឹកដោះគោនិងបង្គ្រប់១០ដុល្លានៅពេលគាត់ធ្វើការពេញម៉ោង។ឈរនៅលើហេតុផលទាំងនេះអាចបញ្ជាក់ថា ហេតុអ្វីបានស្រ្តីជាម្ដាយរើសយកការបំបៅដោះកូនម្ស៉ៅទឹកដោះគោ។ មួយវិញទៀតភាពសម្បូរបែបនិងការធ្វើពាណិជ្ជកម្មម្ស៉ៅទឹកដោះគោយ៉ាងមានទំនុកចិត្តក៏ជាផ្នែកមួយជំរុញឲ្យស្ត្រីប្រើម្ស៉ៅទឹកដោះគោជំនួសដែរ។ តែចំពោះស្ត្រីមួយចំនួនទៀតដែលស៊ូបំបៅដោះកូនដោយទឹកដោះខ្លួនឯងក្នុងរយៈពេលមួយកំណត់តាមក្រសួងសុខាភិបាលមិនគិតអ៊ីចឹងទេ…..?*អ្នកណាអាចជួយស្ត្រីបានដើម្បីបំបៅដោះកូនយ៉ាងតិចឲ្យបាន៦ខែ?ជាមន្ត្រីរាជការបំរើការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកស្រី ហួយ មុំ រស់នៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាលអះអាងកាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០២៣ថា កូនទាំង២នាក់របស់អ្នកស្រីបៅទឹកដោះម្ដាយរហូតដល់ពួកគេមានអាយុ១ខួប៦ខែ ហើយតាមគម្រោងកូនតូចអាយុ៣ខែដែលបីជាប់នឹងដៃក៏អាចនឹងបន្តបំបៅដោះកូនដល់អាយុ១ខួប៦ខែដូចកូនពីរនាក់មុនដែរ។អង្គុយលើកាំជណ្ដើរនៅមុខផ្ទះហែហមដោយកូនៗនិងក្មេងក្នុងភូមិលាយឡំដោយសំណើចរបស់កុមារតូចទាំងនោះ អ្នកស្រី ហួយ មុំ បន្ថែមថា ការអនុគ្រោះ ភាពយល់យោគពីថ្នាក់ដឹកនាំជាបុរស នៅកន្លែងការងារទើបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំបៅដោះកូន។ អ្នកស្រីបន្ត«នៅកន្លែងខ្ញុំមានបន្ទប់រៀងៗខ្លួនហើយប្ដីខ្ញុំធ្វើការនៅកន្លែងជាមួយខ្ញុំដែរ ដល់អ៊ីចឹងទៅមេគាត់ឲ្យយើងនៅបន្ទប់ជុំគ្នាដើម្បីជួយមើលកូនគ្នា ប្រសិនបើគាត់ហាមឃាត់អត់ឲ្យយកកូនតូចទៅជាមួយយើងក៏អត់ហ៊ានយកទៅដែរ។»ភាពអនុគ្រោះមិនមែនកើតមានចំពោះតែ អ្នកស្រី ហួយ មុំ តែម្នាក់ទេ មិត្តរួមការងារជាស្ត្រីផ្សេងក៏ទទួលបានលក្ខខណ្ឌអនុគ្រោះដូចគ្នានិងទទួលបានប្រាក់ខែពេញ ហើយក្នុងករណីសុំច្បាប់សំរាកបន្ថែមច្បាប់មាតុភាពបីខែទៀតក៏ថ្នាក់ដឹកនាំកងរាជអាវុធហត្ថអនុញ្ញាត។មិនត្រឹមមិនហាមឃាត់ក្នុងការយកកូនទៅកន្លែងធ្វើការប៉ុណ្ណោះទេ ថ្នាក់ដឹកនាំជាបុរសរបស់អ្នកស្រី ហួយ មុំ ថែមទាំងជំរុញឲ្យបំបៅដោះកូនដោយទឹកដោះម្ដាយ ដើម្បីឲ្យក្មេងមានសុខភាពល្អ។ យ៉ាងណាមិញម្ដាយវ័យ៣៣ឆ្នាំរូបនេះយល់ថា គេមិនគួរឲ្យកំហុសស្ត្រីដែលផ្ដល់ម្ស៉ៅទឹកដោះគោជំនួសទឹកដោះម្ដាយព្រោះគ្រប់ម្ដាយសុទ្ធតែមានភារៈកិច្ចនិងកាតព្វកិច្ច។ អ្នកស្រី ហួយ មុំ «ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តឲ្យប្រឹងប្រែងឲ្យអស់លទ្ធភាពសិន។»ជាគ្រូបង្រៀននៅបឋមសិក្សាម្នាក់អ្នកស្រី សុខ ស្រីណុច យល់ស្របថា ការតាំងចិត្តរបស់ម្ដាយសំខានដើម្បីឲ្យផែនការបំបៅដោះកូនរយៈពេល៦ខែតាមផែនការសកលទទួលបានជោគជ័យ។ អ្នកស្រីទទួលបានផលអនុគ្រោះពីនាយិកាសាលាដូចគ្នានឹងអ្នកស្រី ហួយ មុំ ដែរ។«ខ្ញុំបានសុំលោកនាយកនិងនាយិកាចេញទៅបំបៅដោះកូននៅផ្ទះពេលម៉ោងចេញលេងព្រោះសាលារៀននិងផ្ទះខ្ញុំនៅជិតគ្នាពួកគាត់យោគយល់គិតថា ខ្ញុំមានកូនតូច។»បេសកកម្មបំបៅទឹកដោះកូនរបស់អ្នកស្រី សុខ ស្រីណុច បញ្ចប់នៅពេលកូនមានអាយុ១ខួប២ខែដើម្បីទុកពេលយកកូនទី២ ប៉ុន្តែសមាជិកគ្រួសារលើកទឹកចិត្តឲ្យបន្តបំបៅដោះកូនរហូតគេមានអាយុ១ខួប៨ខែតាមទម្លាប់អ្នកក្នុងផ្ទះ។ «តែខ្ញុំថា ទម្រាំអាយុប៉ុណ្ណឹងទឹកដោះអស់ជាតិហើយ។» បើតាមអ្នកស្រី សុខ ស្រីណុច លើកទឹកចិត្តឲ្យម្ដាយបំបៅកូនដោយទឹកដោះម្ដាយមិនថា រយៈពេលខ្លីឬវែងនោះទេ។ ប្រយោជន៍នៃទឹកដោះមិនធ្វើឲ្យក្មេងឈឺឬឈឺដែរតែព្យាបាលឆាប់ជាជាងកុមារបៅទឹកដោះគោ។ម្ដាយវ័យ២០ឆ្នាំម្នាក់ទៀត អ្នកនាង សុច សុកាត់ បានអះអាងពីការបំបៅដោះកូនរហូតដល់ពេលវេលាសមស្របមួយទើបបញ្ឈប់បន្ទាប់ពីមើលឃើញផលរំខាននៃម្ស៉ៅទឹកដោះគេពេលប្រើប្រាស់ទៅធ្វើឲ្យកុមារឈឺ។ សុច សុកាត់ ដែលរៀបការទាំងអាយុវ័យក្មេងបានឲ្យដឹងទៀតថា បើខ្វះការព្យាយាមក្នុងការបំបៅដោះកូនដោយទឹកដោះនឹងមិនទទួលបានជោគជ័យទេ។ «ដំបូងខ្ញុំថា បៅដោះគោហើយព្រោះដំបៅក្បាលដោះ តែខ្ញុំព្យាយាមកេសក្រម៉ចេញទឹកដោះក៏ហូរ ហើយវាក៏មានភាពសាំលែងឈឺលែងអីក៏បន្តឲ្យកូនបៅទៅ។»មើលឃើញផ្ទាលភ្នែកស្ថានភាពរស់នៅរបស់ សុច សុកាត់ មានភាពលំបាកឱពុកទើបស្លាប់ រីឯម្ដាយក៏មានកូនតូចជាប់នឹងខ្លួន ចំណូលពីបង្គោលគ្រួសារដែលជាឱពុកក៏លែងមានទៀត។ ដូច្នេះលទ្ធភាពបំបៅដោះកូនអាចនឹងបញ្ឈប់នៅពេលកូនមានអាយុ១១ខែ ព្រោះនាងត្រូវចេញរកចំណូលជួយគ្រួសារទាំងមូល។ គេងនៅក្នុងអង្រឹងកូនប្រុសអាយុ១០ខែរបស់សុកាត់មានភាពទ្រលុកទ្រលន់ ខណៈដែលអ្នកម្ដាយវ័យ២០ឆ្នាំរូបនេះមានភាពស្គមស្គាំងជាមួយនឹងរូបរាងតូចល្អិត។យុទ្ធនាការផ្សព្វផ្សាយ និងផ្លាស់ប្តូរឥរិយាបថសង្គមគាំទ្រលើការបំបៅកូនដោយទឹកដោះម្តាយរបស់អង្គការយូនីសេហ្វ (UNICEF) បង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយបានសង្គ្រោះជីវិតកុមារអាយុក្រោម ៥ ឆ្នាំជាង ៨២០ ០០០ នាក់ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក និងអាចបង្ការការបាត់បង់ជីវិតបាន ២០ ០០០ ករណីបន្ថែមទៀតពីជំងឺមហារីកដោះដែលកើតមានលើស្ត្រីជាម្តាយជារៀងរាល់ឆ្នាំ។យូនីសេហ្វ និងដៃគូអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការជាក់លាក់ ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការបង្កើតនូវបរិយាកាសកាន់តែប្រសើរ ដើម្បីឱ្យសហគមន៍ គ្រួសារ និងឪពុកម្តាយជួយសម្រួលដល់ការបំបៅកូនដោយទឹកដោះម្តាយនិងដើម្បីឱ្យម្តាយអាចបំបៅកូនរបស់ខ្លួនបានដូចជាៈ ការផ្តល់ម៉ោងធ្វើការដោយមានភាពបត់បែន,ផ្តល់ប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះម្តាយដោយអ្នកជំនាញ, អប់រំផ្សព្វផ្សាយនានាផ្តោតលើសារៈសំខាន់នៃការឆាប់បំបៅកូនដោយទឹកដោះម្តាយនិងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់,ជំរុញឱ្យសមាជិកគ្រួសារ ជាពិសេសឪពុកជីដូនចូលរួមគ្នាផ្សព្វផ្សាយពីការបំបៅកូនដោយទឹកដោះម្តាយ។*លទ្ធភាពបន្ថែមមាតុភាព៦ខែអាចទៅរួចទេ ដើម្បីឲ្យម្ដាយមានពេលគ្រប់គ្រាន់ក្នុងការបំបៅដោះកូន?យោងតាមច្បាប់ការងាររបស់កម្ពុជា គឺស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សំរាកកៅសិបថ្ងៃដើម្បីសំរាលកូន ហើយស្ត្រីមានសិទ្ធិបានប្រាក់ឈ្នួលពាក់កណ្ដាលគិតទាំងប្រាក់បន្ទាប់បន្សំផងដោយនិយោជកបើកឲ្យ។លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ ឯកទេសជាន់ខ្ពស់ផ្នែកអាហាររូបត្ថម្ភនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាថ្លែងថា អង្គការសុខភាពពិភពលោកតម្រូវឲ្យស្ត្រីបំបៅដោះកូនដោយទឹកដោះម្ដាយសុទ្ធយ៉ាងហោចណាស់ឲ្យបាន៦ខែដើម្បីកូនមានសុខភាពល្អ ប៉ុន្តែដោយសារម្ដាយភាគច្រើនមានភាពមមាញឹកនឹងការងារ មានតែភាគីពាក់ព័ន្ធក្នុងរដ្ឋាភិបាលទើបអាចសម្រួលលើបញ្ហានេះបាន។ ការសម្រួលដែលអាចឈានរកទៅការធ្វើវិសោធកម្មច្បាប់ការងារបន្ថែមមាតុភាពរយៈពេល៦ខែឲ្យស្របនឹងយន្តការសកលបំបៅដោះកូនរយៈពេល៦ខែយ៉ាងតិច។លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលឲ្យដឹងថា ភាគីពាក់ព័ន្ធកំពុងជជែកគ្នាលើរឿងនេះ។ អ្នកស្រីយល់ស្របថា ដើម្បីឲ្យស្ត្រីមានពេលវេលាគ្រប់គ្រាន់បំបៅដោះកូនការគិតគូពន្យាមាតុភាពជារឿងមួយសំខាន់ដែរ ហើយប្រទេសមួយចំនួនក៏គេបានបន្ថែមពេលវេលាមាតុភាពនេះរួចហើយដែរ។ លោកស្រីថា«ការងារនេះក្រសួងសុខាភិបាលមិនមែនធ្វើតែឯងទេ យើងត្រូវការពិភាក្សាជាមួយក្រសួងពាក់ព័ន្ធជាពិសេសក្រសួងការងារ។» ពលរដ្ឋខ្មែរម្នាក់រស់នៅស្រុកបារាំងសុំមិនបញ្ចេញឈ្មោះបានចែករំលែកថា ការសម្រាកលំហែមាតុភាពនៅបារាំងសម្រាប់កូនទី១និងកូនទី២៖ ៦សប្តាហ៍មុនពេលសម្រាល+១០សប្តាហ៍ក្រោយពេលសម្រាល សរុប១៦សប្តាហ៍(៤ខែ)ចាប់ពីកូនទី៣ទៅ៖ ៨សប្តាហ៍មុនពេលសម្រាល+១៨សប្តាហ៍ក្រោយពេលសម្រាលសរុប២៦សប្តាហ៍(៦ខែកន្លះ)។លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រនៅកម្ពុជា(GMAC)លើកឡើងថា ប្រសិនបើលទ្ធភាពពន្យាមាតុភាពឡើងដល់៦ខែមែន វានឹងប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់រោងចក្រក្នុងវិស័យកាត់ដេរ ខណៈកម្លាំងពលកម្មស្ត្រីនៅក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបមានចំនួន៨០ភាគរយដែលជាកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការធ្វើឲ្យវិស័យមួយនេះដើរទៅមុខ។ លោកថា«យើងសម្លឹងមើលប្រទេសក្នុងតំបន់អាស៊ាន អត់មានប្រទេសណាមួយបន្ថែមមាតុភាពដល់ទៅ៦ខែទេ គឺទៅមិនរួចទេ។»តើអាណត្តិរដ្ឋាភិបាលថ្មីអាចនឹងគិតគូពីការបន្ថែមមាតុភាពទេ? លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈសារខ្លីផ្ញើតាមឡេក្រាមមកកាន់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣ថា ក្រសួងបានជំរុញគ្រប់រោងចក្រទាំងអស់គឺត្រូវមានបន្ទប់បំបៅដោះកូននិងមានអនុញ្ញាតផ្ដល់ម៉ោងឲ្យកម្មករនិយាជិតជាស្ត្រីអាចសំរាកបំបៅកូន។ បន្ថែមពីលើនេះទៀតក្រោយពេលសំរាកលំហែមាតុភាពចំនួន៣ខែមានប្រាក់ឈ្នួលរហូតដល់ទៅ១២០% នៃប្រាក់ឈ្នួលគោលនៅពេលដែលស្ត្រីចូលធ្វើការវិញ។នៅចំពោះយុទ្ធនាការជំរុញឲ្យស្ត្រីបំបៅដោះកូនដោយទឹកដោះម្ដាយ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា«ក្រសួងមិនបាននៅស្ងៀមទេ នឹងសហការជាមួយតួអង្គពាក់ព័ន្ធដើម្បីបង្កលក្ខណៈងាយស្រួលនិងជំរុញឲ្យមានការបំបោះកូនដោយទឹកដោះម្តាយបន្ថែមទៀត។»ជាមួយគ្នានេះ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ដើម្បីរួមចំណែកជំរុញស្ត្រីបំបៅដោះកូនគឺការបង្កបរិយាកាសរីករាយនៅកន្លែងធ្វើការជារឿងសំខាន់។«ជាក់ស្ដែង ក្រសួងសុខាភិបាលបានសហការជាមួយភាគីពាក់ព័ន្ធបង្កើតបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ និងនៅតាមរោងចក្រមួយចំនួន ដើម្បីឲ្យស្ត្រីនៅតែអាចមានឱកាសបំបៅដោះកូនដោយគ្មានសម្ពាធ។លោកស្រីបន្ថែមថា អត្រានៃការបំបៅដោះកូនមានការថយចុះមកនូវ៥០ភាគរយក្នុងឆ្នាំ២០២១ ដោយសារតែស្ត្រីភាគច្រើនមានបន្ទុកការងារដូចជាៈ ការងារក្រុមហ៊ុន ការងារនៅតាមរោងចក្រសហគ្រាសឬចំណាកស្រុកជាដើម បើធៀបនឹងពេលមុនស្ត្រីនៅផ្ទះមានពេលវេលាច្រើនក្នុងការបំបៅដោះកូន។បើតាមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោកលោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ កត្តាសេដ្ឋកិច្ចនិងលក្ខខណ្ឌការងារមិនអំណោយផលជាផ្នែកមួយសំខាន់បង្ខំឲ្យស្ត្រីបោះចោលការបំបៅដោះកូនឬបំបៅបានក្នុងរយៈពេលខ្លី ហើយការបំបៅដោះកូនបានជោគជ័យទាល់តែមានការគាំទ្រពីមនុស្សជុំវិញខ្លួន។ លោកបន្ថែម«ប៉ុន្តែម្ដាយក៏អាចរើសយកវិធីច្របាច់ទឹកដោះទុកមុនចេញទៅធ្វើការ និងរក្សាវាទុកក្នុងទូទឹកកកហើយគុណភាពនៅដដែល។» ជម្រើសនេះល្អសម្រាប់អ្នកមានលទ្ធភាព តែអាចជារឿងលំបាកសម្រាប់អ្នកមានជីវភាពខ្សត់ខ្សោយ។ ប៉ុន្តែលទ្ធភាពមួយទៀតដែលអាចទៅរួចគួរបន្ថែមទូទឹកកនៅក្នុងបន្ទប់បំបៅដោះកូន ឬទារកដ្ឋានដើម្បីឲ្យស្ត្រីមានពេលច្របាច់ទឹកដោះទុកក្នុងទូទឹកកកទុកយកទៅឲ្យកូនពេលទៅដល់ផ្ទះដើម្បីកាត់បន្ថយភាពហត់នឿយរបស់ស្ត្ រីដែលត្រូវទទួលបន្ទុកធ្វើកិច្ចការងារផ្ទះថែមមួយកម្រិតទៀត។*ស្ត្រីទាំងអស់ត្រូវដឹងថា ខ្លួនមានសិទ្ធិតាមផ្លូវច្បាប់ទទួលបានការឈប់សំរាកមាតុភាពនិងឈប់សំរាកដោយមានប្រាក់ឈ្នួលចំនួនមួយម៉ោងក្នុងមួយថ្ងៃដើម្បីបំបៅដោះកូន…ច្បាប់ការងារគេបានចែងយ៉ាងច្បាស់ក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃសំរាលកូនរួច ស្ត្រីដែលឲ្យកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃដើម្បីបំបៅកូនខ្លួនក្នុងម៉ោងធ្វើការ។ រយៈពេលមួយម៉ោងនេះអាចចែកចេញជាពីរវគ្គដែលមានពេល៣០នាទីព្រឹកម្ដងថ្ងៃម្ដងជាមួយនឹងការទទួលយល់ព្រមពីនិយោជក។ច្បាប់ដដែលបានតម្រូវឲ្យនាយកសហគ្រាសទាំងឡាយដែលស្ត្រីចំនួនយ៉ាងតិច១០០នាក់ត្រូវរៀបចំបន្ទប់សំរាប់បំបៅកូនមួយក្នុងគ្រឹះស្ថានឬជិតនោះនិងទារកដ្ឋានមួយផងដែរ។ ក្នុងករណីគ្មានលទ្ធភាពធ្វើទេនិយោជកត្រូវចេញសោហ៊ុយថែរក្សាទារកនោះក្នុងករណីស្ត្រីយកកូនទៅផ្ញើនៅទារកដ្ឋានណាផ្សេង។ ក្រុមប្រឹក្សាជាតិអាជ្ញាកណ្ដាលនៃក្រសួងការងារប៉ាន់ស្មានថា តម្លៃនៃការចំណាយទូទៅលើការថែទាំក្មេងតាមរយៈទារកដ្ឋានខាងក្រៅគឺស្មើនឹង១៥ដុល្លារក្នុងមួយខែ។ទាំងនេះជាគោលការណ៍កំណត់ក្នុងច្បាប់ តែការអនុវត្តចំពោះមុខនៅមានកម្រិត ហើយមិនបានគ្របដណ្ដប់សម្រាប់ស្ដ្រីទូទៅនោះទេ។ ក្រៅតែពីទទួលបានមាតុភាព៣ខែ ស្ត្រីបំរើការងារក្នុងវិស័យផ្សេងៗមិនទទួលបានប្រយោជន៍ដូចច្បាប់កំណត់នោះទេ សូម្បីតែស្ត្រីស្ថិតក្នុងវិស័យរោងចក្រ។ ជាក់ស្ដែងការតម្រូវឲ្យមានទារកដ្ឋានឬកន្លែងបំបៅដោះកូនមានមិន៣០ភាគរយផងទេ នៅក្នុងប្រទេសកម្ពុជា។ រីឯប្រាក់អត្ថប្រយោជន៍ក្រោយសំរាលក៏ថៅកែមិនផ្ដល់ឲ្យបានពេញលេញដែរ។ នេះជាការអង្កេតរបស់មន្ត្រីសហជីពម្នាក់ដែលសុំមិនប្រាប់ឈ្មោះព្រោះបារម្ភខ្លាចមានបញ្ហា។គួររំឮកឡើងវិញ អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលចេញផ្សាយរួមគ្នារវាងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការសហការជាមួយអគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបង្ហាញថា ការបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខក្នុងចំណោមកុមារអាយុ០ដល់៥ខែបានកើនឡើងពី១១ភាគរយនៅឆ្នាំ២០០០ កើនដល់កម្រិតខ្ពស់បំផុត៧៤ភាគរយនៅឆ្នាំ២០១០ហើយបានធ្លាក់ចុះជាបន្តបន្ទាប់ពី៦៥ភាគរយនៅឆ្នាំ២០១៤ដល់៥១ភាគរយ នៅឆ្នាំ២០២០ និង២០២១។*រដ្ឋាភិបាលមិនបានដាក់បញ្ចូលការជម្រុញស្ត្រីឲ្យបំបៅដោះកូនដោយទឹកដោះក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំរដ្ឋាភិបាលគ្រោងចំណាយសរុបសម្រាប់ការអនុវត្តគោលនយោបាយនេះក្នុងរង្វង់៤៣លានដុល្លារអាមេរិក ដល់ស្រ្តីមានផ្ទៃពោះប្រមាណជាង១៣ម៉ឺននាក់ (១២៧ ៩៤៣ ) ក្នុងមួយឆ្នាំសម្រាប់ក្រុមគោលដៅស្រ្តីមកពីគ្រួសារមានបណ្ណសមធម៌, មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា, និងកម្មករនិយោជិតជាសមាជិក ប.ស.ស.។ចំពោះយន្តការនៃការបើកដំណាក់កាលទី១ មុនសំរាលគឺត្រូវមកពិនិត្យផ្ទៃពោះ៤លើកក្នុង១លើកស្ត្រីទទួលបាន៨ម៉ឺនរៀល, ដំណាក់កាលទី២ គឺដំណាក់កាលក្នុងពេលសម្រាល បើជាស្រ្តីមកពីគ្រួសារមានបណ្ណសមធម៌នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀលសម្រាប់កូន១ ៦០ម៉ឺនរៀល សម្រាប់កូនភ្លោះ២ និង ៨០ម៉ឺនរៀលសម្រាប់កូនភ្លោះបី។ដោយឡែកក្នុងដំណាក់កាលសំរាលដូចគ្នានេះសម្រាប់មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា និងកម្មករនិយោជិកជាសមាជិក ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ពេលសំរាលបានកូនមួយ, កូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ ១លាន២០ម៉ឺនរៀល និងកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀលពីរាជរដ្ឋាភិបាល។ ដំណាក់កាលទី៣គឺជាដំណាក់កាលនាំកូនមកពិនិត្យសុខភាពនិងទទួលថ្នាក់បង្ការចំនួន១០លើកដោយក្នុង១លើកៗនិងទទួលបាន៨ម៉ឺនរៀលដូចគ្នា។ប្រាក់លើកទឹកចិត្តនេះគឺរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិតស្របតាមគោលនយោ-បាយជាតិគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបន្ថែមចំពោះការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។*កុំភ្លេចថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី អ៊ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិស្ត្រីកម្ពុជាអះអាងថា កម្លាំងពលកម្មជាស្រ្តីមានប្រមាណ៨៤ភាគរយបានក្លាយជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម។ ក្នុងនោះស្ត្រីប្រមាណ៦១ភាគរយ ជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។នៅក្នុងវិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ស្ត្រីជាសហគ្រិន បានរួមចំណែកបង្កើតការងារ និងធុរកិច្ច មានចំនួនរហូតដល់ ៧,៧៧៨ មូលដ្ឋាន នៃសហគ្រាសចុះបញ្ជីស្របច្បាប់ចំនួន ៤៣ ,៩៩៧មូលដ្ឋាន មានកម្លាំងពលកម្មស្ត្រីចំនួន ១២៦.១៦៩នាក់ (ស្មើ២៨%) នៃកម្លាំងពលកម្មសរុបចំនួន ៤៥១,០២៤នាក់។ នៅឆ្នាំ២០២២ រោងចក្រដែលចុះបញ្ជីស្របច្បាប់សរុប ១,៩៦២ មូលដ្ឋាន និងមានកម្លាំងពលកម្មសរុប ១,០៤៤,៩២៦នាក់ ក្នុងនោះកម្លាំងពលកម្មជាស្រ្តីមា ៧៥.៧ភាគរយ។លោកស្រី អ៊ឹង កន្ថាផាវី ឱ្យដឹងទៀតថា នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុនមានកើនឡើងចន្លោះពី ២០ភាគរយទៅ២២ភាគរយនិងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី៣០ភាគរយទៅ៣២ភាគរយ។ វិស័យទេសចរណ៍បានផ្ដល់ឱកាសការងារដោយផ្ទាល់និងដោយប្រយោលដល់ប្រជាពលរដ្ឋក្នុងនោះកម្លាំងពលកម្មស្ត្រីមានប្រមាណ៦០ភាគរយ៕
8/29/2023 • 20 minutes, 43 seconds លោក ម៉ម រិទ្ធី៖ខ្ញុំត្រៀមវីសា«ស្លាប់»មិនបោះបង់ការង ារសហជីព
មេដឹកនាំសហជីពម្នាក់ប្តេជ្ញាមិនបោះបង់ចោលការងារនេះឡើយ ទោះប្រឈមមុខរហូតដល់សេចក្តីស្លាប់។ នោះ គឺលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពទេសចរណ៍ និងសេវាកម្ម និងជាអនុប្រធានទី២សហភាពការងារកម្ពុជា CLC។ អតីតក្មេងកំព្រាឪពុកតាំងពីអាយុ១១ឆ្នាំរូបនេះ បានហែលឆ្លងកាត់ខ្សែជីវិតជាកម្មករលក់កម្លាំងរហូតបានស្គាល់ប្រទេសជាច្រើននៅលើពិភពលោករួមមាន សហរដ្ឋអាមេរិក និងប្រទេសនៅតំបន់អឺរុប។ បច្ចុប្បន្នលោកក៏មានចំណែកជាថៅកែផ្ទះសំណាក់ផងដែរ នៅក្រុងសៀមរាប។
8/29/2023 • 8 minutes, 46 seconds យុវជនម្នាក់ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃប្រាក់ជួយពេទ្យកុមារអង្គរ
យុវជនម្នាក់ បានសម្រេចនូវបេសកកម្មរបស់ខ្លួន ជិះកង់ជុំ វិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃអង្គាសប្រាក់មូលនិធិជួយផ្គត់ផ្គង់ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ក្នុងបេសកកម្មអស់រយៈពេលជាង៣ខែ យុវជន ទីវ ដារ៉ារិទ្ធ ដែលមានហ្វេសប៊ុកផេកឈ្មោះ Travel With Rith បានរៃអង្គាសប្រាក់បានជិត៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយពេទ្យកុមារអង្គរ។
8/26/2023 • 10 minutes, 8 seconds ពលរដ្ឋចង់ឃើញរដ្ឋាភិបាលអាណត្តិ ថ្មីពង្រឹងលើប្រព័ន្ធយុត្តិធម៌សង្គម
ពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ដែលត្រូវបានអាជ្ញាធរខ្ចីដីសម្រាប់ជីកប្រឡាយរំដោះទឹកចង់ឃើញរដ្ឋាភិបាលថ្មីដែលទើបប្រសូត្រងាកមកពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមឱ្យបានខ្លាំង ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារតែការប្រើប្រាស់អំណាចរបស់អាជ្ញាធរក្នុងមូលដ្ឋាន។ ពលរដ្ឋដែលអះអាងថាខ្លួនរងគ្រោះពីការដែលអាជ្ញាធរយកដីកម្មសិទ្ធិឯកជនមកជីកប្រឡាយសម្រាប់រំដោះទឹករយៈពេល៦ខែ ព្រួយបារម្ភថា អាជ្ញាធរនឹងមិនលុបប្រឡាយហើយប្រគល់ដីជូនពួកគាត់វិញ ខណៈអាជ្ញាធរមិនបានផ្តល់សំណងអ្វីដែលឱ្យសមរម្យជូនពលរដ្ឋឡើយ។
8/24/2023 • 9 minutes, 27 seconds លោក សុន ពេញ៖ ចាប់ផ្តើមការងារស្ម័គ្រចិត្តតាំងពីនៅរៀនអនុវិទ្យាល័យ ក្លាយជានាយកអង្គការ
«ពេលខ្ញុំលីចបមកពីស្រែ! អ្នកភូមិនាំគ្នាទះដៃគាំទ្រខ្ញុំឲ្យធ្វើតំណាងយុវជននៅក្នុងឃុំ»។ នេះគឺជាការចងចាំរបស់ លោក សុន ពេញ ដែលបានញាំងទឹកចិត្តយុវជន មកពីស្រុកកណ្តាលស្ទឹងរូបនេះ ឲ្យបន្តការងារសង្គមរយៈពេល២៤ឆ្នាំ។ ការប្រឡូកក្នុងវិស័យសង្គមស៊ីវិល គឺអាចធ្វើឲ្យលោកមានបាន តែមិនមែនលុយកាក់នោះឡើយ។ បើតាមនាយកប្រតិបត្តិនៃអង្គការសម្ពន្ឋ័ភាពជាដៃគូការអភិវឌ្ឍតាមបែបប្រជាធិតេយ្យថ្នាក់ក្រោមជាតិ ភាពមានបានរបស់លោកមានន័យសំដៅដល់កិច្ចការដែលលោកបានធ្វើ ដើម្បីជួយស ង្គមកន្លងមក។
8/24/2023 • 18 minutes, 53 seconds ព្រះមហាក្សត្រ៖តំណាងរាស្ត្រសុំ ខិតខំប្រឹងប្រែងជួយពលរដ្ឋរស់នៅដោយស្មើភាពគ្នា
ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនី នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះ យាងបើកកិច្ចប្រជុំសភានីតិកាលទី៧។ ព្រះមហាក្សត្របានបន្ទូលនៅមុខតំណាងរាស្ត្រទាំង១២៥ថា ក្នុងនាមជាអ្នកតំណាងប្រជាជាតិខ្មែរទាំងមូល ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋរស់នៅបានស្មើភាពគ្នា។ ភាពស្មើគ្នានៅចំពោះមុខការគោរពប្រតិបត្តិផ្នែកសាសនា ការសិក្សារៀនសូត្រ មានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព។ បន្ថែមលើនេះទៀតព្រះមហាក្សត្រកម្ពុជាមានជំនឿថា រដ្ឋាភិបាលអាណត្តិថ្មីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ។
8/21/2023 • 2 minutes, 48 seconds លោក កែវ បូណ៍ភិរក្ស៖ ទម្រាំអាជីវកម្មខ្ញុំជោគជ័យខ្ញុំធ្លាប់បាក់ទឹកចិត្តពេលជួបវិ បត្តិសេដ្ឋកិច្ច
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោកឧកញ៉ា កែវ បូណ៍ភិរក្ស ជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យម្នាក់ដែលមានបុរីឈ្មោះ ឡុង នី និងមានក្រុមហ៊ុនអាជីវកម្មមួយទៀតឈ្មោះ បូទីកា។ បើតាមលោក ឧកញ៉ា កែវ បូណ៍ភិរក្ស លោកធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមនៅពេលអាជីវកម្មជួបវិបត្តិសេដ្ឋកិច្ច តែដោយសារមានគ្រួសារលើកទឹកចិត្ត ពិសេសមានភរិយាជាអ្នកនៅពីក្រោយ ទើបធ្វើឲ្យអាជីវកម្មរបស់លោកទទួលបានជោគជ័យឡើយវិញ។
8/19/2023 • 12 minutes, 3 seconds ប្រយោជន៍នៃប័ណ្ណសមធម៌ពន្យាអាយុជីវិត អ្នកស្រី ប៉ែន សឿន
អ្នកស្រី ប៉ែន សឿន ទំនងជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្ស១៤នាក់រកឃើញថា ផ្ទុកមេរោគអេដស៍ កាលពី៧ឆ្នាំមុន ក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ កាលពី៧ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០១៦ មានការភ្ញាក់ផ្អើករណីភូមិពាម រកឃើញករណីឆ្លងមេរោគអេដស៍ជាកន្សោម។ ត្បិតមិននិយាយឲ្យចំកំពុងផ្ទុកជំងឺអេដស៍ តែស្ត្រីវ័យចំណាស់រូបនេះថ្លែងដោយប្រយោលថា ជំងឺអ្នកស្រីត្រូវព្យាបាលនិងលេបថ្នាំពេញមួយជីវិត ហើយព្យាបាលដោយភាពទៀងទាត់ និងត្រូវការកម្លាំងចិត្តពីក្រុមគ្រូពេទ្យ។ ប៉ុន្តែយ៉ាងណាអ្នកស្រីអះអាងថា មានជីវិតរស់តាមរយៈប្រយោជន៍នៃប័ណ្ណសមធម៌។
8/19/2023 • 9 minutes, 27 seconds ពលរដ្ឋអះអាងថា ពិបាករកលុយសងបំណុលធនាគារនៅគ្រាប្រទេសត្រៀមរៀបចំរដ្ឋាភិបាលថ្មី
ពលរដ្ឋភាគច្រើនបានអះអាងពីផលលំបាកក្នុងការរកប្រាក់សង់បំណុលធនាគារ នៅគ្រាដែលប្រទេសត្រៀមរៀបចំរដ្ឋាភិបាលថ្មីនៅថ្ងៃទី២២សីហាខាងមុខនេះ។ មួយផ្នែកនៃបំណុលដែលពលរដ្ឋជំពាក់ធនាគារនិងមីក្រូហិរញ្ញវត្ថុបានក្លាយជាវិញ្ញាសារសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសក្រសួងសេដ្ឋកិច្ចនិងធនាគារជាតិនៃកម្ពុជា រកដំណោះស្រាយជាបន្ទាន់ បើពុំដូច្នោះទេវាក្លាយជាវិបត្តិសង្គម។ នេះជាការព្រមានរបស់សេដ្ឋវិទូមួយចំនួនដែលបញ្ចេញទស្សនៈលើប្រព័ន្ធផ្សព្វផ្សាយ។ ត្បិតថា ជាទំនួលខុសត្រូវរបស់ពលរដ្ឋក្នុងការខ្ចីបុលគេ ប៉ុន្តែនៅក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ចសកល រដ្ឋាភិបាលក៏មិនអាចឱបដៃឈរមើលបានដែរ។ បន្ថែមលើនេះពលរដ្ឋមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសពួកគេបានបង្ហាញអារម្មណ៍អស់សង្ឃឹម តែធូរចិត្តពេលបាននិយាយបញ្ហានេះចេញក្រៅ។
8/16/2023 • 8 minutes, 41 seconds បណ្ឌិត មាស បូរ៉ា៖ ទម្រាំបានចប់ថ្នាក់បណ្ឌិត ខ្ញុំធ្ល ាប់ហែលទឹកទៅរៀន
បណ្ឌិត មាស បូរ៉ា គឺជាកូនអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង។ លោកបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ដល់ចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់។ បច្ចុប្បន្នលោកជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CUS។ លើសពីនេះលោកក៏ជាមេធាវី និងជាអ្នកស្រាវជ្រាវផ្នែកច្បាប់ផងដែរ។ ការបោះពុម្ពឯកសារច្បាប់ទុកសម្រាប់អ្នកជំនាន់នេះ និងអ្នកជំនាន់ក្រោយ ប្រៀបបាននឹង«ទូកទៅ កំពង់នៅ»។ លោកបណ្ឌិតលើកទឹកចិត្តថា គួរមានកូនបណ្ណាល័យតូចមួយ នៅតាមផ្ទះ សម្រាប់បណ្តុះវប្បធម៌អានសៀវភៅដល់កុមារ ដោយភ្ជាប់នឹង ទ្រឹស្តីរបស់អ្នកជោគជ័យ ដែលថា ចំណាយប្រាក់៥% លើការអប់រំជាប្រចាំ។
8/15/2023 • 16 minutes, 6 seconds កម្មការិនីមិនចង់ឃើញរោងចក្របិទទ្វារនៅគ្រាកម្ពុជាកំពុងប្រឈមនឹងអតិផរណា
ព្យួរឬបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ-កម្មការិនី ក្នុងវិស័យឧស្សាហកម្មបានលេចឮជាថ្មីក្រោយការបោះឆ្នោត។ កម្មការិនីម្នាក់ដែលទទួលបន្ទុកចិញ្ចឹមសមាជិកគ្រួសារ៦នាក់លើកឡើងថា ប្រសិនបើរោងចក្រនាងកំពុងធ្វើការ នឹងបិទទ្វារនៅថ្ងៃណាមួយមែននោះ គ្រួសារនាងទាំងមូលនឹងជួបការលំបាក។
8/13/2023 • 5 minutes, 42 seconds លោក គីម ហ៊ាង៖ ទៅថ្ងៃអនាគតខ្ញុំមានមហិច្ឆតាចង់ក្លាយជាមហាសេដ្ឋីនៅស្រុកខ្មែរ
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គីម ហ៊ាង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យម្នាក់ដ៏ជោគជ័យនៅកម្ពុជា។ ក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅកម្ពុជា លោក គីម ហ៊ាង មានបំណងចង់អភិវឌ្ឍលំនៅដ្ឋានលំដាប់កំពូលនៅកម្ពុជា និងទៅថ្ងៃអនាគតលោក មានមហិច្ឆតាចង់ជំនួសតំណែងមហាសេដ្ឋីនៅស្រុកខ្មែរផងដែរ។
8/12/2023 • 17 minutes, 52 seconds គ្រួសារមួយច្នៃផ្លែឈើខូចៗទៅជាជីធម្មជាតិ
គ្រួសារមួយនៅស្រុកគៀនស្វាយបានប្រមូលទិញផ្លែឈើខូចៗលើទីផ្សារនិងពីកសិករដើម្បីយកមកច្នៃជាជីដើម្បីស្រោចស្រពទៅលើផលដំណាំត្រឡប់ទៅវិញ។ បើតាមអ្នកផលិតប្រយោជន៍ដែលកសិករទទួលបានពីជីធម្មជាតិនេះកាត់បន្ថយផលប៉ះពាល់លើអ្នកប្រើប្រាស់និងអ្នកទទួលទាន មិនធ្វើឲ្យដីខូច ជាដើម។ មិនតែប៉ុណ្ណោះការយកផ្លែឈើខូចៗមកច្នៃជី វាក៏បានរួមកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថានដែរ។
8/12/2023 • 6 minutes, 38 seconds អ្នកជំនាញបារម្ភពីគ្រោះថ្នាក់នៃជីគីមីនាំចូលដែលធ្វើឲ្យខូចដីនិងសុខភាពអ្នកប្រើប្រាស់
នៅចំពោះមុខការប្រើប្រាស់ជីគីមីនាំចូលមិនត្រឹមត្រូវតាមស្តង់ដា អ្នកស្រាវជ្រាវក្នុងស្ រុកបានបង្ហាញកង្វល់លើរឿងនេះ។ ការប្រើប្រាស់ជីនាំចូលមិនគោរពតាមការណែនាំ នាំឲ្យអ្នកប្រើប្រាស់ខ្លួនឯងធ្លាក់ខ្លួនឈឺ ហើយវាបានប៉ះពាល់បន្តដល់គុណភាពដី។ ដីប្រែជាគ្មានជីវជាតិ ដីប្រែជាហិរ និងរឹងជាដើម។ នេះជាកំណត់សម្គាល់របស់លោក ប៊ុត ចាន់តូនី គ្រូបច្ចេកទេសកសិកម្មនិងជាម្ចាស់ជីធម្មជាតិតូនី អេស អឹម។ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នេះលោក ប៊ុត ចាន់តូនី ក៏ស្រាវជ្រាវផលិតជីធម្មជាតិជាលក្ខណះគ្រួសារដោយយកផ្លែឈើខូចៗមកច្នៃ។
8/12/2023 • 6 minutes, 2 seconds ជនជាតិ ដើមភាគតិចប្ដូរពីការអភិរក្សទទួលយកការផ្លាស់ប្ដូរបែបឌីជីថល
ជនជាតិដើមភាគតិចបច្ចុប្បន្នប្រឈមនឹងបំណុលធនាគារ បាត់បង់ទីជម្រកដោយសារការអភិវឌ្ឍជាដើម។ តែទន្ទឹមនឹងបញ្ហាជនជាតិដើមភាគតិចប្ដូររបៀបរស់ប ែបអភិរក្សមកទទួលយកការរស់តាមបែបសម័យសកលភាវូបនីយកម្ម។ ចំណុចទាំងនេះត្រូវបានលើកឡើងក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ នៅសណ្ឋាគារ Riversids រាជធានីភ្នំពេញ។ ជនជាតិដើមតិចក្មេងចាស់ប្រុសស្រីមកពីខេត្តចំនួន១៥ ឡើងមកភ្នំពេញជួបជុំគ្នាប្រារព្ធកម្មវិធីនេះយ៉ាងអធិកអធម។
8/12/2023 • 10 minutes, 9 seconds អ្នកស្រី សឺនកេត សិរីលក្ខណ៍៖ខ្ញុំឲ្យតម្លៃលើភាពជោគជ័យនៅពេលដែលស្ត្រីលែងប្រឈមការរើសអើង
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងនៅពេលនេះ អេង គឹមហុង ណែនាំលោកអ្នកនាងឲ្យស្គាល់អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រនៃអង្គការខុមហ្វ្រែល។ អ្នកស្រីធ្វើការនៅខុមហ្វ្រែលជាង២០ឆ្នាំមកហើយដោយផ្ដើមការដំបូងនៅឆ្នាំ១៩៩៨ពីបុគ្គលិកធម្មតាក្លាយជាអ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រនៃអង្គការខុមហ្វ្រែល។ អ្នកស្រីចាត់ទុកតួនាទីនេះមិនទាន់ក្លាយជាជោគជ័យនៅក្នុងជីវិតដែលអ្នកស្រីត្រូវបញ្ចប់ក្ដីស្រមៃត្រឹមនេះឡើយ។ បន្ថែមលើនេះទៀតអ្នកស្រីឲ្យតម្លៃលើភាពជោគជ័យនៅពេលដែលស្ត្រីលែងប្រឈមការរើសអើងពីបុរស សង្គមលែងកំណត់ភេទនិងបន្តយល់ខុសថា ស្ត្រីមិនអាចធ្វើបានដូចបុរស...ជាដើម។
8/9/2023 • 13 minutes, 55 seconds បឹងតាមោក៖ ពលរដ្ឋទទួលទីតាំងថ្មីថា ជីវភាពគ្រួសារកាន់តែដុនដាប
ពលរដ្ឋមួយចំនួនដែលទទួលបានទីតាំងថ្មី ក្រោយចាកចេញពីទីតាំងចាស់ក្បែរបឹងតាមោក ពួកគេអះអាងថា ស្ថានភាពគ្រួសារកាន់តែដុនដាបទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពួកគេមិនអាចប្រកបមុខរបរអ្វីបានឡើយ ក្រៅតែពីលក់ដូរបន្តិចបន្តួច នៅមុខផ្ទះ។ ទោះបីលក់ដូរនៅមុខផ្ទះក្តី ប៉ុន្តែពួកគេបញ្ជាក់ថា ស្ងាត់ និងមិនសូវមានមនុស្សចូលទិញឡើយ ព្រោះទីតាំងផ្ទះនៅឆ្ងាយពីផ្លូវធំ។ ចំណែកដី និងផ្ទះដែលអាជ្ញាធរផ្តល់ជូននោះ ពលរដ្ឋខ្លះលើកឡើងថា ហាក់ខុសស្រឡះពីគម្រោងប្លង់ដែលរដ្ឋធ្លាប់អះអាងនាពេលកន្លងមក។
8/9/2023 • 10 minutes, 8 seconds